ដោយ គឹម ឡាផានី 19/06/2009
ខួបកំណើត លោកស្រី Aung San Suu Kyi គម្រប់ ៦៤ឆ្នាំ ធ្លាក់មកចំថ្ងៃសុក្រនេះ ជាពេលដែលបក្សពួកកាន់ជើងលោកស្រីនៅគ្រប់ជ្រុងជ្រោយក្នុងលោកនាំ គ្នាបញ្ចេញប្រតិកម្ម ទាមទារឲ្យដោះលែងលោកស្រី ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។ ដូចរៀងរាល់ឆ្នាំ អាមេរិក និង អឺរ៉ុបទាមទារឲ្យរបបយោធាផ្តាច់ការភូមាដោះលែង លោកស្រីប្រមុខបក្សជំទាស់ជាបន្ទាន់។ សហភាពអឺរ៉ុបដែលធ្លាប់បានពង្រឹងទណ្ធកម្មទៅលើរបបសឹកភូមា កាលពីឆ្នាំ២០០៧ នៅឆ្នាំនេះ អឺរ៉ុប គំរាមកំហែងថានឹងបន្តឹង ទណ្ឌកម្ម កាន់តែខ្លាំង។
នៅទីក្រុង washington ក្រសួងការបរទេសបានប្រកាសទាមទារឲ្យដោះលែងលោកស្រីជ័យលាភី រង្វាន់ Nobel សន្តិភាព ភ្លាមមួយរំពេចដោយគេសំដែងគារវកិច្ច ថាលោកស្រីបានធ្វើពលីកម្មឲ្យប្រទេសភូមាបានរបបប្រជាធិបតេយ្យនិង ជឿនលឿនទៅមុខ។
នៅថ្ងៃសុក្រនេះ នៅទីក្រុង Bruxelles ប្រមុខដឹកនាំអឺរ៉ុប អំពាវនាវរបបសឹកភូមាឲ្យដោះលែងលោកស្រី Aung San Suu Kyi ជាបន្ទាន់ដែរ និងដោយគ្មានលក្ខខណ្ឌដោយអឺរ៉ុបសំអាងទៅលើតម្លៃជាសាកលនៃសេរីភាព និងប្រជាធិបតេយ្យភាព។ ព្រោះការបន្តឃុំខ្លួនលោកស្រីទៅមុខទៀតវាមិនសមស្របជាមួយគោល គំនិតនៃសម័យបោះឆ្នោត ដែលយោធាផ្តាច់ការអនុញ្ញាតឲ្យប្រព្រឹត្តទៅនៅឆ្នាំ២០១០ខាងមុខ។ មិនទាំងប៉ុណ្ណោះអឺរ៉ុបបានគំរាមកំហែងថាអាចបន្តឹង ទណ្ឌកម្ម កាន់តែខ្លាំងទៅលើរបបសឹកភូមា។ ទណ្ឌកម្មដែលអឺរ៉ុបធ្លាប់បានដាក់ជាបន្ថែមទៅលើយោធាផ្តាច់ការ ភូមាកាលពីឆ្នាំ ២០០៧ មានជាអាទិ៍ បម្រាមទៅលើអាវុធ ហាមប្រាមមិនឲ្យមានដំណើរចូលទៅក្នុងប្រទសអឺរ៉ុប និង បិទខ្ទប់ប្រាក់ចំណូលរបបយោធាទាំងប៉ុន្មាន នៅ អឺរ៉ុប ការកាត់បន្ថយទំនាក់ទំនងខាងផ្លូវទូត បិទខ្ទប់ការនាំចេញនូវផលិតផលក្នុងស្រុកដូចជា ឈើ ឬ ត្បូងមានតម្លៃ និង ថែមទាំងហាមឃាត់មិនឲ្យមានដំណើរវិនិយោគទនទៅក្នុងសហគ្រាសភូមា ថែមទៀត។ ទណ្ឌកម្មដែលរហូតមកទល់ពេលនេះទៀត របបសឹកភូមានៅតែមិនយកចិត្តទុកដាក់ ដោយនៅតែបន្តការឃុំ ខ្លួនលោកស្រីប្រមុខបក្សជំទាស់ដដែល។
លោកស្រី Aung San Suu Kyi ដែលតុលាការបានកាត់ទោសកាលពីថ្ងៃ១៨ ឧសភា ពីបទបានរំលោភច្បាប់ឃុំខ្លួននៅក្នុងគេហដ្ឋាន បន្ទាប់ពី អ្នកកាសែតអាមេរិកម្នាក់សម្រេចបានលួចទៅចូលជួបលោកស្រី។ ក្នុងខណៈនេះលោកស្រីកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនឹងអាច ទទួលទោសជាប់គុក៥ឆ្នាំ។
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Saturday, 20 June 2009
ខួប៦៤ឆ្នាំ លោកស្រី Aung San Suu Kyi ៖ អាមេរិក និងអឺរ៉ុបទាមទារឲ្យដោះលែងលោកស្រី
Posted by
sereykh
at
06:41
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment