ដោយ លី ម៉េងហួរ
បុរសជនជាតិថៃម្នាក់ ជាជាងសំណង់ ត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តបន្ទាយមានជ័យចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ។ បុរសជនជាតិថៃ អាយុ ៣៩ ឆ្នាំរូបនេះ បានសាងសង់រូបប្រាសាទអង្គរវត្ត ធ្វើជាកាំជណ្តើរសម្រាប់ឡើងចេញ-ចូលបង្គន់។
បុរសជនជាតិថៃ ឈ្មោះ សឡាវ៉ុន ខាំស៊ន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ទី៩ សីហា និងត្រូវបានបញ្ជួនបន្តទៅកាន់ស្នងការដ្ឋានប៉ូលីសខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១០សីហានេះ។ ប៉ូលីសខេត្តជាប់ព្រំដែនថៃ កំពុងសួរចម្លើយ និងកសាង សំណុំរឿង បញ្ជូនបុរសថៃនោះ ទៅកាន់តុលាការ។ លោក ហ៊ុន ហ៊ាន ស្នងការប៉ូលីសខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បុរសជនជាតិថៃនោះបានចូលកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត ចាប់តាំងពីឆ្នាំ១៩៩៨។ បុរសថៃនេះបានសង្ងំរស់នៅក្រុងប៉ោយប៉ែត ហើយបានសាងសង់រូបសំណាកប្រាសាទអង្គរវត្ត ដែលធ្វើពីថ្ម ទំហំប្រមាណ ១ ម៉ែត្រការ៉េ ដាក់នៅមុខបង្គន់ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។
ការសង់រូបសំណាក ប្រាសាទអង្គរវត្តនេះ បានត្រូវបុរសថៃឆ្លើយប្រាប់សមត្ថកិច្ចប៉ូលីសថា មកពីរូបគេស្រលាញ់អង្គរវត្តខ្លាំងពេក។ ក៏ប៉ុន្តែលោកស្នងការប៉ូលីសខេត្ត ហ៊ុន ហ៊ាន បានអត្ថាធិប្បាយថា ទង្វើរបស់បុរសជនជាតិថៃ ដែលបានសាងសង់រូបសំណាកអង្គរវត្តសម្រាប់ឲ្យគេជាន់ចេញចូល បត់ជើងក្នុងបង្គន់ គឺជាការមើលងាយលើអត្តសញ្ញាណជាតិខ្មែរ។ ប្រាសាទអង្គរវត្ត ជានិម្មិត្តរូបជាតិខ្មែរ ដែលមាននៅក្នុងទង់ជាតិមិនអាចកាត់ថ្លៃបានឡើយ។ លោកស្នងការបានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទ ទី១០សីហានេះថា សមត្ថកិច្ចប៉ូលីសរបស់លោកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជួនបុរសជនជាតិរូបនេះទៅកាន់តុលាការ។ ប៉ូលីសបានរកឃើញថា បុរសថៃនេះបានមើលងាយដល់អត្តសញ្ញាណជាតិខ្មែរ និងបានចូលមករស់នៅដោយធ្វើអន្តោប្រវេសខុសច្បាប់នៅកម្ពុជា ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៣ ខែ ទៅ ៦ ខែ មុននឹងបណ្តេញចេញ។
សូមបញ្ជាក់ថា ជនជាតិថៃជ្រុលនិយមមួយចំនួន តែងតែបង្កបញ្ហាជាជម្លោះជាតិសាសន៍ជាមួយនឹងកម្ពុជា តាមរយៈប្រាសាទអង្គរវត្ត។ កាលពីខែមករាដើមឆ្នាំ២០០៣ តារាភាពយន្តថៃម្នាក់បានអះអាងថា ប្រាសាទអង្គរវត្តជារបស់ថៃ ដែលត្រូវបានកម្ពុជារំលោភយក។ សេចក្តីប្រកាសកាលណោះ បានបង្កឲ្យជនកម្ពុជា ផ្ទុះកំហឹង ក្លាយជាកូប្បកម្ម វាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន និងស្ថានទូតថៃ នៅទីក្រុងភ្នំពេញ។ ចំណែកបរិបទពេលនេះ គឺចំពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែន ដែលបានរុំារ៉ៃជាងមួយឆ្នាំហើយ៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Monday, 10 August 2009
បុរសជនជាតិថៃម្នាក់ ត្រូវចាប់ខ្លួន ដោយសារធ្វើរូបអង្គរវត្តនៅមុខបង្គន់
Posted by
sereykh
at
08:33
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment