ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃច័ន្ទនេះ បានថ្លែងទទួលស្គាល់ថា ការសម្លាប់មនុស្សនៅមន្ទីរស-២១នៃរបបខ្មែរក្រហមគឺធ្វើឡើងជា ប្រព័ន្ធ ហើយថា របៀបសម្លាប់មនុស្សជាប្រព័ន្ធនេះ គឺអនុវត្តតាមទ្រឹស្តីរបស់ហូជីមិញនៃប្រទេសវៀតណាម។

ខាងឆ្វេង៖ប៉ុល ពត មេដឹកនាំខ្មែរក្រហម
ខាងស្តាំ៖ហូ ជី មិញ មេដឹកនាំយួនក្រហម
ខាងក្រោម៖ជីវិតខ្មែរត្រូវស្លាប់ដោយរបបក្រហមនិយម
ខាងស្តាំ៖ហូ ជី មិញ មេដឹកនាំយួនក្រហម
ខាងក្រោម៖ជីវិតខ្មែរត្រូវស្លាប់ដោយរបបក្រហមនិយម
ផ្អែកតាមកំណត់ហេតុសួរចម្លើយជនជាប់ចោទ ដែលមន្ត្រីក្រឡាបញ្ជី សែ គល់វុទ្ធី អាននៅក្នុងសវនាការជាសាធារណៈ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឆ្លើយសារភាពថា ដំបូងឡើយ មន្ទីរស-២១ មានសមត្ថកិច្ចសម្លាប់តែអ្នកទោសដែលសំខាន់ ឬអ្នកទោសចាប់នៅក្នុងក្រុងភ្នំពេញ និងសមាជិកនៃគណៈកម្មាធិការមជ្ឈិមប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមកមន្ទីរស-២១ បានចាប់ និងសម្លាប់មនុស្សនៅតាមភូមិភាគជាប្រព័ន្ធផងដែរ ៖ «នេះគឺជាការអនុវត្តទ្រឹស្ដីរបស់ហូជីមិញ "មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន"»។
នៅមន្ទីរស-២១ ក្រោមការទទួលខុសត្រូវរបស់ ឌុច មានមនុស្សជាង ១ម៉ឺន៦ពាន់នាក់ ត្រូវបានធ្វើទារុណកម្មនិងសម្លាប់ចោល។
នៅ ក្នុងចម្លើយដែលអានដើម្បីឲ្យ ឌុច ធ្វើការផ្ទៀងផ្ទាត់ក្នុងសវនាការនោះទៀត ឌុច ក៏បានសារភាពអំពីការចាប់និងសម្លាប់មនុស្សជាប្រព័ន្ធយ៉ាងដូច្នេះ ទៀតថា ៖ «ឧទាហរណ៍ នៅពេលដែលប្រធានការិយាល័យសន្តិសុខភូមិភាគបស្ចិម ឈ្មោះ វី ត្រូវបានគេចាប់ខ្លួន ខ្ញុំក៏បានឃើញអ្នកទោសជាច្រើនពីភូមិភាគនោះបានមកដល់ដែរ។ ពួកគេបានត្រូវចាប់ខ្លួន ក្រោយពីមានការចាប់ខ្លួនចៅហ្វាយរបស់ វី ឈ្មោះ ជូ ជេត ហៅ ស៊ី។ នេះគឺជាការអនុវត្តមនោគមន៍វិជ្ជា ហូជីមិញ មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន។ នៅតំបន់ពាយ័ព្យក៏ដូចគ្នាដែរ។ លំនាំនៃការសម្លាប់តាមមនោគមន៍វិជ្ជាហូជីមិញនេះ បានត្រូវបញ្ជាក់យ៉ាងច្បាស់តាមរយៈបញ្ជីអ្នកទោស។ គិតមកដល់ខែមករា ឆ្នាំ១៩៧៩ មន្ទីរស-២១ មានអ្នកទោសមកពីស្ទើរតែគ្រប់ភូមិភាគ ក្រសួង និងអង្គភាពយោធាទូទាំងប្រទេស»។
នៅខណៈដែល ហូ ជីមិញ ដែលជាមេបដិវត្តន៍វៀតណាមមានទ្រឹស្តីថា «មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន» ខ្មែរ ក្រហម ក៏មានពាក្យស្លោករបស់ខ្លួនដែរ គឺថា ជីកស្មៅ ត្រូវជីកទាំងឫស ហើយដែលក្នុងចម្លើយ ឌុច បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «គោលនយោបាយកម្ទេចខ្មាំងនោះ គឺកម្ទេចទាំងក្រុមគ្រួសារ រួមទាំងកូនៗរបស់ពួកគេផងដែរ»។
នៅ ក្នុងសវនាការនេះដែរ ឌុច បានអះអាងថា គោលនយោបាយរបស់បក្សក្នុងការកម្ទេចខ្មាំងមានភាពច្បាស់លាស់និងដាច់ ខាត ដោយគាត់បានបកស្រាយនូវពាក្យកម្ទេច ដែលគាត់ថា កម្ទេចគឺមិនដោះលែង មិនដោះលែងគឺកម្ទេច និងមិនឆ្លងកាត់តុលាការឡើយ។
ឌុច បានបញ្ជាក់សាជាថ្មីទៀតថា មេដែលបញ្ជាគាត់ឲ្យសម្លាប់មនុស្ស គឺ សុន សេន ជារដ្ឋមន្ត្រីការពារប្រទេស និង នួន ជា ជាអតីតប្រធានសភានៃរបបខ្មែរក្រហម។
បច្ចុប្បន្ន នួន ជា ក៏កំពុងជាប់ឃុំបណ្តោះអាសន្នជាមួយ ឌុច ដោយសារតែតួនាទីនិងការទទួលខុសត្រូវរបស់គាត់ពីអតីតកាលនោះ ៕
free programes
Read more!
0 comments:
Post a Comment