Friday 24 July 2009

សហព័ន្ធខ្មែរក្រោមពិភពលោកគ្រោងធ្វើពិធីជួបជុំនៅកាណាដា

vokk

លោក សុន សិនថ័រ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក​ប្រចាំ​នៅ​ប្រទេសកាណាដា ឲ្យ​ដឹង​តាម​សេចក្តី​អញ្ជើញ​ចុះ​ថ្ងៃ​ទី​១០ កក្កដា​នេះ ថា នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​ដែរ សហព័ន្ធ​នឹង​មាន​ការជួបជុំ​ធំ​មួយ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ កំពូល​របស់​ខ្លួន មាន​រួម​ទាំង​លោក​អធិបតី តោ គឹមថុង និង​លោក​នាយក​ប្រតិបត្តិ ថាច់ ង៉ុកថាច់ ផង។

លោក ឡឹម ផាត អនុ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក ប្រចាំ​ខែត្រ​កេបិក ប្រទេស​កាណាដា ឲ្យ​ដឹង​ថា ការជួប​ប្រជុំ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វត្ត​ពុទ្ធសុទ្ធារាម ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ដើម្បី​បាន​ស្តាប់​សេចក្តី​ថ្លែង​របស់​មេ​ដឹកនាំ​ពី​ព័ត៌មាន​ចុង​ក្រោយ​ ស្តីពី​វឌ្ឍនភាព​របស់​សហព័ន្ធ​លើ​ឆាក​អន្តរជាតិ។
លោក​អនុ​ប្រធាន​សាខា ឡឹម ផាត បាន​ឲ្យ​ដឹង​ថា លោក​មាន​សុទិដ្ឋិនិយម​ជា​ខ្លាំង​ចំពោះ​ភាព​ចម្រើន​ជឿនលឿន​នៃ​សហព័ន្ធ​ខ្មែរ​ ក្រោម​របស់​លោក​នៅ​ប្រទេស​កាណាដា។

លោក ឡឹម ផាត បាន​មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​សៅរ៍ ទី​១៨ លោក​ប្រធាន​ប្រតិបត្តិ ថាច់ ង៉ុកថាច់… មក​កាន់​ទីក្រុង​ម៉ុងរ៉េអាល់ ដើម្បី​បង​ប្អូន​យើង​នៅ​ខាង​ម៉ុងរ៉េអាល់រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នៅ​វត្ត ​ពុទ្ធសុទ្ធារាម នៅ​ម៉ោង​៣ លោក​សូត្រ​មន្ត​ជយន្តោ​ឲ្យ​បង​ប្អូន​យើង​ទាំងអស់​គ្នា។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង​នៅ​ម៉ុងរ៉េអាល់​នេះ ឥឡូវ​បាន​រីក​លូត​លាស់​សម្បើម​ណាស់ ព្រោះ​មាន​បង​ប្អូន​ខ្មែរ​យើង​ច្រើន ព្រមទាំង​លោក​សង្ឃ​ជាដើម ចូលរួម​លើក​ស្ទួយ​នូវ​កិត្តិយសខ្មែរ​យើង​ទាំងអស់​គ្នា»។

លោក​អនុ​ ប្រធាន​សាខា ឡឹម ផាត សង្ឃឹម​ថា​នឹង​មាន​សមាជិក​សមាជិកា​ច្រើន​ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ មួយ​នេះ​ដើម្បី​បាន​យល់​ដឹង​នូវ​វឌ្ឍនភាព​ពេលកន្លង​មក​និង​ផែនការ​ជា​ យុទ្ធនាការ​របស់​សហព័ន្ធ​ក្នុង​ពេល​បន្ត​ទៀត៕

ប្រភព៖
វិទ្យុអាស៊ីសេរីជាភាសាខ្មែរ
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog