Showing posts with label ភូមិសាស្ត្រនយោបាយ. Show all posts
Showing posts with label ភូមិសាស្ត្រនយោបាយ. Show all posts

Saturday, 23 May 2009

ឡាវ៖ ពី​កុម្មុយនិស្តរណប​វៀតណាម មក​ជា​អំ​ណាច​បក្ស​តែ​មួយ​ក្រោម​ឥទ្ធិ​ពល​ចិន?

ជា​ប្រទេស​កុម្មុយនិស្ត​តាំង​ពី​ឆ្នាំ​១៩៧៥​មក​ ប្រទស​ឡាវ​បាន​ចាប់​ផ្តើម​លះបង់​ចោល​សេដ្ឋកិច្ច​ផែនការ​នៅ​ឆ្នាំ​១៩៨៦​ ដើម្បី​បែរ​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ​វិញ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ឡាវ​ក៏​បាន​ផ្តើម​ងាក​ចេញ​ពី​មនោគមវិជ្ជា​Marx-Lénine​ និយម បាន​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន​និង​ថៃ​ និង​បាន​រើ​បម្រះ​ម្តង​បន្តិចៗ​ចេញ​ពី​ឥទ្ធិពល​នយោបាយ​ផ្តាច់មុខ​របស់​ វៀតណាម​។


(រូបថត ៖ Wikipédia)
ក្រោយ​ពី​បាន​ធ្លាក់​ទៅ​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ចលនា​ប៉ាថេតឡាវ ​នៅ​ឆ្នាំ​១៩៧៥​មក​ ប្រទេស​ឡាវ​បាន​អនុម័ត​យក​របប​កុម្មុយនិស្ត​ផ្តាច់ការ​និង​សេដ្ឋកិច្ច​ ផែនការ​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​សហភាព​សូវៀត​និង​ចិន​ ឡាវ​កុម្មុយនិស្ត​បាន​ក្លាយ​ទៅ​ជា​ប្រទេស​រណប​របស់​វៀតណាម​ ដែល​បាន​ជ្រើស​យក​សហភាព​សូវៀត​ធ្វើ​ជា​រៀម​ច្បង​ ដើម្បី​ប្រឆាំង​នឹង​ចិន​។
នៅ ​ក្នុង​ន័យ​នេះ​ ថ្នាក់​ដឹកនាំ​ទីក្រុង​Vientiane​ បាន​អនុញ្ញាត​ឲ្យ​វៀតណាម​ដាក់​ទ័ព​ប្រមាណ​ពី​៤ម៉ឺន​ទៅ​៥ម៉ឺន​នាក់​ នៅ​លើ​ទឹកដី​ខ្លួន​ពី​ឆ្នាំ​១៩៧៥​ រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​។
តាំង ​ពី​ឆ្នាំ​១៩៨៦​មក​ ប្រទេស​ឡាវ​ដែល​យក​គំរូ​តាម​វៀតណាម​ បាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​ ដោយ​លះ​បង់ចោល​បណ្តើរៗ​សេដ្ឋកិច្ច​ផែនការ​ ហើយ​ងាក​មក​រក​សេដ្ឋកិច្ច​ទីផ្សារ​ វិញ​។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ ថ្នាក់​ដឹកនាំ​បន្ត​អនុវត្ត​របប​នយោបាយ​ផ្តាច់ការ​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​តែ​មួយ​គត់​ នោះ​គឺ​បក្ស​បដិវត្តន៍​ប៉ាថេតឡាវ (PRPL)។ អ្វីៗ​ក៍​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​បក្ស​ ដែល​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​ទៅ​ដល់​គ្រប់​កៀនកោះ​នៃ​សង្គម​ តាម​រយៈ​អង្គការ​ផ្សេងៗ​ រួម​មាន​រណសិរ្ស​កសាង​ជាតិ​ សហព័ន្ធ​ សហជីព​ សហភាព​យុវវ័យ​បដិវត្តន៍​ និង​សហភាព​នារី​បដិវត្តន៍​ ជា​ដើម​។ រក្សា​ការណ៍​សម្ងាត់​ នេះ​ហើយ​គឺ​ជា​គោលការណ៍​របស់​សមាជិក​ទាំង​១១​រូប​នៃ​ការិយាល័យ​នយោបាយ​ បក្ស​ ដែល​ជា​អ្នក​ត្រួតត្រា​ប្រទេស​។ គ្មាន​ឡើយ​ស្រមោល​ឬ​វត្តមាន​របស់​អ្នក​ប្រឆាំង​ នៅ​លើ​ឆាក​នយោបាយ​ ហើយ​ក៏​គ្មាន​ដែរ​សិទ្ធិសេរីភាព​សំខាន់ៗ​ ដូច​ជា​សេរីភាព​សារព័ត៌មាន​ ជា​ដើម​។
យ៉ាងណា​ក៏​ដោយ​ ប្រទេស​ឡាវ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ល្អ​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ប្រមាណ​៦ឬ៧%​ ដោយសារ​តែ​គំរោង​ធំៗ​មួយ​ចំនួន​ នៅ​លើ​វិស័យ​វារីអគ្គិសនី​
រ៉ែ​ ដឹកជញ្ជូន​និង​ទេសចរណ៍​។ ក៏​ប៉ុន្តែ​ឡាវ​នៅ​តែ​ជា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​បង្អស់​មួយ​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​។ ជា​ទូទៅ​ ការ​អភិវឌ្ឍន៍​មាន​លក្ខណៈ​យឺត​ ដោយហេតុ​តែ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កង្វះ​ធនធាន​មនុស្ស​។
ពីរបី ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឡាវ​ហាក់​បី​ដូច​ជា​កំពុង​ផ្តើម​រើបម្រះ​ខ្លួន​ចេញ​ពី​មនោគម​វិជ្ជា​ កុម្មុយនិស្ត​។ រដ្ឋាភិបាល​របស់​ Bouasone Bouphavanh ដែល​បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០០៦​មក​ ប្រកាស​ដោយ​ឥត​លាក់លៀម​ថា​ លែង​ត្រូវការ​ទៀត​ហើយ​ទ្រឹស្តី​របស់​Marx-Lénine​និង​ថា​ប្រទេស​ឡាវ​ត្រូវ​ តែ​អនុវត្ត​មនោគមវិជ្ជា​ថ្មី​ ដែល​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​សតវត្សរ៍​ទី​២១​ នោះ​គឺ​មនោគមវិជ្ជា​«សាច់ការនិយម»​។
តាម​ពិត​ នៅ​លើ​សាច់ការ​ជាក់ស្តែង​ មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ គ្មាន​ប្រយោជន៍​អ្វី​ផ្សេង​សំរាប់​បក្ស​បដិវត្តន៍ប៉ាថេតឡាវ ក្រៅ​តែ​ពី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​រដ្ឋបាល​ ដាក់​គំនាប​ទៅ​លើ​មន្ត្រីរដ្ឋការ​ឲ្យ​គោរព​វិន័យ​ និង​ទៅ​លើ​ប្រជាជន​ឲ្យ​កោតខ្លាច​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។
លើស​ពី​ នេះ​ទៅ​ទៀត​ កម្មាភិបាល​ជំនាន់​ថ្មី​នៃ​បក្ស​កុម្មុយនិស្ត​ឡាវ​យល់​ឃើញ​ថា​ អ្វី​ដែល​សំខាន់​ក្នុង​សម័យ​ឥឡូវ​ គឺ​សេដ្ឋកិច្ច​ មិនមែន​មនោគមវិជ្ជា​ទេ​។ ពួក​គេ​ចង់​បើក​ដៃ​កាន់​តែ​ធំ​ទទួល​សេដ្ឋកិច្ច​ទីផ្សារ​ បើក​ចំហ​ទ្វារ​នៃ​ប្រទេស​ទទួល​អង្គការ​អន្តរជាតិ​នានា​ និង​បើក​សិទ្ធិ​ឲ្យ​ឡាវ​និង​ឡាវ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​សេរី​។ ការ​ប្រាថ្នា​ចង់​ឲ្យ​សង្គម​ផ្លាស់ប្តូរ​បែប​នេះ​មិន​មែន​ចៃដន្យ​ឡើយ​។ សេដ្ឋកិច្ច​ទី​ផ្សារ​បាន​និង​កំពុង​បន្ត​ជួយ​រំដោះ​ប្រទេស​ឡាវ​ឲ្យ​រួច​ផុត​ ពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​វៀតណាម​ ដែល​ត្រូវ​ប្រជែង​ជើង​គ្នា​នឹង​ ចិន​ ថៃ​ ព្រម​ទាំង​បស្ចិម​ប្រទេស​មួយ​ចំនួន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣៧​ដែល​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ឡាវ​សព្វ​ថ្ងៃ ​ វៀតណាម​ជាប់​លំដាប់​ថ្នាក់​លេខ​៣​តែ​ប៉ុណ្ណោះ​ នៅ​ក្រោយ​ថៃ​និង​ចិន​។
ការ ​ប្រជែង​ជើង​គ្នា​រវាង​ចិន​និង​វៀតណាម​ ក្នុង​ការ​ទាក់ទង​រកស៊ី​ជា​មួយ​ប្រទេស​ឡាវ ​បំផុស​ឲ្យ​មាន​នូវ​សំណួរ​មួយ​ចំនួន​ ជុំវិញ​ឥទ្ធិពល​នយោបាយ​របស់​ទីក្រុង​Hanoi​ ទៅ​លើ​ទីក្រុង​Vientiane​។ តើ​បក្ស​បដិវត្តន៍ប៉ាថេតឡាវ នៅ​តែ​ឋិត​ក្រោម​បង្គាប់​របស់​ទីក្រុង​Hanoi​ ដូច​ពី​មុន​ទៀត​ដែរ​ឬ​ទេ​? តើ​តាម​រយៈ​ យុទ្ធសាស្រ្ត​នៃ​អំណាច​ស្រទន់​«Soft Power» ចិន​កំពុង​បង្កើន​ឥទិ្ធពល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ឡាវ​ដែរ​ឬ​ទេ​?
យ៉ាងណា ​ក៏​ដោយ​ គេ​កត់​សម្គាល់​ឃើញថា​ វគ្គ​បណ្តុះបណ្តាល​នយោបាយ​ដែល​បក្ស​កុម្មុយនិស្ត​ឡាវ​រៀបចំ​ឡើង​ប្រាំ​ខែ​ ម្តង​សំរាប់​មន្ត្រី​រដ្ឋការ​ និង​ដែល​ពី​ដើម​តែងតែ​បាន​ប្រព្រឹត្ត ​ទៅ​នៅ​ទីក្រុង​Hanoi​ ឥឡូវ​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ប្រទេស​ចិន​វិញ​ នៅ​ទីក្រុង​Kunming​ក្នុង​ខេត្ត​Yunnan​ ជាប់​នឹង​ព្រំដែន​ខាង​ជើង​នៃ​ប្រទេស​ឡាវ​៕
​នៅ​ឆ្នាំ​១៩៧៥​មក​ ប្រទេស​ឡាវ​បាន​អនុម័ត​យក​របប​កុម្មុយនិស្ត​ផ្តាច់ការ​និង​សេដ្ឋកិច្ច​ ផែនការ​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​សហភាព​សូវៀត​និង​ចិន​ ឡាវ​កុម្មុយនិស្ត​បាន​ក្លាយ​ទៅ​ជា​ប្រទេស​រណប​របស់​វៀតណាម​ ដែល​បាន​ជ្រើស​យក​សហភាព​សូវៀត​ធ្វើ​ជា​រៀម​ច្បង​ ដើម្បី​ប្រឆាំង​នឹង​ចិន​។
នៅ​ក្នុង​ន័យ​នេះ​ ថ្នាក់​ដឹកនាំ​ទីក្រុង​Vientiane​ បាន​អនុញ្ញាត​ឲ្យ​វៀតណាម​ដាក់​ទ័ព​ប្រមាណ​ពី​៤ម៉ឺន​ទៅ​៥ម៉ឺន​នាក់​ នៅ​លើ​ទឹកដី​ខ្លួន​ពី​ឆ្នាំ​១៩៧៥​ រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​។
តាំង ​ពី​ឆ្នាំ​១៩៨៦​មក​ ប្រទេស​ឡាវ​ដែល​យក​គំរូ​តាម​វៀតណាម​ បាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​ ដោយ​លះ​បង់ចោល​បណ្តើរៗ​សេដ្ឋកិច្ច​ផែនការ​ ហើយ​ងាក​មក​រក​សេដ្ឋកិច្ច​ទីផ្សារ​ វិញ​។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ ថ្នាក់​ដឹកនាំ​បន្ត​អនុវត្ត​របប​នយោបាយ​ផ្តាច់ការ​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​តែ​មួយ​គត់​ នោះ​គឺ​បក្ស​បដិវត្តន៍​ប៉ាថេតឡាវ (PRPL)។ អ្វីៗ​ក៍​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​បក្ស​ ដែល​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​ទៅ​ដល់​គ្រប់​កៀនកោះ​នៃ​សង្គម​ តាម​រយៈ​អង្គការ​ផ្សេងៗ​ រួម​មាន​រណសិរ្ស​កសាង​ជាតិ​ សហព័ន្ធ​ សហជីព​ សហភាព​យុវវ័យ​បដិវត្តន៍​ និង​សហភាព​នារី​បដិវត្តន៍​ ជា​ដើម​។ រក្សា​ការណ៍​សម្ងាត់​ នេះ​ហើយ​គឺ​ជា​គោលការណ៍​របស់​សមាជិក​ទាំង​១១​រូប​នៃ​ការិយាល័យ​នយោបាយ​ បក្ស​ ដែល​ជា​អ្នក​ត្រួតត្រា​ប្រទេស​។ គ្មាន​ឡើយ​ស្រមោល​ឬ​វត្តមាន​របស់​អ្នក​ប្រឆាំង​ នៅ​លើ​ឆាក​នយោបាយ​ ហើយ​ក៏​គ្មាន​ដែរ​សិទ្ធិសេរីភាព​សំខាន់ៗ​ ដូច​ជា​សេរីភាព​សារព័ត៌មាន​ ជា​ដើម​។
យ៉ាងណា​ក៏​ដោយ​ ប្រទេស​ឡាវ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ល្អ​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ប្រមាណ​៦ឬ៧%​ ដោយសារ​តែ​គំរោង​ធំៗ​មួយ​ចំនួន​ នៅ​លើ​វិស័យ​វារីអគ្គិសនី​
រ៉ែ​ ដឹកជញ្ជូន​និង​ទេសចរណ៍​។ ក៏​ប៉ុន្តែ​ឡាវ​នៅ​តែ​ជា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​បង្អស់​មួយ​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​។ ជា​ទូទៅ​ ការ​អភិវឌ្ឍន៍​មាន​លក្ខណៈ​យឺត​ ដោយហេតុ​តែ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កង្វះ​ធនធាន​មនុស្ស​។
ពីរបី ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឡាវ​ហាក់​បី​ដូច​ជា​កំពុង​ផ្តើម​រើបម្រះ​ខ្លួន​ចេញ​ពី​មនោគម​វិជ្ជា​ កុម្មុយនិស្ត​។ រដ្ឋាភិបាល​របស់​ Bouasone Bouphavanh ដែល​បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០០៦​មក​ ប្រកាស​ដោយ​ឥត​លាក់លៀម​ថា​ លែង​ត្រូវការ​ទៀត​ហើយ​ទ្រឹស្តី​របស់​Marx-Lénine​និង​ថា​ប្រទេស​ឡាវ​ត្រូវ​ តែ​អនុវត្ត​មនោគមវិជ្ជា​ថ្មី​ ដែល​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​សតវត្សរ៍​ទី​២១​ នោះ​គឺ​មនោគមវិជ្ជា​«សាច់ការនិយម»​។
តាម​ពិត​ នៅ​លើ​សាច់ការ​ជាក់ស្តែង​ មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ គ្មាន​ប្រយោជន៍​អ្វី​ផ្សេង​សំរាប់​បក្ស​បដិវត្តន៍ប៉ាថេតឡាវ ក្រៅ​តែ​ពី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​រដ្ឋបាល​ ដាក់​គំនាប​ទៅ​លើ​មន្ត្រីរដ្ឋការ​ឲ្យ​គោរព​វិន័យ​ និង​ទៅ​លើ​ប្រជាជន​ឲ្យ​កោតខ្លាច​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។
លើស​ពី​ នេះ​ទៅ​ទៀត​ កម្មាភិបាល​ជំនាន់​ថ្មី​នៃ​បក្ស​កុម្មុយនិស្ត​ឡាវ​យល់​ឃើញ​ថា​ អ្វី​ដែល​សំខាន់​ក្នុង​សម័យ​ឥឡូវ​ គឺ​សេដ្ឋកិច្ច​ មិនមែន​មនោគមវិជ្ជា​ទេ​។ ពួក​គេ​ចង់​បើក​ដៃ​កាន់​តែ​ធំ​ទទួល​សេដ្ឋកិច្ច​ទីផ្សារ​ បើក​ចំហ​ទ្វារ​នៃ​ប្រទេស​ទទួល​អង្គការ​អន្តរជាតិ​នានា​ និង​បើក​សិទ្ធិ​ឲ្យ​ឡាវ​និង​ឡាវ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​សេរី​។ ការ​ប្រាថ្នា​ចង់​ឲ្យ​សង្គម​ផ្លាស់ប្តូរ​បែប​នេះ​មិន​មែន​ចៃដន្យ​ឡើយ​។ សេដ្ឋកិច្ច​ទី​ផ្សារ​បាន​និង​កំពុង​បន្ត​ជួយ​រំដោះ​ប្រទេស​ឡាវ​ឲ្យ​រួច​ផុត​ ពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​វៀតណាម​ ដែល​ត្រូវ​ប្រជែង​ជើង​គ្នា​នឹង​ ចិន​ ថៃ​ ព្រម​ទាំង​បស្ចិម​ប្រទេស​មួយ​ចំនួន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣៧​ដែល​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ឡាវ​សព្វ​ថ្ងៃ ​ វៀតណាម​ជាប់​លំដាប់​ថ្នាក់​លេខ​៣​តែ​ប៉ុណ្ណោះ​ នៅ​ក្រោយ​ថៃ​និង​ចិន​។
ការ ​ប្រជែង​ជើង​គ្នា​រវាង​ចិន​និង​វៀតណាម​ ក្នុង​ការ​ទាក់ទង​រកស៊ី​ជា​មួយ​ប្រទេស​ឡាវ ​បំផុស​ឲ្យ​មាន​នូវ​សំណួរ​មួយ​ចំនួន​ ជុំវិញ​ឥទ្ធិពល​នយោបាយ​របស់​ទីក្រុង​Hanoi​ ទៅ​លើ​ទីក្រុង​Vientiane​។ តើ​បក្ស​បដិវត្តន៍ប៉ាថេតឡាវ នៅ​តែ​ឋិត​ក្រោម​បង្គាប់​របស់​ទីក្រុង​Hanoi​ ដូច​ពី​មុន​ទៀត​ដែរ​ឬ​ទេ​? តើ​តាម​រយៈ​ យុទ្ធសាស្រ្ត​នៃ​អំណាច​ស្រទន់​«Soft Power» ចិន​កំពុង​បង្កើន​ឥទិ្ធពល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ឡាវ​ដែរ​ឬ​ទេ​?
យ៉ាងណា ​ក៏​ដោយ​ គេ​កត់​សម្គាល់​ឃើញថា​ វគ្គ​បណ្តុះបណ្តាល​នយោបាយ​ដែល​បក្ស​កុម្មុយនិស្ត​ឡាវ​រៀបចំ​ឡើង​ប្រាំ​ខែ​ ម្តង​សំរាប់​មន្ត្រី​រដ្ឋការ​ និង​ដែល​ពី​ដើម​តែងតែ​បាន​ប្រព្រឹត្ត ​ទៅ​នៅ​ទីក្រុង​Hanoi​ ឥឡូវ​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ប្រទេស​ចិន​វិញ​ នៅ​ទីក្រុង​Kunming​ក្នុង​ខេត្ត​Yunnan​ ជាប់​នឹង​ព្រំដែន​ខាង​ជើង​នៃ​ប្រទេស​ឡាវ​៕
free programes

Read more!

ម៉ាឡេស៊ី៖ ពី​អំ​ណាច​គណបក្សតែ​មួយ ទៅ​រកប្រព័ន្ធនយោ​បាយ​ពហុបក្ស

តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណបក្ស​តែ​មួយ ​ដែល​ឈ្នះ​ឆ្នោត​រហូត​ គឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នា​ រេ​ម្តង​បន្តិចៗ​ ទៅ​រក​អំណាច​ផ្តាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៨​មក​ អប្រជាប្រិយភាព​នៃ​បក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​ជា​លំដាប់​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេស​ប្រែប្រួល​មិន​តិច​ឡើយ​។


ម៉ាឡេស៊ី

តាំង​ពី​បាន​ទទួល​ឯករាជ្យ​ នៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី​បាន​បង្កើត​និង​អនុម័ត​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច​មួយ​ ដែល​ថ្នាក់​ដឹក​នាំ​បន្តបន្ទាប់​គ្នា​នៃ​ប្រទេស​អះអាង​ ថា​មាន​មូលដ្ឋាន​ នៅ​លើ​Consensus​ រវាង​សហគមន៍​សំខាន់ៗ​ទាំង​បី​នៃ​ប្រជាជាតិ
នោះ​គឺ​សហគមន៍​ម៉ាឡេ​ ៦០%​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង​ សហគមន៍​ចិន​ ៣០%​ និង​សហគមន៍​ឥណ្ឌា​ ៧,៥%​។ ការ​ពិត​ គ្មាន​ឡើយ​Consensus​ មាន​តែ​ការ​ជិះជាន់​ជា​ដរាប​ ពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន​លើសលប់​ ទៅ​លើ​សហគមន៍​តូចតាច​ដទៃ​។ គឺ​ការ​ពឹងពាក់​ទាំង​ស្រុង​ទៅ​លើ​កម្លាំង​នៃ​សហគមន៍​ម៉ាឡេ​កាន់​សាសនា​ អ៊ីស្លាម​នេះ​ហើយ​ ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​(UMNO) ឈ្នះ​ឆ្នោត​រហូត​ និង​ក្តាប់​អំណាច​ផ្តាច់​មុខ​តែ​ឯកឯង​ តាំង​ពី​ឆ្នាំ​១៩៥៧​ មក​ទល់​សព្វ​ថ្ងៃ​។
ការ​រើស​អើង​ពូជសាសន៍​ និង​នយោបាយ​លើក​ស្ទួយ​តែ​ជន​ជាតិ​ម៉ាឡេ​បែប​នេះ ​ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​ និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នៅ​ដើម​ទសវត្សន៍​ទី​៧០​ទៀត​ផង​។
ការ​មាន​ប្រៀប​ផ្តាច់​មុខ​តែ​ឯង​ អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ នៃ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្តងៗ​ ទៅ​រក​អំណាច​ផ្តាច់ការ​។ ជាក់​ស្តែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់​Mahathir​ ដែល​​បាន​​គ្រប់​គ្រង​​ប្រ​ទេស​​ពី​​ឆ្នាំ​​១៩៨១​​ដល់​​ឆ្នាំ​​ ២០០៣។ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ Mahathir​ បាន​តាំង​ខ្លួន​ជា​អ្នក​ការពារ​គោលការណ៍​អាស៊ី​ ជា​អ្នក​ការពារ​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​ ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ Mahathir បាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្តាប់​និង​ត្រួត​ពិនិត្យ​ប្រជារាស្រ្ត​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់​ស្តែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ឆ្នាំ​១៩៨៦​ និង​នៅ​ឆ្នាំ​១៩៩៨​ ការ​ចាប់​ខ្លួន​Anwar​ Ibrahim​ ដែល​ជា​បុរស​ខ្លាំង​ទី​២​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាម​និយាយ​ នឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​Mahathir​ ទៀត​ផង​។
ទោះ ​ជា​យ៉ាង​ណា​ក៏​ដោយ​ Mahathir បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ បាន​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ដោយសារ​តែ​វិស័យ​ឧស្សាហកម្ម​ ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី​ ឡើង​ទៅ​ដល់​៨​ឬ​៩%​ ពី​ឆ្នាំ​១៩៨៧​ ដល់​ឆ្នាំ​១៩៩៧​។
មុន​នឹង​ចាក​ ចេញ​ពី​អំណាច​ នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ Mahathir បាន​ជម្រុញ​Abdullah Ahmad Badawi ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យ​Badawi​ បន្ត​ជា​ផ្លូវ​ការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។
ក៏ ​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៧​មក​ លក្ខណៈ​ផ្តាច់ការ​នៃ​របប​ន​យោ​បាយ​​​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​។ មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្តូរ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​Anwar Ibrahim ឲ្យ​ចេញ​ពី​គុក​ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់​ផ្តើម​ចេញ​មុខ​ធ្វើ​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់​ Badawi ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ បណ្តា​ជន​ជាង​៣ ០០០០នាក់​ បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាង​គេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង​ នៅ​ក្នុង​រដ្ឋធានី​។ បណ្តា​បាតុករ​ប្រឆាំង​នឹង​សាំង​ឡើង​ថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុក​រលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ ដែល​គណបក្ស​ជំទាស់​ បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​១៨ ​ទៅ​៨២​។
ការ ​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​Tsunami ​មួយ​សំរាប់​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្តាច់មុខ​តែ​ ឯកឯង​ នៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ទទួល​មិន​បាន​អាសនៈ ចំនួន​២ភាគ៣​ នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន​ស្រេច​តែ​ អំពើ​ចិត្ត​ទៀត​ហើយ​។
គឺ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​ នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជម្រុញ​ឲ្យ​លោក​Badawi លះបង់​ចោល​ នៅ​ខែ​មីនា​កន្លង​ទៅ​នេះ​ តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ នៅ​ថ្ងៃ​ទី​២៦​មីនា​កន្លង​ទៅ​នេះ​ បណ្តា​ប្រតិភូ​ទាំង​ ២៥០០​​នាក់​នៃ​គណបក្ស​បាន​បោះ​ឆ្នោត​តែងតាំង​ Najib Tun Razak ជា​ប្រធាន​។ ហើយ​ តាំង​ពី​ពេល​នោះ​មក​ Najib Tun Razak បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​។
ពី​ពេល​នេះ​តទៅ​ Najib Tun Razak ត្រូវ​ប្រឈម​មុខ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​Anwar Ibrahim។ ពី​អំណើះ​តទៅ​ Anwar Ibrahim នឹង​ខិតខំ​ទាក់ទាញ​សហគមន៍​ចិន​និង​ឥណ្ឌា ព្រម​ទាំង​ស្វែង​រក​ការ​គាំទ្រ​ពី​ពួក​ម៉ាឡេ​ណា​ ដែល​លែង​ទុក​ចិត្ត​គណបក្ស​កាន់​អំណាច​ ដើម្បី​ដណ្តើម​យក​ជ័យជំនះ​ នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយ​៕
free programes

Read more!

របបសឹកភូមា

តាំង​ពី​ឆ្នាំ​១៩៦២​មក​ម៉្លេះ​ អំណាច​រដ្ឋ​នៃ​ប្រទេស​ភូមា​ឋិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​នាយ​ទា​ហាន​ ហើយ​តាម​មើល​ទៅ​ វា​នឹង​មិន​អាច​វិល​មក​ដៃ​ស៊ីវិល​វិញ​ងាយៗ​បាន​ទេ​ ពីព្រោះ​មនោគមវិជ្ជា​នៃ​របប​សឹក​ភូមា​ឈរ​លើ​ការ​ប្រឆាំង​នឹង​ ប្រជាធិបតេយ្យូបនីយកម្ម​ និង​ការ​ប្រឆាំង​នឹង​បស្ចិមលោក​។



ផ្ទុយ​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ ដែល​ហាក់​បី​ដូច​ជា​ខិត​ខំ​បោះ​ជំហាន​ ទៅ​រក​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​បើក​ចំហ​ព្រំដែន​នៃ​ប្រទេស​ខ្លួន​ ភូមា​នៅ​តែ​ជា​របប​ផ្តាច់ការ​ បិទ​ព្រំដែន​សឹង​ជិត​ឈឹង​ មាន​ទំនាក់​ទំនង​តិចតួច​បំផុត​ ជា​មួយ​ពិភពលោក​។
របប​ផ្តាច់ការ​ភូមា​ ជា​របប​សឹក​ បាន​ន័យ​ថា​អំណាច​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​យោធា​។ មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ដែល​អំណាច​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​នាយ​ទាហាន​ ពីព្រោះ​ពី​ឆ្នាំ​១៩៤៨​ ឆ្នាំ​ដែល​ភូមា​ទទួល​បាន​ឯករាជ្យ​ រហូត​ដល់​ឆ្នាំ​១៩៦២​ រដ្ឋាភិបាល​ស៊ីវិល​ ចេះ​តែ​ទៅ​ពឹងពាក់​កងទ័ព​ឥត​ឈប់ឈរ​។ ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៤៨​ នាយក​រដ្ឋមន្ត្រី​ U Nu បាន​ពឹងពាក់​ឧត្តមសេនីយ​ Ne Win ឲ្យ​បង្ក្រាប​ពួក​ជន​ជាតិ​ភាគ​តិច​Karens​ ដែល​ងើប​បះបោរ​ទាមទារ​ឯករាជ្យ​។ នៅ​ឆ្នាំ​១៩៥៨​ U Nu បាន​ទៅ​ ពឹងពាក់​ឧត្តមសេនីយ​Ne Win ជា​ថ្មី​ លើក​នេះ​ ឲ្យ​បង្ក្រាប​ពួក​កុម្មុយនីស្ត​វិញ​ម្តង​។

នៅ​ទី​បំផុត​ នៅ​ខែមីនា​ឆ្នាំ​១៩៦២​ ឧត្តមសេនីយ​Ne Win បាន​ធ្វើរដ្ឋប្រហារ​ទំលាក់​ U Nu ហើយ​ក្រសោប​យក​អំណាច​ទាំង​ស្រុង​មក​ក្តាប់​។

គេ ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៨៨​ ទើប​ឃើញ​ពលរដ្ឋ​ស៊ីវិល​ងើប​បះបោរ​ ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​របប​សឹក​របស់​ Ne Win។ កាល​នោះ​ នៅ​ចំពោះ​មុខ​មហា​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រឆាំង​ គឺបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដឹក​នាំ​ដោយ​លោក​ស្រី​Aung San Suu Kyi ឧត្តមសេនីយ​ Ne win ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង​។ ក៏​ប៉ុន្តែ​ កង​ទ័ព​ដែល​នៅ​តែ​មិន​ព្រម​បោះ​បង់​ចោល​អំណាច​ ចាប់​ពួក​មេ​ដឹក​នាំ​បក្ស​ជំទាស់​ដាក់​គុក​ ចាប់​លោក​ស្រី​Aung San Suu Kyi ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​លោក​ស្រី​ និង​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ គណៈកម្មាធិការ​រដ្ឋ​ដើម្បី​រៀបចំ​ច្បាប់​និង​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ហៅ​កាត់​ថា​ SLORC​។

ស្ថាប័ន​ SLORC នេះ​ដែល​នៅ​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ ក្រុម​ប្រឹក្សា​រដ្ឋ​ ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ (SPDC) គឺ​ជា​សសរគ្រឹះ​នៃ​របប​ផ្តាច់ការ​ភូមា​។ សមាជិក​នៃ​ក្រុមប្រឹក្សា​រដ្ឋ​នេះ​សុទ្ធ​សឹង​ជា​នាយ​ទាហាន​ មាន​មេបញ្ជាការ​យោធភូមិភាគ​ទាំង​១២​នាក់​និង​នាយ​ទាហាន​ជាន់​ខ្ពស់​៧​នាក់​។ គឺ​ក្រុម​នាយ​ទាហាន​នេះ​ហើយ​ ដែល​ជា​អ្នក​តែងតាំង​នាយក​រដ្ឋមន្ត្រី​ កំណត់​មនោគមវិជ្ជា​និង​បន្ទាត់​នយាបាយ​ធំៗ​នៃ​របប​សឹក​ភូមា​។

នៅ​ខែ ​មិថុនា​ឆ្នាំ​១៩៨៩​ ក្រុម​នាយ​ទាហាន​ បាន​សម្រេច​ប្តូរ​ឈ្មោះ​ភូមា​ ទៅ​ជា​Myanma​r ពី​ព្រោះ​ ពាក្យ​Myanmar​ ដែល​មាន​ន័យ​ថា​ ពូជសាសន៍​ដែល​កើត​មុន​គេ​នៅ​លើ​លោកិយ​ មាន​លក្ខណៈ​ជាតិ​និយម​ខ្លាំង​។

ក្រៅ ​ពី​មូលដ្ឋាន​ជាតិនិយម​ មនោគមវិជ្ជា​របស់​ក្រុម​នាយ​ទាហាន​ភូមា​ឈរ​លើ​ការ​ប្រឆាំង​នឹង​ ប្រជាធិបតេយ្យូបនីយកម្ម​ និង​ការ​ប្រឆាំង​នឹង​បស្ចិម​លោក​។ ការ​ប្រឆាំង​នឹង​ប្រជាធិបតេយ្យូបនីយកម្ម ជម្រុញ​ឲ្យ​របប​សឹក​ ក្តាប់​យ៉ាង​តឹងរ៉ឹង​ មធ្យោបាយ​ឃោសនា​មហាជន​ ដូច​ជា​ ទូរទស្សន៍​ វិទ្យុ និង​សារពត៌មាន​ និង​ខ្ទប់​មាត់​បក្ស​ជំទាស់​។ នៅ​ក្នុង​ន័យ​នេះ​ របប​សឹក​មិន​ព្រម​ទទួល​ស្គាល់​ ជ័យជំនះ​ របស់​គណបក្ស​លោក​ស្រី​Aung San Suu Kyi នា​ពេល​បោះ​ឆ្នោត​សភា​ឆ្នាំ​១៩៩០ បន្ត​ចាប់​អ្នក​ប្រឆាំង​ញាត់​គុក ​និង​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​រាល់​ចលនា​បះបោរ​ ដូច​យ៉ាង​ ការ​វាយ​បង្ក្រាប​គ្មាន​ត្រាប្រណី​ ទៅ​លើ​បាតុកម្ម​លោក​សង្ឃ​និង​និស្សិត​ នៅ​ ឆ្នាំ​២០០៧​។

ដោយ​ឡែក​ មិន​មែន​ចៃ​ដន្យ​ទេ​ ដែល​របប​សឹក​ភូមា​ប្រឆាំង​នឹង​បស្ចិមលោក​ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល​សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប ដាក់​សម្ពាធ​គ្រប់​បែប​យ៉ាង​ ទៅ​លើ​ភូមា​ បង្ខំ​ឲ្យ​ក្រុម​នាយ​ទាហាន​ ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​ និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ ជា​ពិសេស​ លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​Aung San Suu Kyi ដែល​នៅ​ឆ្នាំ​១៩៩១​ បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់​Nobel​ ផ្នែក​សន្តិភាព​។

ក៏​ប៉ុន្តែ​ មក​ទល់​ពេល​នេះ​ ការ​គាប​សង្កត់​របស់​បស្ចិម​លោក​ទៅ​លើ​របបសឹក​ គ្មាន​ប្រសិទ្ធិភាព​ទាល់​តែ​សោះ​ ពីព្រោះ​របប​ផ្តាច់ការ​ភូមា​មិន​ដែល​ត្រូវ​ការ​លោក​ខាង​លិច​ទេ​។ សូម្បី​តែ​ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ ក្រោយ​ពេល​ដែល​ខ្យល់​ព្យុះ​កំបុត​ត្បូង​Narguis បាន​សម្លាប់​ប្រជាជន​ភូមា​ អស់​ជាង​មួយ​សែន​នាក់ ក៏របប​សឹកមិនព្រមទទួល​ជំនួយ​របស់​បស្ចិម​លោក​ដែរ យល់​ព្រម​ទទួល​តែ​ ជំនួយ​របស់​បណ្តាប្រទេស​អាស៊ី​។

ការពិត ​របប​សឹក​ភូមា​អាង​យ៉ាង​ ពីព្រោះ​មាន​ប្រទេស​ចិន​ជួយ​និង​មាន​ប្រទេសរុស្ស៊ី​ ព្រម​ទាំង​បណ្តា​ប្រទេស​Asean​រក​ស៊ី​ជា​មួយ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​ដាក់​ទុន​ ៨៥៥​លាន​ដុល្លារ​ រក​ស៊ី​នៅ​ភូមា​ រុស្ស៊ី​៩៤​លាន​ដុល្លារ​ សិង្ហ​បូរី​៥​លាន​ដុល្លារ និង​វៀត​ណាម​២០​លាន​ដុល្លារ​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោម​ការ​ណែ​នាំ​របស់​ប្រទេស​ចិន​ និង​ដោយ​ហេតុ​តែ​មាន​ការ​ទិតៀន​កាន់​តែ​ខ្លាំង​ពី​សំណាក់​សមាជិក​Asean​ខ្លះ ​ របប​សឹក​ភូមា​បាន​ផ្តើម​បោះ​ជំហាន​ទៅ​រក​អ្វី​ ដែល​ខ្លួន​ប្រសិទ្ធនាម​ឲ្យ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​វិន័យ​។ នៅ​ក្នុង​ន័យ​នេះ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ត្រូវ​បាន​អនុម័ត​ឡើង​ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ចុង​ឆ្នាំ​២០០៨​។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ត្រូវ​បង្កើត​របប​នយោបាយ​ប្រធានាធិបតី​ស៊ីវិល​មួយ។ តែ​អ្នក​ណា​ក៏​យល់​ដែរ​ថា​ ទាំង​នេះ​គឺ​ជា​ឆាក​ល្ខោន​នយោបាយ​មួយ​តែ​ប៉ុណ្ណោះ​ ពីព្រោះ​ ចង់​ឬ​មិន​ចង់​ អំណាច​ពិត​ប្រាកដ​ នឹង​បន្ត​ឋិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​នាយ​ទាហាន​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត៕
free programes

Read more!

សិង្ហបូរី៖ លទ្ធិ​ប្រជាធិបតេយ្យ​ឬ​របប​ផ្តាច់​ការ?

សិង្ហបូរី​ ជា​ប្រទេស​មួយ​មហា​រុងរឿង​ រុងរឿង​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​រុងរឿង​ ជាង​បណ្តា​ប្រទេស​បស្ចិម​លោក​ខ្លះ​ទៅ​ទៀត។ យ៉ាង​ណា​មិញ​ រដ្ឋ​ដ៏​តូច​មួយ​នេះ​ កាន់​អំណាច​ផ្តាច់ការ​ តែ​ជា​អំណាច​ផ្តាច់ការ​មួយ​ភ្លឺស្វាង​ ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ សន្តិសុខ​ ភាព​ថ្លៃថ្នូរ​និង​សុភមង្គល​របស់​ប្រជាពលរដ្ឋ។


ផែនទី​ប្រទេស​សិង្ហបុរី
នៅ​អាស៊ី​ សិង្ហ​បូរី​ជា​ប្រទេស​គំរូ​មួយ​ គំរូ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​គំរូ​នៃ​សន្តិសុខ​។ ក៏​ប៉ុន្តែ​ចំពោះ​បស្ចិម​លោក​ រដ្ឋ​ដ៏​តូច​មួយ​នេះ​កាន់​អំណាច​ផ្តាច់​ការ​ មិន​គោរព​សិទ្ធិ​មនុស្ស​ មាន​ឈ្មោះ​ជា​លទ្ធិ​ប្រជាធិបតេយ្យតែ​នៅ​លើ​​ក្រដាស។តាម​ពិត​ទៅ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ ឆ្នាំ​ដែល​សិង្ហបូរី​ផ្តាច់​ខ្លួន​ចេញ​ពី​សហព័ន្ធរួម​ម៉ាឡេស៊ី​ លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរី​កម្ម​នយោបាយ​ មិន​ដែល​ជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ឡើយ។ សំរាប់​ Lee Kuan Yew ដែល​ជា​បិតា​នៃ​វឌ្ឍនភាព​សិង្ហ​បូរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០​ អ្វី​ដែល​សំខាន់​ គឺ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង ​សណ្តាប់​ធ្នាប់​សាធារណៈ។ នៅ​ក្នុង​ន័យ​នេះ​ Lee Kuan Yew បាន​បង្កើត​និង​ពង្រឹង​ម៉ាស៊ីន​សន្តិសុខ​មួយ​ ដើម្បី​កាត់​បន្ថយ​ទាល់​តែ​អស់​រលីង​ ឥទ្ធិពល​នៃ​ពួក​ប្រឆាំង​ និង​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ គឺ​បក្ស​សកម្មភាព​ប្រជាជន​ មាន​អំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង​ នៅ​លើ​ឆាក​នយោបាយ​នៃ​ប្រទេស។
តាំង ​ពី​ឆ្នាំ​១៩៥៩​មក​ បក្ស​សកម្មភាព​ប្រជាជន​ឈ្នះ​ឆ្នោត​រហូត​ ហើយ​កាន់​កាប់​អាសនៈ​ ទាំង​ស្រុង​ នៅ​ក្នុង​សភា​ ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៨១។ ដើម្បី​ឈ្នះ​ឆ្នោត​ និង​ដើម្បី​ក្តាប់​អំណាច​ទាំង​ស្រុង​បាន​ រដ្ឋា​ភិបាល​ Lee kuan Yew ប្រើ​ស្នៀត​នយោបាយ​បី​យ៉ាង។ ម្យ៉ាង​គឺ​ការ​ពុះ​ចែក​មណ្ឌល​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​រំសាយ​ដែន​អំណាច​របស់​បក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​ការ​ប្រើ​ប្រាស់​ធនធាន​និង​ស្ថាប័ន​រដ្ឋ​ សំរាប់​ប្រយោជន៍​នៃ​គណបក្ស។ ម្យ៉ាង​ចុង​ក្រោយ​បង្អស់​ គឺ​ការ​ប្តឹង​ផ្តល់​ឡើង​តុលា​ការ​ ប្រឆាំង​នឹង​ពួក​អ្នក​ជំទាស់​ ក្នុង​បទ​ បង្ខូច​កេរ្តិ៍​ឈ្មោះ​។ ​លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​Lee Kuan Yew ក៏​ប្រើ​ច្បាប់​ ដើម្បី​បិទ​មាត់​អ្នក​ជំទាស់​ដែរ​ នោះ​គឺ​ច្បាប់​ស្តី​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​។ ច្បាប់​នេះ​អនុញ្ញាត​ ដោយ​មិន​ចាំ​បាច់​កាត់​ទោស​ ឲ្យ​ឃុំ​ខ្លួន​ជន​ណា​ក៏​ដោយ​ដែល​ជាប់​សង្ស័យ​ថា​បង្ក​វិទ្ធង្សនា​ និង​សកម្មភាព​កុម្មុយនិស្ត​។ ជាក់​ស្តែង​ នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៦៨​ Lee Kuan Yew បាន​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង​នេះ ដើម្បី​រុញ​ច្រាន​អ្នក​ដឹក​នាំ​បក្ស​ប្រឆាំង​ពីរ​នាក់​ចេញ​ពី​សៃវៀន​នយោបាយ។ មែន​ទែន​ទៅ​ ច្បាប់​នេះ​ មិន​មែន​សំដៅ​ ទៅ​លើ​តែ​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​សម្ពាធ​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ ដាក់​ទៅ​លើ​អ្នក​កាសែត​ អ្នក​ជំនួញ​ ឬ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​រិះគន់​រដ្ឋា​ភិបាល។

លោក​ Lee Kuan Yew នាយករដ្ឋមន្ត្រី​សិង្ហ​បូរី​​ ពី​ឆ្នាំ​​១៩៥០​​ ទៅ​ដល់​ឆ្នាំ​​១៩៩០

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​គណ​បក្ស​នយោបាយ​រហូត​ទៅ​ដល់​ជាង​៤០​ នៅ​សិង្ហបូរី។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ គ្មាន​បក្ស​ណា​មួយ​ អាច​យក​ឈ្នះ​ឬ​សង្ឃឹម​យក​ឈ្នះ ​បក្ស​សកម្មភាព​ប្រជាជាជន​របស់​Lee Kuan Yee ឡើយ។ មូល​ហេតុ​ គឺ​មក​ពី​រដ្ឋាភិបាល​Lee Kuan Yee ក្នុង​អតីតកាល​ និង​រដ្ឋាភិបាល​ នៃ​កូន​ប្រុស​របស់​គាត់​Lee Hsien Long ក្នុង​បច្ចុប្បន្នកាល​ ក្តាប់​សឹង​ទាំង​ស្រុង​ មធ្យោបាយ​ឃោសនា​មហាជន​។ ទូរទស្សន៍​ វិទ្យុ​ និង​កាសែត​ សុទ្ធសឹង​ ជា​កម្មសិទ្ធិ​របស់​ នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ និង​ញាតិ​មិត្ត​សន្តាន​របស់​អ្នក​ដឹក​នាំ​ប្រទេស។ ម៉្លោះ​ហើយ​ ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ អាច​ចេញ​មក​ពី​សារពត៌មាន​បរទេស​មួយ​គត់។ យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​សិង្ហបូរី​ ធ្វើ​ទុក្ខ​បុកម្នេញ​សារពត៌មាន​បរទេស​មិន​ស្វាង​ឡើយ។ រដ្ឋ​សិង្ហបូរី​ ប្តឹង​ផ្តល់​ឡើង​តុលាការ​ ប្រឆាំង​នឹង​កាសែត​ឬ​ទស្សនាវដ្តី​បរទេស​ណា​ដែល​ហ៊ាន​រិះ​គន់​ខ្លួន។ ជាក់​ស្តែង​ សារ​ពត៌មាន​ Time, Asian Wall Street Journal, Asiaweek, ឬ​ក៏​ Far Eastern Economic Review សុទ្ធ​តែ​ធ្លាប់​បាន​ប្រឈម​មុខ​នឹង​តុលាការ​សិង្ហ​បូរី។ មិន​តែ​ប៉ុណ្ណោះ​ ដើម្បី​ត្រួត​ពិនិត្យ​អត្ថបទ​នៃ​អ្នក​កាសែត​បរទេស​ទាំង​នេះ​បាន​ និង​ដើម្បី​ស្រួល​ធ្វើ​ការ​គាប​សង្កត់​ រដ្ឋា​ភិបាល​សិង្ហបូរី​ ទាម​ទារ​ឲ្យ​មធ្យោបាយ​ឃោសនា​មហាជន​បរទេស​ ដាក់​ប្រចាំ​នៅ​លើ​ទឹក​ដី​សិង្ហ​បូរី​ តំណាង​ឬ​អ្នក​ឆ្លើយឆ្លង​ពត៌មាន​ម្នាក់​យ៉ាង​តិច​ និង​ដាក់​លុយ​២០​ម៉ឺន​ដុល្លារ​ប្រចាំ​ នៅ​ក្នុង​ធនាគារ​សិង្ហបូរី។ ធ្វើ​ដូច​នេះ​ រដ្ឋាភិបាល​សិង្ហបូរី​អាច​ដក​ហូត​យក​ប្រាក់​សង​ជម្ងឺ​ចិត្ត​ភ្លាមៗ​ នៅ​ក្រោយ​ការ​ប្តឹង​ផ្តល់​ឈ្នះ​ សារពត៌មាន​បរទេស​អស់​ទាំង​នេះ​ម្តងៗ។
ដោយ ​ឡែក​ ពេល​បោះ​ឆ្នោត​ម្តង​ៗ​ រដ្ឋា​ភិបាល​ទិញ​សម្លេង​ឆ្នោត​ដោយ​ប្រយោល​ បាន​ន័យ​ថា​ រដ្ឋា​ភិបាល​ចែកចាយ​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​។ ឧទាហរណ៍​នៅ​ឆ្នាំ​២០០១​ អាជ្ញាធរ​បាន​ចែក​ភាគហ៊ុន​ទីផ្សារ​ហាងឆេង​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​នាំ​គ្នា​ទៅ​ដក​យក​លុយ​អំណោយ​នេះ​ ពី​ធនាគារ​ មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត។
លើស​ពី​នេះ​ ទៅ​ទៀត​ គ្មាន​ទេ​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ចាត់ចែង​និង​ត្រួត​ពិនិត្យ​ មើលការ​បោះ​ឆ្នោត​។ គឺ​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​ទាំងអស់។
ម្យ៉ាង ​វិញ​ទៀត​ នៅ​ពី​ក្រោយ​រដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ គឺ​ក្រុម​គ្រួសារ​Lee Kuan Yew តែ​ម្តង​ដែល​ជា​អ្នក​ក្តាប់​អំណាច​។ Lee Kuan Yew ដែល​ជា​ផ្លូវការ​បាន​បោះ​បង់​ចោល​មុខ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ តាំង​ពី​ឆ្នាំ​១៩៩០​ នៅ​បន្ត​ទាញ​ខ្សែ​បង្ហៀរ​រដ្ឋា​ភិបាល​ត​ទៅ​ទៀត។ Lee Hsien Long កូន​ប្រុស​គាត់​វិញ​ ជា​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​ ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​។ ភរិយា និង​កូន​ប្រុស​ម្នាក់​ទៀត​របស់​ Lee Kuan Yew ជា​ប្រធាន​អគ្គ​នា​យក​ នៃ​ក្រុម​ហ៊ុន​រដ្ឋ​ធំៗ​មួយ​ចំនួន​ ដូច​ជា​ក្រុមហ៊ុន​ Singapour Telecom ជា​ដើម។
និយាយ​រួម​ នៅ​លើ​ក្រដាស​ សិង្ហបូរី​ជា​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ដោយ​យក​គំរូ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អង់គ្លេស​។ ក៏​ប៉ុន្តែ​ ការ​ពិត​ជាក់​ស្តែង​ រដ្ឋ​ដ៏​តូច​ តែ​មហា​រុងរឿង​មួយ​នេះ​កាន់​អំណាច​ផ្តាច់ការ​សោះ។
សួរ​ថា​ ទោះ​ជា​គ្មាន​សេរីភាព​នយោបាយ​ និង​គ្មាន​សិទ្ធិ​បុគ្គល​ទូលំ​ទូលាយ​ តើ​ប្រជាជន​សិង្ហ​បូរី​ មាន​សុភមង្គល​ដែរ​ឬ​ទេ​? គេ​ត្រូវ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​សិង្ហបូរី​មាន​កំរិត​ជីវភាព​ខ្ពស់​សឹង​គ្រាន់​បើ​ជាង​ប្រជាជន​ បស្ចិម​លោក​ទៅ​ទៀត​។ សិង្ហបូរី​ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ស្អាតស្អំ​គ្មាន​អំពើ​ពុករលួយ​ ជា​ប្រទេស​ប្រកប​ដោយ​សន្តិសុខ​ខ្ពស់​។ ម៉្លោះ​ហើយ​ កម្រ​មាន​ណាស់​អ្នក​ដែល​ចង់​ចាកចេញ​ពី​សិង្ហបូរី ​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ផ្សេង៕
free programes

Read more!

ប្រទេសថៃ៖ យោធា ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យ

នៅ​លើ​ក្រដាស​ ថៃ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ តាំង​ពី​ឆ្នាំ​១៩៣៣​ មក​ម៉្លេះ​។ ក៏​ប៉ុន្តែ​ នៅ​លើ​សាច់​ការ​ជាក់​ស្តែង​វិញ​ ប្រទេស​នេះ​ តែង​តែ​ឋិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ យោធា​។ ទោះ​ជា​បាន​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក៏​ដោយ​ គ្រប់​រដ្ឋាភិបាល​ស៊ីវិល​ សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ធ្វើ​រដ្ឋ​ប្រហា​របស់​យោធា​ និង​នៅ​ក្រោម​ឥទ្ធិពល​ខ្លាំង​ជ្រុល​របស់​ព្រះ​មហាក្សត្រ​។


ប្រទេសថៃ៖ យោធា ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យ
រាប់​ទាំង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០០៦​ ដែល​បាន​ទម្លាក់​លោក​Thaksin​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ថៃ​បាន​ស្គាល់​រដ្ឋ​ប្រហារ​យោធា​ទាំង​អស់​ចំនួន​១៩​លើក​ តាំង​ពី​ឆ្នាំ​១៩៣២​ មក​។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា​ យោធា​ដើរ​តួនាទី​ធំ​សម្បើម​ណាស់​ នៅ​ក្នុង​ជីវិត​នយោបាយ​នៃ​ប្រទេស​ថៃ​។
មែន​ទែន​ទៅ​ អន្តរាគមន៍​យោធា​ដ៏​ញឹក​ញាប់​បែប​នេះ​ ដែល​តាម​ធម្មតា​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ​ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ ​ម្យ៉ាង​ យោធា​ជា​អ្នក​ដែល​បាន​ផ្តួល​រំលំ​របប​រាជា​និយម​ផ្តាច់ការ​ នៅ​ឆ្នាំ​១៩៣២​ និង​ជា​អ្នក​ដែល​បាន​បង្កើត​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​១៩៣៣​។ ​ម្យ៉ាង​ទៀត​ ពេញ​មួយ​សតវត្សរ៍​ទី​២០​ យោធា​ដែល​មិន​ចាំ​បាច់​គិតគូរ​ពី​រឿង​ការពារ​ជាតិ​ ដ្បិត​ប្រទេស​ថៃ​មិន​ដែល​ឆ្លង​កាត់​សង្គ្រាម​ បាន​ងាក​មក​រវីរវល់​តែ​ពី​រឿង​ផ្ទៃ​ក្នុង​។ អ៊ីចឹង​ហើយ​ បាន​ជា​មក​ទល់​សព្វ​ថ្ងៃ​ យោធា​ថៃ​ តាំង​ខ្លួន​ជា​កម្លាំង​មួយ​ម្ចាស់​ការ​ មិន​ស្តាប់​បញ្ជា​អ្នក​នយោបាយ​ ផ្តល់​សិទ្ធិ​ដល់​ខ្លួន​ឯង​ ដើម្បី​គាប​សង្កត់​ឬ​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ដែរ​ បាន​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ច្រើន​រូប​ សុទ្ធ​សឹង​ជា​នាយ​ទាហាន​ឬ​អតីត​នាយ​ទាហាន​ ដូច​យ៉ាង​លោក​Phibun លោក​Sarit លោក​Thanom ឬ​ក៏​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​Sonthi​។

លើក​ណា​ក៏​ដូច​លើក ​ណា​ ក្រុម​នាយ​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ តែង​អះអាង​ថា​ គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​។ ឧទាហរណ៍​ ទាក់​ទិន​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៤៧​ ឧត្តមសេនីយ​Phibun​ បាន​និយាយ​អះអាង​ថា​ គឺ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​នៃ​របប​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ដែល​ទន់​ជ្រាយ​ពេក​ នៅ​ចំពោះ​មុខ​បស្ចិម​លោក​។ ពាក់ព័ន្ធ​នឹង​ រដ្ឋ​ប្រហារ ឆ្នាំ​១៩៧១​វិញ​ ក្រុម​ឧត្តមសេនីយ​បាន​ពន្យល់​ថា​ គឺ​ដើម្បី​ការពារ​ប្រទេស​ ទប់ទល់់​នឹង​ឥទ្ធិពល​កុម្មុយនិស្ត​ដែល​ចេញ​មក​ពី​តំបន់​បណ្តោយ​ព្រំដែន​ជា​ មួយ​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​ស្តី​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​វិញ​ ក្រុម​ឧត្តមសេនីយ​បាន​ថ្លែង​ថា​ គឺ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ប្រទេស​។

ទោះ ​បី​ជា​មិន​ចេញ​មុខ​ខ្លាំង​ ឥទ្ធិពល​របស់​ព្រះ​មហាក្សត្រ​ថៃ​ធំ​លើស​ឥទ្ធិពល​របស់​យោធា​ទៅ​ទៀត​។ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ពី​ព្រះ​ចៅ​Bhumibol​ទេ​ រដ្ឋ​ប្រហារ​យោធា​បន្តបន្ទាប់​គ្នា​ តាំង​ពី​ឆ្នាំ​១៩៥០​មក​ ប្រហែល​ជា​មិន​អាច​ទទួល​ជោគជ័យ​ងាយៗ​ អ៊ីចឹង​បាន​ទេ​។ ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨១​ រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ឧត្តមសេនីយ​Prem ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ព្រះចៅ​ Phumibol បាន​ទទួល​បរាជ័យ​ស្មោះ​។

ដោយ ​ឡែក​ យោធា​ រដ្ឋាភិបាល​ និង​រាស្ត្រ​ថៃ​ ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​មហាក្សត្រ​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​និង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ជា​ចាំ ​បាច់​ ទោះ​បី​ជា​តួ​នាទី​នេះ ​មិន​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​។ នៅ​ឆ្នាំ​១៩៧៣​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ចលនា​និស្សិត​ ឧត្តមសេនីយ​Thanom​ ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​មុខ​តំណែង​ នាយក​រដ្ឋមន្ត្រី​និង​និរទេស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ តាម​សំណូមពរ​របស់​ព្រះ​ចៅ​Phumibol​។ លើស​ពី​នេះ​ទៅ​ទៀត​ ព្រះ​មហាក្សត្រ​ថៃ​ មាន​សិទ្ធិ​ប្រើ​អំណាច​Veto​ ដោយ​មិន​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ណា​ ដែល​ព្រះអង្គ​មិន​យល់​ស្រប​។ ​ហើយ​ជា​ទូទៅ​ សភា​តែង​តែ​បោះ​បង់​ចោល​ជា​ស្ថាពរ​ ច្បាប់​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​ព្រះ​មហាក្សត្រ​។

នៅ​ក្នុង​បរិបទ​ បែប​នេះ​ គេ​អាច​អះអាង​បាន​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃ​ នា​រយៈ​ពេល​ជិត​៨០​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ដំណើរ​រប៉ាក់​រប៉ើក​។ មូលហេតុ​ទី​មួយ​ គឺ​បណ្តាល​មក​ពី​អំណាច​ធំធេង​ពេក​របស់​ព្រះ​មហាក្សត្រ​ធំ​ធេង​ហួស​សេច​ក្តី​ ចែង​របស់​រដ្ឋ​ធម្មនុញ្ញ​។ មូលហេតុ​ទី​ពីរ​ គឺ​បណ្តាល​​មក​ពី​រដ្ឋប្រហារ​យោធា​មិន​ចេះ​ឈប់​ឈរ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស ​ រីក​ធំ​រឹង​មាំ​បាន​។​ នា​រយៈ​ពេល​៧៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោយ​រដ្ឋ​ប្រហារ​ម្តងៗ​ យោធា​ថៃ​ឡើង​កាន់កាប់​អំណាច​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មុន​នឹង​ប្រគល់​អំណាច​ទៅ ​ឲ្យ​ស៊ីវិល​វិញ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ស៊ីវិល​មួយ​ចំនួន​គ្រប់គ្រង​ប្រទេស​ ក្រោម​ការ​ឃ្លាំ​មើល​របស់​យោធា​ទៅ​ទៀត​។ ឯ​មូលហេតុ​ចុង​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​រប៉ាក់រប៉ើក​នៅ​ប្រទេស​ថៃ​ គឺ​បណ្តាល​មក​ពី​អស្ថិរភាព​ខ្លាំង​នៃ​រដ្ឋាភិបាល​នីមួយៗ​។

កម្រ​មាន​ ណាស់​រដ្ឋាភិបាល​មួយ​ដែល​អាច​ដឹក​នាំ​ប្រទេស​ មួយ​អាណត្តិ​ពេញ​ ពីព្រោះ​សុទ្ធសឹង​ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​ត្រូវ​តែ​រលំ​បះ​ជើង​ ពេល​មាន​ការ​បាក់​បែក​ប្រេះ​ឆា​ នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ម្តងៗ​។

ភាព​តាន​តឹង​និង​ អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សុទ្ធ​សឹង​ជា​ការ​គំរាមកំហែង​ថ្មី​ ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ថៃ​។​ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៧​ ដែល​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​គេ​ ត្រូវ​បាន​បោះ​បង់​ចោល​។ រី​ឯ​លោក​Thaksin ដែល​ឈ្នះ​ឆ្នោត​បន្ត​បន្ទាប់​គ្នា​ នៅ​ឆ្នាំ​២០០១​និង​ ឆ្នាំ​២០០៥​ ក៏​ដូច​បក្ស​ពួក​របស់​លោក​ ដែល​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០០៧​ ត្រូវ​គេ​រារាំង​មិន​ឲ្យ​ដឹក​នាំ​ប្រទេស​បាន​៕
free programes

Read more!

អំណាច​ផ្តាច់ការ និង​លទ្ធិ​ប្រជាធិបតេយ្យ

លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ចាក់​ឫស​នៅ​អាស៊ីអាគ្នេយ៍ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០ និង​បាន​គ្រប​ដណ្តប់​ខ្លាំង​ទៅ​លើ​ភូមិភាគ​នេះ​នៅ​ក្នុង​ទសវត្សរ៍​ទី​៩០ ដោយ​សារ​តែ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់ និង​ដោយសារ​តែ​កំណើន និង​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ដំបន់។



មុន​ពេល​មក​ដល់
របស់​បណ្តា​ប្រទេស​អឺរ៉ុប​ អាណានិគមនិយម​ ក្នុង​សតវត្សរ៍​ទី​១៩​ នៅ​អាស៊ី​អាគ្នេយ៍​ មាន​សុទ្ធ​តែ​របប​រាជា​និយម​ចាស់​គំរិល​។ ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​អាណា​និគម​និយម​ទាំងនេះ​ បាន​ចាក​ចេញ​ពី​អាស៊ី​អាគ្នេយ៍​ សឹង​អស់​ទៅ​វិញ​ នៅ​ចុង​ទសវត្សរ៍​ទី​៤០​និង​ដើម​ទសវត្សរ៍​ទី​៥០​ ប្រទេស​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​នេះ​ បាន​ទទួល​រង​ខ្លាំង​ឬ​តិច​ ចំហាយ​នៃ​សង្គ្រាម​ត្រជាក់​។
នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ប្រទេស​ខ្លះ​បាន​ក្លាយ​ជា​របប​ផ្តាច់​ការ​ រណប​សហរដ្ឋអាមេរិក​ដូច​ជា​ថៃ​ Philippines សិង្ហបូរី និង​ប្រទេស​​ខ្លះ​ទៀត​ក្លាយ​ជា​របប​ផ្តាច់ការ​កុម្មុយនីស្ត​ រណប​សហភាព​សូវៀត​ ឬ​រណប​ប្រទេស​ចិន​ប្រជាមានិត​ ដូច​ជា​Vietnam​ ឡាវ​ និង​កម្ពុជា​។ គេ​ត្រូវ​រង់​ចាំ​ដល់​ទសវត្សរ៍​ទី​៨០​ ទើប​ឃើញ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ គឺ​Philippines ឈាន​ជើង​មុន​គេ​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​។ កាល​នោះ​ គឺ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​ Ferdinand Marcos បុរស​ខ្លាំង​នៃ​ របប​ផ្តាច់ការ​Philippines ត្រូវ​បាន​អាមេរិក​បង្ខំ​ ឲ្យ​រៀប​ចំ​ ការ​បោះ​ឆ្នោត​សេរី​និង​ប្រជាធិបតេយ្យ​ ការ​បោះ​ឆ្នោត​ដែល​ជោគជ័យ​ បាន​ទៅ​ លោក​ស្រី​Cory Aquino ភរិយា​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​Benigno Aquino ដែល​បាន​ត្រូវ​គេ​ធ្វើ​ឃាត​ នៅ​ឆ្នាំ​១៩៨៣​។ នេះ​គឺ​ជា​រលក​ប្រជាធិបតេយ្យ​ទី​មួយ​។ រលក​ប្រជាធិបតេយ្យ​ទី​ពីរ​ ដែល​បាន​គ្រប​​ដណ្តប់​ទៅ​លើ​អាស៊ី​អាគ្នេយ៍​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ ក្នុង​ទសវត្សរ៍​ទី​៩០​ ឧទាហរណ៍​ដូច​ជា​នៅ​សិង្ហបូរី​ នៅ​ថៃ​ នៅ​កម្ពុជា​ និង​នៅ​ឥណ្ឌូនេស៊ី ​ជា​ដើម​។

មាន​មូលហេតុ​ច្រើន​យ៉ាង ​ ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូប​-នីយកម្ម​ នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​ទសវត្សរ៍​ទី​៨០​និង​ទី​៩០​។ មូលហេតុ​ទី​មួយ​ គឺ​ការ​រលត់​រលាយ​ទៅ​នៃ​សង្រ្គាម​ត្រជាក់​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​មួយ​ចំនួន​ ដូច​ជា​នៅ​ថៃ​ឬ​នៅ​ឥណ្ឌូនេស៊ី​ បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ ដោយ​មាន​ការ​ចូល​ដៃ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រឆាំង​នឹង​មនោគមវិជ្ជា​កុម្មុយនីស្ត​។ ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​អស់​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របប​សឹក​ អស់​មាន​លេស​ ដើម្បី​ពង្រឹង​ និង​បង្កើន​អំណាច​របស់​ខ្លួន​ទៀត​ហើយ​។ អ៊ីចឹង​ហើយ​ បាន​ជា​សន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​ អាច​ផ្តើម​ចាក់​ឫស​គល់​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​។

មូលហេតុ​ទី​ពីរ​ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​កំណើន​សេដ្ឋកិច្ច ​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​នាគ​អាស៊ី​ ដូច​ជា​សិង្ហបូរី​ និង​ក្រោយ​មក​ទៀត​ របស់​ប្រទេស​ខ្លា​អាស៊ី​ ដូច​ជា​Malaisie​ និង​ថៃ​ ពី​ទសវត្សរ៍​ទី​៨០​ ដល់​ឆ្នាំ​១៩៩៧​ ឆ្នាំ​ដែល​វិបត្តិ​សេដ្ឋកិច្ច​បាន​រាតត្បាត​ទៅ​លើ​ទ្វីប​អាស៊ី​។ កំណើន​សេដ្ឋកិច្ច​ដ៏​វិសេស​វិសាល​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វណ្ណៈ​កណ្តាល​ ដែល​ចេះ​ដឹង​ជាង​មុន​និង​ធូរធារ​ជាង​មុន​ កើន​ចំនួន​ លឿន​រហ័ស​ និង​ហ៊ាន​ចេញ​មុខ​ទាមទារ​សេរីភាព​។

គឺ​នៅ​ក្នុង​បរិបទ ​នៃ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ក្លៀវក្លា​បែប​នេះ​ហើយ​ ដែល​គេ​ឃើញ​សង្គម​ស៊ីវិល​មួយ​លេច​ត្រដែត​ឡើង​ និង​ចេញ​មុខ​ទាមទារ​សេរីភាព​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។ សហជីព​ ជា​អ្នក​នាំ​មុខ​គេ​ នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ក្រោយ​មក​ទៀត​ មាន​និស្សិត​ និស្សិត​ដែល​ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ទៅ​ បាន​ចុះ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ ក្នុង​ប្រទេស​ថៃ​ Philippines ភូមា​ និង​ដប់​ឆ្នាំ​ក្រោយ​មក​ទៀត​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។

ចូរ ​កុំ​ភ្លេច​ថា​ របប​ផ្តាច់ការ​របស់​Suharto​ នៅ​ឥណ្ឌូនេស៊ី​ បាន​ដួល​រលំ​ នៅ​ឆ្នាំ​១៩៩៨​ ដោយ​ហេតុ​តែ​ មាន​មហា​បាតុកម្ម​ ក្នុង​ទូទាំង​ប្រទេស​ របស់​សហជីព​និង​របស់​ចលនា​និស្សិត​។

ក្រៅ ​ពី​សហជីព​និង​និស្សិត​ សាសនា​ក៏​បាន​ដើរ​តួ​នា​ទី​មួយ​សំខាន់​ដែរ​ នៅ​ក្នុង​អភិក្រម​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨៦​ ក្នុង​ប្រទេស​Philippines ព្រះ​វិហារ​Catholique​ បាន​ចេញ​មុខ​គាំ​ទ្រ​លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​Cory Aquino ប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​Ferdinand Marcos។ ដូច​គ្នា​អ៊ីចឹង​ដែរ​ នៅ​ប្រទេស​ភូមា​ ព្រះសង្ឃ​បាន​ជួយ​លាក់​ខ្លួន នៅ​ក្នុង​វត្ត​ ពួក​និស្សិត​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​របស់ Ne Win ក្នុង​ឆ្នាំ​១៩៨៨​។

គេ ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​ តួ​នាទី​របស់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​សសរគ្រឹះ​មួយ​ដ៏​មាំ​នៃ​សង្គម​ស៊ីវិល​ មុន​និង​ក្រោយ​ពេល​ ដែល​អំណាច​ផ្តាច់ការ​ខ្លះ​នៅ​ អាស៊ី​អាគ្នេយ៍​ ដួល​រលំ​ហើយ​។

គេ​ក៍​ត្រូវ​ឲ្យ​តម្លៃ​ផង​ដែរ​ដល់​បច្ចេក​វិជ្ជា​ថ្មីៗ​ ដូច​ជា​ទូរស័ព្ទ​ដៃ​ និង​Internet ដែល​បាន​បើក​លទ្ធភាព​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពត៌មាន​លឿន​រហ័ស​ និង​ការ​ទាក់ទង​គ្នា​ទាន់​ពេល​វេលា​រវាងមតិ​សាធារណជន​ក្នុង​ស្រុក​និង​មតិ​អន្តរជាតិ​។

យ៉ាង ​ណា​មិញ​ សព្វ​ថ្ងៃ​នេះ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​ងើប​ក្បាល​ និង​ពិបាក​ដំណើរ​ការ​។ ពិបាក​ដំណើរ​ការ​ ដោយ​ហេតុ​តែ​វត្តមាន​ដ៍​រឹងមាំ​ និង​ចាស់​ដុះ​ស្លែ​ នៃ​អំណាច​ផ្តាច់ការ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ ដោយហេតុ​តែ​មាន​ ការ​បំផុសបំផុល​ឡើង​នូវ​ទ្រឹស្តី​គោលការណ៍​អាស៊ី​ ដែល​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​ និង​ដោយហេតុ​តែ​វត្តមាន​របស់​មហាយក្ស​ចិន​ ដែល​អាច​ជា​ហ្រ្វាំង​នៃ​ប្រជាធិបតេយ្យូប​-នីយកម្ម ​នៅអាស៊ី​អាគ្នេយ៍​៕​
free programes

Read more!

ភាព​ផុយ​ស្រួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ីអាគ្នេយ៍

ភាព​ផុយ​ស្រួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ី​អាគ្នេយ៍​ ផុយ​ស្រួយ​ ពីព្រោះ ម៉្យាង សុទ្ធ​សឹង​ជា​ លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ ដែល​តែង​ជួប​នឹង​វិបត្តិ​នយោបាយ សង្គម សេដ្ឋកិច្ច​ និង​សន្តិសុខ​។ ពីព្រោះ​ម៉្យាងទៀត​ ថ្នាក់​ដឹក​នាំ​ខ្លះ​នៅ​តែ​មិន​ព្រម​ទទួល​គោល​ការណ៍​ប្រជា​ធិបតេយ្យ​បែប​ បស្ចិម​លោក​។


ផែន​ទី​អាស៊ី​អាគ្នេយ៍

ជា​ការ​ពិត​ណាស់​ដែល​ថា​ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ បាន​បោះ​ជំហាន​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០​។ ក៏​ប៉ុន្តែ​ លទ្ធិ​ប្រជាធិបតេយ្យ​
ថ្មីថ្មោង​ទាំង​នេះ​ ផុយ​ស្រួយ​មែន​ទែន​ តែង​ជួប​នឹង​វិបត្តិ​បី​ប្រភេទ​ ៖ វិបត្តិ​នយោបាយ​ វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច​ និង​វិបត្តិ​សន្តិសុខ​។

វិបត្តិ ​នយោបាយ​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​ពលរដ្ឋ​ចាប់​ផ្តើម​ប្រឆាំង​នឹង​អ្នក​ដឹកនាំ​ដែល​ខ្លួន​បាន​បោះ​ ឆ្នោត​តែងតាំង​ជា​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​។ ជា​ទូទៅ​ ពលរដ្ឋ​បែក ​ចិត្ត​ ឈប់​គាំទ្រ​អ្នក​ដែល​ខ្លួន​បាន​បោះឆ្នោត​ឲ្យ​ ដោយ​ហេតុ​តែ​ពួក​អ្នក​ដឹក​នាំ​ទាំងនេះ​ ពុក​រលួយ​ ឬ​គ្រប់គ្រង​ប្រទេស​របៀប​ផ្តាច់ការ​ពេក​។ វិបត្តិ​នយោបាយ​បែប​នេះ​ បាន​កើត​ឡើង​ នៅ​Philippines ក្នុង​ខែ​មករា​ឆ្នាំ​២០០១​។ កាល​នោះ​ លោក​ប្រធានាធិបតី​ Joseph Estrada ដែល​ជាប់​ចោទ​ថា​ បាន​គៃ​បន្លំ​យក​ប្រាក់​រដ្ឋ​ ត្រូវ​បង្ខំ​ចិត្ត​លា​ចេញ​ពី​តំណែង​ និង​ប្រគល់​អំណាច​ ទៅ​ឲ្យ​លោក​ស្រី​អនុប្រធានាធិបតី​Gloria Arroyo ​។ ករណី​ស្រដៀង​គ្នា​ ក៏​បាន​កើត​ឡើង​ដែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០១​។ កាល​នោះ​ លោក​ប្រធានាធិបតី​Wahid ដែល​ជាប់​ទាក់ទិន​ក្នុង​រឿង​ពុក​រលួយ​ ក៏​ត្រូវ​បាត់​បង់​អំណាច​ដែល​បាន​ទៅ​ក្នុង​ដៃ​របស់​លោក​ស្រី​អនុ​ ប្រធានាធិបតី​ Megawati Sukarnoputri វិញ​ម្តង​។

គ្រោះថ្នាក់ ​ទី​ពីរ​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ នៅ​អាស៊ី​អាគ្នេយ៍​ជួប​ប្រទះ​ គឺ​វិបត្តិ​សេដ្ឋកិច្ច​ និង​សង្គម​។ គឺ​ជា​សំណាង​មួយ​ល្អ​ហើយ​ ដែល​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី ​នៅ​ឆ្នាំ​១៩៩៧​ មិន​អូស​បន្លាយ​យូរ​ និង​មិន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​ទាំង​នេះ​ដួល​រលំ​។ ក៏ប៉ុន្តែ ភាព​ក្រីក្រ​ និង​ទុក្ខ​វេទនា​របស់​ប្រជាជន​ភាគ​ច្រើន​ ដូចជា​នៅ​Philippines ឥណ្ឌូនេស៊ី ឬ កម្ពុជា ធ្វើ​ឲ្យ​ផុយ​ស្រួយ​ លទ្ធិ​ប្រជាធិបតេយ្យ​។ នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ខ្វះ​ចន្ទល់​មួយ​ដ៏​សំខាន់​ នោះ​គឺ​ការ​ស្វែង​រក​កំណើន​សេដ្ឋកិច្ច​ ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ធូរធារ​ មិន​មែន​ឲ្យ​ធូរធារ​តែ​អ្នក​មាន​ និងអ្នក​មាន​អំណាច​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ​ទេ​។

ក្រៅ ​ពី​នេះ​ វិបត្តិ​សន្តិសុខ​ក៏​អាច​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​ធំ សំរាប់​លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ នៅ​អាស៊ី​អាគ្នេយ៍​ នា​អនាគត​ខាង​មុខ​។ គ្រោះថ្នាក់​នេះ​ អាច​ស្តែង​ចេញ​ តាម​រយៈ​រូបភាព​ពីរ​ខុស​គ្នា​។ រូប​ភាព​ទី​មួយ​ គឺ​ អំពើ​ភេរវកម្ម​ ដែល​មាន​កើត​ឡើង​ជា​ហូរហែ​ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​ នៅ​ឥណ្ឌូនេស៊ី​ ឬ​នៅ​Philippines។ ចូរ​កុំ​ភ្លេច​ថា​ ពួក​ភេរវជន​ ជា​ពិសេស​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​ ជា​សត្រូវ​របស់​លទ្ធិ​ប្រជាធិបតេយ្យ​។ ឯ​រូបភាព​ទី​ពីរ​នៃ​វិបត្តិ​សន្តិសុខ​ ដែល​អាច​គំរាម​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​អាស៊ី​អាគ្នេយ៍​ គឺ​សង្គ្រាម​ សង្គ្រាម​ស៊ីវិល​ ឬ​សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​របង​ជា​មួយ​។ ជា​ការ​ពិត​ណាស់​ដែល​ថា​ ខុស​ពី​នៅ​ អាស៊ី​បូព៌ា​ដែល​សម្បូណ៌​ទៅ​ដោយ​ចំណុច​ក្តៅ​គគុក​ ដូច​នៅ​ឧបទ្វីប​កូរេ​ ឬ​នៅ​ដៃ​សមុទ្រ​Formose អាស៊ី​អាគ្នេយ៍ ​ជា​តំបន់​ស្ងប់​ល្អ​ គ្មាន​ភាព​តានតឹង​ឡើយ​ នៅ​ដើម​សតវត្សរ៍​ ទី​២១​នេះ​។ ក៏​ប៉ុន្តែ ការ​ប៉ះ​ទង្គិចគ្នា​ជា​ច្រើន​សា​ រវាង​កង​ទ័ព​ថៃ​និង​កង​ទ័ព​ខ្មែរ​ នៅ​ម្តុំ​ ព្រះ​វិហារ​ នា​ចុង​ឆ្នាំ​២០០៨ គួរ​ជម្រុញ​អ្នក​ដឹក​នាំ​នៅ​ក្នុង​តំបន់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។

យ៉ាង​ណា​ក៏​ដោយ​ សព្វ​ថ្ងៃ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ដំណើរ​រប៉ាក់រប៉ើក​។ មូលហេតុ​មាន​ច្រើន​យ៉ាង​៖

មូលហេតុ​ទី​មួយ​ គឺ​មក​អំពី​ថ្នាក់​ដឹក​នាំ​ខ្លះ​ មិន​ព្រម​ទទួល​គោល​ការណ៍​ប្រជាធិបតេយ្យ​ បែប​បស្ចិម​លោក​ នាំ​គ្នា​និយាយ​ថា ​មិន​ត្រូវ​អនុវត្ត​ឡើយ​ ឬ​ក៏​មិន​ត្រូវ​អនុវត្ត​ម៉ត់ចត់​ហួស​ហេតុ​ពេក​ទេ​ លទ្ធិ​ប្រជាធិបតេយ្យ​។ ដើម្បី​ពង្រឹង​ទឡ្ហីករណ៍​នេះ ពួក​គេ​បាន​ទាំង​ចងក្រង​ឡើង​នូវ​អ្វី​ដែល​គេ​ហៅ​ថា​« គោលរណ៍​អាស៊ី​ » (Les valeurs asiatiques)។

តើ​អ្វី​ទៅ​ គោលការណ៍​អាស៊ី​ ? វា​គឺ​ជា​ទ្រឹស្តី​មួយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ Lee Kuan Yew បាន​បង្កើត​ឡើង​ ក្នុង​គោល​ដៅ​ច្រាន​ចោល​លទ្ធិ​ប្រជា​ធិបតេយ្យ​បែប​បស្ចិម​លោក។

Lee Kuan Yew បាន​អះអាង​ជា​អាទិ៍​ថា​ បណ្តា​សង្គម​អាស៊ី​ មាន​ប្រពៃណី​របស់​គេ​ ដែល​ខុស​គ្នា​ស្រឡះ​ពី​ប្រពៃណី​បស្ចិម​លោក​។ ​បស្ចិម​លោក​ឲ្យ​តម្លៃ​ទៅ​លើ​បុគ្គល​ សេរីភាព​ និង​វិស្សមកាល​ ចំណែក​ពិភព​អាស៊ី​ឲ្យ​តម្លៃ​ ទៅលើ​គ្រួសារ​ សង្គម វិន័យ​ សណ្តាប់​ធ្នាប់ អំណាច និង​ការងារ។

Lee Kuan Yew បាន​អះ​អាង​ថា​ គោលការណ៍​អាស៊ី​ប្រសើរ​ជាង​គោលការណ៍​ប្រជាធិបតេយ្យ។ នេះ​មិន​មែន​ជា​ការ​មួយ​ចៃដន្យ​ឡើយ​ ពីព្រោះ ពី​ទសវត្សរ៍​ទី​៨០​ រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៩០​ បណ្តា​ប្រទេស​ដែល​គេ​ហៅ​ថា​« នាគអាស៊ី »មាន​កំណើន​សេដ្ឋកិច្ច​ក្លៀវ​ក្លា​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​បស្ចិម​លោក​ជា​ទូទៅ​បាត់បង់​សន្ទុះ​ ជា​ហេតុ​ជម្រុញ​ នៅ​ពេល​នោះ​ ឲ្យ​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​ទាំង​នេះ​ និយាយ​អួតអាង​អំពី​គំរូ​សង្គម​របស់​ពួក​គេ​ និង​ទិតៀន​គំរូ​សង្គម​របស់​បស្ចិម​លោក។

មូលហេតុមួយទៀតដែលបង្កឲ្យលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក នៅអាស៊ី អាគ្នេយ៍​ គឺ​ការ​លេចត្រដែត​ឡើង​ខ្លាំង​នៃ​ប្រទេស​ចិន​កុម្មុយនីស្ត​ នៅ​លើ​ឆាក​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ ទីក្រុង​Pékin​ខ្លួន​ឯង ​ដែលនៅ​តែ​មិន​ព្រម​ផ្តល់​សិទ្ធិនយោបាយ​ ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ រក​ស៊ី​ជា​មួយ​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​ដូច​យ៉ាង​ភូមា​ ធ្វើ​ឲ្យ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ទៅ​លើ​ប្រទេស​នេះ​គ្មាន​​ប្រសិទ្ធិ​ភាព​ ហើយផ្តល់​ជំនួយ​គ្មាន​ល័ក្ខខណ្ឌ័​នយោបាយ​ ដល់​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដូច​ជា​កម្ពុជា​ជា​ដើម​។

ឯ​មូលហេតុ​ចុង​ក្រោយ​ គឺ​ការ​ដែល​ប្រទេស​អាស៊ី​មួយ​ចំនួន​ នៅ​តែ​មិន​ព្រម​បោះបង់​ចោល​រដ្ឋ​ប្រហារ​យោធា​ ដូច​ជា​ថៃ​ជា​ដើម​ ឬ​ក៏​ប្រទេស​Philippines​ ជាទី​ដែល​ពាក្យ​ចចាមអារ៉ាម​ស្តី​ពី​រដ្ឋ​ប្រហារ​យោធា​ចេះ​តែ​លេច​ឮ​ឡើង​មិន​ស្វាង​។

បន្ថែម ​ពី​លើ​នេះ​ ទស្សនៈវិស័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ មិន​អាច​បំផុស​ឲ្យ​មាន​ សុទិដ្ធិនិយម​បាន​ទេ នៅ​ចំពោះ​មុខ​ការ​វិវឌ្ឍន៍​ទៅ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ី​អាគ្នេយ៍​ ពីព្រោះ​បើ​វិបត្តិ​អូស​បន្លាយ​​យូរ​ អ្នក​ក្រីក្រ​នឹង​កើន​ចំនួន​ ហើយ​អាច​នឹង​បែរ​ទៅ​រក​ចលនា​នយោបាយ​ជ្រុល​និយម​៕
free programes

Read more!

ទ័ពព្រៃ Karens នៅភូមា

ពួក​Karens​ដែល​តាំង​ពី​ឆ្នាំ​១៩៤៨​មក​ ទាមទារ​ឯករាជ្យ​ពី​រដ្ឋាភិបាល​ភូមា​។ នៅ​ភូមា​ មាន​ជន​ជាតិ​ភាគ​តិច​ចំនួនជាង​៤០​សហគមន៍​ដែល​តំណាង​៣០%​នៃ​ប្រជាជនភូមា​ទាំង ​ស្រុង​។ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ទាំងនេះ​ ពួក​Karens​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​របប​សឹក​ភូមា​សព្វ​ថ្ងៃ​ខ្វល់ខ្វាយ​ជាង​គេ ​។


ផែន​ទី​បញ្ជាក់ពី​តំបន់​រស់​នៅ​របស់​ពួក Karens

ពួក​Karens​ អ្នក​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ភូមា​ ជា​ទ័ព​ព្រៃ​ចាស់​ជាង​គេ​បង្អស់​ នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ និង​នៅ​ក្នុង​ពិភព​លោក​។ តាំង​ពី​ឆ្នាំ​១៩៤៨​មក​ម៉្លេះ​ ពោល​គឺ​តាំង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ពួក​Karens​បាន​ចាប់​អាវុធ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទី​ក្រុង​Rangoon ​ ដើម្បី​ផ្តាច់​តំបន់​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​ប្រាំមួយ​រយ​គីឡូម៉ែត្រ​ក្រឡា​ នៅ​ជាប់​នឹង​ព្រំ​ដែន​ថៃ​ ចេញ​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ភូមា​។ តំបន់​នោះ​ ជា​ភាសា​Karen​មាន​ឈ្មោះ​ថា​ Kawthoolei ប្រែ​ថា​ ប្រទេស​សម្បូណ៌​ផ្កា។
មក​ទល់​សព្វ​ថ្ងៃ​ រដ្ឋា​ភិបាល​ភូមា​ដែល​ប្រើ​មធ្យោបាយ​វាយបង្ក្រាប​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​បំផុត​ នៅ​តែ​យក​ជ័យជំនះ​ទៅ​លើ​កង​ទ័ព​រំដោះ​ជាតិ​Karen ​មិន ​បាន​ បាន​ត្រឹម​រុញ​ច្រាន​ទ័ព​ព្រៃ​នេះ​ និង​ប្រជាជន​Karens ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ព្រៃ​និង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ជា​ទី​ដែល​ពួក​គេ​រស់​នៅ​យ៉ាង​វេទនា​តាម​ជំរំ​នានា។

មាន ​ទឡ្ហីករណ៍​បី​ដែល​អាច​ពន្យល់​ការ​ប្រឹងប្រែង​តស៊ូ​ស្លាប់រស់​របស់​ពួក​ ទ័ពព្រៃ​Karens​។ ទី​មួយ​ ពួក​Karens​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រយុទ្ធ​ស្លាប់រស់​ ពីព្រោះរបប​សឹក​ភូមា​គ្មាន​បំណង​ចរចា​ជា​មួយ​ពួក​គេ​ឡើយ​ ហើយ​អនុវត្ត​នយោបាយ​មួយ​ដែល​គេ​អាច​វាយ​តម្លៃ​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ កង​ទ័ព​ភូមា​ដុត​បំផ្លាញ​គ្មាន​សល់​ភូមិ​ស្រុក​និង​ស្រូវ​អង្កររបស់​ពួក​ Karens​ កាប់​សម្លាប់​បុរស​និង​រំលោភ​ស្រ្តី​។ ទីពីរ ពួក​Karens​មាន​វិន័យ​ មាន​សីលធម៌​ មិន​ធ្វើ​ភេរវកម្ម​ មិន​រត់ពន្ធ និង​មិន​ជក់​អាភៀន។ ទី​បី​ ពួក​Karens​ ដែល​មាន​គ្នា​ប្រមាណ ប្រាំពីរ​លាន​នាក់​ជា​ជាតិ​សាសន៍​មួយ​ស្រេច​ទៅ​ហើយ​ ទោះ​ជា​គ្មាន​ប្រទេស​និង​គ្មាន​ស្ថាប័ន​គ្រប់​គ្រង​មាំមួន​ក៏​ដោយ​ ពីព្រោះ​ពួក​គេ​មាន​ប្រវត្តិសាស្រ្ត​ ភាសា និង​វប្បធម៌​ ច្បាស់លាស់ ខុសពី ជន​ជាតិ​ភាគ​តិច​ដទៃ​ផ្សេង​នៅ​ភូមា​ ដូច​ជា​ពួក​Chan​ ជា​ដើម។

ក៏ ​ប៉ុន្តែ តាម​មើល​ទៅ​ពួក​ទ័ព​ព្រៃ​Karens​ នឹង​មិន​អាច​មាន​វត្តមាន​យឺន​យូរ​អ៊ីចឹង​ត​ទៅ​ទៀត​បាន​ឡើយ​។ មូល​ហេតុ​មាន​ច្រើន​យ៉ាង​។​ ម៉្យាង ដូច​ដែល​យើង​បាន​លើក​ឡើង​ខាង​លើ​រួច​ហើយ​ថា​ របប​សឹក​ភូមា​អនុវត្តិ​នយោបាយ​ដែល​គេ​អាច​វាយ​តម្លៃ​ថា​ ជា​នយោបាយ​​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ពួក​Karens​។
ម៉្យាង​ទៀត ប្រទេស​ថៃ​ដែល​មក​ទល់​ពេល​ថ្មីៗ​នេះ​ គាំ ​ទ្រ​ពួក​ទ័ព​ព្រៃ​Karens​ ផ្តើម​បែ​រ​មក​ត្រូវ​ជា​មួយ​របប​ភូមា​វិញ​ ពី​ព្រោះ​ថៃ​ក៏​ដូច​ភូមា​ដែរ​ ជា​សមា​ជិក​របស់​Asean​ ហើយ​ពីព្រោះ​ថៃ​ឥឡូវ​ ត្រូវ​ការ​ប្រយោជន៍​សេដ្ឋកិច្ច​ ចៀស​មិន​រួច​ពី​រក​ស៊ី​ជា​មួយ​ប្រទេស​ភូមា​។ និយាយ​បែប​ផ្សេង ​ រដ្ឋា​ភិបាល​ទី​ក្រុង​Bangkok​លែង​ត្រូវ​ការ​ពួក​ទ័ព​ព្រៃ​Karens​ ដើម្បី​បង្កើត​ឲ្យ​មាន​ដំបន់​ទ្រនាប់​មួយ​នៅ​ចន្លោះ​ប្រទេស​ខ្លួន​និង​ ប្រទេស​ភូមា​ទៀត​ហើយ​ តែ​ត្រូវ​ការ​អភិវឌ្ឍន៍​តំបន់ ​បណ្តោយ​ព្រំដែន​ ដោយ​ទាក់ទង​ផ្ទាល់​ជា​មួយ​របប​សឹក​ភូមា​។ គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ប្រយោជន៍​សេដ្ឋកិច្ច​នេះ​ហើយ ​ដែល​នៅ​ឆ្នាំ​២០០៥​ ភូមា​និង​ថៃ​បាន​យល់​ព្រម​ព្រៀង​គ្នា​ថា​នឹង​សាង​សង់​ទំនប់​វារីអគ្គីសនី​ចំនួន​បួន​ នៅ​លើ​ទន្លេ​ Salouen។

ក្រៅ ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​ទំនប់វារីអគ្គីសនី​ទាំង​បួន​ របប​សឹក​ភូមា​មាន​គោលដៅ​នយោបាយ​មួយ​ច្បាស់​ នោះ​គឺ​ពន្លិច​ទៅ​ក្នុង​ទឹក​ ស្រុក​ភូមិ​កំណើត​ លំនៅ​ដ្ឋាន​និង​ដំណាំ​ដាំ​ដុះ​របស់​ពួក​Karens​។ ពេល​ណា​ទំនប់​ទាំង​បួន​នេះ​ត្រូវ​សាងសង់​រួច​រាល់​ហើយ​ នោះ​ទឹក​ទន្លេ​Salouen​ នឹង​ជន់​ឡើង​ពីរ​រយ​ម៉ែត្រ​យ៉ាង​តិច​ ដែល​ជា​ហេតុ​នឹង​បណ្តាល​ឲ្យ​តំបន់​ពួក​Karens​លិចលង់​អស់​គ្មាន​សល់​អ្វី​។ ​នៅ​ពេល​នោះ​ មិន​ត្រឹម​តែ​ ទ័ព​ព្រៃ​Karens​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ត្រូវ​វិនាស​សាបសូន្យ​ ពូជ​សាសន៍​Karens​ទាំង​មូល​នឹងអាច​បាត់បង់​ ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមា​ ហើយ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ថា​តើ​នៅ​ពេល​នោះ​ប្រទេស​ថៃ​នឹង​ទទួល​ពួក​Karens​ឬ​ទេ ?
free programes

Read more!

ពួក Hmongs ជនជាតិ​ភាគ​តិច​ដែល​Viêtnam​និង​ឡាវ​ធ្វើ​ទុក្ខ

ពួក​ Hmongs​ដែល​​ធ្វើ​សកម្មភាព​​ទ័ព​ព្រៃ​នៅ​ប្រទេស​ ឡាវ​និង​ប្រទេស​Viêtnam​ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ​។ របប​កុម្មុយនិស្ត​នៅ​Vientiane​និង​នៅ​Hanoi​ ដែល​ចាត់​ទុក​ពួក​Hmongsថា​ជា​ពួក​ក្បត់​ជាតិ​នៅ​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ទៅ​លើ​ជន​ជាតិ​ភាគ​តិច​នេះ​តរហូត​មក​ទល់​សព្វ​ថ្ងៃ​។


តំបន់​​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច​ Hmongs

ពួក​ Hmongs ជា​ទ័ព​ព្រៃ​ចាស់​ជាង​គេ​បង្អស់​មួយ​ នៅ​អា​ស៊ី​អាគ្នេយ៍​។ ជនជាតិ​ភាគ​តិច​នេះ​មាន​គ្នា​ប្រមាណ​ប្រាំបី​សែន​នាក់​ ប្រាំ​សែន​នាក់​នៅ​Viêtnam ​និង​បី​សែន​នាក់​នៅ​ឡាវ​។ រហូត​មក​ទល់​សព្វ​ថ្ងៃ​ របប​កុម្មុយនិស្ត​ឡាវ​ ក៏​ដូច​របប​កុម្មុយនិស្ត​Viêtnam​ដែរ​ តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​Hmongs ពី​ព្រោះ​តែ​មូលហេតុ​ពីរ​យ៉ាង​។
ម៉្យាង ពួក​Hmongs​ បាន​ចូល​ដៃ​ជា​មួយ​កងទ័ព​អាមេរិកាំង​ នៅ​ក្នុង​សម័យ​សង្គ្រាម​Viêtnam​ ឆ្នាំ១៩៦៤-១៩៧៥ ។ ម៉្យាង​ទៀត​ ពួក​Hmongs​មួយ​ភាគ​ធំ​បាន​ក្លាយ​ជា​អ្នក​កាន់​សាសនា​Protestant​ ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​ប្រជាជន​ឡាវ​និង​ជាមួយ​ប្រជាជន​ Viêtnam​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។ ក្រោយ​ពេល​ដែល​ប្រទេស​ឡាវ​និង​ប្រទេស​Viêtnam​បាន​ក្លាយ​ជា​របប​ កុម្មុយនិស្ត​នៅ​ ឆ្នាំ​១៩៧៥ ពួក​Hmongsប្រមាណ​បី​សែន​នាក់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ក្នុង​នោះ​មួយ​ភាគ​ធំ​ បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​។ អ្នក​ដែល​មិន​បាន​ចេញ​ទៅ​ប្រទេស​ទី​បី​ សរុប​ទាំង​អស់​ប្រមាណ​ប្រាំបី​ពាន់​នាក់​ បន្ត​រស់​យ៉ាង​វេទនា​នៅ​ប្រទេស​ថៃ​ នៅ​តាម​ជំរំ ដូច​យ៉ាង​ជំរំ​Huai Nam Khao​ជា​ដើម​។ ចំណែក​អ្នក​ដែល​មិន​បាន​ភៀស​ខ្លួន​ចូល​មក​ក្នុង​ទឹក​ដី​ថៃ​វិញ​ ត្រូវ​បាន​រុញ​ច្រាន​ទៅ​ក្នុង​ព្រៃ​ ម្តុំ​តំបន់​ខ្ពង់រាប​ ចន្លោះ​ព្រំ​ដែន​ ថៃ​ ឡាវ ​និង​ Viêtnam ។​
តាំង​ ពី​ឆ្នាំ​២០០២​មក​ បទ​យក​ការណ៍​សំរាប់​ទូរទស្សន៍​និង​សំរាប់​កាសែត​របស់​អ្នក​សារពត៌មាន​បស្ចិម ​លោក​មួយ​ចំនួន​ បាន​បង្ហាញ​នូវ​ទុក្ខ​វេទនា​ និង​ជីវិត​រសាត់​ដូច​ចក​នៅ​លើ​ទឹក​របស់​ពួក​Hmongs​ ក្នុង​ព្រៃ​នៃ​ប្រទេស​ឡាវ​។
គឺ​ដោយ​ហេតុ​តែ​ទីក្រុង​ Vientiane​បន្ត​ចាត់​ទុក​ពួក​Hmongs​ ថា​ជា​ពួក​ក្បត់​ជាតិ​អ៊ីចឹង​ហើយ​ បាន​ជា​ជនជាតិ​ភាគ​តិច​មួយ​នេះ​ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​សកម្មភាព​ទ័ពព្រៃ​ប្រឆាំង​​នឹង ​រដ្ឋាភិបាល​​កុម្មុយនិស្ត​ឡាវ​។ នៅ​ឆ្នាំ​២០០៣​ ទ័ពព្រៃ​Hmongs​ បាន​បង្ក​ភេរវកម្ម​ទៅ​ លើ​រថយន្ត​ក្រុង​ជា​ច្រើន​គ្រឿង​ និង​ក្រោយ​មក​ទៀត​ នៅ​ខែ​មេសា​និង​នៅ​ខែ​ឧសភា​ ឆ្នាំ​២០០៤​ ពួក​Hmongs​បាន​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​បន្ត​បន្ទាប់​គ្នា​ នៅ​ចំ​កណ្តាល​ទីក្រុង​Vientiane​តែ​ម្តង​។

ទ័ព​ព្រៃ​​ជនជាតិ​ភាគ​តិច​ Hmongs
នៅ​Viêtnam​ឯ​ណោះ​វិញ​ សហគមន៍​Hmongs​ ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​របស់​រដ្ឋា​ភិបាល​ដូច​គ្នា​ដែរ​។ ខុស​ពី​ពួក​Hmongs​នៅ​ឡាវ​ ពួក​Hmongs​ នៅ​Viêtnam​មិន​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ​ទេ​ ក៏​ប៉ុន្តែ​ដូច​ជន​ជាតិ​ភាគ​តិច​ដទៃ​ដែល​រស់​នៅ​ក្នុង​ប្រទេស​Viêtnam​ដែរ​ ពួក​Hmongs​ត្រូវ​ទីក្រុង​Hanoi​តាមធ្វើ​ទុក្ខ​បុកម្នេញ​។ តាំង​ពី​រដ្ឋា​ភិបាល​បាន​សម្រេច​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច​ មក​ ជន​ជាតិ​Viêt និង​Kinh​ ដែល​តំណាង​៩០%​នៃ​ចំនួន​ប្រជាជន​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​Viêtnam​សព្វ​ ថ្ងៃ​ បាន​នាំ​គ្នា​ទៅ​តាំង​លំនៅ​ដ្ឋាន​នៅ​តាម​តំបន់​ខ្ពង់រាប ​ នៅ​លើ​ទឹកដី​របស់​ជន​ជាតិ​ភាគ​តិច​ ដោយ​មាន​ការ​ជម្រុញ​ឲ្យ​ធ្វើ​បែប​នេះ​ពី​សំណាក់​អាជ្ញាធរ​។ នៅ​ក្នុង​បរិបទ​បែប​នេះ​ តាំង​ពី​ឆ្នាំ​២០០១​មក​ ពួក​Hmongsក៏​ដូច​ពួក​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​ដែរ​ តែងតែ​ធ្វើ​បាតុកម្ម​សម្តែង​កំហឹង​ក្រេវក្រោធ​របស់​ពួក​គេ​ បាតុកម្ម​ដែល​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​វាយ​បង្រ្កាប​។ ដើម្បី​គេច​ផុត​ពី​ការ​វាយ​បង្ក្រាប​របស់​រដ្ឋាភិបាល​ ពួក​Hmongs​ជា​ច្រើន​រយ​នាក់​បាន​ទាំង​ភៀស​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​ កម្ពុជា​ទៀត​ផង​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ បញ្ហា​ពួក​Hmongs​ដែល​បាន​ចេញ​ពី​Viêtnam​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែ​រ បាន​ទាំង​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ទៀត​ផង​ នៅ​ពេល​ដែល​មាន​អន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិកាំង​ដែល​កាល​នោះ​ បាន​យល់​ព្រម​យក​ជនជាតិ​ភាគ​តិច​ទាំង​នេះ​ទៅ​សហរដ្ឋ​អាមេរិក​។
តាំង ​ពី​ឆ្នាំ​២០០៤​មក​ រដ្ឋាភិបាល​ទីក្រុង​Hano​i បាន​បន្ធូរ​ដៃ​ឈប់​វាយ​បង្ក្រាប​ខ្លាំងក្លា​ទៅ​លើ​ពួក​Hmongs​និង​ជនជាតិ​ ភាគ​តិច​ដទៃ​ផ្សេង​ទៀត​ហើយ​ ពីព្រោះ​ប្រទេស​Viêtnam​ត្រូវ​ការ​អ្នក​ទេសចរ​ ត្រូវ​ការ​វិនិយោគទុន​បរទេស​។ ទី​ក្រុង​Hanoi​ថែម​ទាំង​បាន​ដក​ចេញ​ពី​តំណែង​កម្មាភិបាល​ខេត្តខ័ណ្ឌ​មួយ​ ចំនួន​ដែល​បាន​ចូល​រួម​វាយ​បង្ក្រាប​បាតុកម្ម​របស់​ពួក​ជនជាតិ​ភាគតិច​ទៀត​ ផង​។ លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​Viênam​ក៏​បាន​ផ្តើម​អនុវត្ត​នយោបាយ​លើក​ដំកើង​វប្បធម៌​នៃ​ពួក​ ជនជាតិ​ភាគ​តិច​ ដោយ​បាន​អនុញ្ញាត​ឲ្យ​បង្រៀន​ភាសា​ជនជាតិ​ភាគ​តិច​នៅ​តាម​តំបន់​នាៗ​ផង​។
free
programes

Read more!

ទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមនៅប្រទេសហ្វ៊ីលីពីន

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ដែល​
ហ្វ៊ីលីពីន​​ ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ពីព្រោះ​នៅ​ខាង​ត្បូង​នៃ​ ប្រទេស​នេះ​ដូចជានៅ​កោះ​ Mindanao​ Sulu​ និង​Jolo​ជា​ដើម​មាន​សុទ្ធ​តែ​ប្រជា​ជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​ ។


ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​នេះ​បាន​ផ្តើម​បង្ក​រឿងរ៉ាវ​នៅ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ពី​ព្រោះ​កាល​ណោះ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ បាន​ផ្តើម​បញ្ជូន​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​ទៅ​តាំង​លំនៅ​ដ្ឋាន​នៅ​ លើ​កោះ​Mindanao​​ ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​អ៊ី​ស្លាម​នៅ​ទី​នោះ​ខឹង​ច្រឡោត​តោត​តូង​។
គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ដែល​ចលនា​អ៊ីស្លាម​ផ្តាច់​ទឹក​ដី​និយម​ចំនួន​ពីរ​បាន​ត្រូវ​បង្កើត​ឡើង​គឺ​រណ​សិរ្ស​​​​​ Moro​ ​រំដោះ​ជាតិ​​ និង​រណ​សិរ្ស​ Moro​អ៊ីស្លាម​រំដោះ​។ ​ កង​ទ័ព​ព្រៃ​ទាំង​ពីរ​នេះ​ទាម​ទារ​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​មួយ​ដែល​ លាត​សន្ធឹង​គ្រប​យក​កោះ​ធំ​ជាង​គេ​គឺ​Mindanao​និង​កោះ​តូចៗ​ពីរ​ទៀត​គឺ​ Sulu​និង​Jolo​។​​ នៅ​ចំពោះ​មុខ​ចលនា​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទាំង​ពីរ​នេះ​រដ្ឋា​ភិបាល​​ហ្វ៊ីលីពីន​​​ជា​បន្ត​បន្ទាប់​គ្នា​​ជួន​កាល​អនុវត្ត​នយោបាយ​វាយ​បង្ក្រាប​និង​ជួន​កាល​ទៀត​នយោ​បាយ​លួង​លោម​បំបោស​អង្អែល​​។ ​ ​នៅ​ឆ្នាំ​១៩៧៦​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​ទីក្រុង​​ Manille​​ និង​ពួក​ទ័ព​ព្រៃ​បាន​បង្កើត​ឲ្យ​មាន​តំ​បន់​ស្វយ័ត​មួយ​នៅ​ប៉ែក​ខាង​លិច​នៃ ​កោះ​Mindanao​និង​នៅ​កោះ​Sulu​។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំបន់​ស្វយ័ត​នេះ​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​បែ ​រជា​មាន​ចំនួន​ច្រើន​ជាង​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទៅ​វិញ​។ ​ម៉្លោះ​ហើយ​បាន​ជា​ពីរ​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​១៩៧៨ ​រណ​សិរ្ស​ Moro​ រំដោះ​ជាតិ​ ដែល​យល់​ថា​បាន​ចាញ់​បោក​រដ្ឋា​ភិបាល​ទី​ក្រុង​​ Manille​ ក៏​សម្រេច​ចាប់​អាវុធ​ធ្វើ​ការ​តស៊ូ​ជា​ថ្មី​ឡើង​វិញ​។ ​ក្រោយ​​មក​​ពោល​​គឺ​​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ការ​ប្រយុទ្ធ​គ្នា​រវាង ​កង​ទ័ព​ជាតិ​និង​កង​ទ័ព​ព្រៃ​អ៊ី​ស្លាម​ផ្តាច់​ទឹក​ដី​និយម​បាន​បណ្តាល​ឲ្យ ​មាន​ជន​ភៀស​ខ្លួន​កើន​ចំនួន​រហូត​ទៅ​ដល់​ជាង​៥០០​០០០​នាក់​។​ នៅ​ឆ្នាំ​១៩៩២​លោក​Fidel ​Ramos​ដែល​ទើប​តែ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ហ្វ៊ីលីពីន​​​បែរ​ជា​សម្រេច​ចិត្ត​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទៅ​វិញ​។​ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៩៧​រណសិរ្ស Moro​រំដោះ​ជាតិ​បាន​យល់​ព្រម​ដាក់​អាវុធ​ហើយ​ទទួល​បាន​ពី​រដ្ឋាភិបាល​​ទីក្រុង​Manille​ស្វយ​ភាព​នៃ​តំ​បន់​Mindanao​។​ ផ្ទុយ​ទៅ​វិញ​រណ​សិរ្ស​​Moro​អ៊ីស្លាម​រំដោះ​បន្ត​តស៊ូ​រហូត​ដល់​ឆ្នាំ​២០០០​មុន​នឹង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​រដ្ឋា​ភិបាល​នៅ​ខែ​សីហា​ឆ្នាំ​២០០១​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ដែល​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​​ហ្វ៊ីលីពីន​​​ខ្លាំង​ជាង​គេ​គឺ​ពួក​Abu ​Sayyaf​ ។ ​ពួក​Abu Sayyaf ​គឺ​ជាពួកជ្រុលនិយមផុតលេខដែលបានផ្តាច់ខ្លួន​ចេញ​ពី​រណសិរ្សMoroអ៊ីស្លាមរំដោះ​​នៅចុងទសវត្សរ៍ ​ឆ្នាំ​១៩៩។​ ពួក​Abu ​Sayyaf ​ចាប់​ផ្តើម​មាន​ឈ្មោះ​ល្បី​សុះ​សាយ​ពេញ​ពិភព​លោក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ពី​ព្រោះ​កាល​នោះ​ពួក​វា​បាន​ចាប់​ជនជាតិ​ស្បែក​ស​ជា​ច្រើន​នាក់​ធ្វើ​ ជា​ចំណាប់​ខ្មាំង​។​ នៅ​​ក្រោយ​​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ឆ្នាំ​២០០១​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ចាត់​ទុក​អាស៊ី​អា​គ្នេយ៍​ថា​ជា​ សមរភូមិ​ទី​ពីរ​នៃ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​ សង្ស័យ​ថា​អង្គ​ការ​ភេរវកម្ម​អន្តរជាតិ​Al​ Qaï​da​របស់​Ben ​La​den​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​Abu ​Sayyaf​។​ អីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០០២​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ទ័ព​ជាង​៣០០០​ នាក់​ទៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វ៊ីលីពីន​ដើម្បី​ជួយ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ក្នុង​ប្រតិ​បត្តិ​ការ​កំទេច​ពួក​Abu ​Sayyaf​។ ​ក៏​ប៉ុន្តែ​​រហូត​ដល់​ឆ្នាំ​២០០៦​កង​ទ័ព​រដ្ឋា​ភិបាល​ហ្វ៊ីលីពីន​​ទោះ​ជា​ មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ​មិន​អាច​វាយ​បង្ក្រាប​ពួក​អ៊ីស្លាម​ ជ្រុល​និយម​បាន​ឡើយ​។ ​ឧទាហរណ៍​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៥​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ជាតិ​ ហ្វ៊ីលីពីន​និង​ពួក​Abu​ Sayyaf​នៅ​លើ​កោះ​Jolo​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​រាប់សិប​នាក់​ទាំង​សង​ខាង ​។​ មិន​តែ​ប៉ុណ្ណោះ​ពួក​Abu ​Sayyaf​បាន​ទាំង​លាត​សន្ធឹង​សកម្មភាព​ភេរវកម្ម​របស់​គេ​ចូល​ទៅ​ដល់​កណ្តាល​ ទី​ក្រុង​Manille​ទៀត​ផង​។ នៅ​ទី​បំផុត​នៅ​ខែ​សីហា​ឆ្នាំ​ ២០០៦​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​សម្បើម​អស្ចារ្យ​ពី​សំណាក់​កង​ទ័ព​ អាមេរិកាំង​កង​កម្លាំង​ជាតិ​ហ្វ៊ីលីពីន​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​វាយ​លុក​ ទៅ​លើ​ពួក​Abu​ Sayyaf​ជា​ថ្មី​ម្តង​​ទៀត​។ ​មាន​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​ខាង​ពួក​ទ័ព​ព្រៃ​។​តែ​សព្វ​ថ្ងៃ​នេះ​មេ​ ទ័ព​ធំៗ​នៃ​ចលនា​Abu​Sayyaf​នៅ​បន្ត​មាន​ជីវិត​និង​បន្ត​ពួន​លាក់​ខ្លួន​នៅ​ ក្នុង​ព្រៃ​ការ​ពារ​ដោយ​ទាហាន​ស្មោះ​ស្ម័គ្រ​ស្លាប់​រស់​ពី​២០០​ទៅ​៤០០​នាក់ ​៕
free programes

Read more!

ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ឥណ្ឌូនេស៊ី

តាំង​ពី​ឆ្នាំ​១៩៤៥​មក​ ឥណ្ឌូនេស៊ី​ប្រឈម​មុខ​ឥត​ឈប់ឈរ​នឹង​ពួក​ជនជាតិ​ភាគ​តិច​ដែល​​ទាមទារ​ អត្តសញ្ញាណ​ផង​និង​ទាមទារ​ផ្តាច់​ទឹក​ដី​ផង​។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៩៩​ទើប​ឃើញ​ទី​ក្រុង​Jakartaដែល​បាន​និង​កំពុង​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ទទួល​ស្គាល់​ជា​លើក​ទីមួយ​បង្អស់​ឯករាជ្យ​របស់​Timor ខាង​កើត​។



ប្រជា​ជន​ឥណ្ឌូនេស៊ី​មាន​គ្នា​ប្រមាណ​២២២​លាន​នាក់​ ប្រមូល​ផ្តុំ​ជនជាតិ​ភាគ​តិច​យ៉ាង​ហោច​ណាស់​៥០០​ក្រុម​ និង​និយាយ​២០០​ភាសា​ខុសៗ​គ្នា​ តែ​ល្អ​ម៉្យាង​ត្រង់​ថា​៨៨%​នៃ​ប្រជាជន​ទាំង​ស្រុ​ង​កាន់​​សាសនា​​អ៊ី​ស្លាម ​​ដូច​គ្នា​។
យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​ឥណ្ឌូនេស៊ី​​មិនអាច​គេច​ផុត​ពី​ការ​ហែកហួរ​គ្នា​បាន​ទេ ​ដោយ​ហេតុ​តែ​​​​មាន​​ការ​ទាមទារ​អត្តសញ្ញាណ​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​ ដែល​មាន​ដើម​កំណើត​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម៉្លេះ​។ ​កាល​ណោះ​ ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​និង​ដក​ទ័ព​ចេញ​ពី​អាស៊ី​អាគ្នេយ៍​ហើយ ​
Sokarno​ក៏​បាន​ប្រកាស​ឯករាជ្យ​។ ​តែ​ប្រទេស​Hollande​ដែល​ជា​ប្រទេស​អាណានិគម​របស់​ឥណ្ឌូនេស៊ី​ប្រឆាំង​នឹង​ទង្វើ​បែប​នេះ​ ហើយ​ស្រាប់​តែ​ទៅ​បំផុស​បំផុល​ជនជាតិ​ភាគ​តិច​ដែល​រស់​នៅ​តាម​ខេត្តខណ្ឌ​ដូច​ជា​នៅ​លើ​កោះ​Moluques​ឬ​នៅ​លើ​កោះ​Célèbes​ជា​ដើម ​ឲ្យ​ងើប​បះបោរ​​ទាមទារ​ស្វ័យភាព​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​Hollande​ថែម ​ទាំង​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​លុក​ទៅ​លើ​កង​កម្លាំង​ឥណ្ឌូនេស៊ី​នៅ ​ខែ​កក្កដា​ឆ្នាំ​១៩៤៧​និង​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៤៨​ទៀត​ផង​។ ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​១៩៤៩​ ​ទើប​ឃើញ​ប្រទេស​Hollande​ដែល ​ស្ថិត​នៅ​ក្រោម​ការ​​គាប​សង្កត់​របស់​សហ​រដ្ឋ​អាមេរិក​យល់​ព្រម​ទទួល​ ស្គាល់​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ី​។ ​ឥណ្ឌូនេស៊ី​ក៏​​ក្លាយ​ជា​សហព័ន្ធ​រួម​មួយ​​ដែល​មាន​រដ្ឋ​ទាំង​អស់​ចំនួន​១៦ ​។​ ចំណែក​ដែន​ដី​Timor​ខាង​កើត​វិញ​ដែល​ជា​អាណា​និ​គម​​របស់​ប្រទេស​Portugal​និង​ដែនដី​Nouvelle-Guinée​ខាង​លិច​បន្ត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​Hollande​ត​ទៅ​ទៀត​។ ​

យ៉ាង​ណា​មិញ​ ការ​ទាម​ទារ​អត្តសញ្ញាណ​​និង​ការ​ទាមទារ​ផ្តាច់​ទឹក​ដី​មិន​រលត់​បាត់​បង់​ទៅ​វិញ​ឡើយ​។ ​នៅ​ខែ​មេសា​ឆ្នាំ​១៩៥០​ ​កោះ​Moluques​ប្រកាស​ឯករាជ្យ​ ជា​ហេតុ​ជម្រុញ​Sokarno​ឲ្យ​សម្រេច​ប្រកាស​ទុក​ជា​មោឃៈ ​លក្ខន្តិក​ជា​សហព័ន្ធរួម​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ប្រកាស​បង្កើត​សាធារណ​ រដ្ឋរួម​មួយ​ជំនួស​វិញ​នៅ​ខែ​សីហា​ឆ្នាំ​១៩៥០​។ ​ពេញ​មួយ​ទសវត្សរ៍​ទី​៥០​Sokarno​បាន​ខ្នះ​ខ្នែង​ពង្រឹង​និង​ពង្រីក​ប្រទេស​ឥណ្ឌូនេស៊ី​។ ​នៅ​ខាង​ក្នុង​ប្រទេស​ ​Sokarno​បាន​ប្រើ​ទ័ព​បង្ក្រាប​ចលនា​ផ្តាច់​ទឹកដី​និយម​ដូច​ជា​នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​Célèbes​ នៅ​ឆ្នាំ​១៩៥៧​ជា​ដើម​។​ នៅ​ខាង​ក្រៅ​ប្រទេស​វិញ Sokarnoបានខំ​លើក​ស្ទួយ​គោល​គំនិត​ស្តី​ពី​ការ​បង្កើត​មហា​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​ដែល​ច្របាច់​បញ្ចូល​គ្នា​ឥណ្ឌូនេស៊ី​​Nouvelle-Guinée​ខាង​លិច​និង​តំបន់​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo​។ ​ក្នុង​ន័យ​នេះ​ ​នៅខែ​មីនា​​ឆ្នាំ​១៩៦២​កងទ័ព​ឥណ្ឌូនេស៊ី​បាន​ចូល​កាន់កាប់​ដែន​ដី​Nouvelle-Guinée​ខាងលិច​។ ​ក្រោយ​មក​Nouvelle-Guinée​ខាង ​លិច​បាន​ត្រូវ​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ​ អស់​រយៈ​ពេល​៨​ខែ​រួច​ហើយ​បាន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ឥណ្ឌូនេស៊ី​នៅ​ខែ​ឧសភា​ ឆ្នាំ​១៩៦៣​។ ​កាល​នោះ​អ.​ស​.ហ​បាន​ដាក់​ល័ក្ខ​ខ័ណ្ឌ​តម្រូវ​ឲ្យ​ទីក្រុង​Jakarta​រៀប​ចំ​បោះ​ឆ្នោត​ប្រជាមតិ​មួយ​នៅ​លើ​ទឹក​ដី​Nouvelle-Guinée​ឲ្យ​បាន​មុន​ឆ្នាំ​១៩៦៩​។ ​ប្រជាមតិ​ដែល​ត្រូវ​សួរ​ពល​រដ្ឋ​នៅ​ទី​នោះ​ថា​តើ​ចង់​បាន​ឯករាជ្យ​ឬ​ចង់​បន្ត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឥណ្ឌូ​នេស៊ី​។​ តែ​សម្រេច​សម្រួច​ទៅ​Sokarno​មិន​ដែល​រៀប​ចំ​ធ្វើ​ប្រជា​មតិ​នេះ​សោះ​ឡើយ​។

នៅ​ឆ្នាំ​១៩៦៩​Suharto​ដែល​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​១៩៦៨​បាន​កែ​ឈ្មោះ​Nouvelle-Guinée​ខាង​លិច​មក​ជា ​Irian Jaya​ ដែល ​ពី​អំណើះ​ត​​ទៅ​ជា​ខេត្ត​មួយ​ផ្តាច់​មុខ​របស់​ឥណ្ឌូនេស៊ី​។​ ចំណែក​តំបន់​ប៉ែក​ខាង​កើត​នៃ​កោះ​វិញ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧៥ ​ក្រោម​ឈ្មោះ​ថា​ រដ្ឋ​Papouasie Nouvelle-Guinée។ ​យ៉ាង​ណា​ក៏​ដោយ​នៅ​ឆ្នាំ​១៩៦៥​ប្រជាជន​Papoue​នៅ​Nouvelle-Guinéeខាង​លិច​បាន​បង្កើត​ អង្គការ​ដើម្បី​ឯករាជ្យ​នៃ​Papouasie ​ហៅ​កាត់​ថា​OPA​ ​ដែល​បាន​ចាប់​អាវុធ​ចេញ​មុខ​ប្រឆាំង​នឹង​ទីក្រុង​Jakarta​។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៥​ឥណ្ឌូនេស៊ី​របស់​Sokarno​ត្រូវ​ប្រឈម​មុខ​នឹង​ម៉ាលេស៊ី​ពីព្រោះ​ប្រទេស​ទាំង​ពីរ​ដណ្តើម​គ្នា​ចង់​បាន​តំបន់​ប៉ែក​ខាង​ជើង​នៃ​កោះ​Bornéo​ដែល​នៅ​ទី​បំផុត​បាន​បញ្ចូល​ខ្លួន​ទៅ​ក្នុងសហព័ន្ធរួម ​ម៉ាលេស៊ី​។ ​ក្រោយ​មក​ទៀត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៧៥​ប្រទេស​Portugal​បាន​លះ​បង់​ចោល​ ​អាណានិគម​ទាំង​អស់​របស់​ខ្លួន ​ជា​ហេតុ​បាន​ជម្រុញ​ឲ្យ​Timorខាងកើត​ប្រកាស​ឯករាជ្យ​។ ​មួយ​ខែ​ក្រោយ​មក​តែ​ប៉ុណ្ណោះ ​Suharto​បាន​បញ្ជូន​ទ័ព​ទៅ​កាន់កាប់​Timor​ខាង​កើត​ហើយ​បាន​ប្រកាស​ចាត់ទុក​ដែនដី​នេះ​ថា​ជា​ខេត្ត​មួយ​របស់​ឥណ្ឌូនេស៊ី​។ ​

និយាយ ​រួម​ ​គឺ​ការ​ផ្លាស់​ប្តូរ​លក្ខន្តិក​នៃ​ប្រទេស​ ​ពី​សហព័ន្ធ​រួម​មក​ជា​សា​ធា​រណ​រដ្ឋ​រួម​នៅ​ឆ្នាំ​១៩៥០​ហ្នឹង​ហើយ​ដែល​បាន​ បង្ក​ឲ្យ​មាន​ការ​ទាមទារ​ផ្តាច់​ទឹកដី​កាន់​តែ​ខ្លាំង​ឡើង​ពី​ សំណាក់​ពូជ​សាសន៍​ផ្សេងៗ​។ ​សហព័ន្ធរួម​គោរព​អត្តសញ្ញាណ​និង​ស្វ័យភាព​តិច​ឬ​ច្រើន​របស់​ពូជសាសន៍នីមួយៗ ​។ ​ផ្ទុយ​ទៅ​វិញ​ ​សាធារណរដ្ឋរួម​ប្រើ​អំណាច​ផ្តាច់ការ​បង្ខំ​ឲ្យ​ទាំងអស់​គ្នា​ដែល​ជា​ពូជ​ សាសន៍មិន​​ដូច​គ្នា​ ​និយាយ​ភាសា​និង​កាន់​សាសនា​មិន​ដូច​គ្នា​ទទួល​ស្គាល់​អំណាច​របស់​ទីក្រុង​ Jarkata​។ ​មិន​តែ​ប៉ុណ្ណោះ​ ​ចាប់​ពី​ឆ្នាំ​១៩៥០​ទៅ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ទាំង​​ជម្លៀស​ស​ប្រជាជន​ចេញ​ទាំង​បង្ខំ​ពី​ តំបន់​សម្បូណ៌​មនុស្សនៅ ​ទៅ​ដាក់​នៅ​ក្នុង​តំបន់​មិនសូវ​មាន​មនុស្ស​នៅ​។ ​គោលដៅ​នៃ​ទង្វើ​បែប​នេះ​គឺ​នយោបាយ​ ពីព្រោះ​រដ្ឋអំណាច​Jarkata​ចង់​ឃើញ​ពូជសាសន៍​ ដែល​ជា​អ្នក​ទាមទារ​ឯករាជ្យ​ក្លាយ​ជា​ជនជាតិ​ភាគតិច​នៅ​លើ​ទឹក​ដី​នៃ​ដូនតា​របស់ ​ពួក​គេ​។ ​ឧទាហរណ៍​ រដ្ឋអំណាច​បាន​ដឹក​ប្រជាជន​ពី​Java​ ទៅ​ដាក់​នៅ​ Nouvelle-Guinée​ខាងលិច​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជនជាតិ​Papoue​នៅ​ទី​នោះក្លាយ ​ជា​ជនជាតិ​ភាគតិច​។ ​ដូចគ្នា​អញ្ចឹង​ដែរ​ ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ​បាន​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ត្បូង​នៃ​កោះ​Moluques​ជា​ទី​ដែល​ សម្បូណ៌​ទៅ​ដោយ​អ្នក​កាន់គ្រិស្ត​សាសនា​​រស់​នៅ​។

ចាប់​ ពី​ដើម​សតវត្សរ៍​ទី២០​ទៅ​ ចលនា​ផ្តាច់​ទឹក​ដី​និយម​ដែល​ស្ថិត​នៅ​ក្រោមការ​គាប​សង្កត់​អស់​ជា​ច្រើន​ សិប​ឆ្នាំ​ បាន​ងើប​ក្បាល​បះបោរ​ជា​ថ្មី​ឡើង​វិញ​។ មូលហេតុ​គឺ​មក​អំពី​របប​ផ្តាច់ការ​របស់​Suharto​ដែល​កាន់​អំណាច​តាំង​ពី​ ឆ្នាំ​១៩៦៨​មក​បាន​រលំ​រលាយ​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៨​ និង​មក​អំពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​បណ្តើរៗ​ទៅ​រក ​លទ្ធិ​ប្រជាធិបតេយ្យ​។
គឺ​នៅ​ក្នុង​បរិបទ​ថ្មី​បែប​នេះ​ ហើយ​ដែល​រដ្ឋអំណាច​Jakarta​បាន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​ជា​លើក​ទីមួយ ​បង្អស់​ឯករាជ្យ​របស់​Timor ខាង​កើត​ នៅ​ខែ​តុលា​ឆ្នាំ​១៩៩៩​៕
free programes

Read more!

អ៊ីស្លាម​ជ្រុល​និយម និង​ភេរវកម្ម​នៅ​ឥណ្ឌូនេស៊ី

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេស៊ី​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ពីសំណាក់ ពួក​ភេរវជន។ តើមកពីមូលហេតុអ្វី?តើ​ពួក​ភេរវជន​ចេញ​មក​ពីណា?


ឥណ្ឌូនេស៊ី​ដែល​មាន​ប្រជាជន​រហូ​ត​ទៅ​ដល់​២២២​លាន​នាក់ ជា​ប្រទេស​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក។​ ក៏​ប៉ុន្តែ​
អ៊ីស្លាម​នៅឥណ្ឌូ​នេស៊ី​ជា​អ៊ីស្លាម​ស្លូត​បូត​ប្រកប​ដោយ​ត្រា​ ប្រណី​ពីព្រោះ​ជា​អ៊ី​ស្លាម​មួយ​ដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា​ពី​ សតវត្សរ៍​ទី​១៣​ដល់​សតវត្សរ៍​ទី​១៤​តាម​រយៈ​ពួក​ឈ្មួញ​ មិន​មែន​តាម​រយៈ​សង្គ្រាម​សាសនា​ទេ​។ម្ល៉ោះ​ហើយ​គេ​មិន​អាច​ប្រ​ដូច​ជន​ជាតិ​​ឥណ្ឌូ​នេស៊ី​អ៊ីស្លាម​ទៅ​ នឹង​ប្រជាជន​អ៊ីស្លាម​នៅ​ក្នុង​ពិភព​អារ៉ាប់​បាន​ទេ​។ ​ ឧទាហរណ៍​ជាក់​ស្តែង​នារី​ឥណ្ឌូនេស៊ី​មិន​សូវ​ប្រើ​ទេ​ស្បៃ​គ្រប​មុខ​។ យ៉ាង​ណា​មិញ​អ៊ីស្លាម​ដាច់​ខាត​និយម​ឬ​អ៊ីស្លាម​ជ្រុល​និយម​បាន​ផ្តើម​កកើត​ ឡើង​នៅ​ចុង​​ទសវត្សរ៍​ទី​៩០​ជា​ពិសេស​នៅ​លើ​កោះ​Moluques​ ជា​ទី​ដែល​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២​សហគមន៍​អ៊ីស្លាម​និង​សហគមន៍​អ្នក​ កាន់​សាសនា​គ្រឹស្ត​បាន​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​ បំផុត​។ ​ពី​ពេល​នោះ​មក ​ស្រមោល​នៃ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​បាន​ចាប់​ផ្តើម​លេច​ត្រដែត​ឡើង​នៅ ​លើ​ទឹក​ដី​ឥណ្ឌូ​នេស៊ី​។

មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ​ឆ្នាំ​២០០១​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​សំខាន់​ដែល​បាន​ ធ្វើ​ឲ្យ​ចលនា​អ៊ី​ស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូនេស៊ី​រីក​ធំ​និង​មាន​ឥទ្ធិពល​ ខ្លាំងក្លា​ឡើង​។ ​ពីព្រោះ​ចំពោះ​ពួក​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​ទាំង​នេះ មហា​ភេរវកម្ម​នៅ​អាមេរិក​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​ សង្គ្រាម​រវាង​អារ្យធម៌​អ៊ីស្លាម​និង​អារ្យធម៌​នៃ​គ្រឹស្ត​សាសនា​។ អញ្ចឹង​ហើយ​បាន​ជា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​១១​កញ្ញា​ ឆ្នាំ២០០១ ​ចារន្ត​អ៊ីស្លាម​តឹងរឹង​ជាង​គេ​នៅ​ឥណ្ឌូនេស៊ី​បាន​អំពាវ​នាវ​ឲ្យ​អ្នក​កាន់ ​សាសនា​អ៊ីស្លាម​ទាំង​អស់​ក្នុង​លោក​ពួត​ដៃ​គ្នា​ក្នុង​នាម​ព្រះ​Allah​ ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហ​រដ្ឋ​អា​មេរិក​និ​ង​សម្ព័ន្ធ​មិត្រ​ របស់​អាមេរិក​។​ គឺ​នៅ​ក្នុង​បរិបទ​នេះហើយ​ដែល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពួក​ភេរវជន​។ ឧទាហរណ៍​ជាក់​ស្តែង​គឺ​ភេរវកម្ម​នៅ​បាលី​(Bali)ថ្ងៃ​១២​តុលា​ឆ្នាំ​២០០២​ ភេរវកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២០០​នាក់ ភាគ​ច្រើន​ជាអ្នក​ទេស​ចរ​បស្ចឹម​លោក។ ឧទាហរណ៍​ជាក់​ស្តែង​​មួយ​​ទៀត​ គឺ​ភេរវកម្ម​នៅ​ក្នុង​រដ្ឋធានី​Jakarta​ថ្ងៃ​៥​សីហា​ឆ្នាំ​២០០៣​ ភេរវកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មានស្លាប់​ជាង​១០​នាក់​។

តើ​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូនេស៊ី​ចេញ​មក​ពីណា​?

នៅ ​ខែ​តុលា​ឆ្នាំ​២០០៨​ ភេរវ​ជនមួយ​ក្រុម​ដែល​ជា​អ្នក​បាន​បង្ក​ភេរវកម្ម​នៅ​បាលី​​បាន​ទទួល​ទោស​ ប្រហា​ជីវិត​។ ពួកវា​ជា​សមាជិក​នៃ​អង្គការ​Jemaah Islamiyah ដែល​គេ​ចាត់​ទុក​ថា​ជា​សា​ខា​របស់​Al​ Qaïda​នៅ​អាស៊ី​អគ្នេយ៍​។ មេ​កើយ​របស់​Jemaah Islamiyah ជា​ជន​ជាតិ​ម៉ាលេស៊ី​ឬ​ឥណ្ឌូស៊ី​។ គឺ​ពួក​Jemaah Islamiyah នេះ​ឯង​ដែល​ជា​អ្នក​បាន​បង្ក​ភេរវ​កម្ម​ប្រឆាំង​នឹង​ព្រះ​វិហា​គ្រឹស្ត​ សាសនា​នៅ​លើ​កោះ​Moluques ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០០​ ហើយ​គឺ​នៅ​លើ​កោះ​Moluques​នេះ​តែ​ម្តង​ដែល​ពួក​អ៊ីស្លាម​ជ្រុល​និយម​ទទួល​ ការ​បង្ហាត់​ហ្វឹកហ្វឺន​និង​ការ​​បង្វក់​ស្មារតី​ឲ្យ​ក្លាយ​ទៅ​ជា​ភេរវជន​ មិន​ចេះ​ខ្លាច​ស្លាប់​។ Jemaah Islamiyah មាន​មហិច្ចតា​បង្កើត​រដ្ឋ​អ៊ីស្លាម​ដ៏​ធំ​មួយ​ដែល​គ្រប​យក​ឥណ្ឌូ​នេស៊ី​ ម៉ាលេស៊ី​ សិង្ហបូរី​ និង​តំបន់​អ៊ីស្លាម​នៃ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​ថៃ។ ម៉្លោះ​​ហើយ​បាន​ជា​គេ​ចាប់​ផ្តើម​និយាយ​ថា​ភេរវកម្ម​ឥត​ឈប់ឈរ​នៅ​ខាង​ត្បូង ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​អាច​ជា​ស្នា​ដៃ​របស់​ពួក​Jemaah Islamiyah។

សហរដ្ឋ ​អាមេរិក​បាន​និង​កំពុង​បន្ត​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​ឥណ្ឌូនេស៊ី​ ដើម្បី​កំទេច​អង្គការJemaah Islamiyah។ ទីក្រុង​Washington​បាន​ទាំង​គ្រោង​ចង់​បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​ ប្រចាំ​តំបន់​មួយ​នៅ​លើ​ទឹក​ដី​ឥណ្ឌូនេស៊ី​ទៀត​ផង​។ តែ​ឥណ្ឌូនេស៊ី​មិន​ព្រម​ពីព្រោះ​បារម្ភ​ខ្លាច​ថា​បើ​ធ្វើ​ដូច​នេះ​ប្រទេស​ ខ្លួន​អាច​ក្លាយ​ជា​សមរ​ភូមិ​នៃ​សង្គ្រាម​សាសនា​Djihad។ យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ឥណ្ឌូនេស៊ី​និង​សហរដ្ឋ​អាមេរិក​បាន​បង្កើន​សហ​ប្រតិ​បត្តិការ​យោធា​នឹង​គ្នា ​ដើម្បី​ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​។ គឺ​នៅ​ក្នុង​ក្រប​ខណ្ឌ​សហ​ប្រតិ​បត្តិ​ការ​​​នេះ​ហើយ​ដែល​នៅ​ខែធ្នូ​ឆ្នាំ​ ២០០៤​នាវា​ចម្បាំង​អាមេរិកាំង​មួយ​គ្រឿង​បាន​ចូល​ទៅ​ដល់​ឆ្នេរ ​សមុទ្រ​នៃ​ខេត្ត​Aceh ដើម្បី​ជួយ​ប្រជាជន​​អ្នក​រង​គ្រោះ​ដោយ​រលក​យក្ស​Tsunami​៕
free programes

Read more!

ទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមនៅប្រទេសហ្វ៊ីលីពីន

នៅ​សប្តាហ៍​នេះ​ តាន់​ ហ្សង់-ហ្វ្រង់ស័រ​ បន្ត​លើក​ឡើង​អំពី​ភូមិ​សាស្ត្រ​នយោបាយ​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ ទៀត​។​កាល​ពី​សប្តាហ៍​មុន​ ហ្សង់-ហ្វ្រង់ស័របាន​លើក​ឡើង​អំពី​បាតុភាព​ទ័ព​ព្រៃ​អ៊ី​ស្លាម​ជ្រុល​និយម​ នៅ​ប្រទេស​ថៃ​។​ថ្ងៃ​នេះ​Jean-François​ងាក​ទៅ​សិក្សា​លើ​ចលនា​អ៊ីស្លាម​ ផ្តាច់​ទឹកដី​និយម​នៅ​ប្រទេស​​ហ្វ៊ីលីពីន​​​ម្តង​ ។


ទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមនៅប្រទេសហ្វ៊ីលីពីន

ហ្វ៊ីលីពីន​​ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​ និយម​ពីព្រោះ​នៅ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ដូចជានៅ​កោះ​ Mindanao​ Sulu​ និង​Jolo​ជា​ដើម​មាន​សុទ្ធ​តែ​ប្រជា​ជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​ ។
ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​នេះ​បាន​ផ្តើម​បង្ក​រឿងរ៉ាវ​នៅ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ពី​ព្រោះ​កាល​ណោះ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ បាន​ផ្តើម​បញ្ជូន​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​ទៅ​តាំង​លំនៅ​ដ្ឋាន​នៅ​ លើ​កោះ​Mindanao​​ ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​អ៊ី​ស្លាម​នៅ​ទី​នោះ​ខឹង​ច្រឡោត​តោត​តូង​។​ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ដែល​ចលនា​អ៊ីស្លាម​ផ្តាច់​ទឹក​ដី​និយម​ចំនួន ​ពីរ​បាន​ត្រូវ​បង្កើត​ឡើង​គឺ​រណ​សិរ្ស​​​​​ Moro​ ​រំដោះ​ជាតិ​​ និង​រណ​សិរ្ស​ Moro​អ៊ីស្លាម​រំដោះ​។ ​ កង​ទ័ព​ព្រៃ​ទាំង​ពីរ​នេះ​ទាម​ទារ​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​មួយ​ដែល​ លាត​សន្ធឹង​គ្រប​យក​កោះ​ធំ​ជាង​គេ​គឺ​Mindanao​និង​កោះ​តូចៗ​ពីរ​ទៀត​គឺ​ Sulu​និង​Jolo​។​​ នៅ​ចំពោះ​មុខ​ចលនា​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទាំង​ពីរ​នេះ​រដ្ឋា​ភិបាល​​ហ្វ៊ីលីពីន​​​ជា​បន្ត​បន្ទាប់​គ្នា​​ជួន​កាល​អនុវត្ត​នយោបាយ​វាយ​បង្ក្រាប​និង​ជួន​កាល​ទៀត​នយោ​បាយ​លួង​លោម​បំបោស​អង្អែល​​។ ​ ​នៅ​ឆ្នាំ​១៩៧៦​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​ទីក្រុង​​ Manille​​ និង​ពួក​ទ័ព​ព្រៃ​បាន​បង្កើត​ឲ្យ​មាន​តំ​បន់​ស្វយ័ត​មួយ​នៅ​ប៉ែក​ខាង​លិច​នៃ ​កោះ​Mindanao​និង​នៅ​កោះ​Sulu​។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំបន់​ស្វយ័ត​នេះ​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​បែ ​រជា​មាន​ចំនួន​ច្រើន​ជាង​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទៅ​វិញ​។ ​ម៉្លោះ​ហើយ​បាន​ជា​ពីរ​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​១៩៧៨ ​រណ​សិរ្ស​ Moro​ រំដោះ​ជាតិ​ ដែល​យល់​ថា​បាន​ចាញ់​បោក​រដ្ឋា​ភិបាល​ទី​ក្រុង​​ Manille​ ក៏​សម្រេច​ចាប់​អាវុធ​ធ្វើ​ការ​តស៊ូ​ជា​ថ្មី​ឡើង​វិញ​។ ​ក្រោយ​​មក​​ពោល​​គឺ​​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ការ​ប្រយុទ្ធ​គ្នា​រវាង ​កង​ទ័ព​ជាតិ​និង​កង​ទ័ព​ព្រៃ​អ៊ី​ស្លាម​ផ្តាច់​ទឹក​ដី​និយម​បាន​បណ្តាល​ឲ្យ ​មាន​ជន​ភៀស​ខ្លួន​កើន​ចំនួន​រហូត​ទៅ​ដល់​ជាង​៥០០​០០០​នាក់​។​ នៅ​ឆ្នាំ​១៩៩២​លោក​Fidel ​Ramos​ដែល​ទើប​តែ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ហ្វ៊ីលីពីន​​​បែរ​ជា​សម្រេច​ចិត្ត​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទៅ​វិញ​។​ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៩៧​រណសិរ្ស Moro​រំដោះ​ជាតិ​បាន​យល់​ព្រម​ដាក់​អាវុធ​ហើយ​ទទួល​បាន​ពី​រដ្ឋាភិបាល​​ទីក្រុង​Manille​ស្វយ​ភាព​នៃ​តំ​បន់​Mindanao​។​ ផ្ទុយ​ទៅ​វិញ​រណ​សិរ្ស​​Moro​អ៊ីស្លាម​រំដោះ​បន្ត​តស៊ូ​រហូត​ដល់​ឆ្នាំ​២០០០​មុន​នឹង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​រដ្ឋា​ភិបាល​នៅ​ខែ​សីហា​ឆ្នាំ​២០០១​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ដែល​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​​ហ្វ៊ីលីពីន​​​ខ្លាំង​ជាង​គេ​គឺ​ពួក​Abu ​Sayyaf​ ។ ​ពួក​Abu Sayyaf ​គឺ​ជាពួកជ្រុលនិយមផុតលេខដែលបានផ្តាច់ខ្លួន​ចេញ​ពី​រណសិរ្សMoroអ៊ីស្លាមរំដោះ​​នៅចុងទសវត្សរ៍ ​ឆ្នាំ​១៩៩។​ ពួក​Abu ​Sayyaf ​ចាប់​ផ្តើម​មាន​ឈ្មោះ​ល្បី​សុះ​សាយ​ពេញ​ពិភព​លោក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ពី​ព្រោះ​កាល​នោះ​ពួក​វា​បាន​ចាប់​ជនជាតិ​ស្បែក​ស​ជា​ច្រើន​នាក់​ធ្វើ​ ជា​ចំណាប់​ខ្មាំង​។​ នៅ​​ក្រោយ​​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ឆ្នាំ​២០០១​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ចាត់​ទុក​អាស៊ី​អា​គ្នេយ៍​ថា​ជា​ សមរភូមិ​ទី​ពីរ​នៃ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​ សង្ស័យ​ថា​អង្គ​ការ​ភេរវកម្ម​អន្តរជាតិ​Al​ Qaï​da​របស់​Ben ​La​den​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​Abu ​Sayyaf​។​ អីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០០២​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ទ័ព​ជាង​៣០០០​ នាក់​ទៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វ៊ីលីពីន​ដើម្បី​ជួយ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ក្នុង​ប្រតិ​បត្តិ​ការ​កំទេច​ពួក​Abu ​Sayyaf​។ ​ក៏​ប៉ុន្តែ​​រហូត​ដល់​ឆ្នាំ​២០០៦​កង​ទ័ព​រដ្ឋា​ភិបាល​ហ្វ៊ីលីពីន​​ទោះ​ជា​ មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ​មិន​អាច​វាយ​បង្ក្រាប​ពួក​អ៊ីស្លាម​ ជ្រុល​និយម​បាន​ឡើយ​។ ​ឧទាហរណ៍​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៥​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ជាតិ​ ហ្វ៊ីលីពីន​និង​ពួក​Abu​ Sayyaf​នៅ​លើ​កោះ​Jolo​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​រាប់សិប​នាក់​ទាំង​សង​ខាង ​។​ មិន​តែ​ប៉ុណ្ណោះ​ពួក​Abu ​Sayyaf​បាន​ទាំង​លាត​សន្ធឹង​សកម្មភាព​ភេរវកម្ម​របស់​គេ​ចូល​ទៅ​ដល់​កណ្តាល​ ទី​ក្រុង​Manille​ទៀត​ផង​។ នៅ​ទី​បំផុត​នៅ​ខែ​សីហា​ឆ្នាំ​ ២០០៦​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​សម្បើម​អស្ចារ្យ​ពី​សំណាក់​កង​ទ័ព​ អាមេរិកាំង​កង​កម្លាំង​ជាតិ​ហ្វ៊ីលីពីន​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​វាយ​លុក​ ទៅ​លើ​ពួក​Abu​ Sayyaf​ជា​ថ្មី​ម្តង​​ទៀត​។ ​មាន​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​ខាង​ពួក​ទ័ព​ព្រៃ​។​តែ​សព្វ​ថ្ងៃ​នេះ​មេ​ ទ័ព​ធំៗ​នៃ​ចលនា​Abu​Sayyaf​នៅ​បន្ត​មាន​ជីវិត​និង​បន្ត​ពួន​លាក់​ខ្លួន​នៅ​ ក្នុង​ព្រៃ​ការ​ពារ​ដោយ​ទាហាន​ស្មោះ​ស្ម័គ្រ​ស្លាប់​រស់​ពី​២០០​ទៅ​៤០០​នាក់ ​៕
free programes

Read more!

ទ័ពព្រៃអ៊ីស្លាមជ្រុលនិយមនៅប្រទេសថៃ

តាំងពីឆ្នាំ២០០៤មក ភេរវកម្ម និង​ឃាតកម្មបាន​កើត​ឡើង​សឹង​មិនលោះ​ថ្ងៃ នៅ​តំបន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ។ មកទល់​ឥឡូវ គេ​នៅ​មិនទាន់​ស្គាល់​ឈ្មោះ​អង្គការ​ភេរវកម្ម ដែល​បង្ករ​ហឹង្សា និង​មូលហេតុ​ពិត​ប្រាកដ នៃ​អំពើ​សាហាវ​យង់ឃ្នង​ទាំងនេះ​នៅឡើយ​ទេ។ ម៉្លោះហើយ​បាន​ជា​រដ្ឋាភិបាល​ថៃ និង​សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ​ខ្លាំងឡើងៗ។


ផែនទី នៅប៉ែកខាងត្បូងប្រទេសថៃ

ថៃជាប្រទេសកាន់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែមានខេត្តចំនួន៣ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម គឺ​ណារ៉ាត់ធីវ៉ាត់ (Narathiwat) ប៉ាត់តានី​ (Pattani) និងយ៉ាឡា (Yala)។ តាំងពីឆ្នាំ២០០៤មក ខេត្តទាំង៣នេះ ដែល​​ឋិត​នៅ​​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជួបប្រទះ​នឹង​អំពើហិង្សា​បង្ក​ឡើង​ ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម។ដើម​ដំបូង​បង្អស់ ពួកគេ​បាន​វាយ​ប្រហារ​​ទៅលើ​បន្ទាយ​ទាហាន និង​ប៉ុស្តិ៍នគរបាល​នៅ Narathiwat ។ ជា​ការឆ្លើយតប​វិញ រដ្ឋាភិបាល​ទីក្រុង​បាងកក ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក Thaksin Shinawatra បាន​ប្រកាស​ដាក់​តំបន់​ប៉ែក​ខាង​ត្បូង​ក្រោម​ច្បាប់​អាជ្ញាសឹក។
ក្រោយមកទៀត នៅខែមេសា ឆ្នាំ២០០៤​ដដែល​នោះ ពួក​អ៊ីស្លាម​ជ្រុលនិយម​ជាច្រើន​រយនាក់ ខ្លះ​ប្រដាប់​ទៅដោយ​កាំភ្លើង ខ្លះទៀត​ប្រដាប់​ទៅដោយ​កាំបិតខ្វែវ បាន​វាយ​ប្រហារ​ជាថ្មី​ទៅលើ​បន្ទាយ​ទាហាន និង​ស្នងការដ្ឋាន​ប៉ូលិស។ នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះ ពួក​អ៊ីស្លាម​ជ្រុលនិយម​ជាង​​មួយរយ​នាក់​បាន​បាត់បង់​ជីវិត។ ពេលនោះ​ហើយ គឺជាពេល ចាប់ផ្តើមឡើង​នៃសកម្មភាព​ទ័ពព្រៃ​ដែលបានបន្តមកទល់សព្វថ្ងៃនេះ។
រហូតមកដល់ថ្ងៃនេះ គេ​នៅតែ​រកមិនឃើញ​មូលហេតុ​ពិតប្រាកដ ដែល​បាន​ជម្រុញ​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​ងើប​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ថៃ ​នៅ​ដើមឆ្នាំ២០០៤ នោះ​នៅឡើយទេ។ ក្រុម​អ្នកសង្កេតការណ៍​ខ្លះ​អះអាង​ថា​អ្នក​ដែល​បាន​បង្ក​រឿង​មុន​គេ គឺយោធាថៃ ហើយ​មិនមែន​ពួកថៃ​អ៊ីស្លាមទេ។ ពួកគេពន្យល់ថា អំពើ​ហិង្សា​បាន​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោកនាយករដ្ឋមន្ត្រី Thaksin បាន​ដក​តួនាទី​គ្រប់គ្រង​សន្តិសុខ ខេត្ត Narathiwat ខេត្ត Pattani និង​ខេត្ត Yala ពី​ដៃ​កងទ័ព និង​ប្រគល់​សមត្ថកិច្ច​នេះ​ទៅ​ឲ្យ​កងនគរបាល​ក្តោបក្តាប់​វិញ។ យោងតាម​ក្រុមអ្នកសង្កេតការណ៍​ទាំងនេះ សេចក្តីសម្រេចចិត្ត​បែបនេះ​របស់​លោកThaksin បាន​បណ្តាល​​ឲ្យ​នាយទាហាន​ថៃខ្លះ​បាត់បង់​កន្លែង​ខ្លាញ់ និង​បាត់បង់​កម្រៃ​​ដែល​​បាន​មក​ពី​សកម្មភាព​មិន​ស្រប​ច្បាប់ ដូចជា​ពេស្យាចារ និង​ការរត់ពន្ធ​គ្រឿងញៀន​ជាដើម ហើយ​បាន​ជម្រុញ​ឲ្យ​ពួកគេ​បង្កហេតុ បញ្ឆេះកំហឹង​របស់​ពួក​ថៃ​អ៊ីស្លាម​ដែល​រស់នៅ​ទីនោះ។
ក្រុមអ្នកសង្កេតការណ៍ខ្លះទៀត យល់ឃើញថា អង្គការភេរវកម្ម Jamaah Islamiyah បាន ចូល​ទៅ​អុចអាល​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​បះបោរ​ទាមទារ​ឯករាជ្យ​ និង​ផ្តាច់​ដែនដី​ប៉ែក​ខាងត្បូង​​នៃ​ប្រទេស​ថៃ​ចេញ​ពី​ការត្រួតត្រា របស់​ទីក្រុង​បាងកក។
ទោះជាយ៉ាងណាក៏ដោយ នៅ​ក្នុង​ដែនដី​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ ដែល​ជាប់​ព្រំ​ប្រទល់ ជាមួយ​ប្រទេស​ម៉ាឡេស៊ី តែងតែ ​មាន​អំពើ​ហិង្សា​កើត​ឡើង​យូរៗ​ម្តង តាំងពី​ឆ្នាំ១៩០៩ មក​ម៉្លេះ។ ក៏ប៉ុន្តែ អំពើ​ហិង្សា​នៅ​ទីនោះ​មិន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​និង​បន្ត​យូរ​អង្វែង​ដូច​ ពេល​នេះ​ទេ។ គួរ​គូស​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ២០០៤មក​ទល់​ឥឡូវ សកម្មភាព​ទ័ព​ព្រៃ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប្រទេស​ថៃ​បាន​បណ្តាល​ ឲ្យ​មាន​អ្នក​ស្លាប់​ជិត​២ពាន់​នាក់​ហើយ។
តាំងពីឆ្នាំ២០០៥មក ពួក​ថៃ​អ៊ីស្លាម​ជ្រុលនិយម​បាន​ប្តូរ​យុទ្ធសាស្រ្ត មិន​សូវ​សម្លាប់​តំណាង​​អាជ្ញាធរនគបាល ​ឬ​ទាហាន ដូច​មុន​ទៀត​ទេ តែ​វាយប្រហារ​ទៅលើ​លោកសង្ឃ គ្រូបង្រៀន​ឬ​ពុទ្ធបរិស័ទ​វិញ​ម្តង។ អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​បារម្ភនោះ គឺ​អំពើ​ហិង្សា​ដែល​បាន​និង​កំពុង​បន្ត​រាលដាល​ចេញ​ពី​ខេត្ត​អ៊ីស្លាម​ ទាំងបី​នេះ​ចូល​ទៅ​ដល់​ខេត្ត​ជិតខាង ជាទី​ដែល​មិន​សូវ​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​សោះ។ ឧទាហរណ៍​ជាក់ស្តែង នៅ​ខែ​មករា ឆ្នាំ​២០០៧ ភេរវកម្ម​​បំផ្ទុះ​គ្រាប់បែក​ប្រាំបី​កន្លែង​សឹង​តែ​ផ្ទួនៗ​គ្នា បាន​ត្រូវ​បង្ក​ឡើង ទៀតផង​​ នៅ​កណ្តាល​ទីក្រុង​​បាងកក។ កាលណោះ ក្រុម​នាយទាហាន​ដែល​បាន​ធ្វើ រដ្ឋប្រហារ​ទម្លាក់​លោក Thaksin បាន​ចោទ​ថា​បក្សពួក​របស់​លោក Thaksin គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​អស់ទាំង​នោះ។ ក្រុមអ្នកសង្កេតការណ៍ខ្លះវិញ និយាយ​ថា​អាច​ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម ដែល​ពី​ពេល​នេះ​ទៅ​ មាន​បណ្តាញ​ធំ​និង​មាំ​ជាង​មុន រហូត​ដល់​មាន​លទ្ធភាព​ចូល​មក​បង្ក​ភេរវកម្ម​ ដល់​កណ្តាល​រាជធានី​ថៃ​តែ​ម្តង។
មកទល់ឥឡូវ គេ​ពិបាក​វិភាគ​ណាស់​ទៅ​លើ​បាតុភាព​ទ័ពព្រៃ​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប្រទេស​ ថៃ។ ពីព្រោះ គេ​មិន​ដែល​ស្គាល់​ឈ្មោះ​ក្រុម​ភេរវជន ឬ​អង្គការ​ភេរវកម្ម​ដែល​បាន​បង្ក​អំពើ​ហិង្សា​ទាំងនេះ​ទេ។ តាម​មើល​ទៅ គោលដៅ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម គឺ​ពង្រីក​បញ្ហា​ឲ្យ​មាន​លក្ខណៈ​ជា​បញ្ហា​តំបន់​ឬ​អន្តរជាតិ និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រើ​អំពើហិង្សា ឆ្លើយ​តប​​ទៅ​នឹង​​អំពើ​ហិង្សា​របស់​ពួក​គេ​វិញ ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ​ក្លាយ​ជា​សមរភូមិ​មួយ​នៃ ​សង្គ្រាម​សាសនា Djihad ។
សហរដ្ឋអាមេរិកក៏កំពុងបារម្ភខ្លាំងដែរ គឺ​បារម្ភ​ខ្លាច​ខេត្ត​អ៊ីស្លាម​ទាំងបី​នៅ​ខាងត្បូង​ប្រទេស​ថៃក្លាយ​ជា​ ទីកន្លែង​មួយថ្មី​នៃ Djihad អន្តរជាតិ ក្លាយ​ជា​ទីកន្លែង​ថ្មី​នៃ​ជំរំ​ហ្វឹកហ្វឺន របស់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​អន្តរជាតិ។ ទីក្រុង Washington បាន​ស្នើ​ម្តង​ហើយ ម្តង​ទៀត ឲ្យ​ប្រទេស​ថៃ​យល់ព្រម​ទទួល​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​ខ្លួន។ តែ​រដ្ឋាភិបាល​ថៃ​មិន​ព្រម ដោយ​ខ្លាច​ក្រែង​វត្តមាន​ទាហាន​អាមេរិកាំង​ទាក់ទាញ​ពួក​ភេរវជន​អ៊ីស្លាម​ ជ្រុលនិយម​អន្តរជាតិ​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​ថៃ​ច្រើន​ឡើងៗ​ថែមទៀត​។
free programes

Read more!

បាតុភាពទ័ពព្រៃនៅអាស៊ីអាគ្នេយ៍

អាស៊ី​អាគ្នេយ៍​សម្បូណ៌​ទៅ​ដោយ​ចលនា​ទ័ពព្រៃ​ដែល​មួយ​ចំនួន​ធំ​មាន​ចំណាស់​ចាស់​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក ដូចជា​ទ័ពព្រៃ​កម្មុយ​នីស្ត​ឬ​ក៏​ទ័ព​ព្រៃ​នៃ​ជន​ជាតិ​ភាគ​តិច Hmong ជា​ដើម។ ​ដោយ​ឡែក​តាំង​ពី​ឆ្នាំ​២០០១​មក​ អាស៊ី​អាគ្នេយ៍​ក៏​ជា​តំបន់​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ទ័ពព្រៃ​ អ៊ីស្លាម​និយម​ជ្រុល​ដែរ។


បាតុភាពទ័ពព្រៃនៅអាស៊ីអាគ្នេយ៍

នៅ​ក្នុង​អតីត​កាលក៏​ដូច​ពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​អាស៊ី​អា​គ្នេយ៍​មួយ​ចំនួន​ធំ​បាន​ជួប និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង បាតុភាព​ទ័ព​ព្រៃ។ ​
នៅ​សម័យសង្គ្រាម​ត្រជាក់​ទ័ព​ព្រៃ​ដែល​បាន​ក្រឡុក​ធ្វើ​ឲ្យ​រំជើប​រំជួល​អាស៊ី​អាគ្នេយ៍​ខ្លាំង​ជាង​គេ​គឺ​ពួក​បដិវត្តន៍​កុម្មុយនីស្ត​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​របប​នយោ​បាយ​ណា​ដែល​មាន​និន្នា ការ​ផ្អៀង​ទៅ​រក​សហរដ្ឋអាមេរិក។
ពួក​ទ័ព​ព្រៃ​កុម្មុយ​នីស្ត​អស់​ទាំង​នេះ​ថែម​ទាំង​បាន​រំលំ​អំណាច ​នយោបាយ​នៃ​បណ្តា​ប្រ​ទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​នៅ​ឆ្នាំ១៩៧៥​ទៀត​ផង​ដូច ​ជា​នៅ​កម្ពុជា​វៀតណាម និង ​ឡាវ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ រដ្ឋ​អំ​ណាច​ខ្លះ​បាន​វាយ​កម្ទេច​គ្មាន​សល់​ពួក​ទ័ព​ព្រៃ​កុម្មុយនីស្ត។ ឧទា​ហរណ៍ ឥណ្ឌូនេស៊ី​បាន​កម្ទេច​ពួក​កុម្មុយនីស្ត​ទាល់​តែ​អស់​នៅ​ឆ្នាំ​១៩៥៤។ ម៉ាឡេស៊ី​នៅ​ឆ្នាំ​១៩៦៥ ថៃ​នៅ​ឆ្នាំ​១៩៨០។ សព្វ​ថ្ងៃ​នេះ​នៅ​អាស៊ី​អាគ្នេយ៍​មាន​តែ​ប្រទេស​ហ្វីលីពីន​មួយ​គត់ ដែល​ត្រូវ​បន្ត​ប្រឈម មុខ​នឹង​ទ័ព​ព្រៃ​កុម្មុយនីស្ត។ក៏​ប៉ុន្តែ​ទ័ព​ព្រៃ​កុម្មុយនីស្ត​ហ្វីលីពីន​ដែល​មាន​ឈ្មោះ​ថាកង​កម្លាំង​ថ្មី​នៃ​ប្រជា​ជន​លែង​ជា​គ្រោះថ្នាក់​ធំ​ទៀត​ហើយ​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​Manille។ក្រៅ ​ពី​ទ័ព​ព្រៃ​កុម្មុយនីស្ត​នៅ​ក្នុង​អតីត​កាល​ក៏​ដូច​ពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ខ្លះ​បាន​ជួប​និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ ទ័ព​ព្រៃ​ដែល​ចេញ​មក​ពី​ស្រទាប់​ជនជាតិ​ភាគតិច។ ឧទាហរណ៍ ទ័ព​ព្រៃ Karen នៅ​ភូមា ទ័ព​ព្រៃ Hmong នៅ​ឡាវ និង​នៅ​វៀតណាម និង​មក​ទល់​ពេល​ថ្មីៗ​នេះ ចលនា​Acehសេរី​នៅ​ឥណ្ឌូនេស៊ី​ជាដើម។ ជា​ទូទៅ ទ័ព​ព្រៃ​អស់​ទាំង​នេះ​មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នានោះ​គឺ ការ​ទាមទារ​ផ្តាច់​ទឹកដី​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​អំណាច​នយោបាយ​កណ្តាល។ ឧទាហរណ៍​ជាក់ស្តែងនៅ​ភូមា ពួក Karen បាន​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាចតាំង​ពី​ឆ្នាំ​១៩៤៨​មក​ម្ល៉េះ ពោល​គឺ​ក្រោយ​ពី​ប្រទេស​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ភ្លាម។ ចំណែក​ពួក Hmong វិញដែល​សព្វថ្ងៃ​មាន​គ្នា​ប្រមាណ​៥​សែន​នាក់នៅ​វៀតណាម និង​ប្រមាណ​៣សែន​នាក់​នៅ​ឡាវ ជា​ជនជាតិ​ភាគ​តិច​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ឲ្យ​ប្រឆាំង​នឹង​ទ័ព​ កុម្មុយនីស្ត​របស់ Hô Chi Minh នៅ​ក្នុង​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៥ និង​ដែល​សហរដ្ឋ​ អាមេរិក​បាន​ប្រើ​ឲ្យ​ប្រឆាំង​នឹង​ទ័ព​កម្មុយនីស្ត Pathet Lao នៅ​ប្រទេស​ឡាវ​ នៅ​ដើម​ទសវត្សរ៍​៧០ ។ ម៉្លោះ​ហើយ​បាន​ជា​រដ្ឋ​អំណាច​កុម្មុយនីស្ត​នៅ​ទីក្រុង Hanoi ក៏​ដូច​រដ្ឋ​អំណាច​កុម្មុយនីស្ត​នៅ​ទីក្រុង Vientiane ដែរ បន្ត​ធ្វើ​ទុក្ខ​ បុកម្នេញ​ទៅ​លើ​ពួក Hmong ត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ។តាំង ​ពី​មាន​មហា​ភេរវកម្ម​ថ្ងៃទី១១​ ខែ កញ្ញា ឆ្នាំ២០០១ នៅ​សហរដ្ឋ​អាមេរិក​រួច​មក គេ​មិន​សូវ​ចាប់ អារម្មណ៍​ទៀត​ទេ​ទៅ​លើ​ទ័ព​ព្រៃ​កុម្មុយនីស្ត ឬ​ទៅលើ​ទ័ព​ព្រៃ​របស់​ជនជាតិ​ភាគតិច​នៅ​អាស៊ី​អាគ្នេយ៍។ តាំង​ពី​ឆ្នាំ២០០១​មក អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋ​អំណាច​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ បារម្ភ​​ គឺ​ទ័ព​ព្រៃ​អ៊ីស្លាម​​និយមជ្រុល។ សកម្មភាព​របស់​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​និយម​ជ្រុល​​បាន​​ស្តែង​ឡើង​តាម​រយៈ​ ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ចំនួន​ ​ដែល​បាន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច ជា​ភេរវកម្ម នៅ Bali ប្រទេស​ឥណ្ឌូនេស៊ី​ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០២ និង​នៅ​ទីក្រុង Jakarta ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៣ ជា​ដើម។ ទ័ព​ព្រៃ​អ៊ីស្លាម​និយមជ្រុល​បង្ក​ភេរវកម្ម ក្រឡុក​ឲ្យ​រំជើប រំជួល និង​ធ្វើ​សកម្មភាព​វាយ​ឆ្មក់​ជា​ពិសេស​ នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ណា​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​ សាសនា​អ៊ីស្លាម​ ដូច​ជា​នៅ​ឥណ្ឌូនេស៊ី ឬ​ក៏​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ណា ដែល​មាន​ជនជាតិ​ភាគតិច​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម ដូច​ជា​នៅ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ និង​នៅ​ខាង​ត្បូង​ប្រទេស​ថៃ​ជា ដើម។នៅ​ប្រទេស​ឥណ្ឌូនេស៊ី អ៊ីស្លាម​ជ្រុល​និយម​បាន​ផ្តើម​មាន​សកម្មភាព​ខ្លាំង នៅ​ ក្នុង​ទសវត្សរ៍​៩០ ជា​ពិសេស​នៅ​ក្នុង តំបន់ Moluques ជា​ទី​ដែល​ពួក​អ្នក​កាន់​ សាសនា​អ៊ីស្លាម​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​ទៅ​លើ​ពួក​អ្នក​កាន់​សាសនា​គ្រឹស។ នៅ​ប្រទេស​ហ្វីលីពីន​វិញ ពួក​អ៊ីស្លាម​ជ្រុល​និយម​បាន​បង្កើត​ចលនា​ទ័ព​ព្រៃ​ឡើង តាំង​ពី​ទសវត្សរ៍៧០​ម៉្លេះ រួម​មាន​ជា​អាទ៌ រណសិរ្ស Moro រំដោះ​ជាតិ និង​ រណសិរ្ស Moro អ៊ីស្លាម​រំដោះ ។ ទ័ព​ព្រៃ​ទាំង​ពីរ​នេះ​មាន​មហិច្ឆិតា​បង្កើត​រដ្ឋ អ៊ីស្លាម​មួយ​ដែល​គ្រប​យក​កោះ Midanoa Sulu និង Jolo ។ ប្រទេស​ម៉ាឡេស៊ី​វិញ ជា​ប្រភព​ដើម​នៃ​ចលនា​ភេរវកម្ម​ល្បី​ឈ្មោះ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ នោះ​គឺ Jemaah Islamiyah ។ ក៏​ប៉ុន្តែ ថ្វី​ត្បិត​តែ​បាន​កកើត​ឡើង​នៅ​ម៉ាឡេស៊ី​ និង​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​ជនជាតិ​ម៉ាឡេស៊ី​ក៏​ដោយ ក៏​​ចលនា Jemaah Islamiyah មិន ​ដែល​បង្ក​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ។ ចលនា​នេះ​បែរ​ជា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ជិត​ខាង​ទៅ​វិញ ដូច​ជា​ប្រទេស​ ឥណ្ឌូនេស៊ី និង​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​ទៀត​ផង​ក៏​មិន​ដឹង។
free programes

Read more!

INDIAN SONG

THAI SONG

Template by : kendhin news blog