Sunday 5 July 2009

សុខ អាន៖អង្គការ Unescoមិន​រវល់​នឹង​ការទាមទារ​របស់​ថៃ​ទេ

ដោយ គី សុខលីម
05/07/2009

គណប្រតិភូ​ដឹកនាំ​ដោយ​លោក​សុខ អាន​ទើប​ទាមទារ​បាន​ការចុះ​បញ្ជី​ព្រះវិហារ​ក្នុង​បញ្ជីរ​បេតិកភណ្ឌពិភពលោក
(រូបថត៖បណ្ណសារ)
លោក​សុខ អាន​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ ថៃ្ងអាទិត្យ​នេះ​ក្រោយ​ពី​ត្រលប់​មក​ពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​អេស៉្បាញ​ វិញ​ថា​៖​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​Unesco មិន​អើពើ​នឹង​សំណើ​របស់​ប្រទេស​ថៃ​ទេ។ បើ​យោង​តាម​សម្តី​របស់​លោក​សុខ អាន​កិច្ច​ប្រជុំ​នៅ​ប្រទេស​អេស្បាញ​គឺ​ជា​ការបញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​និង​ជា​​បេតិកភណ្ឌ​ពិភពលោក។

ក្រោយ​ពី​ត្រលប់​មក​ពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​អេស៉្បាញ​វិញ លោក​សុខ អាន​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ អាទិត្យ​នេះ​ថា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​Unesco​មិន​ អើពើ​នឹង​សំណើ​របស់​ប្រទេស​ថៃ​ទេ។

ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ឯ ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោក​សុខ អាន​បាន​បញ្ជាក់​ថា​ភាគី​ថៃ​បាន​ព្យាយាម​ស្នើ​សុំ​អោយ​អង្គការ Unesco ពិនិត្យ និង​សើរើ​ការចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ អំឡុង​កិច្ច​ប្រជុំ​លើក​ទី​៣៣​របស់​អង្គការ Unesco​​នៅក្នុង​ប្រទេស​អេស៉្បាញ​កាល​ពី​ចុង​ខែ​មិថុនា​កន្លងមក​នេះ​។ ប៉ុន្តែ​ការប៉ុនប៉ង​របស់​គណៈ​ប្រតិភូ​ថៃ​មិន​ទទួល​បាន​ជ័យជំនះ​នោះ​ទេ។

លោក ​រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​និយាយ​ថា​កិច្ច​ប្រជុំ​របស់​ អង្គការ​ Unesco​នៅ​ទី​ក្រុង​Sevillle​នៃ​ប្រទេស​អេស៉្បាញ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ ទៀត​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ ហើយ​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក​។ លោក​បាន​សង្កត់​បន្ថែម​ទៀត​ថា​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​គឺ​ជា​សំណើ​របស់​ប្រទេស​កម្ពុជា។ មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​ខ្មែរ​ជា​ច្រើន​នាក់​បាន​អះអាង​បញ្ជាក់​ថា​ គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​សើរើ​ឡើង​វិញ​ឬ​ចុះ​បញ្ជី​រួមគ្នា​ឬ​ គ្រប់គ្រង​រួម​គ្នា ឬ​ដក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដូច​ដែល​ថៃ​បាន​លើក ​ឡើង​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​គម្រោង​ការអភិរក្ស​ប្រាសាទ​ព្រះវិហារ​លោក ​សុខ​អាន​បាន​បញ្ជាក់ថា​៖​ភាគី​កម្ពុជា​បាន​បំពេញ​កាត្វកិច្ច​មួយ​ចំនួន​ដែល ​ស្នើ​សុំ​ដោយ​អង្គការ​Unesco​ហើយ​។​ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវបន្ត​ធ្វើ ​ការងារ​មួយ​ចំនួន​ទៀត​។ លោក​សុខ អាន​បាន​បន្ត​ទៀត​ថា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​តម្រូវ​អោយ​កម្ពុជា​ ដាក់​របាយការណ៍​បំពេញ​មន្ថែម​អោយ​បាន​មុន​ថ្ងៃទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១០​ ខាង​មុខ​នេះ។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ប្រទេស​ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​អបអរ​សាទរ​នៃ​ថ្ងៃ​ចុះ​បញ្ជី​ជា​ផ្លូវការ​នៃ​ ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ថ្ងៃ​នោះ​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នឹង​វាយ​ជួង​បន្លឺ​ឡើង។ រី​ឯ​នៅ​តាម​វត្ត​អារាម​នានា​នឹង​មាន​ការទូង​ស្គរ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog