ដោយ ឃឹម សារ៉ង
ខ្មែរកម្ពុជាក្រោមជាអតីតព្រះសង្ឃគ្រូបង្រៀនសាលាបាលីជាន់ខ្ពស់៥ រូបនឹងត្រូវចាកចេញទៅប្រទេសហ្វាំងឡង់និងប្រទេសហុល្លង់ បន្ទាប់ពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាក្រុងបាងកក ទទួលស្គាល់ថាជាជនភៀសខ្លួនស្របច្បាប់រួចមក។
លោក ថាច់ ឡានី បេសកជនពិសេសរបស់សហព័ន្ធខ្មែរក្រោមទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស និងសេរីភាពសាសនានៃជនជាតិខ្មែរក្រោម បានមានប្រសាសន៍ថា ៖ «អ្នក ដែលបានសម្ភាសហើយដែលជាប់ហ្នឹង គឺថាបានតិចតួចមែនទែន។ ឥឡូវនេះទើបបានលោក៥អង្គដែលយួនចាប់ដាក់ពន្ធនាគារ អស់រយៈពេលជាង១ឆ្នាំហ្នឹង ហើយឥឡូវហ្នឹងក៏បានភៀសខ្លួនមកដល់បាងកក ហើយក៏បានសម្ភាសជាប់។ អង្គការ UNHCR ហើយមានប្រទេស២ ដែលគេបម្រុងយកចេញទៅ ដើម្បីនៅប្រទេសទី៣ហ្នឹង មាន២នាក់បានជាប់ទៅប្រទេសហ្វាំងឡង់ ហើយ៣ទៀតបានទៅប្រទេសហុល្លង់ ហ្នឹងទាំង៥ហ្នឹង»។
កន្លងមកខ្មែរក្រោមជាច្រើនដែលបានគេចខ្លួនពីការគាបសង្កត់ពី អាជ្ញាធរយៀកណាមខ្លះបានចេញមករស់នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរខ្មែរបានចាត់ទុកជននោះថាជាជនជាតិខ្មែរ បើទោះបីជាខ្មែរក្រោមខ្លះមិនបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរក៏ដោយ ហើយខ្លះទៀតបានរត់ទៅប្រទេសថៃ។
លោក ថាច់ ឡានី បានឲ្យដឹងថា ខ្មែរក្រោមដែលទៅដល់ថៃមានជីវភាពរស់នៅលំបាក ៖ «ចំពោះ បងប្អូនដែលស្នាក់នៅក្រុងបាងកកហ្នឹង មានការពិបាកយ៉ាងច្រើន ជាពិសេសជីវភាពរស់នៅមិនគ្រប់គ្រាន់។ គឺអង្គការសិទ្ធិមនុស្ស អង្គការផ្សេងៗហ្នឹងគេអត់បានជួយទេ ពីព្រោះយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ UNHCR នៅបាងកកហ្នឹង ហេតុដូច្នេះហើយខ្មែរក្រោមទាំងអស់កំពុងរស់នៅហ្នឹងពិបាកមែនទែន គ្រប់បែបយ៉ាង»។
លោក ថាច់ ឡានី បានឲ្យដឹងដែរថា ចំពោះអ្នកដែលសម្ភាសធ្លាក់វិញមានចំនួនច្រើន ហើយបានត្រូវគេចាប់ដឹកចេញពីថៃ។ អ្នកដែលគេដឹកបញ្ជូនចេញទៀតសោត ខ្លះក៏វិលត្រឡប់ចូលប្រទេសថៃសាជាថ្មី។ ចំណែកអ្នកខ្លះទៀតបានសម្ងំរស់នៅលាក់ខ្លួននៅប្រទេសថៃ ដោយប្រកបពលកម្មខុសច្បាប់ ធ្វើយ៉ាងណាដើម្បីបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព៕
free programes
|
|
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Wednesday, 12 August 2009
UNHCR ទទួលស្គាល់ខ្មែរក្រោម៥នាក់ជាជនភៀសខ្លួនស្របច្បាប់
Posted by
sereykh
at
06:27
0
comments
Labels: Khmer news
Monday, 10 August 2009
កម្ពុជា និងថៃសម្រេចលុបទិដ្ឋាការនៅឆ្នាំ២០១០
ដោយ គី សុខលីម
08/08/2009
ប្រទេសកម្ពុជា និងប្រទេសថៃសម្រេចលុបទិដ្ឋាការនៅឆ្នាំ២០១០ខាងមុខនេះ។ប្រទេសថៃ នឹងក្លាយជាប្រទេសទី៦ដែលបានព្រមព្រៀងលុបទិដ្ឋាការជាមួយប្រទេស កម្ពុជា។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានព្រមព្រៀងគ្នាសម្រេចលុបទិដ្ឋាការ ឬហៅថាVisa នៅចុងឆ្នាំ២០១០ខាងមុខនេះ។ ការសម្រេចលុបទិដ្ឋាការនេះនឹងធ្វើឡើងក្នុងពិធីខួប៦០ឆ្នាំនៃការ បង្កីតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ប្រទេស ថៃនឹងក្លាយជាប្រទេសទី៦ដែលបានសម្រេចលុបទិដ្ឋាការជាមួយប្រទេស កម្ពុជា។ មុនប្រទេសថៃមានប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី។
លោក កុយ គួង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសខ្មែរ និងជាអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ការសម្រេចលុបទិដ្ឋការនេះនឹងសម្រួលដល់ការចរាចរណ៍មនុស្សរវាង ប្រទេសទាំងពីរ ហើយម៉្យាងទៀតប្រជាជននៃប្រទេសទាំងពីរចំណេញទាំងពេលវេលា និងប្រាក់កាស។ ទិដ្ឋាការសម្រាប់ប្រទេសថៃមានតម្លៃ៣៥ដុល្លារអាមេរិក។
អ្នកជំនាញ សេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យទេសចរណ៍មួយចំនួនបានអត្ថាធិប្បាយថាការ លើកលែងទិដ្ឋការនេះមិនមែនសម្រួលតែការចរាចរណ៍មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មថែមទៀតផង។
ប្រទេស វៀតណាមជាប្រទេសដែលបានសម្រេចលុបទិដ្ឋការជាមួយប្រទេសកម្ពុជាចុង ក្រោយគេបង្អស់ក្នុងចំណោមប្រទេសទាំង៥កាលពីខែមេសាកន្លងមក។
ជាលទ្ធផល តួលេខក្រសួងទេចរណ៍បានបង្ហាញថាប្រជាជនវៀតណាមបានមកទស្សនាប្រទេស កម្ពុជាច្រើនជាងគេបំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០០៩នេះ ពោលគឺចំនួនភ្ញៀងទេសចរវៀតណាមមានកំណើនប្រមាណជា៤០ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៨កន្លងមក។
និន្នាការមាន លក្ខណៈខុសគ្នាដាច់ស្រឡះជាមួយភ្ញៀវទេសចរថៃតួលេខបានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០០៩នេះភ្ញៀវទេសចរជនជាតិថៃមកទស្សនា កម្ពុជាមានការថយចុះ២៤ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេសបានបន្តទៀតថា ប្រទេសកម្ពុជាកំពុងដាក់សំណើសុំលុបទិដ្ឋាការជាមួយប្រទេសបីទៀតដែល ជាសមាជិកអាស៊ានដែរនោះប៉ុន្តែប្រទេសទាំងនោះកំពុងពិចារណាលើសំណើ របស់កម្ពុជា។ ប្រទេសទាំងនោះជារូមមាន៖ប្រទេសឥណ្ឌូនេស៊ី ប្រទេសប្រ៊ុយណេ និងប្រទេសភូមា។
សូមបញ្ជាក់ថាកាលពីប៉ុន្មានថៃ មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការលុបទិដ្ឋាការជាមួយប្រទេសទាំង៥កន្លងមកបានធ្វើអោយ រដ្ឋខាតបង់ប្រាក់ចំណូលប្រមាណជា៨លានដុល្លារមែន ប៉ុន្តែការលុបនេះបានជំរុញអោយភ្ញៀវទេសចរបទេសមកកម្ពុជាកាន់តែ ច្រើន ហើយពេលនោះការងារជាច្រើនត្រូវបានបង្កើតឡើង៕
free programes
Posted by
sereykh
at
08:55
0
comments
Labels: Khmer news
ភាសាខ្មែរត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាក្នុងខេត្តសុរិន្ទ
2009-08-09
ប្រភពពីខេត្តសុរិន្ទ បានឲ្យដឹងថា អាជ្ញាធរផ្នែកសិក្សាធិការនៃខេត្តសុរិន្ទរបស់ថៃ បានយល់ព្រមឲ្យមានការបញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សាក្នុង សាលារដ្ឋ។
ខណៈដែលស្ថានការណ៍រវាងកម្ពុជានិងថៃនៅតាមបណ្តោយព្រំដែនក្នុង តំបន់ប្រាសាទព្រះវិហារមិនទាន់ដោះស្រាយរួចស្រេចនៅឡើយនោះ ខ្មែរនាឧត្តរទិសក្នុងខេត្តសុរិន្ទ ដែលធ្លាប់ជាភាគមួយនៃទឹកដីខ្មែរលើខ្ពង់រាបនគររាជ បានឲ្យដឹងថា មានការអនុញ្ញាតជាផ្លូវការឲ្យមានបង្រៀនភាសាខ្មែរនៅតាមសាលារៀន របស់រដ្ឋនានាក្នុងខេត្តនៃភាគឦសានរបស់ប្រទេសថៃមួយនេះហើយ។
សមាគមភាសានិងវប្បធម៌ខេត្តសុរិន្ទ ដែលមានលោក ជ័យ មង្គល ជាប្រធាន បានឲ្យដឹងថា សមាគមបានស្នើទៅក្រសួងអប់រំ សុំឲ្យអនុញ្ញាតជាផ្លូវការ ឲ្យមានម៉ោងបង្រៀនអាននិងសរសេរភាសាខ្មែរក្នុងកម្មវិធីសិក្សាទូទៅ កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានផ្នែកអប់រំខេត្តសុរិន្ទ កាលពីថ្ងៃពុធទី៥ ខែសីហា បានទទួលយល់ព្រមតាមសំណើនេះ ព្រមទាំងបានរៀបចំសន្និសីទមួយជាមួយតំណាងសាលាបឋមសិក្សានិងមធ្យម សិក្សាចំនួនប្រមាណ ៣០-៤០សាលាពីឃុំស្រុកនានាក្នុងខេត្ត ដើម្បីពិភាក្សាពីកម្មវិធីបង្រៀនភាសាខ្មែរក្នុងថ្នាក់រៀននេះ។
លោក ជ័យ មង្គល មានប្រសាសន៍ថា ៖ «យើងបាននិយាយគ្នាល្អៗ ខ្ញុំទៅជួបនាយកសិក្សាអប់រំខេត្តហ្នឹង អំពីរឿងភាសាខ្មែរយើង និយាយគ្នាល្អ ថាយើងនៅស្រុកជាមួយគ្នា មិនបាច់យកច្បាប់មកដាក់គ្នាទេ យើងរកការស្វែងយល់ជាមួយគ្នា កុំឲ្យថា ខ្មែរនិយាយគ្នាមិនល្អ យើងខ្មែរ។ គេព្រម គេប្រជុំហើយ គេថា OK [យល់ព្រម] អ៊ីចឹងឲ្យខ្ញុំធ្វើអី? ខ្ញុំចង់ឲ្យលោកគ្រូកោះហៅនាយកសាលាមក ហើយអ្នកណាស្ម័គ្រចិត្តបញ្ចូលភាសាខ្មែរ មានច្រើនសាលារៀន គេប្រាប់ខ្ញុំតាមទូរស័ព្ទ មាន ៣០-៤០សាលារៀន»។
យោងតាមគម្រោងផ្លូវការ ការបើកបង្រៀនភាសាខ្មែរក្នុងសាលារៀនរដ្ឋ នឹងមានបង្រៀន ២ម៉ោងក្នុងមួយសប្តាហ៍ មានតាំងពីថ្នាក់បឋមសិក្សាឆ្នាំទី១ ដល់មធ្យមសិក្សា ឆ្នាំទី១២ ហើយនឹងចាប់ផ្តើមអនុវត្តជាបណ្តើរៗ ចាប់ពីខែកញ្ញាខាងមុខនេះទៅ ដោយនឹងផ្តើមដំបូងនៅស្រុកស្វាយ ជាមុនសិន។
បញ្ហាដែលគម្រោងនេះជួបប្រទះ គឺកង្វះគ្រូសម្រាប់បង្រៀន។ លោក ជ័យ មង្គល បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ លោកនឹងចាត់ឲ្យមានការបង្រៀនដោយកូនសិស្ស ដែលលោកបានអប់រំ ក្នុងយុទ្ធនាការដាស់ភាសាខ្មែររបស់លោកផ្ទាល់។
លោក ជ័យ មង្គល ថ្លែងបន្ថែមយ៉ាងដូច្នេះ ៖ «គ្រូបង្រៀនហ្នឹង យកកូនសិស្សយើងបានល្អជាង ព្រោះគ្រូនៅសាលាគាត់ជាប់ដៃជាប់ជើងអស់ហើយ ព្រោះការងារពេញដៃ។ បើថា យកប្រជាជនកូនសិស្សយើងទៅ នេះជាមធ្យោបាយមួយសម្រាប់ឲ្យមានមនុស្សមករៀនឲ្យច្រើន។ ទី២ អ្នកភូមិគាត់មិនដែលទៅណាទេ បើយកគ្រូមកពីឆ្ងាយបង្រៀនមួយភ្លែតទៅបាត់អស់»៕
free programes
Read more!
Posted by
sereykh
at
08:41
0
comments
Labels: Khmer news
កូនប្រុសតំណាងរាស្ត្រគណបក្សសមរង្ស៊ីត្រូវគេបាញ់ស្លាប់
ដោយ ហាស់ សាន
2009-08-10
គ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នកបើករថយន្តនិងអ្នកជិះម៉ូតូ កាលពីល្ងាចថ្ងៃអាទិត្យ ទី៩ សីហា នៅម្តុំទីលក់នំបញ្ចុក មុខវត្តបុទុមវតី បានរាលដាលដល់ការបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យបាត់បង់ជីវិតកូនប្រុសអ្នកតំណាងរាស្ត្រពីគណបក្សសម រង្ស៊ី។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ពីទីតម្កល់សពយុវជនឈ្មោះ យន់ ថារុន អាយុ២៥ឆ្នាំ កូនប្រុសពៅអ្នកតំណាងរាស្រ្ត យន់ ថារ៉ូ នៃមណ្ឌលបន្ទាយមានជ័យ ដែលបានបាត់បង់ជីវិតភ្លាមនៅទីកើតហេតុនោះថា មានមិត្តភ័ក្តិពីរនាក់ទៀតក្នុងរថយន្តជាមួយគ្នានោះ មានរបួសជាទម្ងន់ ត្រូវនាំយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗនោះដែរ ៖ «នៅក្នុងឡានដែលកូនលោក យន់ ថារ៉ូ បើក គឺមាន ៣នាក់ ប្រុសពីរនាក់ទៀតក៏ត្រូវរងរបួស ហើយម្នាក់ដែលជាស្រ្តីនោះមិនមានរបួសអ្វីទេ ហើយបីនាក់នេះខ្ញុំមិនស្គាល់ឈ្មោះទេ។ ហើយមកទល់ពេលនេះថាតើមូលហេតុអីដែលបណ្ដាលឲ្យមានការបាញ់ប្រហារ បែបនេះ ក៏យើងនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសត្រូវចាប់ឃាតករនោះយកមកកាត់ទោស កុំបណ្ដែតបណ្ដោយឲ្យមានការរួចទោសឲ្យសោះ ពីព្រោះបើសិនជាបណ្ដែតបណ្ដោយឲ្យមានវប្បធម៌អត់ទោសពៃរ៍ ឬមួយបណ្ដែតបណ្ដោយឲ្យឃាតកររួចខ្លួននោះ គឺជារឿងមួយដែលធ្វើឲ្យសង្គមខ្មែរ ក្លាយទៅជាសង្គមមួយដែលគួរឲ្យព្រួយបារម្ភមែនទែន»។
រហូតរំលងអធ្រាត្រយប់មិញនេះ យើងពុំអាចរកការបញ្ជាក់ពីក្រុមមន្រ្តីពេទ្យ បាននៅឡើយទេ។
ស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏ពុំទាន់អាចបញ្ជាក់បានអំពីមុខសញ្ញានៃអ្នកបាញ់ប្រហារនោះនៅ ឡើយទេ ដោយគ្រាន់តែបានមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ។
លោក ទូច ណារ៉ុថ ថ្លែងយ៉ាងដូច្នេះ ៖ «វាផ្ដើមចេញពីទំនាស់គ្រោះ ថ្នាក់ចរាចរណ៍ ឥឡូវយើងកំពុងតាមជនល្មើស តាមអ្នកដែលបង្កហ្នឹង។ វាទំនាស់គ្នាទៅវិញទៅមក គ្រោះថ្នាក់ចរាចរណ៍បានវាឈានដល់ហ្នឹង ឥឡូវយើងកំពុងតែតាម»៕
free programes
Posted by
sereykh
at
08:36
0
comments
Labels: Khmer news
បុរសជនជាតិថៃម្នាក់ ត្រូវចាប់ខ្លួន ដោយសារធ្វើរូបអង្គរវត្តនៅមុខបង្គន់
ដោយ លី ម៉េងហួរ
បុរសជនជាតិថៃម្នាក់ ជាជាងសំណង់ ត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តបន្ទាយមានជ័យចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ។ បុរសជនជាតិថៃ អាយុ ៣៩ ឆ្នាំរូបនេះ បានសាងសង់រូបប្រាសាទអង្គរវត្ត ធ្វើជាកាំជណ្តើរសម្រាប់ឡើងចេញ-ចូលបង្គន់។
បុរសជនជាតិថៃ ឈ្មោះ សឡាវ៉ុន ខាំស៊ន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ទី៩ សីហា និងត្រូវបានបញ្ជួនបន្តទៅកាន់ស្នងការដ្ឋានប៉ូលីសខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១០សីហានេះ។ ប៉ូលីសខេត្តជាប់ព្រំដែនថៃ កំពុងសួរចម្លើយ និងកសាង សំណុំរឿង បញ្ជូនបុរសថៃនោះ ទៅកាន់តុលាការ។ លោក ហ៊ុន ហ៊ាន ស្នងការប៉ូលីសខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បុរសជនជាតិថៃនោះបានចូលកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត ចាប់តាំងពីឆ្នាំ១៩៩៨។ បុរសថៃនេះបានសង្ងំរស់នៅក្រុងប៉ោយប៉ែត ហើយបានសាងសង់រូបសំណាកប្រាសាទអង្គរវត្ត ដែលធ្វើពីថ្ម ទំហំប្រមាណ ១ ម៉ែត្រការ៉េ ដាក់នៅមុខបង្គន់ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។
ការសង់រូបសំណាក ប្រាសាទអង្គរវត្តនេះ បានត្រូវបុរសថៃឆ្លើយប្រាប់សមត្ថកិច្ចប៉ូលីសថា មកពីរូបគេស្រលាញ់អង្គរវត្តខ្លាំងពេក។ ក៏ប៉ុន្តែលោកស្នងការប៉ូលីសខេត្ត ហ៊ុន ហ៊ាន បានអត្ថាធិប្បាយថា ទង្វើរបស់បុរសជនជាតិថៃ ដែលបានសាងសង់រូបសំណាកអង្គរវត្តសម្រាប់ឲ្យគេជាន់ចេញចូល បត់ជើងក្នុងបង្គន់ គឺជាការមើលងាយលើអត្តសញ្ញាណជាតិខ្មែរ។ ប្រាសាទអង្គរវត្ត ជានិម្មិត្តរូបជាតិខ្មែរ ដែលមាននៅក្នុងទង់ជាតិមិនអាចកាត់ថ្លៃបានឡើយ។ លោកស្នងការបានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទ ទី១០សីហានេះថា សមត្ថកិច្ចប៉ូលីសរបស់លោកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជួនបុរសជនជាតិរូបនេះទៅកាន់តុលាការ។ ប៉ូលីសបានរកឃើញថា បុរសថៃនេះបានមើលងាយដល់អត្តសញ្ញាណជាតិខ្មែរ និងបានចូលមករស់នៅដោយធ្វើអន្តោប្រវេសខុសច្បាប់នៅកម្ពុជា ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៣ ខែ ទៅ ៦ ខែ មុននឹងបណ្តេញចេញ។
សូមបញ្ជាក់ថា ជនជាតិថៃជ្រុលនិយមមួយចំនួន តែងតែបង្កបញ្ហាជាជម្លោះជាតិសាសន៍ជាមួយនឹងកម្ពុជា តាមរយៈប្រាសាទអង្គរវត្ត។ កាលពីខែមករាដើមឆ្នាំ២០០៣ តារាភាពយន្តថៃម្នាក់បានអះអាងថា ប្រាសាទអង្គរវត្តជារបស់ថៃ ដែលត្រូវបានកម្ពុជារំលោភយក។ សេចក្តីប្រកាសកាលណោះ បានបង្កឲ្យជនកម្ពុជា ផ្ទុះកំហឹង ក្លាយជាកូប្បកម្ម វាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន និងស្ថានទូតថៃ នៅទីក្រុងភ្នំពេញ។ ចំណែកបរិបទពេលនេះ គឺចំពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែន ដែលបានរុំារ៉ៃជាងមួយឆ្នាំហើយ៕
free programes
Posted by
sereykh
at
08:33
0
comments
Labels: Khmer news
Saturday, 1 August 2009
សម្ពាធនយោបាយធ្វើឱ្យគ្មានមេធាវី ការពារតំណាងរាស្រ្តគណបក្សប្រឆាំង
By ម៉ែន គឹមសេង, VOA
មុខរបរមេធាវីជាមុខរបរដែលគេចាត់នៅក្នុងវិជ្ជាជីវៈសេរីនេះបើ តាមការអះអាង
របស់ក្រុមមេធាវីកម្ពុជា។ នេះមានន័យថាមេធាវីមានសិទ្ធិទទួលឬមិនទទួល
ការពារក្តីឱ្យជនណា ម្នាក់តាមការស្ម័គ្រចិត្ត។
ក្រុមមេធាវីដែល វីអូអេសម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាសនាពេលថ្មីៗនេះ
បានបញ្ចេញទស្សនៈស្រដៀងគ្នា ដោយអះអាងពីសេរីភាពក្នុងការធ្វើតំណាង
ឱ្យកូនក្តី។
លោកស្រី ពឹង ធីតា ដែលបានធ្វើជាមេធាវីអស់រយៈពេលជាង១០ឆ្នាំ ដោយ
ធ្លាប់ទាំងធ្វើជាមេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានរៀបរាប់ពីសេរី
ភាពនៃការងាររបស់លោកស្រីថា៖
“អត់បញ្ហាអ្វីទេ ឱ្យតែគេពឹងពាក់យើង ត្រឹមត្រូវតាមបែបបទនីតិវិធី។ យើងដាក់
ការពារទៅ ហើយអតិថិជនណាដែលយើង គិតថា ពេញចិត្ត ការពារទៅ។ បើ
អតិថិជនណាដែលយើងមិនពេញចិត្ត យើងកុំការពារទៅ។ នេះជាឆន្ទានុសិទ្ធិ
របស់យើងក្នុងការសម្រេច”។
មេធាវីទាំងអស់នៅប្រទេសកម្ពុជាមានចំនួន ៦៤៧នាក់ដែលជាសមាជិកនៃ
គណៈមេធាវីកម្ពុជា។ លោកជីវ សុងហាក់ ប្រធាននៃស្ថាប័នមួយនេះបន្ថែមពី
សេរីភាពក្នុងមុខរបរនេះថាៈ
“មេធាវីយើងមានសេរីភាពគ្រប់គ្រាន់ ព្រោះក្នុងការជ្រើសរើសអតិថិជនម្នាក់ៗ
គេអាចជ្រើសរើសតាមសិទ្ធិរបស់គេ ។ ច្បាប់អត់មានហាមឃាត់ថា ឥឡូវអតិថិ
ជនប្រភេទនេះអ្នកឯងត្រូវទទួលយក អតិថិជនប្រភេទនេះអ្នកឯងមិនត្រូវទទួល
យកមិនមានចែងដូចនេះទេ។ នៅក្នុងក្រមសីលធម៌គេគ្រាន់តែនិយាយថា មេធាវី
មានសិទ្ធិ បដិសេធក្នុងការពឹងពាក់របស់អតិថិជនដែរ ប្រសិនបើគេមិនពេញចិត្ត
គេអាចបដិសេធដែរ”។
លោកសុង ហាក់ក៏បានអះអាងពីការនៅអព្យាក្រឹតរបស់គណមេធាវីកម្ពុជាពី
សម្ពាធនយោបាយផ្សេងៗ។
ប៉ុន្តែលោក ស្រី មួរ សុខហួ សមាជិកសភា និងជាអគ្គលេខាធិការរងរបស់គណ
បក្សសម រង្ស៊ី ដែលមានសញ្ជាតិខ្មែរ អាមេរិកាំងហើយបច្ចុប្បន្នកំពុងមានរឿង
ក្តីក្តាំជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនពីបទបរិហារកេរ្តិ៍បានយល់ផ្សេង
ពីនេះ។ ខណៈពេល ដែលទទួលស្គាល់ថា មេធាវីនៅកម្ពុជាមានជំនាញគ្រប់
គ្រាន់ក្នុងការប្រកបការងាររបស់គេ លោកស្រីមួរ សុខហួយល់ថាពួកគេកំពុង
ទទួលរងការគាបសង្កត់មិនប្រយោលពីក្រុមអ្នកនយោបាយ។
ប្រតិកម្មរបស់លោកស្រី បានកើតមានឡើងបន្ទាប់ពីអតីតមេធាវីរបស់គាត់គឺ
លោកគង់ សំអុនបានដកខ្លួនថយបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយគណ
មេធាវីកម្ពុជា និងការដែលលោកស្រី មានបរាជ័យជាលើកទីពីរក្នុងការរកមេធាវី
ការពារក្តីលោកស្រី សម្រាប់ឡើងទៅតុលាការ ហើយចុងក្រោយលោកស្រី ត្រូវ
ឡើងតុលាការការពារក្តី ដោយខ្លួនឯង។
លោកស្រី បានបញ្ជាក់ថា៖ “ករណីរបស់ខ្ញុំជាក់ស្តែងណាស់។ តើឱ្យមេធាវីគាត់
បំពេញតួនាទី ជាមេធាវីរបៀបណា ប្រសិនបើអារម្មណ៍របស់គាត់នៅតែមានការ
ភ័យខ្លាច អារម្មណ៍នៅតែមានគិតថា អាចនឹងទៅជាការរងគ្រោះ ដូចជាមេធាវី
គង់ សំអុន នោះ។ ខ្ញុំយល់ឃើញថា អាជីពមេធាវី គឺជាអាជីពមួយដែលអាចរង
គ្រោះ ដោយសារសម្ពាធនយោបាយ”។
លោកស្រីបានដាក់ការចោទប្រកាន់ត្រង់ៗថា គឺមានការគាបសង្កត់ផ្នែកនយោ
បាយដែលធ្វើឱ្យលោកមេធាវី គង់ សំអុនដែលធ្លាប់កាន់ក្តីរបស់លោកស្រី តាំង
ពីដំបូងទី ត្រូវបង្ខំប្តូរចិត្តលះបង់ចោលមិនការពារលោកស្រីវិញ។
ការអះអាងពីសេរីភាពក្នុងអាជីពជាមេធាវីនិងការមិនទទួលរងនូវសម្ភាធពីក្រុម
អ្នកនយោបាយដ៏មានឥទ្ធិពលនៅប្រទេសកម្ពុជាមាននៅស្ទើរគ្រប់មេធាវីចំនួន
ប្រាំរូប ដែលវីអូអេ សម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាស។ សូម្បីលោកមេធាវី
គង់ សំអុនដែលធ្លាប់ចេញមុខការពារក្តីឱ្យលោកស្រីមួរ សុខហួមុនពេលដែលរូប
លោកត្រូវបានជាប់ក្នុងការចោទប្រកាន់ពីគណមេធាវីពីការខុសក្រមសីលធម៌
ហើយអាចឈានទៅបាត់បង់អាជីពបានអះអាងពីសេរីភាពគ្រប់គ្រាន់ក្នុងការ
ប្រកបមុខវិជ្ជាជីវៈមេធាវី ហើយបានបញ្ជាក់ថាការសម្រេចឈប់ការពារក្តីឱ្យ
លោកស្រីមួរ សុខហួ គឺជារឿងផ្ទាល់ខ្លួន។
លោក គង់ សំអុន បាននិយាយថា៖
“ក្នុងករណីរបស់លោកជំទាវ មួរ សុខហួ និងឯកឧត្តម ហូ វ៉ាន់ ខ្ញុំបានឈប់
ការពារហើយខ្ញុំបានជូនដំណឹងទៅតុលាការហើយ។ នេះអាចថា ជារឿងផ្ទាល់
ខ្លួនទេ ពីព្រោះយើងថ្លឹងថ្លែងពីកាលៈទេសៈទៅ ហើយក៏សម្រេចថា ធ្វើបែប
ហ្នឹង។ អញ្ចឹងយើងគិតថា ជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅចុះ”។
លោកគង់ សំអុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្តឹងពីបទបរិហារកេរ្តិ៍
ក្នុងពេលនៅជាមេធាវីតំណាងឱ្យលោកស្រីមួរ សុខហួនិងលោកហូ វ៉ាន់ តំណាង
រាស្រ្តគណបក្សសម រង្ស៊ី ប៉ុន្តែបានទំលាក់ចោលវិញបន្ទាប់ពី លោកបានសរសេរ
សំបុត្រសុំទោស។ លោកគង់ សំអុនក៏ត្រូវគណមេធាវីកម្ពុជាកំពុងពិនិត្យមើល
លើករណីរំលោភ ក្រមសីលធម៌ក្នុងពេលដែលតំណាងឱ្យកូនក្តី ទាំងពីរដែលជា
អ្នកនយោបាយទាំងពីររូបនេះ។
ជម្រើសមួយទៀតរបស់លោកស្រីមួរ សុខហួ ក្នុងការស្វែងរកការការពារផ្លូវ
ច្បាប់គឺលោក មេធាវីសុខ សំអឿន ប្រធានអង្គការក្រុមអ្នកការពារច្បាប់កម្ពុជា
ប៉ុន្តែត្រូវបានខកខានទៅវិញ។
លោកសុខ សំអឿនអះអាងថា អង្គការរបស់លោកធ្វើការខាងផ្នែកការពារជន
ក្រីក្រក្នុងបណ្តឹងបទល្មើសព្រហ្មទណ្ឌ ករណីរឿងក្តីរដ្ឋប្បវេណី ដូចជាអាពាហ៍
ពិពាហ៍ និងគ្រួសារ និងរឿងទំនាស់ដីធ្លីជាដើម ហើយលោកស្រីមួរ សុខហួ
មានលក្ខណៈមិនគ្រប់គ្រាន់តាមតម្រូវការរបស់អង្គការ។
លោក សំអឿនមានប្រសាសន៍ថា៖ “គាត់មានថវិកាសម្រាប់ជួលមេធាវីដូច្នេះ
គាត់អត់ចូលក្នុងក្រទេហើយទីពីរតាមដែលខ្ញុំដឹង នៅក្នុងគណបក្សសម រង្ស៊ី
ហ្នឹង មានមេធាវីដែលជាសមាជិករបស់គណបក្សសម រង្ស៊ីច្រើនណាស់។ គេ
ទាំងអស់នោះ ខ្ញុំគិតថា គេអាចធ្វើការដើម្បីឧត្តមគតិគេ ឬក៏មានប្រយោជន៍
គណបក្ស ហេតុដូច្នេះបើគាត់លើកឡើងថាអត់មានមេធាវីការពារ វាអត់សម
ហេតុសមផលដែលថាគ្មានមេធាវីណាមួយហ៊ានការពាររឿងគាត់ ”។
រឿងក្តីចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលធ្វើឡើងដោយលោក ហ៊ុន សែន
នាយករដ្ឋមន្រ្តី ប្រឆាំងលោកស្រី មួរ សុខហួ គ្រោងនឹងបើកសវនាការនៅថ្ងៃ
សុក្រទី ២៤ខែកក្កដានេះ។
លោកស្រី មួរ សុខហួបានយល់ឃើញថា វាជាការបាត់បង់នូវយុត្តិធម៌មួយផ្នែក
តាំងពីដំបូងទី សម្រាប់លោកស្រី ដែលមិនមានមេធាវីការពារក្តី ក្នុងអំឡុងពេល
សវនាការ ព្រោះការងារការពារតាមផ្លូវច្បាប់ទាមទារអ្នកដែលមានជំនាញ។
លោកស្រីបាននិយាយថា៖
“ខ្ញុំអត់មានមេធាវីដោយសារស្ថានការណ៍នយោបាយនេះ ខ្ញុំ យល់ឃើញថា
ជាការរាំងស្ទះក្នុងការដែលខ្ញុំត្រូវទទួលការការពារនៅចំពោះមុខច្បាប់ ការ
ពារនៅពេលមានសវនាការ តុលាការនេះ គឺជាការមួយមិនអាចឱ្យខ្ញុំទទួល
បាននូវយុតិ្តធម៌ទេ”។
លោក គង់ សំអុន អតីតមេធាវីរបស់លោកស្រី មួរ សុខហួ បានបកស្រាយថា
តាមផ្លូវច្បាប់លោកស្រី អាចការពារខ្លួនដោយខ្លួនឯងបានដោយមិនចាំបាច់
មានមេធាវីទេ ដោយសារតែវាមិនមែនជាបទល្មើសធ្ងន់ធ្ងរ។
លោកសំអុនបានពន្យល់ថា៖ “ក្នុងករណីរបស់គាត់វាជារឿងមជ្ឈឹម ក្នុងបទ
ល្មើសមជ្ឈឹមហ្នឹង មិនចាំបាច់មានមេធាវីក៏បានដែរ ប៉ុន្តែបើបទឧក្រិដ្ឋបានគេ
ត្រូវការរកមេធាវី។ បទមជ្ឈឹមជាបទមធ្យម ហើយបទលហុ ជាបទស្រាលតូច
តាច។ អញ្ចឹងពីបទមជ្ឈឹមមកលហុហ្នឹងមិនចាំបាច់មានមេធាវីក៏បានដែរ ចង់
មានក៏បាន ចង់មិនមានក៏បានស្រេចលើបុគ្គល”។
លោក ហ៊ុន សែន បានប្តឹងលោកស្រី មួរ សុខហួ បន្ទាប់ពីលោកស្រីបានទាម
ទារឱ្យលោកនាយករដ្ឋមន្ត្រីធ្វើការ សុំទោសចំពោះអត្ថាធិប្បាយ ដែលលោក
បានធ្វើនៅក្នុងវេទិកាមួយនៅខេត្តកំពត ដែលលោកស្រីយល់ថា ប៉ះពាល់
ដល់កិត្តិយសរបស់លោកស្រី និងស្ត្រីខ្មែរដទៃទៀត។
គណមេធាវីកម្ពុជាដែលជាស្ថាប័នមួយផ្តល់ការទទួលស្គាល់មេធាវីនៅកម្ពុជានិង
ផ្តល់ការបណ្តុះបណ្តាលដល់មេធាវីបានទទួលការរិះគន់ថាបានបន្ទន់ទៅតាម
សម្ពាធនយោបាយនៅពេលដែលមានរឿងនយោបាយធំៗកើតឡើង៕
free programes
Posted by
sereykh
at
23:50
0
comments
Labels: Khmer news
គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តរិៈគន់រដ្ឋាភិបាល
By ហេង រស្មី, VOA
គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តប្រឆាំងជាមួយដ្ឋាភិបាល ក្រោយពី
សមាជិកសភារបស់ខ្លួនពីររូបបានទទួលរងសម្ពាធខាងផ្លូវច្បាប់ពីគណបក្ស
គ្រប់គ្រងអំណាច។
លោកសម រង្សី មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃច័ន្ទ បានបញ្ជាក់ថា គណ
បក្សរបស់លោកនឹងផ្លាស់ប្តូរយុទ្ឋសាស្រ្តប្រឆាំងជាមួយរដ្ឋាភិបាល ពីការរិះគន់
នៅតាមផ្លូវទីសាធារណៈមកជាការរិះគន់ដើម្បីស្ថាបនាវិញ។
ការអះអាងរបស់លោកសម រង្សី យ៉ាងដូច្នេះ បានកើតមានឡើង ក្រោយពី
សមាជិកសភារបស់ខ្លួនចំនួនពីររូបបានទទួលរងសម្ពាធខាងតុលាការដោយ
សារពាក្យបណ្តឹងរបស់គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន។
សមាជិកសភាគណបក្សសម រង្សី ដែលកំពុងជាប់ក្តីក្តាំខាងផ្លូវតុលាការពីបទ
បរិហារកេរិ៍្ត គឺរួមមានលោកស្រីមួរ សុខហួ ដែលតុលាការគ្រោងនឹងប្រកាស
សាលក្រមនៅថ្ងៃទី៤ខែ សីហាខាងមុខនេះពាក់ពន្ឋ័ទៅនឹងបណ្តឹងរបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន នឹងលោក ហូ វ៉ាន់ ដែលកំពុងគេចខ្លួននៅឯក្រៅ
ប្រទេសនោះ ពាក់ពន្ឋ័ទៅនឹងបណ្តឹងមន្រ្តីយោធាជាន់ខ្ពស់ចំនួន២២រូប។
លោកសម រង្សី មេគណបក្សប្រឆាំងដែលកន្លងមកប្រជាពលរដ្ឋជាទូទៅធ្លាប់
ឃើញលោកដឹកនាំធ្វើបាតុកម្មតាមផ្លូវសាធារណ:ប្រឆាំងជាមួយរដ្ឋាភិបាល
នោះលោកបានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះថា ឥឡូវនេះជំហរបស់លោកបានផ្លាស់ប្តូរហើយ ក៏ប៉ុន្តែគណបក្សរបស់លោកនៅតែប្រកាន់ជហរប្រឆាំងជាមួយរដ្ឋាភិបាលដដែលទេ ក៏ប៉ុន្តែប្រឆាំងទៅតាម
ផ្លូវច្បាប់តែប៉ុណ្ណោះ។
"យើងជំទាស់ទៅតាមផ្លូវគំនិត។ យើងមិនចាំបាច់ទៅតតាំងគ្នានៅចំពោះមុខ
តុលាការ តាមដងផ្លូវដូចមុនទេ គឺយើងជំទាស់នៅក្នុងរដ្ឋសភា យើងជំទាស់
នៅក្នុងក្រុមប្រឹក្សាខេត្ត យើងជំទាស់នៅក្នុងក្រុមប្រឹក្សាស្រុកយើងជំទាស់នៅ
ក្នុងក្រុមប្រឹក្សាឃុំ ពីព្រោះគណបក្ស សម រង្សី មានតំណាងជាប់ឆ្នោតទាំងថ្នាក់
ជាតិមានថ្នាក់ខេត្តក៏មានថ្នាក់ស្រុកក៏មាន ថ្នាក់ឃុំក៏មាន" ។
លោក សម រង្សី បានបពា្ជក់ទៀតថា ការផ្លាស់ប្តូរជំហរនេះ គណបក្សរបស់
លោកពុំទទួលរងសម្ពាធពីខាងក្រៅទេ ក្រោយពីសមាជិកសភារបស់ខ្លួនចំនួន
ពីររូបកំពុងជាប់ក្តីក្តាំក្នុងផ្លូវតុលាការនោះ។
"បើយើងតតាំងជាមួយគូបដិបក្ខណាមួយនោះយើងមិនត្រូវឲ្យគូបដិបក្ខ យើង
នាំយើងចូលទៅក្នុងសមរភូមិណាដែលគេខ្លាំង តែយើងខ្សោយផ្ទុយទៅវិញ
យើងត្រូវតែនាំគេឲ្យចូលក្នុងសមរភូមិណាដែលយើងខ្លាំងគេខ្សោយ" ។
លោកគឹម សុខា ប្រធានគណបក្សសិទ្ឋិមនុស្ស ដែលគណបក្សរបស់លោក
មានគំរោងនិងចងសម្ព័ន្ឋជាមួយគណបក្សសម រង្សីនោះបានបពា្ជក់ថា ការ
សម្រេចរបស់គណបក្សសម រង្សី គឺជាសិទ្ឋិរបស់គណបក្សនោះ ។ លោក
គឹម សុខា បានបពា្ជក់ថា ជំហររបស់គណបក្សសិទ្ឋិមនុស្សវិញក្នុងកាល:ទេស:
ស្ថានភាពនយោបាយបច្ចុប្បន្នដែលពោរ ពេញទៅដោយសម្ពាធយ៉ាងខ្លាំងក្លា
នោះយើងមិនគួរថយក្រោយទេ។
"យើងត្រូវនៅតែឈរនឹងដដែលដូចជាការរំលោភសិទ្ឋិមនុស្សដូចជាការរំលោភ
លើអ្នកតំណាងរាស្រ្តអាហ្នឹងយើងអត់អាចថយក្រោយទេ ប្រសិនបើជាបញ្ហា
យើងជាយុទ្ឋវិធីអាហ្នឹងយើងអាចប្តូរដូចថា ពីមុនយើងធ្វើបាតុកម្ម។ ឥឡូវយើង
អត់ធ្វើ ពីមុនយើងធ្វើនេះ ឥឡូវយើងអត់ធ្វើ ប៉ុន្តែគោលការណ៍ធំៗនេះតាម
ទស្សន:របស់គណបក្សសិទ្ឋិមនុស្ស យើងអត់ត្រូវដូរ"។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូ
បង្រៀនឯករាជ្យកម្ពុជា ដែលធ្លាប់គាំទ្រគណបក្សប្រឆាំងបានបញ្ជាក់ លោក
មិនជំទាស់ទៅ និងការផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់គណបក្សសម រង្សីទេ ពីព្រោះ
នេះគឺជាការសម្រេចរបស់ថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ។
"គោលការណ៍របស់សមាគមសហជីពយើងគាំទ្រចង់ឲ្យសង្គមមានប្រជាធិប
តេយ្យចង់ឲ្យសង្គមទទួលបានយុត្តិធម៌ ទុកជាសម្រាប់ប្រជាពលរដ្ឋទាំងអស់
គ្នា ហើយបើគណបក្សលែងការពារផលប្រយោជន៍រាស្រ្តអាហ្នឹងយើងនឹងគាំទ្រ
អ្នកណាដែលការពារផលប្រយោជន៍រាស្រ្តការពារដោយយុត្តិធម៌ជូនសង្គម"។
ក្រុមមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ពុំអាចស្នើសុំដើម្បី
សេចក្តីអធិប្បាយបំភ្លឺបានទេ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រជៀមយាបខាងគណ
បក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា
The Cambodia Daily ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា លោកសង្ឃឹម
ថា ការតាំងចិត្តរបស់គណបក្សប្រឆាំងនេះនិងជួយដល់ការអភិវឌ្ឍន៍របស់
ប្រទេសជាតិ៕
free programes
Posted by
sereykh
at
23:46
0
comments
Labels: Khmer news
តុលាការកម្ពុជាពុករលួយ ទទួលឥទ្ធិពលពីអ្នកមានអំណាច
By រស់ សុធា, VOA
តុលាការកម្ពុជាពុករលួយនិងទទួល ឥទ្ធិពលពីអ្នកមានអំណាចការស្រាវជ្រាវ
មួយបានបង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាគ្របដណ្តប់ដោយអំពើពុករលួយ
យ៉ាងខ្លាំង ហើយអ្នកមានអំណាចមានឥទ្ធិពលខ្លាំងមកលើប្រព័ន្ធតុលាការ។
ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គឺទន់ខ្សោយ មិនឯករាជ្យ និងពោរពេញ
ដោយអំពើពុករលួយ។ នេះ គឺជាលទ្ធផលនៃការសិក្សាចុងក្រោយដែលធ្វើឡើង
ដោយក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។ ការសិក្សានេះត្រូវបានលើកឡើង
នៅក្នុងសៀវភៅដែលមានចំណងជើងថា “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យក្នុង
ប្រទេសកម្ពុជា” ដែលទើបចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ។
ជំពូកទី៣នៃសៀវភៅដែលមាន១០ជំពូក បោះពុម្ពជាភាសាអង់គ្លេសនេះ បាន
លើកឡើងថា អំពើពុករលួយកំពុងកើតមានយ៉ាងក្តៅគគុក នៅក្នុងប្រព័ន្ធ
តុលាការខ្មែរ ពោលគឺភាពសំខាន់ និង ភាពមិនសំខាន់របស់រឿងក្តីនីមួយៗ
អាស្រ័យទៅលើចំនួននៃទឹកប្រាក់។
ជាញឹកញាប់ ចៅក្រមជាច្រើនបានចរចាជាមួយអ្នកមកទាក់ទងតុលាការដើម្បី
រកឲ្យបាន សំណូកច្រើនបំផុត ។ មានពេលខ្លះ ចៅក្រមបានប្រើយុទ្ធសាស្ត្រ
ពន្យារពេលក្នុងការចេញសេចក្តីសម្រេច ដើម្បីស្វែងរកសំណូកបន្ថែមពីអ្នក
ប្តឹង។
សៀវភៅដដែលនេះបានលើកឡើងថា កម្រិតប្រាក់ខែទាបនាំឲ្យចៅក្រម និង
មន្ត្រីតុលាការងាយនឹងទទួលយកការសម្រុះសម្រួលនិងសំណូក។ ចៅក្រម
ដែលប្រព្រឹត្តអំពើពុករលួយ និងចៅក្រមដែលគ្មានសមត្ថភាពអាចរក្សាតួនាទី
របស់ពួកគេបាន ដោយសារតែការផ្តល់ប្រាក់សំណូកច្រើនឲ្យទៅថ្នាក់លើ។
ទន្ទឹមនឹងនោះ ការជ្រើសតាំងនិងការតំលើងឋានៈ ក៏ត្រូវពឹងផ្អែកទៅលើប្រាក់
ឧបត្ថម្ភនិងសំណូកដែរ។
អំពើពុករលួយធ្វើឲ្យជនក្រីក្រដែលគ្មានប្រាក់និងគ្មានខ្នងបង្អែក ទទួលរងនូវ
ភាពអយុត្តិធម៌ នៅពេលប្រឈមនឹងការតវ៉ាក្តីជាមួយនឹងក្រុមអ្នកមានទ្រព្យ
និងអ្នកមានអំណាច។
សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” សរសេរបន្ថែមទៀត
ថា តុលាការនៅប្រទេសកម្ពុជាបច្ចុប្បន្នមានឯករាជ្យភាពតិចតួចណាស់ពោល
គឺការជ្រៀតជ្រែកដោយស្ថាប័នកំពូល និងបុគ្គលិកមានអំណាចតែងតែកើតមាន
ក្នុងប្រព័ន្ធតុលាការខ្មែរ។ ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើន ជាទូទៅទទួលរង
ការរំលោភពីអ្នកមានអំណាចនិងមេដឹកនាំគណបក្សនយោបាយដែលអាចដក
ពួកគេពីតំណែង ប្រសិនបើពួកគេមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់
តុលាការ។
ចៅក្រមម្នាក់ដែលត្រូវបានសម្ភាសនៅក្នុងសៀវភៅនោះនិយាយថា បើទោះជា
ពួកគេពុំមានទទួលការគំរាមគំហែង ក៏ពួកគេជាចៅក្រមត្រូវតែប្រតិបត្តិតាមអ្នក
ធ្វើអន្ដរាគម ពីព្រោះពួកគេបានដឹងទុកជាមុនពីទំហំនៃអំណាចរបស់អ្នកធ្វើ
អន្តរាគមទាំងនោះ។ ក្នុងចំណោមអ្នកត្រូវបានសម្ភាស មានការយល់ស្របជា
ទូទៅមួយថា ក្នុងរឿងក្តីនយោបាយចៅក្រមតែង ចេញដិកាតម្រូវតាមកាល
បរិច្ឆេទរបស់រដ្ឋាភិបាល។
សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ក៏បានរិះគន់ធ្ងន់ៗ
ដែរចំពោះប្រព័ន្ធច្បាប់នៅកម្ពុជា ដែលប្រឈមនឹងការខ្វះធនធានមនុស្ស ដូច
ជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ជាដើម។ មេធាវីមានការភ័យខ្លាចនិងមិន
មានបទពិសោធន៍ក្នុងការតទល់ជាមួយព្រះរាជអាជ្ញា ឬក៏ចៅក្រមក្នុងអំឡុង
ពេលកាត់ក្តីទេ ។
ជាងនេះទៅទៀត ថវិកាជាតិសម្រាប់តុលាការមានទំហំតិចតួចជាងក្រសួងនិង
ស្ថាប័ននានាយ៉ាងច្រើន ហើយជាទូទៅប្រាក់ទាំងនោះមានការយឺតយ៉ាវ និង
មិនទៀតទាត់ ។
លោក ខៀង អ៊ុន អ្នកស្រាវជ្រាវនិងជាអ្នកសរសេរអំពីប្រព័ន្ធតុលាការនៅកម្ពុជា
បានថ្លែងនៅក្នុងការសម្ពោធចេញផ្សាយសៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា” នេះថា ប្រព័ន្ធតុលាការមានសារៈសំខាន់ណាស់ក្នុងការ
លើកកម្ពស់ប្រព័ន្ធច្បាប់ក្នុងការងារអភិវិឌ្ឍន៍ និងកសាងសេដ្ឋកិច្ច។ ប៉ុន្តែប្រព័ន្ធ
តុលាការនៅកម្ពុជាមិនទាន់ល្អទេ។
“ប្រសិនបើលោកអ្នកសួរប្រជាជនថាតើកម្ពុជាជារបបមានច្បាប់ត្រឹមត្រូវដែរទេ
ចម្លើយជាទូទៅគឺថា មាន។ ប៉ុន្តែប្រសិនបើលោកអ្នកសួរប្រជាជនថា តើតុលា
ការមានច្បាប់ត្រឹមត្រូវដែរទេ តើតុលាការមានឯករាជ្យដែរទេចម្លើយច្រើនលើស
លុបគឺថា គ្មានទេ។ ជាក់ស្តែង បើមើលពីជម្លោះរវាងលោកនាយករដ្ឋមន្ត្រី និង
លោកស្រី មួរ សុខហួ លោកអ្នកនឹងឃើញពីតួនាទីនៃតុលាការនៅក្នុងប្រទេស
នេះ” ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិយាយថា ការលើក
ឡើងនៅក្នុងសៀវភៅនោះមិនបានឆ្លុះបញ្ជាំងពីធាតុពិតទាំងស្រុងក្នុងប្រព័ន្ធ
តុលាការកម្ពុជាទេ។ហើយរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់លើប្រព័ន្ធច្បាប់
និងតុលាការរបស់ខ្មែរ។
លោកជៀម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា បានទទួលស្គាល់
ថា មានអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ។ ប៉ុន្តែលោកបានស្តីបន្ទោសថា
សៀវភៅនោះទំនងជាមិនបានធ្វើការស្រាវជ្រាវស៊ីជម្រៅពីប្រព័ន្ធតុលាការកម្ពុជា
ទេ ។ ម្យ៉ាងវិញទៀត ការសរសេរបែបនេះនឹងបង្អាក់ការវិនិយោគពីបរទេស
ពិសេសក្នុងពេលសេដ្ឋកិច្ចជួបវិបត្តិ។
“សៀវភៅហ្នឹងគេសរសេរជាសិទ្ធិរបស់គេហើយ ប៉ុន្តែមុននឹងសរសេរហ្នឹងយើង
ចាំបាច់ ត្រូវសួរថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ឲ្យបានសមស្រប ពីព្រោះថា បើសិន
ជាសៀវភៅហ្នឹង គេលើក ឡើងមិនល្អពីការគ្រប់គ្រងរបស់យើងវាក៏នឹងធ្វើឲ្យ
ប៉ះពាល់ដល់ការទាក់ទាញការវិនិយោគ ភ្ញៀវបរទេសឲ្យចូលធ្វើវិនិយោគនៅ
កម្ពុជាផងដែរ” ។
ទោះយ៉ាងណា លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិ
មនុស្សអាតហុក គាំទ្រការលើកឡើងនៅក្នុងសៀវភៅនោះ ដោយអះអាងថា
វាជាការស្រាវជ្រាវឯករាជ្យ និងគួរ ឲ្យជឿទុកចិត្តបាន។
“ការស្រាវជ្រាវឯករាជ្យនេះ មានលក្ខណៈប្រសើរនិងត្រឹមត្រូវច្រើន ខ្ញុំគំាទ្រ។
យើងចាត់ទុកថា ការរកឃើញត្រឹមត្រូវមើលឃើញចំចំណុចដែលរដ្ឋាភិបាល
កម្ពុជាត្រូវតែទទួលយក និងធ្វើការកែប្រែ” ។
គួរបញ្ជាក់ថា អស់រយៈពេលជាយូរឆ្នាំមកនេះ ប្រទេសផ្តល់ជំនួយជាច្រើនបាន
ផ្តល់ថវិការាប់លានដុល្លាសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការ ក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អូស្ត្រាលី និងជប៉ុន។
គោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការបានក្លាយជាចំណុច
ស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលខ្មែរ។ ក្រុមប្រឹក្សាកំណែទម្រង់
ច្បាប់ និងប្រព័ន្ធតុលាការបានផ្តោតលើការងាររៀបចំតាក់តែងច្បាប់សំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពចៅក្រមនិងព្រះរាជអាជ្ញា។ ប៉ុន្តែរហូតមកដល់ពេលនេះ ការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចជានៅស្រពិច
ស្រពិល ហើយតុលាការកម្ពុជានៅតែទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិល
និងមហាជន ថាមិនមានភាពយុត្តិធម៌ ។
លោក Joakim Ojendal ជាសាស្ត្រាចារ្យផ្នែកសា្រវជ្រាវការអភិវឌ្ឍន៍សន្តិភាព
នៃសាកលវិទ្យាល័យ Gothennburg និងជាអ្នកនិពន្ធសៀវភៅ “នៅពីក្រោយ
លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា” ។ លោកបានព្រមានថា នៅពេលដែល
សុក្រិតភាពនៃប្រព័ន្ធតុលាការត្រូវបានបន្តរំលោភបំពាន ហើយបានប្រែក្លាយ
ជាតុលាការដែលគ្មានប្រសិទ្ធិភាព ដោយពឹងផ្អែកលើឥទ្ធិពលនយោបាយ និង
ស្ថាប័នពុករលួយផ្សេងទៀតនោះ វានឹងខារខាំងដល់ការពង្រីកលទ្ធិប្រជាធិប
តេយ្យ និងការវិនិយោគ ហើយនឹងធ្វើឲ្យប្រជាជនអស់ជំនឿ មិនត្រឹមតែទៅលើ
ប្រព័ន្ធតុលាការប៉ុណ្ណោះទេ តែថែមទាំងស្ថាប័ននយោបាយដទៃទៀតដែរ៕
free programes
Posted by
sereykh
at
23:42
0
comments
Labels: Khmer news
Tuesday, 28 July 2009
ប្រទេសវៀតណាមត្រូវគេស្នើឲ្យស.រ.អា.ដាក់ជា"ប្រទេសគួរបារម្ភ"
ដោយ ឃឹម សារ៉ង
ប្រតិភូនៃស្នងការផ្នែកសេរីភាពសាសនាអន្តរជាតិរបស់ប្រទេសអាមេរិកដែល ទើបបានវិលត្រឡប់ពីទស្សនកិច្ចលើកទី៤នៅប្រទេសវៀតណាមកាលពីចុងខែ ឧសភាកន្លងទៅ បានស្នើសុំសភាសហរដ្ឋអាមេរិកឲ្យដាក់ប្រទេសវៀតណាមជាប្រទេសដែលគួរ បារម្ភ (Country of Particular Concerns (CPC))។
ក្នុងឯកសារសរសេរផ្តល់កសិណសាក្សីដែលយើងបានទទួលនៅចុងសប្តាហ៍ មុននេះ លោក Michael Cromartie អនុប្រធានស្នងការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការផ្នែកសេរីភាព សាសនាអន្តរជាតិ មានប្រសាសន៍ជម្រាបគណៈកម្មការកិច្ចការសិទ្ធិមនុស្សរបស់សភាអាមេរិក Tom Lantos នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ថា ក្នុងដំណើរទស្សនកិច្ចចំនួន៤ដងទៅប្រទេសវៀតណាម ស្នងការលោកអាចទាញសេចក្តីសន្និដ្ឋានបានថា ប្រទេសនេះគឺជាប្រទេសដែលរំលោភលើសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរលើ វិស័យសេរីភាពផ្នែកការគិតគូរ, ផ្នែកសម្បជញ្ញៈ និងផ្នែកជំនឿសាសនា។ លោកបន្តថា ប្រទេសវៀតណាមតែងធ្វើទុក្ខបុកម្នេញចំពោះសហគមន៍សាសនានិងសកម្មជន នានាដែលទាមទារសេរីភាព។
លោក Michael Cromartie បានឲ្យដឹងថា ក្នុងទស្សនកិច្ចរបស់លោកនៅចុងខែឧសភាកន្លងទៅ សមាជិកប្រតិភូរបស់លោកបានជួបធ្វើសម្ភាសន៍ជាមួយព្រះសង្ឃខ្មែរក្រោម ចំនួន៧អង្គដែលអាជ្ញាធរវៀតណាមទើបនឹងបានដោះលែងពីគុក ព្រោះតែបានទាមទារសិទ្ធិមនុស្សនិងចូលរួមក្នុងបាតុកម្មសន្តិភាព ដើម្បីសុំឲ្យមានសិទ្ធិសេរីភាពផ្នែកសាសនាឲ្យបានប្រសើរឡើងនាពេល កន្លងទៅ។
លោក Michael Cromartie បន្តថា ការគាបសង្កត់ជំនឿសាសនាលើព្រះសង្ឃខ្មែរក្រោមទាំងនោះមានសភាព ធ្ងន់ធ្ងរណាស់ ហើយថា ក្រសួងការបរទេសនៃប្រទេសអាមេរិកមិនដែលបានធ្វើសេចក្តីរាយការណ៍ពី រឿងនេះឡើយ។
លោកអនុប្រធានស្នងការ Michael Cromartie បានសង្កត់បញ្ជាក់ដោយជំទាស់ទៅនឹងការអះអាងរបស់លោកឯកអគ្គរដ្ឋទូត អាមេរិក Michael Michalak ប្រចាំប្រទេសវៀតណាម ដែលបានមានប្រសាសន៍កាលពីពេលថ្មីៗថា លោកពុំទាន់ឃើញភ័ស្តុតាងគ្រប់គ្រាន់នឹងដាក់ប្រទេសវៀតណាមទៅក្នុង ក្រុមប្រទេស CPC នោះ ដោយបានមានប្រសាសន៍ថា ពេលនេះលោកមានភ័ស្តុតាងយ៉ាងគ្រប់សព្វដោយគ្មានសង្ស័យឡើយ។
យោងតាមច្បាប់ប្រទេសអាមេរិកហៅថា Act 1998 ប្រទេសដែលគួរបារម្ភ (CPC) នោះ នឹងតម្រូវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើការឆ្លើយតបទៅកាន់ ប្រទេសនោះដោយវិធីណាមួយក្នុងវិធីទាំង១៥យ៉ាង ដោយរួមទាំងការធ្វើសេចក្តីថ្លែងថ្កោលទោសជាឯកជនឬជាសារធារណៈចំពោះ អំពើរំលោភនោះរហូតដល់ការផ្តាច់ជំនួយនិងហាមប្រាមប្រទេសផ្សេងទៀត មិនឲ្យធ្វើកិច្ចសន្យាជំនួញជាមួយប្រទេសនោះទៀតផង។
លោក ចាប ត្រាន់ អគ្គនាយករដ្ឋបាលនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានដឹកនាំប្រតិភូខ្មែរក្រោមចូលរួមស្តាប់សវនាការនៃគណៈកម្មការ រដ្ឋសភាប្រទេសអាមេរិកទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សកាលពីថ្ងៃ ព្រហស្បតិ៍នោះ បានឲ្យដឹងថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់សមាជិក គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាប្រទេសអាមេរិកចំពោះសេចក្តី សោកសៅនិងការរងទុក្ខដែលពលរដ្ឋខ្មែរក្រោមបានទទួលក្នុងពេលកន្លងមក ដោយអស់លោកបានទទួលដំណឹងយ៉ាងតិចតួចបំផុតពីក្រសួងការបរទេសរបស់ ខ្លួន។
លោក ចាប ត្រាន់ បានមានប្រសាសន៍ថា ៖ «សមាជិក Human Rights Commission នៅ Congress ហ្នឹង កំពុងតែចាប់អារម្មណ៍មែនទែន។ គេបានដឹងបានឮថា ខាងក្រសួងការបរទេសអត់បានធ្វើការម៉ត់ចត់រឿងខ្មែរក្រោមនិងរឿង ម៉ុងតាញ៉ា។ ថ្ងៃ Hearing ហ្នឹង ក៏បានអញ្ជើញក្រសួងការបរទេសសម្រាប់មកឆ្លើយ១០សំណួរ ហើយក្រសួងការបរទេសក៏អត់បានមក ដល់អ៊ីចឹងទៅធ្វើឲ្យខាង Human Rights Commission ហ្នឹង អត់សប្បាយចិត្តសោះជាមួយក្រសួងការបរទេស។ ទី១ ប្រកាសទាមទារដកទូតអាមេរិកនៅហាណូយត្រឡប់មកវិញ ព្រោះអត់មានការបារម្ភអីរឿងរ៉ាវខ្មែរក្រោមសោះ រឿងបងប្អូនខ្មែរក្រោមខាងព្រះពុទ្ធសាសនា ខ្មែរក្រោមយើងនៅកម្ពុជាក្រោម បញ្ហាសម្បើម ហើយគេយកចិត្តទុកដាក់តិចតួចមែនទែន»។
លោក ចាប ត្រាន់ ឲ្យដឹងទៀតថា ក្រោយចប់សវនាការលោកបានទទួលពាក្យសន្យាពីគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាប្រទេសអាមេរិកថា ពួកអស់លោកបានដឹងបញ្ហាខ្មែរក្រោមប្រសើរជាងមុន ហើយថានឹងបញ្ចូលតំណាងខ្មែរក្រោមនិងតំណាងម៉ុងតាញ៉ាទៅក្នុង ការពិភាក្សានានា ក្នុងពេលអនាគតដែលទាក់ទងនឹងបញ្ហានានានៅប្រទេសវៀតណាម មានបញ្ហាសិទ្ធិមនុស្សនេះជាដើម៕
free programes
Posted by
sereykh
at
05:20
0
comments
Labels: Khmer news
បញ្ញាជនថៃមួយក្រុមបន្តតវ៉ាអំពីរឿងប្រាសាទព្រះវិហារ
ដោយ កេសរណ្ណីយ្យា
2009-07-28
កាសែតនៅស្រុកថៃចុះផ្សាយថា មានក្រុមបញ្ញាជនថៃមួយក្រុមនៅតែបន្តការតវ៉ាទាក់ទងនឹងការដាក់ ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោក។
កាសែតបាងកកប៉ុស្តិ៍ជាភាសាអង់គ្លេសរបស់ប្រទេសថៃ បានចុះផ្សាយឲ្យដឹង នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដានេះថា ក្រុមបញ្ញាជនថៃប្រមាណ ៣០នាក់ ដែលដឹកនាំដោយ វ៉ាល់វីប៉ា ចារុនរោជ សមាជិកបណ្ឌិតសភានៃវិទ្យាស្ថានសិក្សាថៃរបស់មហាវិទ្យាល័យធម្មសាស្រ្ត បាននាំគ្នាធ្វើការទាមទារនៅព្រឹកថ្ងៃច័ន្ទនេះ នាអគាររដ្ឋាភិបាល សុំរដ្ឋាភិបាលថៃឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងរួមថៃ-កម្ពុជា មួយ ដែលខ្លួនបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ កន្លងទៅ យល់ព្រមឲ្យប្រទេសកម្ពុជា ចុះឈ្មោះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកជាឯកតោភាគី នោះចេញ។
ក្រុមបញ្ញាជនទាំងនោះឲ្យដឹងថា លោកអតីតរដ្ឋមន្រ្តីក្រសួងការបរទេស Noppadon Pattama ដែលបានចុះហត្ថលេខានោះ គឺពុំមានការយល់ព្រមពីរដ្ឋសភានៃរាជាណាចក្រថៃឡើយ។
ក្រុមបញ្ញាជនទាំងនោះបាននិយាយថា ការយល់ព្រមបែបនេះបណ្តាលឲ្យប្រទេសថៃបាត់បង់ទឹកដីរបស់ខ្លួនមាន ទំហំ ៤,៦គីឡូម៉ែត្រការ៉េ ព្រមទាំងព្រៃព្រឹក្សានៅតំបន់ជម្លោះនេះដ៏ច្រើនទៀតផង។
មន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ព័ត៌មាននៃរដ្ឋាភិបាលកម្ពុជាគឺលោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានមានប្រសាសន៍ថា រឿងប្រាសាទព្រះវិហារគឺជារឿងដាច់ដោយឡែកពីអ្វីដែលរដ្ឋាភិបាលនិង ក្រុមបញ្ញាជនថៃលើកមកនិយាយ ពោលគឺពុំមានទាក់ទងអ្វីសោះ ជាមួយបញ្ហាទឹកដី។
លោក ផៃ ស៊ីផាន ថ្លែងដូច្នេះថា ៖ «រាជរដ្ឋាភិបាល ជាពិសេសឯកឧត្ដមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជា គឺបានធ្វើការច្រានចោលនូវអ្វីដែលរាជរដ្ឋាភិបាលថៃ ដែលបានយកប្រាសាទព្រះវិហារទៅលាយឡំជាមួយនឹងបញ្ហាបូរណភាពទឹកដី ពីព្រោះប្រាសាទព្រះវិហារជារឿងមួយដាច់ដោយឡែកពីរឿងវប្បធម៌ ហើយប្រាសាទព្រះវិហារដែលចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហ្នឹង គឺតាមរយៈលក្ខខណ្ឌសភាខ្មែរជាម្ចាស់ទ្រព្យស្របច្បាប់តាមសាលក្រម តុលាការអន្តរជាតិឆ្នាំ១៩៦២ ដោយប្រាប់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា បញ្ហាទី១។ បញ្ហាទី២ ប្រាសាទព្រះវិហារបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាមតម្លៃរបស់ ប្រាសាទព្រះវិហារ គឺមានតម្លៃសកល ហើយគ្មានពីរ។ លក្ខខណ្ឌពីរហ្នឹងហើយដែលធានាឲ្យប្រាសាទព្រះវិហារចូលទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក»។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន ឲ្យដឹងថា ការចុះហត្ថលេខារបស់លោកអតីតរដ្ឋមន្រ្តីការបរទេស Noppadon Pattama គឺជាការគាំទ្ររបស់លោកលើលក្ខខណ្ឌវិនិច្ឆ័យរបស់អង្គការយូណេស្កូ ដូចបានជម្រាបខាងដើម ហើយមិនទាក់ទងអ្វីនឹងការយល់ព្រម ឬមិនយល់ព្រមរបស់លោកឡើយ។
លោកបន្តថា ឯការដែលក្រុមបញ្ញាជននិងអ្នកនយោបាយថៃមួយចំនួនតែងបានលើកឡើង អំពីការមានតំបន់ជម្លោះ ឬមានតំបន់ត្រួតស៊ីគ្នានោះ គឺជាមហិច្ឆតាដែលប្រទេសនេះមានទៅលើប្រទេសជិតខាងតាំងពីយូរយារ មកហើយ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ហើយ បង្កើតបាននូវគំនិត ឬពាក្យថា តំបន់ជម្លោះ ឬតំបន់ត្រួតស៊ីគ្នា ៤,៦គីឡូម៉ែត្រការ៉េ ជាពាក្យឈ្លានពានដែលមានគម្រោងការជាយូរលង់ណាស់មកហើយ ជាពិសេសតាមរយៈផែនទីរបស់ថៃ គូសដោយឯកតោភាគីខ្លួនឯង ហើយនិងសម្ងាត់ខ្លួនឯង ដែលយើងបានចាប់ឯកសារហ្នឹង ហើយឯកសារហ្នឹងបានផ្សព្វផ្សាយពេញពិភពលោកឥឡូវនេះ។ ហេតុដូច្នេះបើសិនជាអ្នកនិយាយហ្នុង និយាយនៅក្នុងរឿងប្រាសាទព្រះវិហារ គឺដោយសាររឿងប្រាសាទព្រះវិហារដាច់ដោយឡែក យកប្រាសាទព្រះវិហារជាចំណាប់ខ្មាំងនៃការងារនយោបាយផ្ទៃក្នុងរបស់ ខ្លួន នោះហើយគឺជាការឈ្លានពានគេ»៕
free programes
Posted by
sereykh
at
05:13
0
comments
Labels: Khmer news
Friday, 24 July 2009
Amnesty International: កុំឲ្យរុះផ្ទះពលរដ្ឋដោយបង្ខំ
ពិន ស៊ីសុណ្ណុ VOA
មួយថ្ងៃមុនឱសានវាទ ដែលតម្រូវឲ្យប្រជាពលរដ្ឋក្រុម៧៨ សង្កាត់ទន្លបាសាក់
ខណ្ឌចំការមនរុះរើផ្ទះសម្បែងនោះ អង្គការលើកលែងទោសអន្តរជាតិ បាន
សម្តែងការព្រួយបារម្ភផែនការនេះអាចបង្កឲ្យមានអំពើហឹង្សា និងមនុស្សធម៌
ដូចការបណ្តេញប្រជាពលរដ្ឋសំបុកចាប កាក អំពៅ ភូមិ១៥ ជាដើម។
អង្គការ
នេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ ជាបន្ទាន់នូវឱសានវាទបង្ខំប្រជា
ពលរដ្ឋក្រីក្រក្រុម៧៨ដែលនៅសល់រុះរើផ្ទះសម្បែងរបស់ខ្លួន។ អង្គការនេះបាន
ទទួលព័ត៌មានថា សាលាក្រុងត្រៀម កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ៧០០
នាក់សម្រាប់អនុវត្តឱសានវាទនេះ។
លោកអ៊ុច សុខុន អធិការប៉ូលិសខណ្ឌចំការមន សុំឲ្យសួរទៅថ្នាក់លើរបស់
លោក។ “បងទាក់ទងទៅលោកស្នងការណាបង ព្រោះអាហ្នឹងការងារបក្រុង។
ខាងក្រុងអ្នកធ្វើណាបង”។
ក៏ប៉ុន្តែលោក ម៉ាន់ ឈឿន អភិបាលរងរាជធានីភំ្នពេញបានអះអាងថា នឹងមិន
មានការរុះរើផ្ទះដោយបង្ខំទេពីព្រោះពលរដ្ឋក្រុម៧៨ស្ទើរតែគ្រប់គ្រួសារបាន
ស្ម័គ្រចិត្តទទួលយកគោលនយោបាយដែលមានបួនជម្រើសគឺ៨ពាន់ដុល្លារ
៥ពាន់ដុល្លារ និងដីមួយកន្លែង ឬផ្ទះនៅត្រពាំងអញ្ចាញ ក្រៅរាជធានីភ្នំពេញ។
“និយាយដេញមិនត្រូវទេ ព្រោះឥឡូវស្ម័គ្រយកអស់ហើយ មានរឿងអីដេញ
ទៀត? ឥឡូវនេះនេះនៅជុំវិញខ្ញុំ។ នេះនៅពេញទីនេះ។ បាទ ជម្រាបដោយ
ត្រង់ទៅមានអ្នកទៅចាក់ក្រឡេកច្រើនថាដីឡើងថ្លៃអីអញ្ចឹងទៅ ”។
អង្គការលើកលែងទោសអន្តរជាតិអះអាងថា ក្នុងជំនួបពិភាក្សាអំពីសំណង
សាលាក្រុងមិនអនុញ្ញាតិឲ្យភាគីប្រជាពលរដ្ឋក្រុម៧៨ចេញយោបល់ទេ ក៏ប៉ុន្តែ
លោកអភិបាលរងបានបដិសេធការអះអាងនេះ។
“ជជែកគ្នាឈ្លោះគ្មាពេញទីហ្នឹង។ ប្រជាធិបតេយ្យនោះវា លើសណាណីទៅ
ហើយ។ ឥឡូវនេះបងប្អូនគាត់មកតស៊ូគ្នាជជែកគ្នាឆ្អែតឆ្អន់ទៅហើយ។ឥឡូវ
នេះបងប្អូនគាត់សុខចិត្តយក៨ពាន់ដុល្លារទៅរកផ្ទះខ្លួនឯង។ ខ្ញុំមិនទាន់សរុប
ទេប៉ុន្តែមើលទៅដូចសឹងតែទាំងអស់ទៅហើយ ”។
លោកលឹម សម្បួរ អ្នកតំណាងសហគមន៍ក្រុម៧៨បាននិយាយថាប្រជាជន
ស្ទើរតែទាំងអស់ត្រូវបង្ខំចិត្តទទួលយកសំណងដ៏ស្តួចស្តើងនេះ ពីព្រោះគ្មាន
ជម្រើសហើយទាល់ច្រក។
លោកនិយាយថា ក្នុងការចរចាទាមទារសំណងសាលាក្រុងមិនស្តាប់មតិ
ប្រជាពលរដ្ឋទេ។
“ទៅប្រជុំជាមួយគេ គេអត់ឲ្យនិយាយដែរហ្នឹងបងអើយ។ គេនិយាយតែគេ។
យើងនិយាយគេថា គេដឹងហើយៗ។ វាចប់ត្រឹមប៉ុនហ្នឹង”។
លោកនិយាយថា លោកក៏ដូចប្រជាជនភាគច្រើន ត្រូវតែស្ម័គ្រចិត្តដោយបង្ខំ
ព្រមទទួកយកសំណងពីព្រោះអ្នកតំណាងភាគច្រើនត្រូវអាជ្ញាធរទិញទឹកចិត្ត
បានយូរហើយ។ លោកនិយាយថា នៅសល់តែប្រហែល៧ ឬ៦គ្រួសារប៉ុណ្ណោះ
ដែលមិនទទួលយកសំណងនេះ។
“ខ្ញុំយកខ្ញុំទទួលលុយហើយ។ គេឲ្យតែ៨ពាន់ទេបងអើយ។ ខ្ញុំសុំគេថាឲ្យដីមួយ
ឡូដ៍តែដីនោះមិនដឹងអង្កាលទេ។ ស្ម័គ្រខ្ញុំអត់ស្ម័គ្រទេ។ខ្ញុំបើមានផ្ទះ នៅកន្លែង
ណានៅក៏ខ្ញុំទុកឲ្យឈូសដែរ។ មកពីខ្ញុំអស់ជម្រើសហើយ។ ខ្ញុំខ្លាច គេធ្វើដូចដី
ក្រហមផ្ទះសម្បែងអីម៉ដ្ឋអស់។ អ្នកតំណាងចាស់សាលាក្រុង ទិញបានអស់យូរ
ណាស់ហើយ នៅសល់តែខ្ញុំមួយ លឹម សម្បួរហ្នឹង”។
លោកម៉ាន់ ឈឿនអះអាងថា ផែនការព្រឹកនេះមិនមានការរុះផ្ទះប្រជាពលរដ្ឋ
ដោយបង្ខំទេ។
“ប្រហែលជាស្អែកនេះយើងនឹងសម្រួលឲ្យទៅជាការបង្ហាញនូវអ្វី ដែលជា
មនុស្សធម៌វិញយើងជួយរុះផ្ទះគាត់ ពីព្រោះឥឡូវរុះបណ្តើរៗ។មានអ្នកខ្លះថា
រុះមិន ទាន់អញ្ចឹងណាមិនមែនរុះដោយបង្ខិតបង្ខំអីទេ”។
ពីដំបូងប្រជាពលរដ្ឋក្រុម៧៨មាន១៣៤គ្រួសារ ក៏ប៉ុន្តែការប្រកាសដាក់ឱសាន
វាទជាច្រើនដងដោយសាលាក្រុងឲ្យពួកគាត់រុះផ្ទះ បានធ្វើឲ្យគ្រួសារ ដែល
បាក់ស្បាតដោយឃើញអំពើហឹង្សាបង្ខំដេញសហគមន៍កាកអំពៅ សំបុកចាប
ដីក្រហម កន្លងមកនោះ បានបង្ខំចិត្តទទួលយកសំណងតិចតួចជាបណ្តើរៗ។
មានការ ដាក់កម្លាំងព័ទ្ធតំបន់នេះស្ទើរតែគ្រប់ពេលដែលមានការប្រកាសឲ្យ
ពួកគាត់រើ ផ្ទះ។
លោកម៉ាន់ ឈឿនមានប្រសាសន៍ថា ពលរដ្ឋទាំងនេះរស់នៅលើដីចំណីផ្លូវក្នុង
តំបន់រដ្ឋបាល ដែលចាំបាច់ត្រូវអភិវអភិវឌ្ឍន៍ធ្វើផ្លូវលូស្ពានឆ្លងទៅកោះពេជ្រ។
លោកនិយាយថាជៀសមិនរួចទេការអភិវឌ្ឍន៍អាចមានការប៉ះ ពាល់។
“ឥឡូវទីក្រុងយើងស្អាតណាស់ដោយសារការអភិវឌ្ឍន៍ ហើយពាក្យថាអភិវឌ្ឍន៍
ប៉ះហើយប៉ះបន្តិចបន្តួចចៀសមិនរួចទេ។ប៉ុន្តែសំខាន់ត្រង់ថា យើងធ្វើ ឬអត់?”។
លោកហ៊ុយ ឆ ជំនួយការក្រុមហ៊ុន Suor Srun ដែលអភិវឌ្ឍន៍តំបន់នេះ
និយាយថា “ដីនេះជាដីចំណីផ្លូវរបស់ក្រុងទេបង។ អត់ពាក់ព័ន្ធក្រុមហ៊ុន
Suor Srunទេ។ ក្រុមហ៊ុន Suor Srun ប្រគល់ឲ្យសាលាក្រុងធ្វើផ្លូវហ្នឹង
ប៉ុន្មានឆ្នាំ ហើយ ”។
លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃគណៈកម្មការអប់រំច្បាប់សម្រាប់សហគមន៍ ដែលផ្តល់មេធាវីការពារក្តីឲ្យពលរដ្ឋក្រុម៧៨នេះ និយាយថា “យ៉ាងហោចណាស់
មកដល់ល្ងាចនេះនៅសល់ប៉ុន្មានគ្រួសារទៀតមិនទាន់ព្រមទេ។ អ្នកដែលព្រម
ធ្វើទាំងបង្ខំ។ ខ្ញុំសូមឲ្យអាជ្ញាធរកុំប្រើកម្លាំងបណ្តេញអ្នកមិនស្ម័គ្រឲ្យសោះ ព្រោះ
ពួកគាត់ជាភោគីស្របច្បាប់”។
ក្រៅពីអង្គការសិទ្ធិមនុស្សធនាគារពិភពលោក ដែលបានឲ្យលុយរដ្ឋាភិបាល ខ្ចី
លុយ ក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញពលរដ្ឋ ដោយបង្ខំឲ្យ
ចេញពីតំបន់មានជម្លោះក្នុងទីក្រុងដែរ៕
free programes
Posted by
sereykh
at
20:52
0
comments
Labels: Khmer news
Oxfam America ស្នើសុំឱ្យសហរដ្ឋអាមេរិកបង្ហាញគោល ជំហរទាក់ទងនឹងជំនួយក្នុងពេលអនាគតទៅប្រទេសកម្ពុជា
ម៉ែន គឹមសេង VOA
របាយការណ៍មួយរបស់អង្គការ Oxfam America ចេញផ្សាយកាលពីថ្ងៃពុធ
បានស្នើសុំឱ្យសហរដ្ឋអាមេរិក បង្ហាញនូវគោលជំហរច្បាស់លាស់ទាក់ទងនឹង
ជំនួយក្នុងពេលអនាគត ទៅប្រទេសកម្ពុជា។
សហរដ្ឋអាមេរិកត្រូវតែបង្ហាញឱ្យច្បាស់នូវគោលបំណងនៃជំនួយរបស់ខ្លួនមក
ប្រទេសកម្ពុជា ហើយត្រូវធានាថា ជំនួយនេះជួយឱ្យមានតម្លាភាពនិងគាំទ្រដល់
សម្លេងរបស់ពលរដ្ឋទាំងអស់។
នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃពុធដោយអង្គការ
អុកស្វាមអាមេរិកា នៅទីស្នាក់ការក្រុងវ៉ាស៊ីនតោនដោយមានការចូលរួមពីអ្នក
ជំនាញការអភិវឌ្ឍន៍មកពីសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។
របាយការណ៍ដែលមាន៩ទំព័របានបង្ហាញនូវប្រតិកម្មចម្រុះពីភាគីពាក់ព័ន្ធនានា
ដែល អ្នករៀបរៀងបានជួបសម្ភាសកាលពីចុងឆ្នាំ២០០៨ ក្នុងនោះមានដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាល
កម្ពុជា ប្រទេសអ្នកផ្តល់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល ។
លោកស្រី Archana Palaniappan មន្ត្រីគម្រោងប្រសិទ្ធិភាពជំនួយរបស់អង្គការ
អុកស្វាមអាមេរិកានិងជាអ្នករៀបរៀងរបាយការណ៍នេះបានប្រាប់វីអូអេសម្លេង
សហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍ពិសេសមួយក្រោយការចេញផ្សាយថា នៅមាន
ការព្រួយបារម្ភក្នុងចំណោមអ្នកទទួលជំនួយរបស់អាមេរិក ដូចជាថា នាពេលកន្លង
មកអាមេរិកផ្តោតលើបញ្ហាប្រឆាំងអំពើពុករលួយ និងលើកកម្ពស់លទ្ធិប្រជាធិប
តេយ្យនិងសិទ្ធិមនុស្ស ប៉ុន្តែតើថ្ងៃអនាគតនឹងត្រូវផ្តោតលើអ្វីទៀតជាពិសេស
ក្រោយពីការលើកលែងរាល់បម្រាមលើជំនួយទ្វេភាគីដល់ប្រទេសកម្ពុជានាឆ្នាំ
២០០៧ និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាល។
“យើងរកឃើញថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានភាពច្បាស់លាស់ចំពោះ
គោលបំណងរបស់គេ នៅពីក្រោយជំនួយដែលគេផ្តល់ គឺសម្រាប់ហេតុផល
អភិវឌ្ឍន៍ ហើយនោះគឺដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យចេះជួយខ្លួនឯងចេញ
ពីភាពក្រីក្រ។ ក្នុងពេលខ្លះ ប្រជាពលរដ្ឋកម្ពុជាមានការសង្ស័យ ដូច្នេះសហរដ្ឋ
អាមេរិកចាំបាច់ត្រូវបង្ហាញឱ្យច្បាស់ថា អ្វីជាកត្តាជំរុញពិតប្រាកដ ហើយត្រូវ
មានតម្លាភាពអំពីគោលបំណងរបស់គេនៅប្រទេសកម្ពុជា”។
របាយការណ៍បានលើកឡើងនូវរឿងជោគជ័យមួយចំនួនបានមកពីជំនួយរបស់
អាមេរិក។ឧទាហរណ៍ជោគជ័យរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ហៅកាត់ថា CLEC ក្នុងការការពារសិទ្ធិពលរដ្ឋក្រីក្ររស់នៅភូមិមួយក្នុងទីក្រុង
ភ្នំពេញ ទល់នឹងការទាមទារយកមកកាន់កាប់ដោយខុសច្បាប់ពីសំណាក់អាជ្ញា
ធរមូលដ្ឋាន។ អង្គការ CLEC ទទួលបានមូលនិធិពីទីភ្នាក់ងារ USAID។
របាយការណ៍ដដែលក៏បង្ហាញនូវភាពតានតឹងដែលក្រុមអ្នកអនុវត្តន៍ការងារជួប
ប្រទះ។ របាយការណ៍បានដកស្រង់សម្តីរបស់បុគ្គលិកបម្រើការនៅក្នុងទីភ្នាក់ងារ
សហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិដែលបានត្អូញត្អែ តាំងពីទីតាំងដែលទីភ្នាក់ងារនេះត្រូវចូលទៅនៅជាមួយស្ថានទូតអាមេរិក ដែលជាការមួយនៅចាក
ឆ្ងាយពីសហគមន៍ដែលពួកគេត្រូវផ្តល់សេវា ចំនួនបុគ្គលិកតិចតួច បើប្រៀបធៀប
ជាមួយនឹងទឹកប្រាក់ និងគម្រោងអភិវឌ្ឍន៍ដែលគេត្រូវទទួលខុសត្រូវ និងរហូត
ដល់កង្វះយុទ្ធសាស្រ្តវែងឆ្ងាយក្នុងជំនួយរបស់អាមេរិក ។ បុគ្គលិកម្នាក់របស់
USAID បានប្រាប់អ្នកវាយតម្លៃថា៖
“ក្តីកង្វល់របស់សង្គមស៊ីវិលទាក់ទងនឹងការផ្លាស់ប្តូរក្នុងជំនួយបរទេស អាចទាក់
ទងនឹងកង្វះខាតការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង។ ហើយជាលទ្ធផល
នៃកំណែទម្រង់គោលនយោបាយជំនួយបរទេសនាំឱ្យពិបាកសម្រាប់ក្រុមបេសក
កម្មបង្ហាញនូវគោលដៅវែងឆ្ងាយជាអាទិភាពសម្រាប់ប្រទេសកម្ពុជា”។
ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាផ្តោតជាសំខាន់លើផ្នែកសុខភាព
ជាពិសេសការព្យាបាលនិងទប់ស្កាត់មេរោគអេច្ហអាយវី-ជម្ងឺអេដស៍ ហើយក៏មាន
ការផ្តោតលើការពង្រឹងនីតិរដ្ឋនិងសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ជំនួយយោធា ការ
ដោះមីននិងប្រឆាំងភេរវកម្ម។ ចន្លោះពីឆ្នាំ២០០២ដល់២០០៧ ជាមធ្យមសហរដ្ឋ
អាមេរិកផ្តល់ជំនួយ៤១,៥៥លានដុល្លារក្នុងមួយឆ្នាំៗដល់ប្រទេសកម្ពុជា។
លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញពុំអាច
ទាក់ទងជួបដើម្បីធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ។
លោកស្រី Archana Palaniappan បានបន្ថែមថា ការផ្តល់នូវភាពជាម្ចាស់លើ
ការងារអភិវឌ្ឍន៍ដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក៏ជាការចាំបាច់ក្នុងការ
ធានានូវប្រសិទ្ធិភាពជំនួយរបស់អាមេរិកផងដែរ។
“អុកស្វាមជឿជាក់ថា យើងគួរតែលើកកម្ពស់នូវរដ្ឋមួយដែលសកម្ម ប្រជាពលរដ្ឋ
សកម្ម និងរដ្ឋដែលមានប្រសិទ្ធិភាពក្នុងការពង្រឹងភាពជាម្ចាស់របស់រដ្ឋាភិបាល
កម្ពុជានិងប្រជាជនកម្ពុជាដែលទទួលជំនួយរបស់អាមេរិក។ មានប្រទេសអ្នកផ្តល់
ជំនួយច្រើនណាស់ មានទឹកប្រាក់ច្រើនណាស់ ដែលហូរចូលមក ដូច្នេះព័ត៌មាន
ដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋទទូលបានអំពីទឹកប្រាក់នេះនឹងជួយឱ្យពួកគេធ្វើ
ម្ចាស់ការលើដំណើរការអភិវឌ្ឍន៍របស់គេបាន ហើយជួយពួកគេជួយខ្លួនឯងចាក
ចេញពីភាពក្រីក្រ”។
ប្រទេសកម្ពុជានៅតែជាប្រទេស ដែលទទួលជំនួយអភិវឌ្ឍន៍យ៉ាងច្រើនពីសហ
គមន៍អន្តរជាតិ ក្នុងទឹកប្រាក់ប្រហែលជាពាក់កណ្តាលនៃថវិកាប្រចាំឆ្នាំរបស់ជាតិ
ហើយសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយលំដាប់ទី៥ បន្ទាប់ពីប្រទេសជប៉ុន
ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។
កាលពីកិច្ចប្រជុំជាមួយម្ចាស់ជំនួយកន្លងទៅនេះ ប្រទេសកម្ពុជាទទួលបាននូវការ
សន្យាផ្តល់ប្រាក់ជំនួយជិត១,០០០លានដុល្លារអាមេរិក៕
free programes
Posted by
sereykh
at
20:47
0
comments
Labels: Khmer news
មួយឆ្នាំក្រោយឃាតកម្មសម្លាប់លោកឃឹមសំបូរ សារព័ត៌មានមនៈសិកាខ្មែរបិទ
ពិន ស៊ីសុវណ្ណ VOA
៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹមសំបូរមកនោះ សារព័ត៌មាន
មនៈសិកាខ្មែរដែលលោកបានសរសេរអត្ថបទអំពីអំពើពុករលួយ អយុត្តិធម៌
សង្គមជាដើម កាលពីលោកនៅរស់នោះ បានបាត់មុខពីតូបលក់កាសែតនៅ
កម្ពុជា តាំងពីថ្ងៃសុក្រមក។
មកដល់ថ្ងៃនេះគឺ៣៦៧ថ្ងៃបានកន្លងផុតទៅយ៉ាង
យឺតៗសម្រាប់អ្នករង់ចាំយុត្តិធម៌ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់រកឃើញឃាតករនៅ
ឡើយ ផ្ទុយទៅវិញអនាគតសារព័ត៌មាននេះប្រហែលជាត្រូវអស់ជីវិតទៅវិញ។
៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹមសំបូរ កាលពីថ្ងៃសៅរ៍នេះ
លោកដាំ សិទ្ធិ ចាងហ្វាងនិងជានិពន្ធសារព័ត៌មានមនៈសិកាខ្មែរ បានសុំមិន
ធ្វើអត្ថាធិប្បាយអំពីខួបមួយឆ្នាំនៃឃាតកម្មសម្លាប់លោកឃឹម សម្បូរនិងអំពី
អនាគតសារព័ត៌មានរបស់លោកទេ ។ សូម្បីសម្លេងរបស់លោកដែលសុំមិន
ធ្វើអត្ថាធិប្បាយនោះ ក៏លោកសុំមិនឲ្យចាក់ផ្សាយដែរ។ លោកនិយាយថា
"ពីព្រោះខ្ញុំកំពុងជួបការលំបាក" ។
ក្រោយពីបានបោះពុម្ពផ្សាយជាង១០ឆ្នាំ និងប្រឈមមុខការវាយប្រហារក្រៅ
ច្បាប់ផង និងក្នុងប្រព័ន្ធតុលាការផងនោះ លោកដាំ សិទ្ធិបានសរសេរលិខិត
អរគុណលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធានាឲ្យលោកនៅក្រៅឃុំ
ហើយលោកបានសន្យាឈប់ចេញផ្សាយសារព័ត៌មាននេះទៀត។ អ្នកយក
ព័ត៌មានដែលធ្លាប់ធ្វើការឲ្យកាសែតរបស់លោក១០ឆ្នាំកន្លងមកនេះធ្លាប់បាន
រងរបួស ស្លាប់ ជាប់ឃុំឃាំងជាដើម។
បច្ចុប្បន្ននេះបុគ្គលិកខ្លះរបស់សារព័ត៌មាននេះបានបាត់បង់ការងារ ហើយខ្លះ
ទៀតត្រូវបង្ខំចិត្តទៅធ្វើការនៅសារព័ត៌មានផ្សេង។
លោកវង្ស សុភ័ក្ស អតីតអ្នកយកព័ត៌មាននៃសារព័ត៌មានមនៈសិកាខ្នែរ បាន
និយាយថា លោកមានការភិតភ័យ តក់ស្លុតយ៉ាងខ្លាំងក្រោយពីមានឃាតកម្ម
សម្លាប់លោកឃឹម សម្បូរ ។ លោកនិយាយថា "មានអារម្មណ៍ភ័យគ្រប់ពេល
វេលា។ បើយើងភ័យខ្លាំងពេក យើងធ្វើការអត់កើត ចេះតែទុកការភ័យព្រួយ
មួយឡែកសិនទៅ ។ មានអារម្មណ៍តក់ស្លុតពីសន្តិសុខ សុវត្ថិភាពខ្លួនឯងដែរ
ហ្នឹងណា ដូចជាខ្លាចជួបរឿងអាក្រក់ដូចបងសម្បូរ និងកូនគាត់ដែរ ពីព្រោះ
សន្តិសុខសម្រាប់អ្នកកាសែត វាផុយស្រួយពេក"។
លោកបន្ថែមថា នៅពេលជួបគ្នា អតីតអ្នកយកព័ត៌មានសម្រាប់សារព័ត៌មាន
មនៈសិកាខ្មែរ តែងតែសួរអ្នករួមវិជ្ជាវរកការងារនៅអង្គការព័ត៌មានផ្សេងទៀត។
លោកនិយាយថា ការបិទសារព័ត៌មាននេះនាំឲ្យប្រជាជនបាត់ព័ត៌មានមួយ
ផ្នែកធំ។
លោកនិយាយថា "ហឺ ចេះតែខំស្វែងរកការងារធ្វើរៀងខ្លួនទៅ ពួកហ្នឹងជួបគ្នា។ សោកស្តាយដែលប្រជាពលរដ្ឋបាត់ព័ត៌មានមួយផ្នែកធំទៅណា។ ធម្មតាសង្គម
ប្រជាធិបតេយ្យ ត្រូវមានការរិៈគន់ស្ថាបនា។ បើមិនមានអ្នករិៈគន់ស្ថាបនាទេ
មិនអាចធ្វើឲ្យសង្គមដើរទៅមុខរលូនទេ "។
ពីរសប្តាហ៍មុនលោក និងកូនប្រុសរបស់លោកអាយុ២១ឆ្នាំត្រូវឃាតករបាញ់
សម្លាប់នោះ លោកឃឹម សំបូរដែលប្រើរហសនាមថា ស្រីកា បានសរសេរ
អត្ថបទព័ត៌មានដែលថា នៅថ្ងៃទី២៥ខែមិថុនា មន្ត្រីប៉ូលិសកំពូលម្នាក់បាន
ចាញ់ល្បែងនៅកាស៊ីណូLe Macau Casino and Hotel ក្នុងស្រុកបាវិត ក្បែរ
ព្រំដែនវៀតណាម ចាញ់អស់ខោអស់អាវ។ក្រោយពីចាញ់អស់១០ម៉ឺនដុល្លារ
កាស៊ីណូបានសងវិញ៥ម៉ឺនដុល្លារ។ មេប៉ូលិសនេះបានលេងអស់៥ម៉ឺននេះ
ទៀត ព្រមទាំងបង្ខំខ្ចីលុយកាស៊ីណូថែមទៀត។ នៅពេលបុគ្គលិកកាស៊ីណូ
មិនព្រមឲ្យខ្ចី មេប៉ូលិសនេះបានគម្រាមឲ្យកូនចៅរបស់លោកចាប់ខ្លួន។
ក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សម្បូរ និងកូនប្រុសកាលពីថ្ងៃទី១១
ខែកក្កដាឆ្នាំ២០០៨មកនោះ Reporters Without Borders បានជំរុញឲ្យ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត
ឃាតកម្មបាញ់សម្លាប់លោកឃឹម សម្បូរ ពីព្រោះមានរបាយការណ៍ព័ត៌មាន
សង្ស័យថា អតីតអគ្គស្នងការប៉ូលិសជាតិ លោកហុក ឡងឌី ប្រហែលនៅពី
ក្រោយឃាតកម្មនោះ ហើយថា ប៉ូលិសបិទបាំងករណីនេះ។ អ្នកសារព័ត៌មាន
ខ្លះនិងសកម្មជនសិទ្ធិមនុស្សបានទទួលព័ត៌មានដែលគួរទុកចិត្តបានថា លោក
ហុក ឡងឌី ប្រហែលជាប់ទាក់ទងនឹងឃាតកម្មនេះ ។
ភ្នាក់ងារ FBI បានចុះទៅធ្វើការជាមួយមន្ត្រីកម្ពុជា ស៊ើបអង្កេតរឿងនេះជាងពីរ
សប្តាហ៍ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលទេ។ កាលណោះមានការអំពាវនាវឲ្យFBI
បង្ហាញលទ្ធផលស៊ើបអង្កេតនោះ។ ភរិយារបស់លោកឃឹម សំបូរ និងកូនៗត្រូវ
បានអង្គការសិទ្ធិមនុស្សជួយនាំចេញពីប្រទេសកម្ពុជា ដោយសារព្រួយបារម្ភអំពី
សុវត្ថិភាពរបស់អ្នកដែលនៅរស់។
ប្រហែល៥ខែក្រោយមកលោកហុក ឡងឌី អតីតអគ្គស្នងការប៉ូលិសជាតិ បាន
ស្លាប់ក្នុងឧបត្តិហេតុធ្លាក់យន្តហោះបណ្តាលមកពីអាកាសធាតុ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័ក្ស អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា រដ្ឋាភិបាលបានខិតខំស៊ើបអង្កេតឃាតកម្មនេះហើយថែមទាំងសហប្រតិបត្តិការ
ជាមួយ FBI ទៀតផង។ ក៏ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលស៊ើប
អង្គេតទេ ។ លោកបានបដិសេធការសង្ស័យដែលថា ប៉ូលិលបិទបាំងសំណុំ
រឿងឃាតកម្មនេះ។
"មិនមែនអញ្ចឹងទេ មិនមែនអញ្ចឹងទេ ទោះជាពាក់ព័ន្ធអ្នកណាក៏ដោយ គឺយើង
ដំណើរការទៅទៀត។ បាទ ការស៊ើបអង្កេតកំពុងដំណើរការសុំអនុញ្ញាតិមិន
ទាន់អាចជម្រាបជូនបានទេ បាទ"។
លោកបានបន្ថែមថា ការស៊ើបអង្កេតមានការលំបាក ដោយសារខ្វះកិច្ចសហ
ប្រតិបត្តិការពីសាច់ញាតិ ដែលបានចាកចេញពីកម្ពុជាទៅហើយនោះ។
"ដោយសារអវត្តមានពីគ្រួសារ។ យើងគ្មានការសហការពីគ្រួសារជនរងគ្រោះធ្វើ
ឲ្យការស៊ើបអង្កតរបស់យើងជួបការលំបាក។សំណុំរឿងហ្នឹងមិនបិទទេ ។ យើង
ដំណើរការទៅទៀត។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចយើងនៅតែដំណើរ
ការការស៊ើបអង្កេត "។
លោកចាន់ សូវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អាដហុក
ដែលបានចុះទៅស៊ើបអង្កេតផ្ទាល់នៅកន្លែងតំកល់សព និងកន្លែងឃាតកម្ម
បានសម្តែងការខកចិត្តជាខ្លាំងអំពីនិទណ្ឌភាពនៅកម្ពុជាដែលកំពុងកើនឡើង
នេះ។
"វាធ្វើឲ្យស្ថានការណ៍ហ្នឹងឆ្លុះបញ្ចាំងពីនិទណ្ឌភាពនៅក្នុងស្រុកយើង ជុំវិញ
បញ្ហាបាញ់សម្លាប់អ្នកកាសែត អ្នកសារព័ត៌មានផ្សេងៗ។ ហើយនិទណ្ឌភាព
នៅក្នុងស្រុកខ្មែរយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចេះតែគរទៅៗ។ យើងមានការ
ព្រួយបារម្ភដែរចំពោះបញ្ហាហ្នឹង ក្រោយពីស្លាប់ហើយស្ងាត់ៗ"។
លោករំឭកថា អ្វីដែលគួរឲ្យតក់ស្លុតនោះគឺឃាតករមិនបានញញើតអាជ្ញាធរ
ទេ។ គេហ៊ានវិលត្រឡប់ទៅផ្តាច់ជីវិតកូនប្រុសរបស់លោកឃឹម សម្បូរដែល
រងរបួសក្នុងការបាញ់ប្រហារលើកទីមួយនោះ។
លោកចាន់ សូវ៉េតបន្តថា លោកមិនអស់ចិត្តទេ ដែលប៉ូលិសមិនទាន់រកឃើញ
ឃាតករសម្លាប់លោកឃឹម សម្បូរផង បែរជាសារព័ត៌មានមនៈសិកាខ្មែររបស់
លោកបាត់មុខពីតូបលក់សារព័ត៌មានទៅវិញ។ និទណ្ឌភាពធ្ងន់ធ្ងរបែបនេះ
មានឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន
និងលទ្ធិប្រជាធិបតេយ្យ៕
free programes
Posted by
sereykh
at
20:42
0
comments
Labels: Khmer news
ភាសាចំនួនពាក់កណ្តាលនឹងបាត់បង់ នៅពេលជិត១០០ឆ្នាំទៀត
ម៉ែន គឹមសេង VOA
មនុស្សគ្រប់គ្នាមានភារៈកិច្ចជួយអភិរក្សនូវភាសាមួយចំនួនកុំឱ្យបាត់បង់ ជា
ពិសេសភាសារបស់ជន ជាតិដើមភាគតិច។ នេះជាការស្នើសុំរបស់ក្រុមអ្នក
ឯកទេសភាសាសាស្រ្តក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងវ៉ាស៊ីងតោន។
ក្រុមអ្នកឯកទេសខាងភាសាសាស្រ្តបានធ្វើការព្រមានកាលពីថ្ងៃអង្គារនេះថា
ភាសានិយាយដែលកំពុងប្រើប្រាស់ចំនួន ៧.០០០ប្រភេទផ្សេងៗគ្នានៅលើ
ពិភពលោក នាពេលបច្ចុប្បន្ននេះនឹងត្រូវបាត់បង់អស់ពាក់កណ្តាលនៅឆ្នាំ
២១០០ ហើយបានទទូចស្នើសុំឱ្យមានការយកចិត្តទុកដាក់ ថែរក្សាកុំឱ្យបាត់
បង់។
ថ្លែងក្នុងកម្មវិធីពិភាក្សាពិសេសមួយនៅទីស្នាក់ការវីអូអេ សម្លេងសហរដ្ឋ
អាមេរិកប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតុន លោកស្រីបណិ្ឌតSusan D. Penfield
នាយិកា កម្មវិធីចងក្រងឯកសារភាសា ដែលកំពុងទទួលរងការបាត់បង់នៃ
មូលនិធិវិទ្យាសាស្ត្រជាតិរបស់សហរដ្ឋ អាមេរិកបានបញ្ជាក់ថាជារៀងរាល់
ពីរសប្តាហ៍មានភាសាមួយត្រូវបានបាត់បង់ ដែលនេះជាការមួយគួរឱ្យសោក
ស្តាយ។
“ការបាត់បង់នូវភាសាសូម្បីតែមួយគឺជាការបាត់បង់សម្រាប់យើងទាំងអស់
គ្នា។ វាមិនគ្រាន់តែជាការបាត់បង់សម្រាប់ខ្ញុំជាវាគ្មិនទេ។វាជារឿងមួយដែល
យើងទាំងអស់គ្នាត្រូវគិតគូរនិងទទួលខុសត្រូវ”។
ភាសាដែលអាចនឹងបាត់បង់ មានរាប់តាំងពីទ្វីបអាហ្រ្វិក អាមេរិក រហូតដល់
ទី្វបអាស៊ី។ ក្រុមអ្នកឯកទេសក៏បញ្ជាក់ផងដែរថា ជាទូទៅភាសារបស់ជនជាតិ
មួយជាពិសេសរបស់ជនជាតិដើមភាគតិចអាចងាយទទួលរងការបាត់បង់ដោយ
សារការបំលាស់ទី កន្លែងរបស់ម្ចាស់ភាសាទៅនៅតំបន់ដែលមិនប្រើភាសា
កំណើតហើយវាជាសញ្ញានៃការឈានទៅបាត់បង់ប្រសិនបើក្មេងៗជំនាន់
ក្រោយមិនព្រមសិក្សាភាសាជនជាតិដើមរបស់គេ។
លោកHayib N. Sossehអ្នកឯកទេសខាងភាសាសាស្រ្តនិងជាសាស្រ្តាចារ្យ
នៃមហាវិទ្យាល័យសហគមន៍Virginiaភាគខាងជើងបានប្រាប់ក្រុមអ្នកចូល
រួមស្តាប់ថា ការបាត់បង់ភាសារបស់ជនជាតិមួយគឺជាការស្លាប់បាត់បង់នូវ
វប្បធម៌របស់ពួកគេផងដែរ។
“វាគួរតែជាអាទិភាពសម្រាប់មនុស្សគ្រប់គ្នា រួមទាំងរដ្ឋាភិបាលនិងមនុស្សគ្រប់ៗ
រូបផងដែរ ពីព្រោះនៅពេលដែលភាសាមួយស្លាប់បាត់បង់ ផ្នែកមួយនៃវប្បធម៌
ក៏ស្លាប់បាត់បង់ដែរ ហើយភាសាទាំងនេះមានលក្ខណៈពិសេសរបស់វាផ្សេងៗ
គ្នា”។
យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្តឆ្នាំ១៩៩៨របស់ក្រសួងផែនការ
ប្រទេសកម្ពុជាមានជនជាតិដើមភាគតិចចំនួន ១៧ក្រុមផ្សេងៗគ្នា ហើយភាគ
ច្រើនរស់នៅភាគឥសានប្រទេស។ ជនជាតិទាំងនេះគឺជាផ្នែកមួយនៃតំបន់
ដ៏ធំហួសពីព្រំដែនប្រទេស កម្ពុជា ហើយស្ថិតនៅក្នុងអំបូរភាសាពីរខុសៗគ្នា
គឺក្រុមនិយាយតាមអំបូរអូស្រ្តូណេស៊ី មានដូចជាជនជាតិចារ៉ាយនិងក្រុម
និយាយតាមអំបូរខ្មែរ-មន មានដូចជាជនជាតិព្រៅ គ្រឹង ទំពូន ព្នង ស្ទៀង
កួយ និងព័រ។
លោកស្រីទួន សាអ៊ីម រដ្ឋលេខាធិការក្រសួងអប់រំកម្ពុជាបានប្រាប់វីអូអេសម្លេង
សហរដ្ឋអាមេរិកថាកម្ពុជាបានយកចិត្តទុកដាក់អភិរក្សភាសារបស់ក្រុមជន
ជាតិទាំងនោះ ដោយមានការផ្តល់នូវមធ្យោបាយជាច្រើន។
“យើងមានគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិភាគតិច។ អញ្ចឹង
ក្នុងគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិភាគតិចហ្នឹង គឹយើង
មានគោលនយោបាយនិយាយច្បាស់ណាស់តាំងពីផ្តល់លទ្ធភាពឱ្យសិក្សាឱ្យ
មានតាំងពីវិទ្យុក្នុងការផ្សព្វផ្សាយភាសារបស់គាត់។និយាយជាភាសារបស់
គាត់ទៅកាន់គ្នាគាត់ទៀត។ នៅក្នុងគោលនយោបាយ យើងបើកទូលាយ
ណាស់។”
យន់ ម៉ានេ ជនជាតិខ្មែរលើមានដើមកំណើតជាជនជាតិព្នងនិងកំពុងបម្រើ
ការជាបុគ្គលិក អង្គការក្រៅរដ្ឋាភិបាលមួយនៅទីក្រុងភ្នំពេញតែងតែខំប្រឹង
និយាយភាសារបស់ ក្រុមជនជាតិនាងជាមួយសមាជិកក្រុមគ្រួសារ ពេល
ដែលទៅលេងស្រុកកំណើតនៅខេត្តមណ្ឌលគីរីម្តងៗដោយខ្លាចថ្ងៃណាមួយ
ភាសានេះអាចនឹងត្រូវបាត់បង់។
“ការភ័យព្រួយបារម្ភរឿងបាត់បង់ហ្នឹង មិនមែនតែខ្ញុំម្នាក់ឯងទេ សូម្បីតែបង
ប្អូនជាជនជាតិដើមភាគតិចមួយចំនួនធំ ហើយនិងយុវជនជនជាតិដើមភាគ
តិចដែលរស់នៅក្នុងក្រុងភ្នំពេញនេះ ក៏ពួកគាត់មានការព្រួយបារម្ភដែរ អញ្ចឹង
ហើយបានជានៅក្នុងទីក្រុងភ្នំពេញនេះ ក្រុមនិស្សិតដែលជាយុវជនជនជាតិ
ដើមភាគតិចបានរួមគ្នា សាមគ្គីគ្នា ហើយបង្កើតជាសមាគមមួយដែលយើង
ហៅថា សមាគមនិស្សិតយុវជនជនជាតិ ដើមភាគតិច ក្នុងគោលបំណងទី
មួយដើម្បីឱ្យស្គាល់គ្នាទៅវិញទៅមក ហើយទីពីរចេះសាមគ្គីគ្នា ទីបីចូលរួម
អភិវឌ្ឍនិងអភិរក្សនូវប្រពៃណី ទំនៀមទម្លាប់ដែលខ្លួនមាន”។
ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងអប់រំកម្ពុជាបានបង្កើតសំណេរមួយសម្រាប់
កត់ត្រាតាមសូរសំនៀងភាសាជនជាតិដើមចំនួនប្រាំ ដោយយកអក្ខរក្រម
របស់ខ្មែរមកប្រើ។ ភាសាជនជាតិទាំងប្រាំមាន ទំពូន គ្រឹង ព្រៅ កាវ៉ែត និង
ព្នង។ លោកស្រីទួន សាអ៊ីម បញ្ជាក់ថា ការបង្កើតនូវអក្សរសរសេរនេះ អាច
ជួយរក្សាបាននូវប្រវត្តិសាស្រ្តនិងវប្បធម៌របស់ជនជាតិភាគតិច ហើយវា
អាចជាស្ពានសម្រាប់ជួយពួកគេអាចចូលសិក្សាភាសាជាតិខ្មែរផងដែរ។
“ជនជាតិទាំងនោះគាត់អត់មានសំណេរទេ គាត់មានតែសូរពាក្យ ហើយ
ដូច្នេះចង់កត់ត្រារឿងរ៉ាវផ្សេងៗទាល់តែយើងឱ្យគាត់មានសំណេរ មាន
ប្រព័ន្ធសំណេរ។ ហើយអក្ខរក្រមរបស់យើងយកខ្ចីពីអក្សរខ្មែរទៅបង្កើត
ជាប្រព័ន្ធសំណេរឱ្យពួកគាត់។”
ក្រុមអ្នកឯកទេសខាងភាសាសាស្រ្តបានផ្តល់ជាអនុសាសន៍ថាការរៀបចំ
ចងក្រងទុកនូវភាសាដែលនឹងត្រូវបាត់បង់រួមមានការថតសម្លេងទុក និង
ការវិភាគទិន្នន័យដែលបានមកជាការសំខាន់ ហើយដើម្បីឱ្យភាសានោះ
នៅរស់រានមានជីវិតបានគឺត្រូវឱ្យមានការប្រើប្រាស់ ការហាត់ហ្វឹនហ្វឺននិង
ការបង្រៀនដល់មនុស្សជំនាន់ក្រោយ៕
free programes
Posted by
sereykh
at
20:39
0
comments
Labels: Khmer news
Thursday, 16 July 2009
ប្រាសាទព្រះវិហ៊ារ ៖ ខ្សែព្រំដែន ត្រូវបានតុលាការអន្ដរជាតិ នាក្រុងឡាហេ គូសទុករួចស្រេចមកហើយ (ពីឆ្នាំ១៩៦២)
នៅចុងខែមិថុនា ២០០៧នេះ ដោយសារប្រទេសថៃឡង់ បានប្ដឹងដាក់លក្ខខ័ណ្ឌ អង្គការ “យូនេស្កូ” (UNESCO) បាន សំរេច “ព្យួរទុក” នូវសេចក្ដីស្នើរនៃរដ្ឋាភិបាលកម្ពុជា ដែលសុំឲគេថែររក្សាប្រាសាទខ្មែរព្រះវិហ៊ារ ជា រមណីយដ្ឋានមួយ ក្នុងចង្កោមបេតិកភ័ណនៃពិភពលោក ហើយអង្គការ “យូនេស្កូ”បានប្រាប់ ឲប្រទេស ទាំងពីរ “ធ្វើការដោះស្រាយបញ្ហាខ្សែ-បន្ទាត់ព្រំដែន នៅទីនោះ ឲឆាប់រហ័ស”ផង ។
នៅថ្ងៃទី២៩ មិថុនា ២០០៧ អង្គការសារពត៌មាននានា នៅទីក្រុងបឹងកក បានលើកពីការប្រកាស នៃក្រសួង ការបរ-ទេសថៃ ដែលបញ្ជាក់ថា “ក្នុងគោលការណ៍ ប្រទេសថៃឡង់យល់ស្របទាំងស្រុង ឲគេចាត់ទុក ប្រាសាទព្រះវិហ៊ារ ជារមណីយ-ដ្ឋានមួយ នៃបេតិកភ័ណ នៃពិភពលោក របស់ “យូនេស្កូ” តែនៅក្នុង លក្ខខ័ណ្ឌ ថា ទំនាស់ក្នុងបញ្ហាអភិបាលរួមគ្នា នៃ រមណីយដ្ឋាន និងបញ្ហាកំណត់បង្គោលព្រំដែន នៅទីនេះ ត្រូវបានដោះស្រាយ ជាបឋមសឹន” ។ គ្រាន់តែថាអញ្ចឹងភ្លាម រដ្ឋការ ថៃក៏បញ្ជូន ក្រុមទាហ៊ាន “ឯកសណ្ឋានខ្មៅ” មកបីទច្រកចូល ពីខាងថៃឡង់ មកប្រាសាទនោះភ្លាម ធ្វើឲមានភាព ជ្រួលច្របល់ និងការ ខឹងសំបារ នៅខាងខ្មែរវិញដែរ ។
ការប្រព្រឹត្ដដោយកម្លាំងទ័ពថៃ មិនមែនកើតមាន នៅតែពេលនេះ នៅមុខប្រាសាទព្រះវិហ៊ារនេះទេ ។ កាលពី ខែឧសភា ឆ្នាំ២០០៥ ក្រុមទាហ៊ានថៃ “ឯកសណ្ឋានខ្មៅ” ក្រុមទាហ៊ាន “ឯកសណ្ឋានខ្មៅ” បានធ្វើយ៉ាង នេះដែរ ហើយ ហើយ លោកថាមារ៉ាក់ អ៊ីសារ៉ាងគូរ កាលនោះជារដ្ឋមន្ដ្រីការញរប្រទេសថៃ បានថ្លែងថា “កងយោធាថៃ បានតាំងទី នៅមុខ ប្រាសាទ ព្រះវិហ៊ារ ដើម្បីកុំឲមានការឆ្លងកាត់ទីដី ដែលកំពុងមានវិវាទ រហូតទាល់តែ ប្រទេសទាំងពីរ បានសំរេចការងារ នៃ ការកំណត់ព្រំដែន នៅត្រង់កន្លែងនោះ” ។
រីឯលោកឯកអគ្គរាជទូតនៃថៃឡង់ ប្រចាំកម្ពុជា កាលនោះ ក៏បានខំបញ្ជាក់ថា “ប្រទេសថៃឡង់នៅ តែគោរពសាលក្រម នៃតុលាការអន្ដរជាតិ (នាក្រុងឡាហេ) ដែលបានសំរេចពីឆ្នាំ១៩៦២ ថា់ប្រាសាទ ព្រះវិហ៊ារ ជាកម្មសិទ្ធ របស់ប្រទេសកម្ពុជា ។ ប៉ុន្ដែសាលក្រមនោះ បាននិយាយតែអំពីប្រាសាទប៉ុណ្ណោះ ហើយមិនបាន បញ្ជាក់ អំពីគំនូសព្រំដែន (នៅកន្លែងនោះ) ទេ... ទើបយើងមានបញ្ហាព្រំដែនហ្នឹង មកទល់ថ្ងៃនេះ” ។ នៅថ្ងៃទី៦ កក្កដា ២០០៧នេះ លោកវិរាផាន់ វ៉ាចារាធិត ជាឯកអគ្គរាជទូតនៃថៃឡង់ ប្រចាំកម្ពុជា ដោយចង់ទម្លាក់ ការ ទទួលខុសត្រូវ ក្នុងរឿងថ្មីៗនេះ ទៅលើរដ្ឋាភិបាល ហ៊ុន សែន បាននិយាយថា “ប្រទេសកម្ពុជា បានដឹងច្បាស់ ជាមុនហើយ ថា “យូនេស្កូ”នឹងសំរេចព្យួរទុក នូវសំណើររបស់ខ្លួន នោះ... ព្រោះតែរឿង ខ្សែព្រំដែន មិនទាន់ ច្បាស់លាស់” ។
ការប្រាកដមួយ គឺនៅខែឧសភា ២០០៥ រដ្ឋាភិបាល ហ៊ុន សែន បានសន្យាថានឹង “ដោះស្រាយបញ្ហា គំនូសព្រំដែន ត្រង់ កន្លែងប្រាសាទព្រះវិហ៊ារនេះ ឲបានស្រេចបាច់ ក្នុងពេលឆាប់ខាងមុខ” ។ តែនៅថ្ងៃនេះ (២ឆ្នាំបន្ទាប់មក) លោក ខៀវ កញ្ញារិត ជារដ្ឋមន្ដ្រី-អ្នកនាំពាក្យនៃរដ្ឋាភិបាលហ៊ុន សែន បែរជានិយាយ ស្រពីច ស្រពឹលថា “វានៅមានការគិតគូរ នៅឡើយ អំពីរឿងបច្ចេកទេសតូចតាចខ្លះ នៃសំណង់ថ្មីៗនៅទីនោះ ដូចជា អាគារទីលំនៅ ប៉មស្ថានីយវិទ្យុ បន្លាយទឹក ។ល។” ចំណែកឯ លោករដ្ឋមន្ដ្រី វ៉ា គិម ហុង ទទួលបន្ទុក កិច្ចការ ព្រំដែន ក៏រិតតែច្របូកច្របល់សាច់រឿង ជាងលោករដ្ឋមន្ដ្រីមួយនោះទៀត ដោយបន្លឺថា “យើងមិនឃើញមាន បញ្ហាអ្វីធំដុំ ដល់នរណាម្នាក់ទេ ។ បើអាជ្ញាធរនៅទីនេះក្ដី អាជ្ញាធរខែត្រព្រះវិហ៊ារក្ដី ឬ ប្រជាពលរដ្ឋយើងក្ដី ពើបប្រទះនិងបញ្ហាអ្វីមួយ នោះគេលើកមកប្រាប់យើងមក យើងនឹងដោះស្រាយបញ្ហានោះ ជាមួយគ្នា”។
បញ្ហាដែលអង្គការ “យូនេស្កូ” បានលើកឡើង គឺការដោះស្រាយឲច្បាស់លាស់ នូវរឿងដែលគេហៅថា “តំបន់ ស” នៅ ជាប់និង ប្រាសាទព្រះវិហ៊ារនោះ ដែលលោកហ៊ុន សែន បានទទួលស្គាល់ទទេៗ ជាច្រើន ឆ្នាំ មកហើយ - ដោយធ្វើ ឲ ថៃ សប្បាយ ចិត្ដណាស់ – ទោះបីវាផ្ទុយនិងសន្ធិសញ្ញាជាប្រវត្ដិសាស្ដ្រ រវាងកម្ពុជា និងថៃឡង់ តាំងពីឆ្នាំ១៩០៧មក និងផ្ទុយពី សេចក្ដីសំរេច ឥតកែរប្រែវិញបាន នៃ តុលាការអន្ដរជាតិ នាក្រុង ឡាហេ ពីឆ្នាំ១៩៦២ ស្ដីអំពីប្រាសាទព្រះវិហ៊ារនេះក្ដី ។ ការពិតប្រាកដ គឺ នៅក្នុងសាលក្រម នៃ តុលាការអន្ដរជាតិនេះ ចុះថ្ងៃទី១៥ មិថុនា ១៩៦២ ក្រុមចៅក្រមបានធ្វើការវិភាគ យ៉ាងលំអឹត ហើយ សំរេចគូសកំណត់ព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសសៀម (ថៃឡង់) ជាស្រេច មុននិង សំរេចថា ប្រទេស កម្ពុជា ត្រូវមាន “អធិបតេយភាព” លើប្រាសាទព្រះវិហ៊ារនេះ (សូមអានសេចក្ដី នៃសាលក្រម និង រូបគំនូស នៃ ផែនទីព្រំដែន របស់តុលាការ ខាងក្រោមនេះ) ។ ដូចនេះ វាមិនដែលមាន “តំបន់ ស”អ្វី នៅកន្លែងនោះទេ ហើយកម្ពុជា ក៏គ្មានត្រូវ “ចរចា”អ្វីជាថ្មីទៀត អំពី ការកំណត់ព្រំដែន នៅមុខប្រាសាទព្រះវិហ៊ារនោះឡើយ ។ គេគ្រាន់តែយោងតាមផែនទី របស់តុលាការអន្ដរជាតិនោះ និងធ្វើ ការបោះបង្គោលព្រំដែនទៅ ជាការស្រេច ទៅហើយ ហើយកិច្ចការហ្នឺង ក៏មិនស៊ី ពេល វេលា អស់ច្រើនសប្ដាហ៍ទេ ។
បុន្ដែ យើងសូមរំលឺកថា រឿង “តំបន់ ស”នានា លើទឹកដីខ្មែរ ជាការបង្កើតឡើង ដោយលោកហ៊ុន សែន និង បក្សប្រជាជន បដិវត្ដិកម្ពុជា (ហៅសព្វថ្ងៃថា បក្សប្រជាជនកម្ពុជា) បន្ទាប់ពីគេចុះហត្ថលេខា ជាមួយ ក្រុង ហាណូយ ក្នុង ទសវត្ស ១៩៨០ លើ សន្ធិសញ្ញានិងកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើន ដើម្បីកំណត់ព្រំដែនកម្ពុជា ជាថ្មី ។ សន្ធិសញ្ញា និង កិច្ចព្រមព្រៀងខុសច្បាប់ ទាំងនេះ ដែលគេបានអនុវត្ដិដោយលួចលាក់ ជានិច្ចជា កាលនោះ បានទាត់ចោល ឬបំបាត់កម្លាំងខ្លះ នៃសន្ធិសញ្ញាអន្ដរជាតិ ពី ពេលមុនៗ ដែលបានការពារ យ៉ាង ច្បាស់លាស់ នូវបូរណភាពទឹកដី នៃប្រទេសកម្ពុជា ។ ជាឧទាហរណ៍ កិច្ចព្រមព្រៀង ចុះថ្ងៃ៧ កក្កដា ១៩៨២ រវាង “សាធារណរដ្ឋប្រជាមានិតកម្ពុជា” និងវៀតណាម ដែលក្នុងនោះ លោកហ៊ុន សែន និងបក្សប្រជាជន បដិវត្ដិកម្ពុជា បានកាត់កោះត្រល់និងក្រុមកោះក្រចកសេះរបស់ខ្មែរ ឲទៅយួន ហើយបង្កើតតំបន់មួយ ហៅថា “តំបន់ទឹក ប្រវត្ដិសាស្ដ្រ” (គីជា “តំបន់ ស”មួយ លើសមុទ្រ) វាបានកែប្រែ ព្រំប្រទល់ដែន សមុទ្រ ពីមុន រវាងកម្ពុជានិងវៀតណាម ហើយ ជាបន្ទាប់មក ក៏វាបាន កែប្រែ ព្រំប្រទល់ ដែនសមុទ្រ ពីមុន រវាងកម្ពុជា និង ថៃឡង់ និងបង្កើត “តំបន់ ស”ខ្មែរ-ថៃ នៅទីផ្សេងៗ ទៀតដែរ ។ ជាការធម្មតាទេ រាល់“តំបន់ ស”ទាំងនេះ ទាំងនៅ លើដីគោក ទាំងនៅលើទឹកសមុទ្រ វាបានក្លាយជាតំបន់ នៃការ ឈ្លោះគ្នា នៃការប្រើច្បាប់ព្រៃ និង នៃអស្ថិរភាព ជានិរន្ដ ។ រីឯ អ្នករងគ្រោះមុនគេ គឺប្រជាជនខ្មែរ ដែលមិនអាចការពារ ខ្លួន ហើយគ្មាន នរណាមកការពារ ក្រៅពីសំដីធានាត្រឡប់ត្រឡឹន និងគ្មានទទួលការខុសត្រូវអ្វីទាំងអស់ នៃរដ្ឋាភិបាល ហ៊ុន សែន ។ (១)
ការកត់ចំណាំនៃអង្គការ “យូនេស្កូ” អំពីភាពមិនច្បាស់លាស់ នៃព្រំដែនកម្ពុជា-ថៃឡង់ នៅមុខប្រាសាទ ព្រះវិហ៊ារនេះ ដោយយោងតាមបណ្ដឹងដាក់លក្ខខ័ណ្ឌ របស់ថៃឡង់ និងដោយបំភ្លេចសូន្យឈឺង អំពីសាលក្រម ចុះថ្ងៃទី១៥ មិថុនា ១៩៦២ នៃតុលាការ អន្ដរជាតិ នាក្រុងឡាហេ គឺជាកំណត់ច្បាប់បឋមមួយ ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ចំពោះច្បាប់អន្ដរជាតិទាំង អស់ ដែលការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ៖ គឺថា”យូនេស្កូ” ដែលជាស្ថាប័នមួយ នៃអង្គការសហប្រជាជាតិ បាន ព្រមទទួលស្គាល់ នូវវត្ដមាននៃ“តំបន់ ស” រវាងកម្ពុជា និងថៃឡង់ នៅត្រង់កន្លែងហ្នឹងហើយ ។ ដូចនេះ ក្នុងអនាគតកាល តើ រឿង“តំបន់ ស” នៅកន្លែង នានា ឯទៀត ដែលលោកហ៊ុន សែន និងបក្សរបស់គាត់ បានទទួលស្គាល់ ជាមួយប្រទេសជិតខាងដែរ នោះ វានឹង ផ្ដល់ គ្រោះថ្នាក់យ៉ាងណាថែមទៀត ដល់កម្ពុជា ? បើគេនាំគ្នាដើរចូលផ្លូវហ្នឺង ស្រុកខ្មែរទាំងមូល នឺង ក្លាយជា “តំបន់ ស” រវាងវៀតណាមនិងថៃឡង់ ដូចកាលពី២០០ឆ្នាំមុន ក្នុងពេលឆាប់ៗខាងមុខមិនខាន - ដោយ ឧបមាថា វាមិនបានក្លាយ រួច ស្រេចទៅហើយ ។
--------------------
(១)- ក្នុងឧកាសសន្និសិទ នាក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ប្រទេសបារាំងបានគូស ហើយប្រគល់ឲសន្និសិទ នូវផែនទី នៃ ប្រទេសកម្ពុជា ខ្នាត១/១០០ ០០០ ។សន្និសិទបានប្រគល់ផែនទីនេះ (ដោយបង្រួមខ្នាត ដើម្បីសំរួល ការប្រើប្រាស់) ឲគណកម្មការអន្ដរជាតិ នៃកិច្ចត្រួតពិនិត្យ ដែលមានប្រទេសឥណ្ឌា ជាប្រធាន និងដឹកនាំ ដោយ លោក បិនដ្រា ។
ដោយឡែក ពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧១ បារាំងបានផ្ដល់ជំនួយឲកម្ពុជា ក្នុងការលើកផែន ទី ភូគព្ភ-សាស្ដ្រមួយ ខ្នាត ១/២០០ ០០០ ដោយមានការចូលរួមការងារ នៃអ្នកភូគព្ភសាស្ដ្រ និងវិស្វករបារាំង ចំនួន៨នាក់ និងវិស្វករ និងអ្នកបច្ចេកទេសខ្មែរ ចំនួន២០នាក់ផង ក្រោមការណែនាំនៃលោក ស៊ាន ប៉េងសែ ។
នៅពេលផ្សេងៗខាងលើនេះ គេគ្មានទុក “តំបន់ ស” នៅកន្លែងណាមួយ នៃព្រំដែនរបស់កម្ពុជាទេ ។
ក្រុងប៉ារីស ថ្ងៃទឹ៧ ខែកក្កដា ឆ្នាំ២០០៧
គណកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង
និងនៅលើពិភពលោក
ឌី-ការ៉េត
អនុប្រធាន
free programes
Posted by
sereykh
at
19:57
0
comments
Labels: Khmer news
Tuesday, 7 July 2009
ប្រភពនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃ
ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់ 07/07/2009
ថ្ងៃទី១៥កក្កដាឆ្នាំ២០០៨ កងទ័ពថៃបានចូលកាន់កាប់ទឹកដីខ្មែរម្តុំតំបន់ក្បែរប្រាសាទ ព្រះវិហារ ហើយក្រាញនៅទីនោះរហូតមកទល់សព្វថ្ងៃ។ ព្រឹត្តិការណ៍នេះបំផុសឡើងនូវជម្លោះទឹកដី និងព្រំដែនដែលមានជាយូរលង់មកហើយរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ដ៏ហ្មងសៅនេះ វាកើតចេញជាពិសេសពីខាងភាគីថៃ ដែលនៅតែមិនអស់អាល័យនឹងទឹកដីខ្មែរនៅប៉ែកខាងជើង ដូចជាបាត់ដំបង និងសៀមរាបដែលខ្លួនធ្លាប់បាន កាន់កាប់មុនសម័យអាណានិគមបារាំង។
បន្ទាត់ព្រំដែនបច្ចុប្បន្នដែលខណ្ឌចែកកម្ពុជា និងថៃជាមរតកដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។ ក៏ប៉ុន្តែ ជម្លោះដែនដីរវាងប្រទេសទាំងពីរដែលបន្តមានមកទល់សព្វថ្ងៃ ជាអធិករណ៍យូរលង់ដែលបានចាក់ឫស តាំងពីសម័យមុនបារាំងមកកាន់កាប់កម្ពុជាទៅទៀត។
ជនជាតិសៀម ដែលចុះមកពីប៉ែកខាងត្បូងនៃប្រទេសចិន បានមករស់នៅលើដែនដី នៃអាណាចក្រខ្មែរ ម្តុំប៉ែកខាងជើងនៃជួរភ្នំដងរែកនៅចុងសតវត្សរ៍ទី៩។ បន្តិចម្តងៗ ពូជសាសន៍នេះ ដែលបានបង្កើតរាជាណាចក្រមួយឡើង ចូលប្លន់អង្គរម្តងជាពីរដង វាយយកទឹកដីខ្មែរ ដោយលេបយកទាំងមូលតែម្តងបណ្តាខេត្តជាច្រើន។ កុំតែបានបារាំង ដែលបានដាក់រាជាណាចក្រខ្មែរក្រោមអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ១៨៦៣ ម្ល៉េះសម បណ្តាខេត្តខ្មែរមួយចំនួន ដូចយ៉ាងសៀមរាប និងបាត់ដំបងជាដើម ច្បាស់ជាត្រូវបន្តឋិតនៅក្រោមការកាន់កាប់របស់សៀម តរហូតមកដល់សព្វថ្ងៃមិនខានឡើយ។
បារាំងបានប្រើពេលជាង៤០ ឆ្នាំ ដើម្បីចរចាជាមួយសៀម គាបសង្កត់សៀម និងយកពី សៀមមកវិញទឹកដីខ្មែរមួយចំនួន។ ឧទាហរណ៍ជាក់ស្តែង តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៩៣ សៀមបានប្រគល់ខេត្តស្ទឹងត្រែង ហើយក្រោយមកទៀត ផ្អែកទៅលើអនុសញ្ញាឆ្នាំ១៩០៤ ខេត្តម្លូព្រៃ និងទន្លេរពៅ មកឲ្យអាជ្ញាធរបារាំងដែលជាអ្នកត្រួតត្រារាជាណាចក្រខ្មែរ។ មិនតែប៉ុណ្ណោះ តាមរយៈអនុសញ្ញាឆ្នាំ១៩០៤ បារាំង និងសៀមថែមទាំងបានគ្រោងថានឹងគូសឲ្យបានច្បាស់និងជាស្ថាពរ បន្ទាត់ព្រំដែនរវាងកម្ពុជានិងសៀម។ បីឆ្នាំក្រោយមកទៀត សន្ធិសញ្ញាឆ្នាំ១៩០៧បានតម្រូវឲ្យសៀមប្រគល់មកវិញ ដែនដីនៃខេត្តបាត់ដំបង សៀមរាប និងសេរីសោភ័ណ។ ជាថ្នូរវិញ បារាំងប្រគល់ទៅឲ្យសៀមដែនដីដែលកងទ័ពជើងទឹកបារាំង វាយយកនៅខែកក្កដាឆ្នាំ១៨៩៣ នោះគឺ Trat Chantaboun និងDan Sai។ ពីឆ្នាំ១៩០៧ដល់ឆ្នាំ១៩០៩ ភាគីបារាំងនិងភាគីសៀម បានគូសបន្ទាត់ព្រំដែនមួយឡើង ហើយពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩១៩ បង្គោលជាច្រើនសិបដើម ថែមទាំងត្រូវបានដាំទៀតផង នៅលើព្រំដែនប្រវែង៨០០គ.ម ដែលខណ្ឌចែកទឹកដីខ្មែរ និងទឹកដីសៀម។
*
យ៉ាង ណាមិញនៅក្នុងអតីតកាលក៏ដូចបច្ចុប្បន្នកាល រាជបល្ល័ង្ក កងទ័ព និងអ្នកនយោបាយសៀម មិនដែលពេញចិត្តនឹងបន្ទាត់ព្រំដែននេះឡើយ ហើយនៅតែមិនអស់អាល័យនឹង បណ្តាខេត្តខ្មែរ ដែលខ្លួនធ្លាប់បានកាន់កាប់ ជាពិសេសទឹកដីអង្គរដែលសម្បូណ៌ទៅដោយប្រាង្គបា្រសាទ។ ម៉្លោះហើយ ឲ្យតែមានឱកាស សៀមដែលដូរឈ្មោះជាថៃនៅឆ្នាំ១៩៣៩ តែងតែរករឿង សើរើឡើងវិញជានិច្ច សន្ធិសញ្ញាព្រំដែនដែលសល់មកពីអតីតកាល។ នៅក្នុងន័យនេះ នៅឆ្នាំ១៩៤០ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ថៃដែលចូលដៃជាមួយជប៉ុន បានឆក់យកខេត្តបាត់ដំបង និងសៀមរាបទៅវិញ។ គេត្រូវរង់ចាំរហូតដល់ចប់សង្គ្រាមលោកលើកទីពីរ ពេលបារាំងមានឥទ្ធិពលឡើងវិញនៅឥណ្ឌូចិន ទើបឃើញថៃ ដែលត្រូវបានសហគមន៍អន្តរជាតិគាបសង្កត់ យល់ព្រមប្រគល់ខេត្តបាត់ដំបង និង សៀមរាបមកឲ្យកម្ពុជាវិញ។
ក្រោយ មក នៅឆ្នាំ១៩៥៣ គ្រាន់តែកម្ពុជាបានទទួលឯករាជ្យពីបារាំងភ្លាម ថៃចូលមក រករឿងភ្លែតជាថ្មីម្តងទៀត ដោយបានបញ្ជូនទ័ពមកកាន់កាប់ប្រាសាទព្រះវិហារ។ សម្តេចឪនរោត្តម សីហនុ បានចំណាយពេល៩ឆ្នាំ មុននឹងទាមទារប្រាសាទព្រះវិហារបានមកវិញ នៅខែកក្កដាឆ្នាំ១៩៦២ ក្រោយពីតុលាការអន្តរជាតិទីក្រុងLa Hay បានចេញសាលក្រមមួយ ទទួលស្គាល់ថាប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរ ឋិតនៅលើទឹកដីខ្មែរ និងតម្រូវឲ្យថៃ ដកទ័ពចេញពីទីនោះ។
រហូត មកទល់ឆ្នាំមុន២០០៨ គេនឹកស្មានថាទីក្រុងបាងកក នៅទីបំផុត សុខចិត្តទទួលស្គាល់ហើយបន្ទាត់ព្រំដែន ពីព្រោះនៅឆ្នាំ២០០០ ថៃនិងកម្ពុជាបានទាំងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ ដើម្បីគ្រោងដាំបង្គោលលើព្រំដែននៃប្រទេសទាំងពីរ ដោយយកសន្ធិសញ្ញា និងអនុសញ្ញាដែលមានសល់ពីអតីតកាលមកធ្វើជាមូលដ្ឋាន។ តាមការពិត ថៃអត់ដូរចិត្តគំនិតសោះ នៅតែមានពុតដដែល ដោយហេតុថា នៅថ្ងៃទី១៥ កក្កដា ២០០៨ កងទ័ពថៃបានចូលកាន់កាប់តំបន់ក្បែរបា្រសាទព្រះវិហារ មួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីអង្គការUNESCO បានចុះប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ វត្តមានរបស់កងទ័ពថៃនៅទីនោះបាននិងកំពុងបន្តបង្កជម្លោះមួយសែន ស្មុគស្មាញដែលអាចនាំទៅរកសង្គ្រាមរវាងប្រទេសជិតខាងទាំងពីរគ្រប់ ពេលវេលា។ ពីព្រោះ ជួនចំពេលមួយដែលប្រទេសថៃកំពុងប្រទះនឹងវិបត្តិផ្ទៃក្នុងមួយ ធ្ងន់ធ្ងរ រាជបល្ល័ង្ក ថ្នាក់ដឹកនាំ និងកងទ័ពថៃ អាចនឹងចង់រកលេសបំផុសបំផុលមនោសញ្ចេតនាជាតិនិយម ដើម្បីផ្សះផ្សាប្រជាជាតិដែលកំពុងបែកបាក់។
ក្រៅពីនេះ ក៏មានដែរជម្លោះព្រំដែនសមុទ្រដែលប្រទេសជិតខាងទាំងពីរមិនទាន់ ដោះស្រាយរួចនៅឡើយ។ នៅឆ្នាំ១៩៧២ តាមរយៈក្រិត្យមួយ របបសាធារណរដ្ឋខ្មែររបស់ លន់ នល់ បានគូសបន្ទាត់ព្រំដែនសមុទ្ររបស់កម្ពុជា ដោយសំអាងទៅលើសន្ធិសញ្ញា ឆ្នាំ១៩០៧។ ក៏ប៉ុន្តែថៃមិនព្រមទទួលស្គាល់ ហើយបានគូសបន្ទាត់ព្រំដែនសមុទ្រនៃប្រទេសគេមួយដែរ ដោយបានខិតចូលមកហួសក្នុងផ្ទៃសមុទ្ររបស់ខ្មែរ។ អ៊ីចឹងហើយ បានជាមានមកទល់សព្វថ្ងៃ តំបន់ត្រួតគ្នាមួយ នៅលើព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។ បាតសមុទ្រនៃតំបន់ត្រួតគ្នានេះដែលច្បាប់អន្តរជាតិហៅថាតំបន់វិវាទ អាចមានផ្ទុកប្រេងកាតទៀតផង៕
free programes
Posted by
sereykh
at
20:27
0
comments
Labels: Khmer news
កម្ពុជាទូងស្គរប្រារព្ធខួបមួយឆ្នាំសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ
ដោយ លាង ដឺលុច 07/07/2009
(រូបថត ៖ ខឹម សុវណ្ណារ៉ា)
នៅម៉ោងនេះ ការប្រគុំតន្ត្រីជាលក្ខណៈជាតិ ដែលមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិតរាប់ពាន់នាក់កំពុងបន្លឺកងរំពងចេញពីពហុកីឡាដ្ឋានជាតិ អូឡាំពិកដោយមានការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញស្ថានីយទូរទស្សន៍ ទាំងអស់នៅកម្ពុជា។
(រូបថត ៖ ខឹម សុវណ្ណារ៉ា)
នេះជាកម្មវិធីដ៍គគ្រឹកគ្រេងដែលត្រូវបានរៀបចំឡើងក្នុងកណ្តាល រាជធានីភ្នំពេញដើម្បីអបអរខួបមួយឆ្នាំនៃការចុះឈ្មោះប្រាសាទ ព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនេស្កូ៧ កក្កដា ២០០៨ - ៧ កក្កដា ២០០៩។ លោកឧបនាយករដ្ឋមន្ត្រីសុខ អានគឺជាអធិបតីនៅក្នុងពិធីនេះ ដែលត្រូវបានរៀបចំរួមគ្នាដោយសាលារាជធានីភ្នំពេញ និងស្ថានីយទូរទស្សន៍បាយ័ន។ មេបញ្ជាការកងទ័ពមួយចំនួនដែលឈរជើងការពារបូរណភាពដែនដីកម្ពុជានៅសមរ ភូមិមុខប្រឆាំងការឈ្លានពានរបស់ថៃ ក៏ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីថ្នាក់ជាតិនេះ ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិខ្មែរពីវីរៈភាពរបស់កងទ័ពខ្មែរផង ដែរ។
តាមពិតសកម្មភាពអបអរសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិត្រូវបាន ធ្វើឡើងតាំងពីវេលាថ្ងៃត្រង់មកម្លេះ។ តាមវត្តអារ៉ាមនានាជាពិសេសក្នុងទីក្រុងភ្នំពេញសុទ្ធតែមានចង ផ្ទាំងរូបភាពប្រាង្គប្រាសាទព្រះវិហារនៅតាមជញ្ជាំងវិហារ ហើយព្រះសង្ឃ ដូនជីតាជី និងចំណុះជើងវត្តផងបានជួបជុំគ្នានៅម៉ោង១១ទូងស្គរ សូត្រធម៌សុំសេចក្តីសុខមិនអោយមានការឈ្លានពានពីកងទ័ពថៃ។ នៅតាមសាកលវិទ្យាល័យក៏ដូចគ្នា និស្សិតបានឈរប្រជុំគ្នានៅតាមទីធ្លាសាលា ដៃកាន់ទង់ជាតិខ្មែរគ្រវី ហើយនិងច្រៀងបទពង្សារវតាខ្មែរ។
ពិធីរលឹកខួប១ឆ្នាំនៃការទទួលស្គាល់ប្រាសាទព្រះវិហារជាបេតិកភណ្ឌ ពិភពលោកកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹងបន្តិច ពោលគឺចំពេលដែលព្រំដែនប្រាសាទព្រះវិហារកំពុងតែត្រូវបានរំលោភដោយ ភាគីកងទ័ពថៃ ដែលធ្វើអោយសម្បត្តិបេតិកភណ្ឌមួយនេះកំពុងរងការគំរាមកំហែងដោយ គ្រាប់កាំភ្លើង៕
free programes
Read more!
Posted by
sereykh
at
19:55
0
comments
Labels: Khmer news
Sunday, 5 July 2009
សុខ អាន៖អង្គការ Unescoមិនរវល់នឹងការទាមទាររបស់ថៃទេ
ដោយ គី សុខលីម
05/07/2009
ក្រោយពីត្រលប់មកពីកិច្ចប្រជុំនៅប្រទេសអេស៉្បាញវិញ លោកសុខ អានរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់នៅព្រឹកថ្ងៃ អាទិត្យនេះថាគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការUnescoមិន អើពើនឹងសំណើរបស់ប្រទេសថៃទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯ ព្រលានយន្តហោះអន្តរជាតិភ្នំពេញលោកសុខ អានបានបញ្ជាក់ថាភាគីថៃបានព្យាយាមស្នើសុំអោយអង្គការ Unesco ពិនិត្យ និងសើរើការចុះបញ្ជីប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោកក្នុង អំឡុងកិច្ចប្រជុំលើកទី៣៣របស់អង្គការ Unescoនៅក្នុងប្រទេសអេស៉្បាញកាលពីចុងខែមិថុនាកន្លងមកនេះ។ ប៉ុន្តែការប៉ុនប៉ងរបស់គណៈប្រតិភូថៃមិនទទួលបានជ័យជំនះនោះទេ។
លោក រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថាកិច្ចប្រជុំរបស់ អង្គការ Unescoនៅទីក្រុងSevillleនៃប្រទេសអេស៉្បាញបានបញ្ជាក់ជាថ្មីម្តង ទៀតថាប្រាសាទព្រះវិហារជារបស់ខ្មែរ ហើយប្រាសាទនេះជាបេតិកភណ្ឌពិភពលោក។ លោកបានសង្កត់បន្ថែមទៀតថាការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុង បញ្ជីបេតិកភណ្ឌពិភពលោកគឺជាសំណើរបស់ប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃប្រទេសខ្មែរជាច្រើននាក់បានអះអាងបញ្ជាក់ថា គ្មានហេតុផលណាមួយដែលត្រូវសើរើឡើងវិញឬចុះបញ្ជីរួមគ្នាឬ គ្រប់គ្រងរួមគ្នា ឬដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដូចដែលថៃបានលើក ឡើងនោះទេ។
ទាក់ទងទៅនឹងគម្រោងការអភិរក្សប្រាសាទព្រះវិហារលោក សុខអានបានបញ្ជាក់ថា៖ភាគីកម្ពុជាបានបំពេញកាត្វកិច្ចមួយចំនួនដែល ស្នើសុំដោយអង្គការUnescoហើយ។ប៉ុន្តែប្រទេសកម្ពុជាត្រូវបន្តធ្វើ ការងារមួយចំនួនទៀត។ លោកសុខ អានបានបន្តទៀតថាគណៈកម្មាធិការបេតិកភណ្ឌពិភពលោកតម្រូវអោយកម្ពុជា ដាក់របាយការណ៍បំពេញមន្ថែមអោយបានមុនថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១០ ខាងមុខនេះ។
សូមបញ្ជាក់ថានៅថ្ងៃអង្គារខាងមុខនេះប្រទេស កម្ពុជានឹងប្រារព្ធពិធីអបអរសាទរនៃថ្ងៃចុះបញ្ជីជាផ្លូវការនៃ ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក។ នៅថ្ងៃនោះសាលារៀននៅទូទាំងប្រទេសកម្ពុជានឹងវាយជួងបន្លឺឡើង។ រីឯនៅតាមវត្តអារាមនានានឹងមានការទូងស្គរ៕
free programes
Read more!
Posted by
sereykh
at
08:14
0
comments
Labels: Khmer news
សង្គ្រាមដេញពួកឈ្លានពានទំនងជាពិបាកបញ្ចៀស
ដោយ ប៉ែន បូណា
ថ្ងៃទី 04/07/2009
ប្រជាពលរដ្ឋខ្មែរកំពុងត្រៀមប្រារព្ធពិធីរំលឹកខួបមួយឆ្នាំនៃ ការចុះ ប្រាសាទព្រះវិហារទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា២០០៨ ៧ កក្កដា២០០៩)ដែលនឹងចូលមកដល់ក្នុងរយៈពេលបីថ្ងៃទៀតខាងមុខនេះ។ គឺជារយៈពេលមួយឆ្នាំនៃមោទនភាពជាតិផង និងមួយឆ្នាំនៃការប្រឈមមុខដ៏ជូរចត់ផង។ ជូរចត់ដោយសារការឈ្លានពានពីសំណាក់ប្រទេសសៀមដែលនៅពេលនេះសង្រ្គាម ទល់ដែនទំនងជាពិបាកនឹងបញ្ចៀសប្រសិនបើសៀមមិនព្រមដកទ័ពចេញពី ទឹកដីខ្មែរទេនោះ។
កាលពីមួយឆ្នាំមុននេះ ប្រជាពលរដ្ឋខ្មែរដែលមានឈាមជ័រជាអ្នកកសាងអង្គរ បានវាយជួង ទូងស្គរ និងលើកជ្រោងទង់ប្រាសាទកំពូលប្រាំបក់រវិចៗលាយឡំដោយសម្លេងហ៊ោ កញ្ជ្រៀវយ៉ាងកងរំពង។ សម្លេងដែលផុសចេញពីមោទនភាពជាតិដ៏ជ្រាលជ្រៅនេះបានប្រកាសប្រាប់ ពិភពលោកថា ប្រាសាទព្រះវិហារដ៏ល្បីល្បាញរបស់ខ្មែរត្រូវគេកត់ត្រាទុកក្នុង បញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកដែលមានតម្លៃមហាសាលមិនអាចកាត់ ថ្លៃបាន។
នៅលើទិដ្ឋភាពមួយទៀត សម្លេងខ្ញៀវខ្ញារកងរំពងកាលពីថ្ងៃ ៧កក្កដា២០០៨ ក៏ជាការប្រកាសប្រាប់ជាតិសាសន៍សៀមថា ពួកគេបានទទួលបរាជ័យជាម្តងទៀតក្រោមបារមីនៃប្រាសាទព្រះវិហារក្នុង ការដែលពួកគេព្យាយាមរារាំងមិនឲ្យប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរនេះ ត្រូវគេកត់ចូលក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើ ពិភពលោក។ ជាតិសាសន៍សៀមធ្លាប់បានភ្លក់រសជាតិបរាជ័យម្តងរួចទៅហើយ កាលពីខែមិថុនាឆ្នាំ១៩៦២ ក្នុងការប៉ុនប៉ងចង់លេបត្របាក់យកប្រាសាទព្រះវិហាររបស់ខ្មែរ។
យ៉ាងណា ក៏ដោយ ជាតិសាសន៍មួយនេះនៅតែចិញ្ចឹមចិត្តទោសៈប្រកបដោយមហិច្ឆតាស្រក់ទឹក មាត់ចង់បានប្រាសាទរបស់ខ្មែរដដែល។ មួយសប្តាហ៍ក្រោយពីការចុះបញ្ជីប្រាសាទព្រះវិហារ សៀមបានបញ្ជូនកងទ័ពរបស់ខ្លួនចូលកាន់កាប់ដីមួយចំណែកក្នុងបរិវេណ ប្រាសាទនេះយ៉ាងងងើលបំផុត។ ទង្វើដ៏ឥតអៀនខ្មាស់របស់សៀមត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាជា ការបង្កហេតុដើម្បីផ្សងព្រេងទាញយកផលចំណេញ។
ឥឡូវនេះមហិច្ឆតា របស់សៀមបានស្តែងចេញយ៉ាងច្បាស់ហើយនោះគឺមេដឹកនាំសៀមបានលើកយក បញ្ហាជម្លោះជាយដែនមកធ្វើជាលេសក្នុងការតថ្លៃយ៉ាងងងឹតងងុលជាមួយ អង្គការយូណេស្កូឲ្យសើរើការចុះបញ្ជីប្រាសាទព្រះវិហារឡើងវិញ។
បំណង ចុងក្រោយរបស់សៀមគឺយ៉ាងហោចណាស់ពួកគេចង់ធ្វើជាសហកម្មសិទ្ធិលើ ប្រាសាទព្រះវិហារជាមួយខ្មែរដែរបើទោះបីជាគេដឹងថាដូនតារបស់គេ គ្មានចំណែកសូម្បីតែបន្តិចក្នុងការកសាងប្រាសាទនេះក៏ដោយ។
ពាក្យចាស់បុរាណពោលថា «អ្នកដែលសាបព្រោះខ្សល់រមែងតែងតែទទួលរងនូវព្យុះសង្ឃរា»។ យ៉ាងណាមិញ ពួកសៀមដែលបានឈ្នានីសកម្ពុជាគ្រប់បែបយ៉ាងក៏បាន និងកំពុងត្រៀមទទួលក្តីមហន្តរាយដ៏ធំធេងផងដែរ។ មហន្តរាយបានកើតមានរួចទៅហើយក្នុងការប៉ះទង្គិចប្រដាប់អាវុធពីរ លើកកន្លងទៅនេះ។ ប៉ុន្តែ មហន្តរាយធំធេងជាងនេះកំពុងរង់ចាំអ្នកឈ្លានពាននៅពេលខាងមុខ។
ប៉ុន្តែ តាមរយៈការព្រមានធ្ងន់ៗរបស់ប្រមុខរដ្ឋាភិបាលខ្មែរកាលពីប៉ុន្មាន ថ្ងៃមុននេះអ្នកដែលមានឈាមជ័រឈ្លានពានទំនងជាអាចយល់បានថា កម្ពុជាអស់ក្តីអត់ធ្មត់ត្រឹមនេះហើយ។ ការបណ្តែតបណ្តោយឲ្យកងទ័ពបរទេសបោះទីតាំងនៅលើទឹកដីរបស់ខ្លួន រយៈពេលមួយឆ្នាំគឺជាការអត់ធ្មត់មួយដែលគ្មានអ្នកណានឹកស្មានដល់។ ការអត់ធ្មត់បែបនេះអាចចាត់ទុកថាជាការបង្ហាញសមានចិត្តក្នុងនាម ជាជាតិសាសន៍ដែលឆ្អែតឆ្អន់ និងស្អប់ខ្ពើមសង្រ្គាមទៅចុះ។
ប៉ុន្តែ សៀមគួរតែយល់ថានៅលើលោកនេះគ្មានជាតិសាសន៍ណាដែលសុខចិត្តទទួលយក ការឈ្លានពានរបស់បរទេសដោយមិនតបតនោះឡើយ។ ជាពិសេសទៅទៀតសៀមប្រហែលជាបានស្គាល់ហើយថាខ្មែរធ្លាប់មានឈាមជ័រ ជាអ្នកតស៊ូដើម្បីបូរណភាពទឹកដី និងដើម្បីឯករាជ្យជាតិយ៉ាងណានោះ។ ដូច្នេះ សង្គ្រាមជាយដែនអាចកើតមាន ឬមិនមានក្នុងពេលឆាប់ៗនេះគឺអាស្រ័យទាំងស្រុងទៅនឹងសៀមថា តើពួកគេព្រមដកទ័ពចេញពីទឹកដីខ្មែរដែរឬក៏អត់។
សម្រាប់ភាគី កម្ពុជា បើយោងតាមប្រសាសន៍ចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែនកំណត់នៃការអត់ធ្មត់បានមកដល់ហើយ។ រីឯមធ្យោបាយសម្រាប់ការពារខ្លួនក៏បានរៀបចំរួចស្រេចហើយដែរ។ សូមបារមីប្រាសាទព្រះវិហារជួយថែរក្សាបូរណភាពទឹកដីខ្មែរ និងសូមឲ្យពួកឈ្លានពានជួបនឹងបរាជ័យកុំបីខានឡើយ៕
free programes
Posted by
sereykh
at
08:04
0
comments
Labels: Khmer news
Saturday, 20 June 2009
ខួប៦៤ឆ្នាំ លោកស្រី Aung San Suu Kyi ៖ អាមេរិក និងអឺរ៉ុបទាមទារឲ្យដោះលែងលោកស្រី
ដោយ គឹម ឡាផានី 19/06/2009
ខួបកំណើត លោកស្រី Aung San Suu Kyi គម្រប់ ៦៤ឆ្នាំ ធ្លាក់មកចំថ្ងៃសុក្រនេះ ជាពេលដែលបក្សពួកកាន់ជើងលោកស្រីនៅគ្រប់ជ្រុងជ្រោយក្នុងលោកនាំ គ្នាបញ្ចេញប្រតិកម្ម ទាមទារឲ្យដោះលែងលោកស្រី ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។ ដូចរៀងរាល់ឆ្នាំ អាមេរិក និង អឺរ៉ុបទាមទារឲ្យរបបយោធាផ្តាច់ការភូមាដោះលែង លោកស្រីប្រមុខបក្សជំទាស់ជាបន្ទាន់។ សហភាពអឺរ៉ុបដែលធ្លាប់បានពង្រឹងទណ្ធកម្មទៅលើរបបសឹកភូមា កាលពីឆ្នាំ២០០៧ នៅឆ្នាំនេះ អឺរ៉ុប គំរាមកំហែងថានឹងបន្តឹង ទណ្ឌកម្ម កាន់តែខ្លាំង។
នៅទីក្រុង washington ក្រសួងការបរទេសបានប្រកាសទាមទារឲ្យដោះលែងលោកស្រីជ័យលាភី រង្វាន់ Nobel សន្តិភាព ភ្លាមមួយរំពេចដោយគេសំដែងគារវកិច្ច ថាលោកស្រីបានធ្វើពលីកម្មឲ្យប្រទេសភូមាបានរបបប្រជាធិបតេយ្យនិង ជឿនលឿនទៅមុខ។
នៅថ្ងៃសុក្រនេះ នៅទីក្រុង Bruxelles ប្រមុខដឹកនាំអឺរ៉ុប អំពាវនាវរបបសឹកភូមាឲ្យដោះលែងលោកស្រី Aung San Suu Kyi ជាបន្ទាន់ដែរ និងដោយគ្មានលក្ខខណ្ឌដោយអឺរ៉ុបសំអាងទៅលើតម្លៃជាសាកលនៃសេរីភាព និងប្រជាធិបតេយ្យភាព។ ព្រោះការបន្តឃុំខ្លួនលោកស្រីទៅមុខទៀតវាមិនសមស្របជាមួយគោល គំនិតនៃសម័យបោះឆ្នោត ដែលយោធាផ្តាច់ការអនុញ្ញាតឲ្យប្រព្រឹត្តទៅនៅឆ្នាំ២០១០ខាងមុខ។ មិនទាំងប៉ុណ្ណោះអឺរ៉ុបបានគំរាមកំហែងថាអាចបន្តឹង ទណ្ឌកម្ម កាន់តែខ្លាំងទៅលើរបបសឹកភូមា។ ទណ្ឌកម្មដែលអឺរ៉ុបធ្លាប់បានដាក់ជាបន្ថែមទៅលើយោធាផ្តាច់ការ ភូមាកាលពីឆ្នាំ ២០០៧ មានជាអាទិ៍ បម្រាមទៅលើអាវុធ ហាមប្រាមមិនឲ្យមានដំណើរចូលទៅក្នុងប្រទសអឺរ៉ុប និង បិទខ្ទប់ប្រាក់ចំណូលរបបយោធាទាំងប៉ុន្មាន នៅ អឺរ៉ុប ការកាត់បន្ថយទំនាក់ទំនងខាងផ្លូវទូត បិទខ្ទប់ការនាំចេញនូវផលិតផលក្នុងស្រុកដូចជា ឈើ ឬ ត្បូងមានតម្លៃ និង ថែមទាំងហាមឃាត់មិនឲ្យមានដំណើរវិនិយោគទនទៅក្នុងសហគ្រាសភូមា ថែមទៀត។ ទណ្ឌកម្មដែលរហូតមកទល់ពេលនេះទៀត របបសឹកភូមានៅតែមិនយកចិត្តទុកដាក់ ដោយនៅតែបន្តការឃុំ ខ្លួនលោកស្រីប្រមុខបក្សជំទាស់ដដែល។
លោកស្រី Aung San Suu Kyi ដែលតុលាការបានកាត់ទោសកាលពីថ្ងៃ១៨ ឧសភា ពីបទបានរំលោភច្បាប់ឃុំខ្លួននៅក្នុងគេហដ្ឋាន បន្ទាប់ពី អ្នកកាសែតអាមេរិកម្នាក់សម្រេចបានលួចទៅចូលជួបលោកស្រី។ ក្នុងខណៈនេះលោកស្រីកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនឹងអាច ទទួលទោសជាប់គុក៥ឆ្នាំ។
free programes
Posted by
sereykh
at
06:41
0
comments
Labels: Khmer news
