Monday 25 May 2009

មន្ត្រី​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះស្រាយ​ការ​ចោទ​អំពី​អំពើ​ពុក​រលួយ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

ដោយ ម៉ាយ៉ារិទ្ធិ 2009-05-24

មន្ត្រី​អាមេរិក​ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​ឧក្រិដ្ឋ​កម្ម​សង្គ្រាម បាន​ថ្លែង​សរសើរ​ចំពោះ​ដំណើរ​ទៅ​មុខ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ចំពោះ​ករណី​ពុក​រលួយ​ទាក់ទង​នឹង ​ការ​ចោទ​ពី​មតិ​នានា​ទៅ​លើ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា​នេះ។


AFP Photo
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​
លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។

លោក Clint Williamson ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​អាមេរិក​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ តាំង​ពី​ថ្ងៃ​ទី​២០ ឧសភា បាន​មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ ព្រោះ​មតិ​ក្នុង​ស្រុក​និង​មតិ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​មាន​ការ​យល់​ឃើញ​ យ៉ាង​ដូច្នេះ។

ក្នុង​ដំណើរ​ទស្សន​កិច្ច ៤​ថ្ងៃ​របស់​លោក Clint Williamson ឯក​អគ្គ​រដ្ឋ​ទូត​ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​ឧក្រិដ្ឋ​សង្គ្រាម​នេះ បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ជាមួយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​លោក​ក៏​បាន​ធ្វើការ​ផង​ដែរ​ជាមួយ​នឹង​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ភាព​ ប្រាកដ​ប្រជា​ថា សាលាក្តី​ខ្មែរ​ក្រហម​នឹង​ដោះស្រាយ​ចំពោះ​ករណី​គ្រប់គ្រង​និង​អំពើ​ពុក​ រលួយ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog