ដោយ គី សុខលីម
08/08/2009
ប្រទេសកម្ពុជា និងប្រទេសថៃសម្រេចលុបទិដ្ឋាការនៅឆ្នាំ២០១០ខាងមុខនេះ។ប្រទេសថៃ នឹងក្លាយជាប្រទេសទី៦ដែលបានព្រមព្រៀងលុបទិដ្ឋាការជាមួយប្រទេស កម្ពុជា។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានព្រមព្រៀងគ្នាសម្រេចលុបទិដ្ឋាការ ឬហៅថាVisa នៅចុងឆ្នាំ២០១០ខាងមុខនេះ។ ការសម្រេចលុបទិដ្ឋាការនេះនឹងធ្វើឡើងក្នុងពិធីខួប៦០ឆ្នាំនៃការ បង្កីតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ប្រទេស ថៃនឹងក្លាយជាប្រទេសទី៦ដែលបានសម្រេចលុបទិដ្ឋាការជាមួយប្រទេស កម្ពុជា។ មុនប្រទេសថៃមានប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី។
លោក កុយ គួង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសខ្មែរ និងជាអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ការសម្រេចលុបទិដ្ឋការនេះនឹងសម្រួលដល់ការចរាចរណ៍មនុស្សរវាង ប្រទេសទាំងពីរ ហើយម៉្យាងទៀតប្រជាជននៃប្រទេសទាំងពីរចំណេញទាំងពេលវេលា និងប្រាក់កាស។ ទិដ្ឋាការសម្រាប់ប្រទេសថៃមានតម្លៃ៣៥ដុល្លារអាមេរិក។
អ្នកជំនាញ សេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យទេសចរណ៍មួយចំនួនបានអត្ថាធិប្បាយថាការ លើកលែងទិដ្ឋការនេះមិនមែនសម្រួលតែការចរាចរណ៍មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មថែមទៀតផង។
ប្រទេស វៀតណាមជាប្រទេសដែលបានសម្រេចលុបទិដ្ឋការជាមួយប្រទេសកម្ពុជាចុង ក្រោយគេបង្អស់ក្នុងចំណោមប្រទេសទាំង៥កាលពីខែមេសាកន្លងមក។
ជាលទ្ធផល តួលេខក្រសួងទេចរណ៍បានបង្ហាញថាប្រជាជនវៀតណាមបានមកទស្សនាប្រទេស កម្ពុជាច្រើនជាងគេបំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០០៩នេះ ពោលគឺចំនួនភ្ញៀងទេសចរវៀតណាមមានកំណើនប្រមាណជា៤០ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៨កន្លងមក។
និន្នាការមាន លក្ខណៈខុសគ្នាដាច់ស្រឡះជាមួយភ្ញៀវទេសចរថៃតួលេខបានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០០៩នេះភ្ញៀវទេសចរជនជាតិថៃមកទស្សនា កម្ពុជាមានការថយចុះ២៤ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេសបានបន្តទៀតថា ប្រទេសកម្ពុជាកំពុងដាក់សំណើសុំលុបទិដ្ឋាការជាមួយប្រទេសបីទៀតដែល ជាសមាជិកអាស៊ានដែរនោះប៉ុន្តែប្រទេសទាំងនោះកំពុងពិចារណាលើសំណើ របស់កម្ពុជា។ ប្រទេសទាំងនោះជារូមមាន៖ប្រទេសឥណ្ឌូនេស៊ី ប្រទេសប្រ៊ុយណេ និងប្រទេសភូមា។
សូមបញ្ជាក់ថាកាលពីប៉ុន្មានថៃ មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការលុបទិដ្ឋាការជាមួយប្រទេសទាំង៥កន្លងមកបានធ្វើអោយ រដ្ឋខាតបង់ប្រាក់ចំណូលប្រមាណជា៨លានដុល្លារមែន ប៉ុន្តែការលុបនេះបានជំរុញអោយភ្ញៀវទេសចរបទេសមកកម្ពុជាកាន់តែ ច្រើន ហើយពេលនោះការងារជាច្រើនត្រូវបានបង្កើតឡើង៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Monday, 10 August 2009
កម្ពុជា និងថៃសម្រេចលុបទិដ្ឋាការនៅឆ្នាំ២០១០
Posted by
sereykh
at
08:55
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment