Sunday 7 June 2009

ខ្មែរ​កម្ពុជា​ក្រោម រំលឹក​ខួប​បាត់បង់​ទឹកដី​កាល​ពី ៦០ ឆ្នាំ​មុន

ដោយ លី ម៉េងហួរ​​​​​ ​ 04/06/2009
៤​មិថុនា ១៩៤៩ - ៤​មិថុនា ២០០៩ ថ្ងៃ​នេះ ជា​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ ដែល​រដ្ឋាភិបាល​អាណា​និគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប្រគល់​ឲ្យ​វៀត​ណាម។ ពិធី​ជួប​ជុំ ដែល​មាន​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ បាន​ចូល​រួម​ផង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ជាមួយ​នឹង​ការ​លើក​ឡើង​ពី​ទុក្ខ​សោក ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១៣ លាន​នាក់ បាន​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​វៀត​ណាម ក្នុង​រយៈ​ពេល ៦០ ឆ្នាំ​កន្លង​មក​នេះ។


ព្រះសង្ឃ​ខ្មែរ​ក្រោម​រំលឹក​​ខួប​​៦០​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​។​ ថ្ងៃ​ទី​៤ មិថុនា​២០០៩។
(រូបថត ៖ ខឹម សុវណ្ណារ៉ា)
ពិធី​ជួប​ជុំ​លើ​សួន​ច្បារ​មុខ​វត្ត​បុទុម ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ ក្រៅ​តែ​ពី​ប្រជាពល​រដ្ឋ​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​វត្ត​មាន​របស់​សមាជិក​សភា​គណបក្ស​សម​រង្ស៊ី គណ​បក្ស​សិទ្ធិ​មនុស្ស តំណាង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​ជា​ពិសេស​មាន​ការ​ចូល​រួម​ពី​ព្រះ​រាជ​តំណាង​ព្រះមហាក្សត្រ។

ព្រះ ​ករុណា​ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ព្រះ​រាជ​ទាន​ព្រះរាជ​ទ្រព្យ​ចំនួន ១០០០ ដុល្លារ បន្ថែម​លើ​ព្រះរាជ​អំណោយ​របស់​អតីត​ព្រះ មហាក្សត្រ នរោត្តម សីហនុ ចំនួន ២០០០ ដុល្លារ ប្រគល់​ឲ្យ​សហគមន៍​ខ្មែរ​ក្រោម ដើម្បី​រៀប​ចំ​ពិធី​រំលឹក​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ទំហំ​ជិត ៧ ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា (៦៨ ៩៦៥ គីឡូ​ម៉ែត្រ​ក្រឡា) ឲ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ណូយ កាល​ពី​ ៦០ ឆ្នាំ​មុន។

ក្រៅ​ពី​ពិធី​ រាប់​បាត្រ​ព្រះសង្ឃ ១៩៤៩ អង្គ ត្រូវ​នឹង​ឆ្នាំ បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ពិធី​ជួប​ជុំ​នៅ​ព្រឹក​មិញ​ ​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​អាណានិគម​បារាំង ដែល​បាន​កាត់​ដី​ខ្មែរ​ក្រោម ឲ្យ​វៀត​ណាម ដោយ​គ្មាន​សួរ​យោបល់​របស់​កម្ពុជា។ ការ​កាត់​ដី​ចំនួន ២១ ខេត្ត របស់​កម្ពុជា ទៅ​ឲ្យ​វៀតណាម នៅ​ថ្ងៃ ៤ មិថុនា ១៩៤៩ បាន​នាំ​ឲ្យ​ខ្មែរ​ក្រោម​ ទទួល​រង​គ្រោះ ដោយ​ការ​គាប​សង្កត់ បិទ​សិទ្ធិ​សេរីភាព​សព្វ​បែប​យ៉ាង ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ។ នេះ​បើ​យោង​តាម ការ​កត់​សម្គាល់​របស់​អង្គ​មីទ្ទិញ។
ការ​កាត់​ដី​ខ្មែរ​ក្រោម ឲ្យ​វៀត​ណាម​គ្រប់​គ្រង កាល​ពី​ ៦០ ឆ្នាំ​មុន ក៏​ត្រូវ​បាន​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ប្រាប់​អង្គ​ពិធី​នៅ​ព្រឹក​មិញ​ថា គឺ​ជា​ប្រវត្តិសាស្ត្រ​​ដ៏​ជូរចត់ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោមជាង ១៣ លាន​នាក់ បាន​ក្លាយ​ខ្លួន​ជា​ជន​ជាតិ​ភាគ​តិច​រស់​លើ​ទឹក​ដី​កំណើត​​របស់​ខ្លួន មក​ទល់​ពេល​នេះ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog