ដោយ លាង ដឺលុច 07/07/2009

(រូបថត ៖ ខឹម សុវណ្ណារ៉ា)
នៅម៉ោងនេះ ការប្រគុំតន្ត្រីជាលក្ខណៈជាតិ ដែលមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិតរាប់ពាន់នាក់កំពុងបន្លឺកងរំពងចេញពីពហុកីឡាដ្ឋានជាតិ អូឡាំពិកដោយមានការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញស្ថានីយទូរទស្សន៍ ទាំងអស់នៅកម្ពុជា។

(រូបថត ៖ ខឹម សុវណ្ណារ៉ា)
នេះជាកម្មវិធីដ៍គគ្រឹកគ្រេងដែលត្រូវបានរៀបចំឡើងក្នុងកណ្តាល រាជធានីភ្នំពេញដើម្បីអបអរខួបមួយឆ្នាំនៃការចុះឈ្មោះប្រាសាទ ព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនេស្កូ៧ កក្កដា ២០០៨ - ៧ កក្កដា ២០០៩។ លោកឧបនាយករដ្ឋមន្ត្រីសុខ អានគឺជាអធិបតីនៅក្នុងពិធីនេះ ដែលត្រូវបានរៀបចំរួមគ្នាដោយសាលារាជធានីភ្នំពេញ និងស្ថានីយទូរទស្សន៍បាយ័ន។ មេបញ្ជាការកងទ័ពមួយចំនួនដែលឈរជើងការពារបូរណភាពដែនដីកម្ពុជានៅសមរ ភូមិមុខប្រឆាំងការឈ្លានពានរបស់ថៃ ក៏ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីថ្នាក់ជាតិនេះ ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិខ្មែរពីវីរៈភាពរបស់កងទ័ពខ្មែរផង ដែរ។
តាមពិតសកម្មភាពអបអរសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិត្រូវបាន ធ្វើឡើងតាំងពីវេលាថ្ងៃត្រង់មកម្លេះ។ តាមវត្តអារ៉ាមនានាជាពិសេសក្នុងទីក្រុងភ្នំពេញសុទ្ធតែមានចង ផ្ទាំងរូបភាពប្រាង្គប្រាសាទព្រះវិហារនៅតាមជញ្ជាំងវិហារ ហើយព្រះសង្ឃ ដូនជីតាជី និងចំណុះជើងវត្តផងបានជួបជុំគ្នានៅម៉ោង១១ទូងស្គរ សូត្រធម៌សុំសេចក្តីសុខមិនអោយមានការឈ្លានពានពីកងទ័ពថៃ។ នៅតាមសាកលវិទ្យាល័យក៏ដូចគ្នា និស្សិតបានឈរប្រជុំគ្នានៅតាមទីធ្លាសាលា ដៃកាន់ទង់ជាតិខ្មែរគ្រវី ហើយនិងច្រៀងបទពង្សារវតាខ្មែរ។
ពិធីរលឹកខួប១ឆ្នាំនៃការទទួលស្គាល់ប្រាសាទព្រះវិហារជាបេតិកភណ្ឌ ពិភពលោកកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹងបន្តិច ពោលគឺចំពេលដែលព្រំដែនប្រាសាទព្រះវិហារកំពុងតែត្រូវបានរំលោភដោយ ភាគីកងទ័ពថៃ ដែលធ្វើអោយសម្បត្តិបេតិកភណ្ឌមួយនេះកំពុងរងការគំរាមកំហែងដោយ គ្រាប់កាំភ្លើង៕
free programes
Read more!
0 comments:
Post a Comment