ដោយ ឃឹម សារ៉ង
ប្រតិភូនៃស្នងការផ្នែកសេរីភាពសាសនាអន្តរជាតិរបស់ប្រទេសអាមេរិកដែល ទើបបានវិលត្រឡប់ពីទស្សនកិច្ចលើកទី៤នៅប្រទេសវៀតណាមកាលពីចុងខែ ឧសភាកន្លងទៅ បានស្នើសុំសភាសហរដ្ឋអាមេរិកឲ្យដាក់ប្រទេសវៀតណាមជាប្រទេសដែលគួរ បារម្ភ (Country of Particular Concerns (CPC))។
ក្នុងឯកសារសរសេរផ្តល់កសិណសាក្សីដែលយើងបានទទួលនៅចុងសប្តាហ៍ មុននេះ លោក Michael Cromartie អនុប្រធានស្នងការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការផ្នែកសេរីភាព សាសនាអន្តរជាតិ មានប្រសាសន៍ជម្រាបគណៈកម្មការកិច្ចការសិទ្ធិមនុស្សរបស់សភាអាមេរិក Tom Lantos នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ថា ក្នុងដំណើរទស្សនកិច្ចចំនួន៤ដងទៅប្រទេសវៀតណាម ស្នងការលោកអាចទាញសេចក្តីសន្និដ្ឋានបានថា ប្រទេសនេះគឺជាប្រទេសដែលរំលោភលើសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរលើ វិស័យសេរីភាពផ្នែកការគិតគូរ, ផ្នែកសម្បជញ្ញៈ និងផ្នែកជំនឿសាសនា។ លោកបន្តថា ប្រទេសវៀតណាមតែងធ្វើទុក្ខបុកម្នេញចំពោះសហគមន៍សាសនានិងសកម្មជន នានាដែលទាមទារសេរីភាព។
លោក Michael Cromartie បានឲ្យដឹងថា ក្នុងទស្សនកិច្ចរបស់លោកនៅចុងខែឧសភាកន្លងទៅ សមាជិកប្រតិភូរបស់លោកបានជួបធ្វើសម្ភាសន៍ជាមួយព្រះសង្ឃខ្មែរក្រោម ចំនួន៧អង្គដែលអាជ្ញាធរវៀតណាមទើបនឹងបានដោះលែងពីគុក ព្រោះតែបានទាមទារសិទ្ធិមនុស្សនិងចូលរួមក្នុងបាតុកម្មសន្តិភាព ដើម្បីសុំឲ្យមានសិទ្ធិសេរីភាពផ្នែកសាសនាឲ្យបានប្រសើរឡើងនាពេល កន្លងទៅ។
លោក Michael Cromartie បន្តថា ការគាបសង្កត់ជំនឿសាសនាលើព្រះសង្ឃខ្មែរក្រោមទាំងនោះមានសភាព ធ្ងន់ធ្ងរណាស់ ហើយថា ក្រសួងការបរទេសនៃប្រទេសអាមេរិកមិនដែលបានធ្វើសេចក្តីរាយការណ៍ពី រឿងនេះឡើយ។
លោកអនុប្រធានស្នងការ Michael Cromartie បានសង្កត់បញ្ជាក់ដោយជំទាស់ទៅនឹងការអះអាងរបស់លោកឯកអគ្គរដ្ឋទូត អាមេរិក Michael Michalak ប្រចាំប្រទេសវៀតណាម ដែលបានមានប្រសាសន៍កាលពីពេលថ្មីៗថា លោកពុំទាន់ឃើញភ័ស្តុតាងគ្រប់គ្រាន់នឹងដាក់ប្រទេសវៀតណាមទៅក្នុង ក្រុមប្រទេស CPC នោះ ដោយបានមានប្រសាសន៍ថា ពេលនេះលោកមានភ័ស្តុតាងយ៉ាងគ្រប់សព្វដោយគ្មានសង្ស័យឡើយ។
យោងតាមច្បាប់ប្រទេសអាមេរិកហៅថា Act 1998 ប្រទេសដែលគួរបារម្ភ (CPC) នោះ នឹងតម្រូវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើការឆ្លើយតបទៅកាន់ ប្រទេសនោះដោយវិធីណាមួយក្នុងវិធីទាំង១៥យ៉ាង ដោយរួមទាំងការធ្វើសេចក្តីថ្លែងថ្កោលទោសជាឯកជនឬជាសារធារណៈចំពោះ អំពើរំលោភនោះរហូតដល់ការផ្តាច់ជំនួយនិងហាមប្រាមប្រទេសផ្សេងទៀត មិនឲ្យធ្វើកិច្ចសន្យាជំនួញជាមួយប្រទេសនោះទៀតផង។
លោក ចាប ត្រាន់ អគ្គនាយករដ្ឋបាលនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានដឹកនាំប្រតិភូខ្មែរក្រោមចូលរួមស្តាប់សវនាការនៃគណៈកម្មការ រដ្ឋសភាប្រទេសអាមេរិកទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សកាលពីថ្ងៃ ព្រហស្បតិ៍នោះ បានឲ្យដឹងថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់សមាជិក គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាប្រទេសអាមេរិកចំពោះសេចក្តី សោកសៅនិងការរងទុក្ខដែលពលរដ្ឋខ្មែរក្រោមបានទទួលក្នុងពេលកន្លងមក ដោយអស់លោកបានទទួលដំណឹងយ៉ាងតិចតួចបំផុតពីក្រសួងការបរទេសរបស់ ខ្លួន។
លោក ចាប ត្រាន់ បានមានប្រសាសន៍ថា ៖ «សមាជិក Human Rights Commission នៅ Congress ហ្នឹង កំពុងតែចាប់អារម្មណ៍មែនទែន។ គេបានដឹងបានឮថា ខាងក្រសួងការបរទេសអត់បានធ្វើការម៉ត់ចត់រឿងខ្មែរក្រោមនិងរឿង ម៉ុងតាញ៉ា។ ថ្ងៃ Hearing ហ្នឹង ក៏បានអញ្ជើញក្រសួងការបរទេសសម្រាប់មកឆ្លើយ១០សំណួរ ហើយក្រសួងការបរទេសក៏អត់បានមក ដល់អ៊ីចឹងទៅធ្វើឲ្យខាង Human Rights Commission ហ្នឹង អត់សប្បាយចិត្តសោះជាមួយក្រសួងការបរទេស។ ទី១ ប្រកាសទាមទារដកទូតអាមេរិកនៅហាណូយត្រឡប់មកវិញ ព្រោះអត់មានការបារម្ភអីរឿងរ៉ាវខ្មែរក្រោមសោះ រឿងបងប្អូនខ្មែរក្រោមខាងព្រះពុទ្ធសាសនា ខ្មែរក្រោមយើងនៅកម្ពុជាក្រោម បញ្ហាសម្បើម ហើយគេយកចិត្តទុកដាក់តិចតួចមែនទែន»។
លោក ចាប ត្រាន់ ឲ្យដឹងទៀតថា ក្រោយចប់សវនាការលោកបានទទួលពាក្យសន្យាពីគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាប្រទេសអាមេរិកថា ពួកអស់លោកបានដឹងបញ្ហាខ្មែរក្រោមប្រសើរជាងមុន ហើយថានឹងបញ្ចូលតំណាងខ្មែរក្រោមនិងតំណាងម៉ុងតាញ៉ាទៅក្នុង ការពិភាក្សានានា ក្នុងពេលអនាគតដែលទាក់ទងនឹងបញ្ហានានានៅប្រទេសវៀតណាម មានបញ្ហាសិទ្ធិមនុស្សនេះជាដើម៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Tuesday, 28 July 2009
ប្រទេសវៀតណាមត្រូវគេស្នើឲ្យស.រ.អា.ដាក់ជា"ប្រទេសគួរបារម្ភ"
Posted by
sereykh
at
05:20
0
comments
Labels: Khmer news
បញ្ញាជនថៃមួយក្រុមបន្តតវ៉ាអំពីរឿងប្រាសាទព្រះវិហារ
ដោយ កេសរណ្ណីយ្យា
2009-07-28
កាសែតនៅស្រុកថៃចុះផ្សាយថា មានក្រុមបញ្ញាជនថៃមួយក្រុមនៅតែបន្តការតវ៉ាទាក់ទងនឹងការដាក់ ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោក។
កាសែតបាងកកប៉ុស្តិ៍ជាភាសាអង់គ្លេសរបស់ប្រទេសថៃ បានចុះផ្សាយឲ្យដឹង នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដានេះថា ក្រុមបញ្ញាជនថៃប្រមាណ ៣០នាក់ ដែលដឹកនាំដោយ វ៉ាល់វីប៉ា ចារុនរោជ សមាជិកបណ្ឌិតសភានៃវិទ្យាស្ថានសិក្សាថៃរបស់មហាវិទ្យាល័យធម្មសាស្រ្ត បាននាំគ្នាធ្វើការទាមទារនៅព្រឹកថ្ងៃច័ន្ទនេះ នាអគាររដ្ឋាភិបាល សុំរដ្ឋាភិបាលថៃឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងរួមថៃ-កម្ពុជា មួយ ដែលខ្លួនបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ កន្លងទៅ យល់ព្រមឲ្យប្រទេសកម្ពុជា ចុះឈ្មោះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកជាឯកតោភាគី នោះចេញ។
ក្រុមបញ្ញាជនទាំងនោះឲ្យដឹងថា លោកអតីតរដ្ឋមន្រ្តីក្រសួងការបរទេស Noppadon Pattama ដែលបានចុះហត្ថលេខានោះ គឺពុំមានការយល់ព្រមពីរដ្ឋសភានៃរាជាណាចក្រថៃឡើយ។
ក្រុមបញ្ញាជនទាំងនោះបាននិយាយថា ការយល់ព្រមបែបនេះបណ្តាលឲ្យប្រទេសថៃបាត់បង់ទឹកដីរបស់ខ្លួនមាន ទំហំ ៤,៦គីឡូម៉ែត្រការ៉េ ព្រមទាំងព្រៃព្រឹក្សានៅតំបន់ជម្លោះនេះដ៏ច្រើនទៀតផង។
មន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ព័ត៌មាននៃរដ្ឋាភិបាលកម្ពុជាគឺលោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍ថា រឿងប្រាសាទព្រះវិហារគឺជារឿងដាច់ដោយឡែកពីអ្វីដែលរដ្ឋាភិបាលនិង ក្រុមបញ្ញាជនថៃលើកមកនិយាយ ពោលគឺពុំមានទាក់ទងអ្វីសោះ ជាមួយបញ្ហាទឹកដី។
លោក ផៃ ស៊ីផាន ថ្លែងដូច្នេះថា ៖ «រាជរដ្ឋាភិបាល ជាពិសេសឯកឧត្ដមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជា គឺបានធ្វើការច្រានចោលនូវអ្វីដែលរាជរដ្ឋាភិបាលថៃ ដែលបានយកប្រាសាទព្រះវិហារទៅលាយឡំជាមួយនឹងបញ្ហាបូរណភាពទឹកដី ពីព្រោះប្រាសាទព្រះវិហារជារឿងមួយដាច់ដោយឡែកពីរឿងវប្បធម៌ ហើយប្រាសាទព្រះវិហារដែលចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហ្នឹង គឺតាមរយៈលក្ខខណ្ឌសភាខ្មែរជាម្ចាស់ទ្រព្យស្របច្បាប់តាមសាលក្រម តុលាការអន្តរជាតិឆ្នាំ១៩៦២ ដោយប្រាប់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា បញ្ហាទី១។ បញ្ហាទី២ ប្រាសាទព្រះវិហារបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាមតម្លៃរបស់ ប្រាសាទព្រះវិហារ គឺមានតម្លៃសកល ហើយគ្មានពីរ។ លក្ខខណ្ឌពីរហ្នឹងហើយដែលធានាឲ្យប្រាសាទព្រះវិហារចូលទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក»។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន ឲ្យដឹងថា ការចុះហត្ថលេខារបស់លោកអតីតរដ្ឋមន្រ្តីការបរទេស Noppadon Pattama គឺជាការគាំទ្ររបស់លោកលើលក្ខខណ្ឌវិនិច្ឆ័យរបស់អង្គការយូណេស្កូ ដូចបានជម្រាបខាងដើម ហើយមិនទាក់ទងអ្វីនឹងការយល់ព្រម ឬមិនយល់ព្រមរបស់លោកឡើយ។
លោកបន្តថា ឯការដែលក្រុមបញ្ញាជននិងអ្នកនយោបាយថៃមួយចំនួនតែងបានលើកឡើង អំពីការមានតំបន់ជម្លោះ ឬមានតំបន់ត្រួតស៊ីគ្នានោះ គឺជាមហិច្ឆតាដែលប្រទេសនេះមានទៅលើប្រទេសជិតខាងតាំងពីយូរយារ មកហើយ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ហើយ បង្កើតបាននូវគំនិត ឬពាក្យថា តំបន់ជម្លោះ ឬតំបន់ត្រួតស៊ីគ្នា ៤,៦គីឡូម៉ែត្រការ៉េ ជាពាក្យឈ្លានពានដែលមានគម្រោងការជាយូរលង់ណាស់មកហើយ ជាពិសេសតាមរយៈផែនទីរបស់ថៃ គូសដោយឯកតោភាគីខ្លួនឯង ហើយនិងសម្ងាត់ខ្លួនឯង ដែលយើងបានចាប់ឯកសារហ្នឹង ហើយឯកសារហ្នឹងបានផ្សព្វផ្សាយពេញពិភពលោកឥឡូវនេះ។ ហេតុដូច្នេះបើសិនជាអ្នកនិយាយហ្នុង និយាយនៅក្នុងរឿងប្រាសាទព្រះវិហារ គឺដោយសាររឿងប្រាសាទព្រះវិហារដាច់ដោយឡែក យកប្រាសាទព្រះវិហារជាចំណាប់ខ្មាំងនៃការងារនយោបាយផ្ទៃក្នុងរបស់ ខ្លួន នោះហើយគឺជាការឈ្លានពានគេ»៕
free programes
Posted by
sereykh
at
05:13
0
comments
Labels: Khmer news
Friday, 24 July 2009
សហព័ន្ធខ្មែរក្រោមពិភពលោកគ្រោងធ្វើពិធីជួបជុំនៅកាណាដា
vokk
លោក សុន សិនថ័រ ប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោកប្រចាំនៅប្រទេសកាណាដា ឲ្យដឹងតាមសេចក្តីអញ្ជើញចុះថ្ងៃទី១០ កក្កដានេះ ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ សហព័ន្ធនឹងមានការជួបជុំធំមួយដោយមានការចូលរួមពីថ្នាក់ដឹកនាំ កំពូលរបស់ខ្លួន មានរួមទាំងលោកអធិបតី តោ គឹមថុង និងលោកនាយកប្រតិបត្តិ ថាច់ ង៉ុកថាច់ ផង។
លោក ឡឹម ផាត អនុប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោក ប្រចាំខែត្រកេបិក ប្រទេសកាណាដា ឲ្យដឹងថា ការជួបប្រជុំនោះនឹងប្រព្រឹត្តទៅនៅក្នុងវត្តពុទ្ធសុទ្ធារាម ក្នុងទីក្រុងម៉ុងរ៉េអាល់ ដើម្បីបានស្តាប់សេចក្តីថ្លែងរបស់មេដឹកនាំពីព័ត៌មានចុងក្រោយ ស្តីពីវឌ្ឍនភាពរបស់សហព័ន្ធលើឆាកអន្តរជាតិ។
លោកអនុប្រធានសាខា ឡឹម ផាត បានឲ្យដឹងថា លោកមានសុទិដ្ឋិនិយមជាខ្លាំងចំពោះភាពចម្រើនជឿនលឿននៃសហព័ន្ធខ្មែរ ក្រោមរបស់លោកនៅប្រទេសកាណាដា។
លោក ឡឹម ផាត បានមានប្រសាសន៍ថា ៖ «ថ្ងៃសៅរ៍ ទី១៨ លោកប្រធានប្រតិបត្តិ ថាច់ ង៉ុកថាច់… មកកាន់ទីក្រុងម៉ុងរ៉េអាល់ ដើម្បីបងប្អូនយើងនៅខាងម៉ុងរ៉េអាល់រៀបចំកម្មវិធីជួបជុំគ្នានៅវត្ត ពុទ្ធសុទ្ធារាម នៅម៉ោង៣ លោកសូត្រមន្តជយន្តោឲ្យបងប្អូនយើងទាំងអស់គ្នា។ សហព័ន្ធខ្មែរកម្ពុជាក្រោមយើងនៅម៉ុងរ៉េអាល់នេះ ឥឡូវបានរីកលូតលាស់សម្បើមណាស់ ព្រោះមានបងប្អូនខ្មែរយើងច្រើន ព្រមទាំងលោកសង្ឃជាដើម ចូលរួមលើកស្ទួយនូវកិត្តិយសខ្មែរយើងទាំងអស់គ្នា»។
លោកអនុ ប្រធានសាខា ឡឹម ផាត សង្ឃឹមថានឹងមានសមាជិកសមាជិកាច្រើនចូលរួមក្នុងពិធីជួបជុំគ្នា មួយនេះដើម្បីបានយល់ដឹងនូវវឌ្ឍនភាពពេលកន្លងមកនិងផែនការជា យុទ្ធនាការរបស់សហព័ន្ធក្នុងពេលបន្តទៀត៕
ប្រភព៖
វិទ្យុអាស៊ីសេរីជាភាសាខ្មែរ
free programes
Posted by
sereykh
at
20:58
0
comments
Labels: Khmer krom
Amnesty International: កុំឲ្យរុះផ្ទះពលរដ្ឋដោយបង្ខំ
ពិន ស៊ីសុណ្ណុ VOA
មួយថ្ងៃមុនឱសានវាទ ដែលតម្រូវឲ្យប្រជាពលរដ្ឋក្រុម៧៨ សង្កាត់ទន្លបាសាក់
ខណ្ឌចំការមនរុះរើផ្ទះសម្បែងនោះ អង្គការលើកលែងទោសអន្តរជាតិ បាន
សម្តែងការព្រួយបារម្ភផែនការនេះអាចបង្កឲ្យមានអំពើហឹង្សា និងមនុស្សធម៌
ដូចការបណ្តេញប្រជាពលរដ្ឋសំបុកចាប កាក អំពៅ ភូមិ១៥ ជាដើម។
អង្គការ
នេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ ជាបន្ទាន់នូវឱសានវាទបង្ខំប្រជា
ពលរដ្ឋក្រីក្រក្រុម៧៨ដែលនៅសល់រុះរើផ្ទះសម្បែងរបស់ខ្លួន។ អង្គការនេះបាន
ទទួលព័ត៌មានថា សាលាក្រុងត្រៀម កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ៧០០
នាក់សម្រាប់អនុវត្តឱសានវាទនេះ។
លោកអ៊ុច សុខុន អធិការប៉ូលិសខណ្ឌចំការមន សុំឲ្យសួរទៅថ្នាក់លើរបស់
លោក។ “បងទាក់ទងទៅលោកស្នងការណាបង ព្រោះអាហ្នឹងការងារបក្រុង។
ខាងក្រុងអ្នកធ្វើណាបង”។
ក៏ប៉ុន្តែលោក ម៉ាន់ ឈឿន អភិបាលរងរាជធានីភំ្នពេញបានអះអាងថា នឹងមិន
មានការរុះរើផ្ទះដោយបង្ខំទេពីព្រោះពលរដ្ឋក្រុម៧៨ស្ទើរតែគ្រប់គ្រួសារបាន
ស្ម័គ្រចិត្តទទួលយកគោលនយោបាយដែលមានបួនជម្រើសគឺ៨ពាន់ដុល្លារ
៥ពាន់ដុល្លារ និងដីមួយកន្លែង ឬផ្ទះនៅត្រពាំងអញ្ចាញ ក្រៅរាជធានីភ្នំពេញ។
“និយាយដេញមិនត្រូវទេ ព្រោះឥឡូវស្ម័គ្រយកអស់ហើយ មានរឿងអីដេញ
ទៀត? ឥឡូវនេះនេះនៅជុំវិញខ្ញុំ។ នេះនៅពេញទីនេះ។ បាទ ជម្រាបដោយ
ត្រង់ទៅមានអ្នកទៅចាក់ក្រឡេកច្រើនថាដីឡើងថ្លៃអីអញ្ចឹងទៅ ”។
អង្គការលើកលែងទោសអន្តរជាតិអះអាងថា ក្នុងជំនួបពិភាក្សាអំពីសំណង
សាលាក្រុងមិនអនុញ្ញាតិឲ្យភាគីប្រជាពលរដ្ឋក្រុម៧៨ចេញយោបល់ទេ ក៏ប៉ុន្តែ
លោកអភិបាលរងបានបដិសេធការអះអាងនេះ។
“ជជែកគ្នាឈ្លោះគ្មាពេញទីហ្នឹង។ ប្រជាធិបតេយ្យនោះវា លើសណាណីទៅ
ហើយ។ ឥឡូវនេះបងប្អូនគាត់មកតស៊ូគ្នាជជែកគ្នាឆ្អែតឆ្អន់ទៅហើយ។ឥឡូវ
នេះបងប្អូនគាត់សុខចិត្តយក៨ពាន់ដុល្លារទៅរកផ្ទះខ្លួនឯង។ ខ្ញុំមិនទាន់សរុប
ទេប៉ុន្តែមើលទៅដូចសឹងតែទាំងអស់ទៅហើយ ”។
លោកលឹម សម្បួរ អ្នកតំណាងសហគមន៍ក្រុម៧៨បាននិយាយថាប្រជាជន
ស្ទើរតែទាំងអស់ត្រូវបង្ខំចិត្តទទួលយកសំណងដ៏ស្តួចស្តើងនេះ ពីព្រោះគ្មាន
ជម្រើសហើយទាល់ច្រក។
លោកនិយាយថា ក្នុងការចរចាទាមទារសំណងសាលាក្រុងមិនស្តាប់មតិ
ប្រជាពលរដ្ឋទេ។
“ទៅប្រជុំជាមួយគេ គេអត់ឲ្យនិយាយដែរហ្នឹងបងអើយ។ គេនិយាយតែគេ។
យើងនិយាយគេថា គេដឹងហើយៗ។ វាចប់ត្រឹមប៉ុនហ្នឹង”។
លោកនិយាយថា លោកក៏ដូចប្រជាជនភាគច្រើន ត្រូវតែស្ម័គ្រចិត្តដោយបង្ខំ
ព្រមទទួកយកសំណងពីព្រោះអ្នកតំណាងភាគច្រើនត្រូវអាជ្ញាធរទិញទឹកចិត្ត
បានយូរហើយ។ លោកនិយាយថា នៅសល់តែប្រហែល៧ ឬ៦គ្រួសារប៉ុណ្ណោះ
ដែលមិនទទួលយកសំណងនេះ។
“ខ្ញុំយកខ្ញុំទទួលលុយហើយ។ គេឲ្យតែ៨ពាន់ទេបងអើយ។ ខ្ញុំសុំគេថាឲ្យដីមួយ
ឡូដ៍តែដីនោះមិនដឹងអង្កាលទេ។ ស្ម័គ្រខ្ញុំអត់ស្ម័គ្រទេ។ខ្ញុំបើមានផ្ទះ នៅកន្លែង
ណានៅក៏ខ្ញុំទុកឲ្យឈូសដែរ។ មកពីខ្ញុំអស់ជម្រើសហើយ។ ខ្ញុំខ្លាច គេធ្វើដូចដី
ក្រហមផ្ទះសម្បែងអីម៉ដ្ឋអស់។ អ្នកតំណាងចាស់សាលាក្រុង ទិញបានអស់យូរ
ណាស់ហើយ នៅសល់តែខ្ញុំមួយ លឹម សម្បួរហ្នឹង”។
លោកម៉ាន់ ឈឿនអះអាងថា ផែនការព្រឹកនេះមិនមានការរុះផ្ទះប្រជាពលរដ្ឋ
ដោយបង្ខំទេ។
“ប្រហែលជាស្អែកនេះយើងនឹងសម្រួលឲ្យទៅជាការបង្ហាញនូវអ្វី ដែលជា
មនុស្សធម៌វិញយើងជួយរុះផ្ទះគាត់ ពីព្រោះឥឡូវរុះបណ្តើរៗ។មានអ្នកខ្លះថា
រុះមិន ទាន់អញ្ចឹងណាមិនមែនរុះដោយបង្ខិតបង្ខំអីទេ”។
ពីដំបូងប្រជាពលរដ្ឋក្រុម៧៨មាន១៣៤គ្រួសារ ក៏ប៉ុន្តែការប្រកាសដាក់ឱសាន
វាទជាច្រើនដងដោយសាលាក្រុងឲ្យពួកគាត់រុះផ្ទះ បានធ្វើឲ្យគ្រួសារ ដែល
បាក់ស្បាតដោយឃើញអំពើហឹង្សាបង្ខំដេញសហគមន៍កាកអំពៅ សំបុកចាប
ដីក្រហម កន្លងមកនោះ បានបង្ខំចិត្តទទួលយកសំណងតិចតួចជាបណ្តើរៗ។
មានការ ដាក់កម្លាំងព័ទ្ធតំបន់នេះស្ទើរតែគ្រប់ពេលដែលមានការប្រកាសឲ្យ
ពួកគាត់រើ ផ្ទះ។
លោកម៉ាន់ ឈឿនមានប្រសាសន៍ថា ពលរដ្ឋទាំងនេះរស់នៅលើដីចំណីផ្លូវក្នុង
តំបន់រដ្ឋបាល ដែលចាំបាច់ត្រូវអភិវអភិវឌ្ឍន៍ធ្វើផ្លូវលូស្ពានឆ្លងទៅកោះពេជ្រ។
លោកនិយាយថាជៀសមិនរួចទេការអភិវឌ្ឍន៍អាចមានការប៉ះ ពាល់។
“ឥឡូវទីក្រុងយើងស្អាតណាស់ដោយសារការអភិវឌ្ឍន៍ ហើយពាក្យថាអភិវឌ្ឍន៍
ប៉ះហើយប៉ះបន្តិចបន្តួចចៀសមិនរួចទេ។ប៉ុន្តែសំខាន់ត្រង់ថា យើងធ្វើ ឬអត់?”។
លោកហ៊ុយ ឆ ជំនួយការក្រុមហ៊ុន Suor Srun ដែលអភិវឌ្ឍន៍តំបន់នេះ
និយាយថា “ដីនេះជាដីចំណីផ្លូវរបស់ក្រុងទេបង។ អត់ពាក់ព័ន្ធក្រុមហ៊ុន
Suor Srunទេ។ ក្រុមហ៊ុន Suor Srun ប្រគល់ឲ្យសាលាក្រុងធ្វើផ្លូវហ្នឹង
ប៉ុន្មានឆ្នាំ ហើយ ”។
លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃគណៈកម្មការអប់រំច្បាប់សម្រាប់សហគមន៍ ដែលផ្តល់មេធាវីការពារក្តីឲ្យពលរដ្ឋក្រុម៧៨នេះ និយាយថា “យ៉ាងហោចណាស់
មកដល់ល្ងាចនេះនៅសល់ប៉ុន្មានគ្រួសារទៀតមិនទាន់ព្រមទេ។ អ្នកដែលព្រម
ធ្វើទាំងបង្ខំ។ ខ្ញុំសូមឲ្យអាជ្ញាធរកុំប្រើកម្លាំងបណ្តេញអ្នកមិនស្ម័គ្រឲ្យសោះ ព្រោះ
ពួកគាត់ជាភោគីស្របច្បាប់”។
ក្រៅពីអង្គការសិទ្ធិមនុស្សធនាគារពិភពលោក ដែលបានឲ្យលុយរដ្ឋាភិបាល ខ្ចី
លុយ ក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញពលរដ្ឋ ដោយបង្ខំឲ្យ
ចេញពីតំបន់មានជម្លោះក្នុងទីក្រុងដែរ៕
free programes
Posted by
sereykh
at
20:52
0
comments
Labels: Khmer news
Oxfam America ស្នើសុំឱ្យសហរដ្ឋអាមេរិកបង្ហាញគោល ជំហរទាក់ទងនឹងជំនួយក្នុងពេលអនាគតទៅប្រទេសកម្ពុជា
ម៉ែន គឹមសេង VOA
របាយការណ៍មួយរបស់អង្គការ Oxfam America ចេញផ្សាយកាលពីថ្ងៃពុធ
បានស្នើសុំឱ្យសហរដ្ឋអាមេរិក បង្ហាញនូវគោលជំហរច្បាស់លាស់ទាក់ទងនឹង
ជំនួយក្នុងពេលអនាគត ទៅប្រទេសកម្ពុជា។
សហរដ្ឋអាមេរិកត្រូវតែបង្ហាញឱ្យច្បាស់នូវគោលបំណងនៃជំនួយរបស់ខ្លួនមក
ប្រទេសកម្ពុជា ហើយត្រូវធានាថា ជំនួយនេះជួយឱ្យមានតម្លាភាពនិងគាំទ្រដល់
សម្លេងរបស់ពលរដ្ឋទាំងអស់។
នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃពុធដោយអង្គការ
អុកស្វាមអាមេរិកា នៅទីស្នាក់ការក្រុងវ៉ាស៊ីនតោនដោយមានការចូលរួមពីអ្នក
ជំនាញការអភិវឌ្ឍន៍មកពីសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។
របាយការណ៍ដែលមាន៩ទំព័របានបង្ហាញនូវប្រតិកម្មចម្រុះពីភាគីពាក់ព័ន្ធនានា
ដែល អ្នករៀបរៀងបានជួបសម្ភាសកាលពីចុងឆ្នាំ២០០៨ ក្នុងនោះមានដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាល
កម្ពុជា ប្រទេសអ្នកផ្តល់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល ។
លោកស្រី Archana Palaniappan មន្ត្រីគម្រោងប្រសិទ្ធិភាពជំនួយរបស់អង្គការ
អុកស្វាមអាមេរិកានិងជាអ្នករៀបរៀងរបាយការណ៍នេះបានប្រាប់វីអូអេសម្លេង
សហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍ពិសេសមួយក្រោយការចេញផ្សាយថា នៅមាន
ការព្រួយបារម្ភក្នុងចំណោមអ្នកទទួលជំនួយរបស់អាមេរិក ដូចជាថា នាពេលកន្លង
មកអាមេរិកផ្តោតលើបញ្ហាប្រឆាំងអំពើពុករលួយ និងលើកកម្ពស់លទ្ធិប្រជាធិប
តេយ្យនិងសិទ្ធិមនុស្ស ប៉ុន្តែតើថ្ងៃអនាគតនឹងត្រូវផ្តោតលើអ្វីទៀតជាពិសេស
ក្រោយពីការលើកលែងរាល់បម្រាមលើជំនួយទ្វេភាគីដល់ប្រទេសកម្ពុជានាឆ្នាំ
២០០៧ និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាល។
“យើងរកឃើញថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានភាពច្បាស់លាស់ចំពោះ
គោលបំណងរបស់គេ នៅពីក្រោយជំនួយដែលគេផ្តល់ គឺសម្រាប់ហេតុផល
អភិវឌ្ឍន៍ ហើយនោះគឺដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យចេះជួយខ្លួនឯងចេញ
ពីភាពក្រីក្រ។ ក្នុងពេលខ្លះ ប្រជាពលរដ្ឋកម្ពុជាមានការសង្ស័យ ដូច្នេះសហរដ្ឋ
អាមេរិកចាំបាច់ត្រូវបង្ហាញឱ្យច្បាស់ថា អ្វីជាកត្តាជំរុញពិតប្រាកដ ហើយត្រូវ
មានតម្លាភាពអំពីគោលបំណងរបស់គេនៅប្រទេសកម្ពុជា”។
របាយការណ៍បានលើកឡើងនូវរឿងជោគជ័យមួយចំនួនបានមកពីជំនួយរបស់
អាមេរិក។ឧទាហរណ៍ជោគជ័យរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ហៅកាត់ថា CLEC ក្នុងការការពារសិទ្ធិពលរដ្ឋក្រីក្ររស់នៅភូមិមួយក្នុងទីក្រុង
ភ្នំពេញ ទល់នឹងការទាមទារយកមកកាន់កាប់ដោយខុសច្បាប់ពីសំណាក់អាជ្ញា
ធរមូលដ្ឋាន។ អង្គការ CLEC ទទួលបានមូលនិធិពីទីភ្នាក់ងារ USAID។
របាយការណ៍ដដែលក៏បង្ហាញនូវភាពតានតឹងដែលក្រុមអ្នកអនុវត្តន៍ការងារជួប
ប្រទះ។ របាយការណ៍បានដកស្រង់សម្តីរបស់បុគ្គលិកបម្រើការនៅក្នុងទីភ្នាក់ងារ
សហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិដែលបានត្អូញត្អែ តាំងពីទីតាំងដែលទីភ្នាក់ងារនេះត្រូវចូលទៅនៅជាមួយស្ថានទូតអាមេរិក ដែលជាការមួយនៅចាក
ឆ្ងាយពីសហគមន៍ដែលពួកគេត្រូវផ្តល់សេវា ចំនួនបុគ្គលិកតិចតួច បើប្រៀបធៀប
ជាមួយនឹងទឹកប្រាក់ និងគម្រោងអភិវឌ្ឍន៍ដែលគេត្រូវទទួលខុសត្រូវ និងរហូត
ដល់កង្វះយុទ្ធសាស្រ្តវែងឆ្ងាយក្នុងជំនួយរបស់អាមេរិក ។ បុគ្គលិកម្នាក់របស់
USAID បានប្រាប់អ្នកវាយតម្លៃថា៖
“ក្តីកង្វល់របស់សង្គមស៊ីវិលទាក់ទងនឹងការផ្លាស់ប្តូរក្នុងជំនួយបរទេស អាចទាក់
ទងនឹងកង្វះខាតការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង។ ហើយជាលទ្ធផល
នៃកំណែទម្រង់គោលនយោបាយជំនួយបរទេសនាំឱ្យពិបាកសម្រាប់ក្រុមបេសក
កម្មបង្ហាញនូវគោលដៅវែងឆ្ងាយជាអាទិភាពសម្រាប់ប្រទេសកម្ពុជា”។
ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាផ្តោតជាសំខាន់លើផ្នែកសុខភាព
ជាពិសេសការព្យាបាលនិងទប់ស្កាត់មេរោគអេច្ហអាយវី-ជម្ងឺអេដស៍ ហើយក៏មាន
ការផ្តោតលើការពង្រឹងនីតិរដ្ឋនិងសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ជំនួយយោធា ការ
ដោះមីននិងប្រឆាំងភេរវកម្ម។ ចន្លោះពីឆ្នាំ២០០២ដល់២០០៧ ជាមធ្យមសហរដ្ឋ
អាមេរិកផ្តល់ជំនួយ៤១,៥៥លានដុល្លារក្នុងមួយឆ្នាំៗដល់ប្រទេសកម្ពុជា។
លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញពុំអាច
ទាក់ទងជួបដើម្បីធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ។
លោកស្រី Archana Palaniappan បានបន្ថែមថា ការផ្តល់នូវភាពជាម្ចាស់លើ
ការងារអភិវឌ្ឍន៍ដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក៏ជាការចាំបាច់ក្នុងការ
ធានានូវប្រសិទ្ធិភាពជំនួយរបស់អាមេរិកផងដែរ។
“អុកស្វាមជឿជាក់ថា យើងគួរតែលើកកម្ពស់នូវរដ្ឋមួយដែលសកម្ម ប្រជាពលរដ្ឋ
សកម្ម និងរដ្ឋដែលមានប្រសិទ្ធិភាពក្នុងការពង្រឹងភាពជាម្ចាស់របស់រដ្ឋាភិបាល
កម្ពុជានិងប្រជាជនកម្ពុជាដែលទទួលជំនួយរបស់អាមេរិក។ មានប្រទេសអ្នកផ្តល់
ជំនួយច្រើនណាស់ មានទឹកប្រាក់ច្រើនណាស់ ដែលហូរចូលមក ដូច្នេះព័ត៌មាន
ដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋទទូលបានអំពីទឹកប្រាក់នេះនឹងជួយឱ្យពួកគេធ្វើ
ម្ចាស់ការលើដំណើរការអភិវឌ្ឍន៍របស់គេបាន ហើយជួយពួកគេជួយខ្លួនឯងចាក
ចេញពីភាពក្រីក្រ”។
ប្រទេសកម្ពុជានៅតែជាប្រទេស ដែលទទួលជំនួយអភិវឌ្ឍន៍យ៉ាងច្រើនពីសហ
គមន៍អន្តរជាតិ ក្នុងទឹកប្រាក់ប្រហែលជាពាក់កណ្តាលនៃថវិកាប្រចាំឆ្នាំរបស់ជាតិ
ហើយសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយលំដាប់ទី៥ បន្ទាប់ពីប្រទេសជប៉ុន
ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។
កាលពីកិច្ចប្រជុំជាមួយម្ចាស់ជំនួយកន្លងទៅនេះ ប្រទេសកម្ពុជាទទួលបាននូវការ
សន្យាផ្តល់ប្រាក់ជំនួយជិត១,០០០លានដុល្លារអាមេរិក៕
free programes
Posted by
sereykh
at
20:47
0
comments
Labels: Khmer news