ដោយ ហាស់ សាន
2009-08-10
គ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នកបើករថយន្តនិងអ្នកជិះម៉ូតូ កាលពីល្ងាចថ្ងៃអាទិត្យ ទី៩ សីហា នៅម្តុំទីលក់នំបញ្ចុក មុខវត្តបុទុមវតី បានរាលដាលដល់ការបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យបាត់បង់ជីវិតកូនប្រុសអ្នកតំណាងរាស្ត្រពីគណបក្សសម រង្ស៊ី។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ពីទីតម្កល់សពយុវជនឈ្មោះ យន់ ថារុន អាយុ២៥ឆ្នាំ កូនប្រុសពៅអ្នកតំណាងរាស្រ្ត យន់ ថារ៉ូ នៃមណ្ឌលបន្ទាយមានជ័យ ដែលបានបាត់បង់ជីវិតភ្លាមនៅទីកើតហេតុនោះថា មានមិត្តភ័ក្តិពីរនាក់ទៀតក្នុងរថយន្តជាមួយគ្នានោះ មានរបួសជាទម្ងន់ ត្រូវនាំយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗនោះដែរ ៖ «នៅក្នុងឡានដែលកូនលោក យន់ ថារ៉ូ បើក គឺមាន ៣នាក់ ប្រុសពីរនាក់ទៀតក៏ត្រូវរងរបួស ហើយម្នាក់ដែលជាស្រ្តីនោះមិនមានរបួសអ្វីទេ ហើយបីនាក់នេះខ្ញុំមិនស្គាល់ឈ្មោះទេ។ ហើយមកទល់ពេលនេះថាតើមូលហេតុអីដែលបណ្ដាលឲ្យមានការបាញ់ប្រហារ បែបនេះ ក៏យើងនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសត្រូវចាប់ឃាតករនោះយកមកកាត់ទោស កុំបណ្ដែតបណ្ដោយឲ្យមានការរួចទោសឲ្យសោះ ពីព្រោះបើសិនជាបណ្ដែតបណ្ដោយឲ្យមានវប្បធម៌អត់ទោសពៃរ៍ ឬមួយបណ្ដែតបណ្ដោយឲ្យឃាតកររួចខ្លួននោះ គឺជារឿងមួយដែលធ្វើឲ្យសង្គមខ្មែរ ក្លាយទៅជាសង្គមមួយដែលគួរឲ្យព្រួយបារម្ភមែនទែន»។
រហូតរំលងអធ្រាត្រយប់មិញនេះ យើងពុំអាចរកការបញ្ជាក់ពីក្រុមមន្រ្តីពេទ្យ បាននៅឡើយទេ។
ស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏ពុំទាន់អាចបញ្ជាក់បានអំពីមុខសញ្ញានៃអ្នកបាញ់ប្រហារនោះនៅ ឡើយទេ ដោយគ្រាន់តែបានមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ។
លោក ទូច ណារ៉ុថ ថ្លែងយ៉ាងដូច្នេះ ៖ «វាផ្ដើមចេញពីទំនាស់គ្រោះ ថ្នាក់ចរាចរណ៍ ឥឡូវយើងកំពុងតាមជនល្មើស តាមអ្នកដែលបង្កហ្នឹង។ វាទំនាស់គ្នាទៅវិញទៅមក គ្រោះថ្នាក់ចរាចរណ៍បានវាឈានដល់ហ្នឹង ឥឡូវយើងកំពុងតែតាម»៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Monday, 10 August 2009
កូនប្រុសតំណាងរាស្ត្រគណបក្សសមរង្ស៊ីត្រូវគេបាញ់ស្លាប់
Posted by
sereykh
at
08:36
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment