Saturday 23 May 2009

សង្ឃ​ពុទ្ធ​សាសនា​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ខ្មែរ​ក្រោម​នៅ​វៀតណាម

ព័ត៌មាន ​ពី​ទិវា​វិសាខ​បូជា​អន្តរជាតិ​ដែល​ប្រទេស​ថៃ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ ឆ្នាំ​២០០៩​នេះ​ឲ្យ​ដឹង​ថា ប្រតិភូ​ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ក្រោម​ប្រមាណ​ជិត​១០០​រូប​បាន​ ទាមទារ​មហា​សន្និបាត​អន្តរជាតិ​មួយ​នេះ​ឲ្យ​ពិនិត្យ​និង​ដោះស្រាយ​វិបត្តិ​ ពុទ្ធ​សាសនា​គណៈ​ថេរវាទ​ដែល​អាជ្ញាធរ​វៀតណាម​បាន​និង​កំពុង​បណ្តាល​ឲ្យ​មាន​ ការលំបាក​ផ្សេងៗ​ក្នុង​ការប្រតិបត្តិ​សាសនា​នេះ​ជា​រៀង​រហូត​មក។


ព្រះភិក្ខុ​បញ្ញាបជោតោ ថាច់ បេរ៉ុង សង្ឃ​នាយក​រង​នៃ​ព្រះសង្ឃ​ក្នុង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា គណៈកម្មាធិការ​កណ្តាល​ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​វិសាខ​បូជា​អន្តរជាតិ​ ក្រោម​ព្រះ​អធិបតីភាព​នៃ​ព្រះពុទ្ធ​ឃោសាចារ្យ​ដែល​ព្រះអង្គ​ក៏​ជា​ព្រះ​នាយក ​នៃ​ពុទ្ធិករាជ​មហាវិទ្យាល័យ​ចុល្លាឡុងកន​នៃ​ប្រទេស​ថៃ​ផង​នោះ​បាន​ទទួល​យក​ សំណើ​ទាមទារ​នោះ​ទៅ​ពិនិត្យ ហើយ​ចាត់​វិធានការ​ចាំបាច់​នានា​ដើម្បី​ស្រាយ​បញ្ហា​នេះ។

លោក ថាច់ បេរ៉ុង បាន​មាន​ថេរដីកា​ថា ៖ «គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ ​ការរៀបចំ​បុណ្យ​វិសាខ​បូជា​អន្តរជាតិ​នេះ លោក​នឹង​ចាប់ផ្ដើម​សហប្រតិបត្តិការ​សម្រាប់​បណ្ដាល​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ លោក​កំពុង​តែ​មាន​វិបត្តិ​ខាង​ការរំលោភ​សិទ្ធិ​នៃ​ព្រះពុទ្ធ​សាសនា ហ្នឹង​លោក​នឹង​ចុះ​សិក្សា​ផ្ទាល់​ដែល​លោក​នឹង​ឆ្លៀត​ឱកាស​ដើម្បី​បើក​វគ្គ​ ពិភាក្សា​និង​វគ្គ​អប់រំ​ដល់​ថ្នាក់​ដឹកនាំ​នៃ​តំបន់​នោះ​ឲ្យ​បាន​យល់ ហើយ​ស៊ី​ជម្រៅ​ខ្លឹមសារ​ពុទ្ធ​សាសនា​ដើម្បី​ពង្រឹង​វិស័យ​ពុទ្ធ​សាសនា​ឲ្យ​ បាន...»។

ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ទ្វីប​អឺរ៉ុប គឺ​លោក ថាច់ វៀន បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​ផ្សេងៗ​នៃ​ទី្វប​អឺរ៉ុប​ប្រមាណ​៤០០​នាក់​រួម​មាន ​ព្រះសង្ឃ​ផង​ដែល​បាន​ចូលរូម​ក្នុង​មហា​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​បាន​សម្តែង​ក្តី​រីករាយ​ និង​ការតាំង​ចិត្ត​ខ្ពស់​ថា ពួក​គាត់​នឹង​ចូលរូម​បាតុកម្ម​ដូច​គ្នា​នេះ​ដែល​ជា​ប្រយោជន៍​ជនជាតិ​ខ្មែរ​ នៅ​ពេល​ក្រោយ​ទៀត។

លោក ថាច់ វៀន បាន​មាន​ប្រសាសន៍​ថា ៖ «បង្ហាញ​អារម្មណ៍​គាំទ្រ​ទាំង​ ស្រុង សកម្មភាព​របស់​សហព័ន្ធ ហើយ​សង្ឃឹម​ថា​កិច្ចការ​ដែល​យើង​ធ្វើ​ដោយ​មាន​ការយក​ចិត្ត​ទុក​ដាក់​ពី​... International ហ្នឹង នឹង​មាន​ប្រសិទ្ធភាព ហើយ​សន្យា​ជាមួយ​យើង​ខ្ញុំ​ខាង​សហព័ន្ធ​ហ្នឹង​ទៀត​គឺ​ថា តាំង​ពី​ថ្ងៃ​នេះ​ទៅ​យើង​ត្រូវតែ​សាមគ្គី​ជាមួយ​គ្នា​ដើម្បី​ជួយ​ដោះស្រាយ​ បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម ហើយ​និង​បញ្ហា​កម្ពុជា បើ​សិន​ណា​ជា​យើង​មាន​សកម្មភាព មាន​សាមគ្គី​ភាព​របៀប​ហ្នឹង គឺ​ថា​យើង​នឹង​អាច​ដោះស្រាយ​កើត»។

លោក ថាច់ វៀន ឲ្យ​ដឹង​ថា ក្រៅ​ពី​ការយក​ចិត្ត​ទុក​ដាក់​ដោយ​ក្តី​រំភើប​និង​រីករាយ​ដោយ​ផ្ទាល់​ពី​ អ្នក​ចូលរូម​ដែល​ជា​ជនជាតិ​ខ្មែរ​នោះ បាតុកម្ម​នៅ​មុខ​អគារ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ចុង​ សប្តាហ៍​នេះ​ក៏​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ សារព័ត៌មាន​អន្តរជាតិ។

ទស្សនីយភាព​មួយ​ដែល​បាន​បង្ហាញ​ឡើង​ដោយ​ព្រះសង្ឃ​បី​ព្រះអង្គ​ដែល​គង់​ ផ្គុំ​គ្នា​ជា​មុំ​ចង្ក្រាន​ដោយ​មាន​ដាក់​បាត​ពី​លើ​ព្រះកេស​ព្រះសង្ឃ​ទាំង​ បី​ព្រះអង្គ​នោះ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​នានា​ដែល​ទាក់ទាញ​ ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំង​នោះ។

លោក ថាច់ វៀន ឲ្យ​ដឹង​ថា ទស្សនីយភាព​មួយ​នេះ​បង្ហាញ​ពី​ប្រវត្តិសាស្រ្ត​ដែល​វៀតណាម​បាន​ធ្វើ​ ទណ្ឌកម្ម​ពុំ​មាន​ហេតុផល​មក​លើ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ខ្មែរ​ក្រោម ព្រម​ទាំង​ការធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេង​ទៀត​ដ៏​រាប់​មិន​អស់​ក្នុង​ ការប៉ុនប៉ង​បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម​ឲ្យ​អស់​ផុត​ពូជ​ពី​លើ​ទឹក​ដី​ ខ្មែរ​ក្រោម៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog