Showing posts with label កំណាព្យ. Show all posts
Showing posts with label កំណាព្យ. Show all posts

Wednesday, 16 September 2009

សុំ​យំ​តែ​ម្ដង


ថ្ងៃ​នេះ​ខ្ញុំ​ទន់ ឱ្យ​ទឹក​ភ្នែក​ជន់ ហូរ​លិច​នេត្រា
ហូរ​ចុះ​ហូរ​លាង ជម្រះ​ទុក្ខា លាង​អនុស្សារ
ដែល​ដក់​ក្នុង​ចិត្ត។

សុំ​យំ​តែ​ម្ដង យំ​ព្រោះ​នួនល្អង ដែល​ខ្ញុំ​​ស្នេហ៍ស្និទ្ធ
យំ​លាង​រូប​ស្រី ចេញ​ពី​ជីវិត យំ​ឱ្យ​ឈប់​គិត
ឈប់​នឹក​ដល់​ស្រី។

បើ​យំ​បាត់​ខ្វល់ ខ្ញុំ​យំ​ឱ្យ​ដល់ ទៀប​ភ្លឺ​ម៉ោង​បី
ព្រឹក​ឡើង​ដឹង​ខ្លួន ពួន​យំ​ជា​ថ្មី យំ​ចុះ​នឹង​ស្រី
ស្អែក​ខ្ញុំ​ឈប់​ហើយ។

ស្អែក​ជា​មនុស្ស​ថ្មី ស្អែក​ខ្ញុំ​គ្មាន​ស្រី ក្នុង​ចិត្ត​ទៀត​ឡើយ
នាង​​​ជួប​អ្នក​ដែល ល្អ​នឹង​នាង​​ហើយ សូម​ឱ្យ​ត្រាណត្រើយ
ជួប​ក្ដី​សុខសាន្ត។
(ដោយ ទឹម បឿន ១៩ កុម្ភៈ ២០០៨)
free programes

Read more!

Wednesday, 12 August 2009

គេគ្រាន់តែថា បំភាន់ខេមរាឲ្យច្រឡំ

ដោយ​ សំ វិជ្ជា

1.ឲ្យដីទៅឈ្មូញ គេថាសុម្បទាន
រិះគន់ទិតៀនថាបរិហាកេរិ៍្ត
​រាស្រ្តស្លាប់អត់បាយ ថាព្រោះឈឺទេ
ធ្វើខ្ញុំយួនហ្វេ គេថាជាមិត្ត ។

2.អង្គរ ឲ្យឈ្មួញ គេថាទេសចរណ៍
ចាប់ដាក់ព្រៃសរ ថាទោសឧក្រិដ្ឋ
ឃាត់ឡានយកលុយ ថាសុំពិនិត្យ
សភាដកសិទិ្ធ ថាធ្វើតាមច្បាប់ ។

3.ដេញរាស្រ្តយកដី ថាអភិវឌ្ឈន៍
វាយទាត់ព្រះសង្ឃ ថារៀបសណ្តាប់
ស្រុកខ្មែរស្រុកក្រ ថាមានចំណាប់
ឆ្ការព្រៃកាប់គាស់ ថាដាំហូរហែរ ។

4.សង់ស្ពាន សាលា ថាលុយ ហ៊ុន-សែន
យួនខិតព្រំដែន ថាមិនពិតទេ
អង្គរក្ស ហ៊ុន-សែន ថាកងទ័ពខ្មែរ
រាស្រ្តលក់ដីស្រែ គេថាហ៊ឺហា ។

5.ពួកតំណាងបក្ស ថាតំណាងរាស្រ្ត
យួនចូលពេញពាស ថាមានឯណា
ពួកឈ្មួញទុច្ចរិត គេថា ឧកញ៉ា
មានឡានវិឡា ថាខ្លួនស្អាតស្អំ ។

6.ច្បាប់ពុករលួយ គេថាចេញឆាប់
បើគេចង់ចាប់ ថាប្តឹងចៅក្រម
ត្រឹមអ្នកអន្រ្ទើស ថាឯកឧត្តម
ចាប់រាស្រ្តបង្ខំ គេថារាស្រ្តស្ម័គ្រ ។

7.បើចង់ឲ្យសូក គេថាដោះស្រាយ
ចាប់ដីជិតឆ្ងាយ ថាទិញដោយប្រាក់
អ្នកជាប់សាច់ឈាម ថាត្រូវឡើងសកិ្ត
ទិញអ្នកក្បត់បក្ស ថារត់ចុះចូល ៕

free programes

Read more!

Monday, 3 August 2009

ជួបភក្ត្រ័ជំពាក់ចិត្ត

ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍
ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ
ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ ។
មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល
ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត
សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង ។
ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា
ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន ឱ!កែវ​ព្រលឹង
រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ ។
ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក
ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ
យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ ។
free programes

Read more!

អ្នករត់ម៉ូតូឌុប

ដោយ ៖ អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍
មិនីសូតា សហរដ្ឋ​អាមេរិក


ទ្រីនៗទ្រឺនៗលឿនដូចហោះ
ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់
ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។

ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ
ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាត
មុខជូរដូចត្មាតដេកចាំព្រៃ។
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ
បានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ី
រំភើបដួងចៃតែម្នាក់ឯង។
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ
វត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែង
ប្រឹងប្រែងញើសហូរប្តូរជីវិត។
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត
ហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត
ម៉ែឪក្រពិតឯស្រុកស្រែ។
មួយថ្ងៃសន្សំខំតក់ៗ
រកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេ
សូមព្រះយាងថែលុះភ្លឺស្វាង។


free programes

Read more!

Saturday, 6 June 2009

ល្បើក​ក្រើន​ជាតិ

កាព្យ​ពាក្យ ៧ តាម​លំដាប់​អក្សរ
ឃុន​បណ្ណានុរក្ស ប៊ូ- ប៉ូ នៅ​ពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
ក - កប​កើត​មក​ជា​កូន​ខ្មែរ
ខ - ខំ​គិត​បែរ​ប្រែ​គំនិត
គ - គួរ​សេព​គប់​លោក​បណ្ឌិត
ឃ - ឃើញ​ត្រូវ​ពិត​រួច​សឹម​ថា ។
ង - ងើប​មើល​ជាតិ​ខ្មែរ​ដូច​គ្នា
ច - ចូរ​សមគ្គា​ជួយ​រដ្ឋា
ឆ - ឆប​ប្រកប​ដោយ​បញ្ញា
ជ - ជួយ​ស្តី​ថា​តឿន​កូន​ចៅ ។
ឈ - កុំ​ឈប់​ស្ងៀម​មើល​បំណាំ
ញ - ញឹក​ខាង​ចាំ​ពាក្យ​ប្រដៅ
ដ - ដឹង​ឲ្យ​គ្រប់​កុំ​ល្ងង់​ខ្លៅ
ឋ - កុំ​ដុកដាន់​ដោល​គ្នា​ឯង
ឍ - ធើ​ឫក​ខែង​ចង់​ស្រណុក
ណ - ណាត់​ញុះញង់​ឲ្យ​អុកឡុក
ត - តោង​សំកុក​គិត​ឲ្យ​ជ្រៅ ។
ថ - ថប់​ទៅ​មុខ​ក្រែង​វិនាស
ទ - កុំ​ទីសទាស​ចោល​លំនៅ
ធ - ធៀប​ដូច​ទូក ឬ សំពៅ
ន - នៅ​មិន​នឹង​មួយ​កន្លែង
ប - បើ​បាន​ធំ​កុំ​ស្អប់​តូច
ផ - ផាត់​កាត់​ខូច​ចេញ​ឲ្យ​ស្ដែង
ព - ពិត​ជា​ប្រុស​ខំ​ប្រឹងប្រែង
ភ - ភ័យ​ខ្លាច​ក្រែង​ជាតិ​ខ្ញុំ​គេ ។
ម - មក​ពិ​ខិត​ខំ​រៀន​សូត្រ
យ - យោង​ឲ្យ​របូត​ប្រឹង​រិះរេ
រ - រក​ឧបាយកល​គ្នាន់​គ្នេរ
ល - លើក​ជាតិ​គេ​ជា​តួ​យ៉ាង ។
វ - កុំ​វិល​វល់​ទៅ​តាម​ខ្យល់
ស - សូម​កុំ​ឆ្ងល់​នឹង​សំណាង
ហ - ហាម​ចិត្ត​ខ្លួន​កុំ​ឲ្យ​អាង
ឡ - កុំ​ឡូងឡាង​ទាស់​ទែង​គ្នា ។
អ - អង​ស្នង​ជាតិ​ចាស់​បុរាណ
អា - អាង​ភូមិ​ឋាន​នៃ​វិជ្ជា
ឥ - ឥត​ប្រយោជន៍​កុំ​នឹក​នា
ឦ - ឲ្យ​ភាវនា​តែ​ចំរើន ។
ឧ, ឪ - ឧស្សាហ៍​តែង​ក្បួន​ច្បាប់
ឫ, ឬ - កាន់​កាប់​ឲ្យ​ច្រើន
ឭ, ឮ - ត្រូវ​ខំ​ធ្វើ​ឲ្យ​កើន
ឯ, ឰ - ចំរើន​ប្រទេស​ជាតិ ។
ឱ - ឲ្យ​សុខា​ដល់​គ្នីគ្នា
ឨ - ឱប​រាំងរា​កុំ​ឲ្យ​ឃ្លាត
អុំ, អំ - ចូរ​ខំ​កុំ​វិវាទ
អាំ, អះ - ទើប​ជាតិ​ខ្មែរ​ថ្កើង​អើយ ! ។
free programes

Read more!

INDIAN SONG

THAI SONG

Template by : kendhin news blog