ដោយ ឃឹម សារ៉ង
ខ្មែរកម្ពុជាក្រោមជាអតីតព្រះសង្ឃគ្រូបង្រៀនសាលាបាលីជាន់ខ្ពស់៥ រូបនឹងត្រូវចាកចេញទៅប្រទេសហ្វាំងឡង់និងប្រទេសហុល្លង់ បន្ទាប់ពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាក្រុងបាងកក ទទួលស្គាល់ថាជាជនភៀសខ្លួនស្របច្បាប់រួចមក។
លោក ថាច់ ឡានី បេសកជនពិសេសរបស់សហព័ន្ធខ្មែរក្រោមទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស និងសេរីភាពសាសនានៃជនជាតិខ្មែរក្រោម បានមានប្រសាសន៍ថា ៖ «អ្នក ដែលបានសម្ភាសហើយដែលជាប់ហ្នឹង គឺថាបានតិចតួចមែនទែន។ ឥឡូវនេះទើបបានលោក៥អង្គដែលយួនចាប់ដាក់ពន្ធនាគារ អស់រយៈពេលជាង១ឆ្នាំហ្នឹង ហើយឥឡូវហ្នឹងក៏បានភៀសខ្លួនមកដល់បាងកក ហើយក៏បានសម្ភាសជាប់។ អង្គការ UNHCR ហើយមានប្រទេស២ ដែលគេបម្រុងយកចេញទៅ ដើម្បីនៅប្រទេសទី៣ហ្នឹង មាន២នាក់បានជាប់ទៅប្រទេសហ្វាំងឡង់ ហើយ៣ទៀតបានទៅប្រទេសហុល្លង់ ហ្នឹងទាំង៥ហ្នឹង»។
កន្លងមកខ្មែរក្រោមជាច្រើនដែលបានគេចខ្លួនពីការគាបសង្កត់ពី អាជ្ញាធរយៀកណាមខ្លះបានចេញមករស់នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរខ្មែរបានចាត់ទុកជននោះថាជាជនជាតិខ្មែរ បើទោះបីជាខ្មែរក្រោមខ្លះមិនបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរក៏ដោយ ហើយខ្លះទៀតបានរត់ទៅប្រទេសថៃ។
លោក ថាច់ ឡានី បានឲ្យដឹងថា ខ្មែរក្រោមដែលទៅដល់ថៃមានជីវភាពរស់នៅលំបាក ៖ «ចំពោះ បងប្អូនដែលស្នាក់នៅក្រុងបាងកកហ្នឹង មានការពិបាកយ៉ាងច្រើន ជាពិសេសជីវភាពរស់នៅមិនគ្រប់គ្រាន់។ គឺអង្គការសិទ្ធិមនុស្ស អង្គការផ្សេងៗហ្នឹងគេអត់បានជួយទេ ពីព្រោះយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ UNHCR នៅបាងកកហ្នឹង ហេតុដូច្នេះហើយខ្មែរក្រោមទាំងអស់កំពុងរស់នៅហ្នឹងពិបាកមែនទែន គ្រប់បែបយ៉ាង»។
លោក ថាច់ ឡានី បានឲ្យដឹងដែរថា ចំពោះអ្នកដែលសម្ភាសធ្លាក់វិញមានចំនួនច្រើន ហើយបានត្រូវគេចាប់ដឹកចេញពីថៃ។ អ្នកដែលគេដឹកបញ្ជូនចេញទៀតសោត ខ្លះក៏វិលត្រឡប់ចូលប្រទេសថៃសាជាថ្មី។ ចំណែកអ្នកខ្លះទៀតបានសម្ងំរស់នៅលាក់ខ្លួននៅប្រទេសថៃ ដោយប្រកបពលកម្មខុសច្បាប់ ធ្វើយ៉ាងណាដើម្បីបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Wednesday, 12 August 2009
UNHCR ទទួលស្គាល់ខ្មែរក្រោម៥នាក់ជាជនភៀសខ្លួនស្របច្បាប់
Posted by
sereykh
at
06:27
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment