Monday 25 May 2009

ថៃ​ព្រមាន​យូណេស្កូ​ជុំវិញ​ការចេញ​ចូល​ប្រាសាទ​ព្រះវិហារ

ដោយ ម៉ាយ៉ារិទ្ធិ
រដ្ឋាភិបាល​ថៃ​បាន​សម្តែង​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​មន្ត្រី​អង្គការ​ យូណេស្កូ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ​មិន​បាន​ស្នើ​ឆ្លង​ រក​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​បាងកក។


ទង់​យូណេស្កូ (ឆ្វេង) ទង់​បេតិកភណ្ឌ​ពិភពលោក (កណ្ដាល) និង​ទង់​ជាតិ​ប្រទេស​កម្ពុជា (ស្ដាំ) បក់​រវិច​ក្នុង​អំឡុង​ពេល​ពិធី​ដំឡើង​ជា​ផ្លូវការ នៅ​ឯ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​៧ វិច្ឆិកា ២០០៨។

ប្រាសាទ​ព្រះវិហារ​ត្រូវ​អង្គការ​យូណេស្កូ​ទទួល​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ ​ពិភពលោក​តាំងពី​ខែ​កក្កដា ឆ្នាំ​២០០៨។ ដោយសារ​តែ​បញ្ហា​នោះ​ហើយ​ទើប​មន្ត្រី​នៃ​អង្គការ​នេះ​តែង​ធ្វើ​ដំណើរ​ចេញ​ ចូល​ពិនិត្យ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​ថៃ​កំពុង​តែ​អះអាង​ថា​ជា​ កម្មសិទ្ធិ​របស់​ខ្លួន​ដែរ​នោះ។

ប្រាសាទ​ព្រះវិហារ​ត្រូវ​អង្គការ​យូណេស្កូ​ទទួល​ដាក់​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក​តាំងពី​ខែ​កក្កដា ឆ្នាំ​២០០៨។ ដោយសារ​តែ​បញ្ហា​នោះ​ហើយ​ទើប​មន្ត្រី​នៃ​អង្គការ​នេះ​តែង​ធ្វើ​ដំណើរ​ចេញ​ ចូល​ពិនិត្យ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​ថៃ​កំពុង​តែ​អះអាង​ថា​ជា​ កម្មសិទ្ធិ​របស់​ខ្លួន​ដែរ​នោះ។

មន្ត្រី​រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ម្ដង​ទៀត​ចំពោះ​អង្គការ​យូណេស្កូ​ដែល​ តែងតែ​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ​ហើយ​ទាក់ទង​ត្រឹម​តែ​អាជ្ញាធរ​ ខ្មែរ។

សេចក្ដី​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​តាម​រយៈ​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​ថៃ លោក កាស៊ិតភីរុម ៖ "រដ្ឋាភិបាល​ថៃ​បាន​ជូន​ដំណឹង​តាម​ការនិយាយ​ផ្ទាល់​មាត់​ម្ដង​រួច​ទៅ​ហើយ​ អំពី​ភាព​ខ្វល់ខ្វាយ​របស់​ថៃ​ដែល​ថា អង្គការ​យូណេស្កូ​បញ្ជូន​មន្ត្រី​របស់​គេ​ចូល​ទៅ​ក្នុង​តំបន់​ប្រាសាទ​ ព្រះវិហារ។ យើង​នឹង​បញ្ជូន​លិខិត​របស់​យើង​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​នៅ​ពេល​ខាង​មុខ​ បន្តិច​ទៀត​នេះ។ យើង​បាន​ប្រាប់​ទៅ​អង្គការ​យូណេស្កូ​ហើយ​ថា យើង​ត្រូវការ​ដំណើរការ​មួយ​ដែល​មាន​តម្លាភាព​ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​ កិច្ចការ​នេះ ដោយសារ​តែ​ថៃ​ជា​ប្រទេស​សមាជិក​មួយ​របស់​យូណេស្កូ ហើយ​យូណេស្កូ​ក៏​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ផងដែរ។ ប្រសិន​បើ​យូណេស្កូ​ចង់​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​តំបន់​ព្រះវិហារ​នោះ គេ​ត្រូវតែ​គោរព​អធិបតេយ្យភាព​ជាតិ​ថៃ​ផងដែរ ហើយ​ត្រូវតែ​ឲ្យ​ថៃ​ដឹង​ថា​តើ​ពួក​គេ​មាន​គម្រោង​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ តំបន់​ប្រាសាទ​ព្រះវិហារ​នោះ"។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​បាន​ថ្លែង​ថា គេ​នឹង​ជូន​ដំណឹង​អំពី​បញ្ហា​នេះ​ទៅ​កាន់​គ្រប់​ការិយាល័យ​យូណេស្កូ​ទាំង​នៅ ​ភ្នំពេញ នៅ​ប៉ារីស ប្រទេស​បារាំង និង​នៅ​ក្នុង​ក្រុង​បាងកក​នោះ​ផងដែរ។

ប្រសាសន៍​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​នៅ​មិន​ទាន់​មាន​ ប្រតិកម្ម​ពី​ការិយាល័យ​កណ្ដាល​នៃ​អង្គការ​យូណេស្កូ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​យូណេស្កូ​របស់​កម្ពុជា លោកស្រី តាន់ ធានី បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​មក​វិញ​យ៉ាង​នេះ​ថា ៖ «រឿង​នេះ​បើ ​គេ​និយាយ​ថា មន្ត្រី​របស់​យូណេស្កូ​ទុក​ឲ្យ​យូណេស្កូ​អង្គការ​សហប្រជាជាតិ​មាន​ ប្រតិកម្ម។ ប៉ុន្តែ​ខ្ញុំ​ដឹង​ហើយ​គេ​មាន​ប្រតិកម្ម​រួច​ហើយ គេ​ថា​គេ​អត់​មាន​ទៅ​ចូល​ប្រទេស​ថៃ​ធ្វើ​អី​ទេ គេ​អត់​មាន​ត្រូវការ គេ​ចូល​តែ​ព្រះវិហារ​របស់​កម្ពុជា គេ​ធ្វើការ​តែ​ជាមួយ​កម្ពុជា។ ដូច្នេះ​គេ​អត់​មាន​ពាក់ព័ន្ធ​អី​ជាមួយ​នឹង​ថៃ ព្រោះ​ខ្ញុំ​ទើប​តែ​មក​ពី​ប៉ារីស ខ្ញុំ​បាន​ស្ទង់ស្ទាប​សួរ​បញ្ហា​ហ្នឹង​ដែរ។ សរសេរ​សំបុត្រ​ទៅ ...ឲ្យ​គេ​ជូន​ដំណឹង គេ​ថា​គេ​នឹង​ជូន​ដំណឹង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សមត្ថកិច្ច​របស់​គេ អា​ហ្នឹង​ខ្ញុំ​បាន​ដឹង»។

ប្រសាសន៍​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​គឺ​នៅ​ក្រោយ​ដែល​ មាន​ក្រុម​មន្ត្រី​អង្គការ​យូណេស្កូ​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ដំណើរ​ចេញ​ ចូល​ទៅ​ក្នុង​តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨​កន្លង​មក ហើយ​ចាប់​តាំង​ពី​មាន​ការដាក់​បញ្ចូល​នោះ​មក​ប្រទេស​ថៃ​ក៏​ចាប់ផ្ដើម​បង្ក​ ហេតុ​ជាមួយ​នឹង​កម្ពុជា​ដោយ​ការបញ្ជូន​ទ័ព​ទៅ​ប្រឈម​មុខ​នឹង​ទាហាន​ខ្មែរ​នៅ ​តំបន់​នោះ ពីព្រោះ​តែ​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​អះអាង​ថា ប្រាសាទ​ព្រះវិហារ​នោះ​ក៏​ជា​សម្បត្តិ​របស់​ថៃ​ផងដែរ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​បាន​ប៉ះ​ប្រយុទ្ធ ​គ្នា​ចំនួន​បី​ដង​មក​ហើយ​នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog