Sunday 24 May 2009

ក្រុម​តំណាង​រាស្រ្ត​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​យោធា​ភូមា​ដោះលែង​លោកស្រី អ៊ុងសានស៊ូជី

ដោយ នេត្រ ភក្ត្រា 24/05/2009

មន្រ្តី​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ យោធា​ភូមា​ឲ្យ​ដោះ​លែង​លោកស្រី​អ៊ុងសាន ស៊ូជី​ខណៈ​ដែល​កាល​កំណត់​នៃ​ការ​ដោះ​លែង​លោកស្រី​ចេញ​ពី​ការ​ឃុំ​ខ្លួន​ ក្នុង​ផ្ទះ​នឹង​ត្រូវ​ដល់​ពេល​កំណត់​នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ខាង​មុខ​នេះ។ បើ​តាម​លោកសុន​ឆៃ​ក្រុម​ការងារ​អាស៊ាន​​ទទួល​បន្ទុក​សំណុំ​រឿង​ភូមា​បាន​ ត្រៀម​រៀបចំ និង​ផ្ញើ​លិខិត​ទៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​អ៊ឺរ៉ុប និង​អាស៊ាន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សបា្តហ៍​ក្រោយ។


លោក​សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង
(រូបថត ៖ ខឹម សុវណ្ណារ៉ា)

លោកសុន ឆៃ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​ចំនួន​២៩​រូប​មក​ពី​គណបក្ស​សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ក្រុម​ តំណាងរាស្រ្ត​គ្រោង​នឹង​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រុម​តំណាង​ប្រទេស​ អឺរ៉ុប​អាស៊ាន​ដែល​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៨​ខែ​ឧសភា​សបា្តហ៍​ក្រោយ​នេះ។

លិខិត​ដែល​ត្រូវ​បាន​លោក​សុន ឆៃ​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៉ី​ថ្លែង​ថា​ដើម្បី​អំពាវនាវ​ដល់​ក្រុម​តំណាង​ប្រទេស​ទាំង​នេះ​ជំរុញ​ រដ្ឋាភិបាល​ភូមា​ឲ្យ​ដោះ​លែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោកស្រី​អ៊ុងសាន សូជី​ឲ្យ​មាន​សេរីភាព​ឡើងវិ​ញ និង​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ធំ​មួយ​បំណង​ដើម្បី​ប្រមូល​ប្រទេស​ ពាក់ព័ន្ធ​ទាំង​ឡាយ​រក​វិធី​ដោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។

កិច្ចប្រជុំ​ដែល​លោក​សុន ឆៃ​ថ្លែង​ឲ្យ​ដឹង​ថា​គួរ​តែ​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​កម្ពុជា ​ធ្លាប់​មាន​ជម្លោះ​នឹងគ្នា​ហើយ​បច្ចុប្បន្ន​បាន​ទទួល​នូវ​សន្តិភាព​ហើយ​លោក ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​គឺ​សាកសម​ក្នុង​ការ​ផ្តួច​ផ្តើម​គំនិត​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​លោកសុន ឆៃ​បាន​ថ្លែង​ថា​ក្នុង​នាម​ជា​សមាជិក​អន្តរ​សភា​អាស៊ាន​លោក​នឹង​ចូល​រួម​ ក្នុង​ការ​ប្រជុំ​ធំ​មួយ​នៅ​ទីក្រុង​បាងកក​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​ខែ​ ឧសភា​ខាង​មុខ​នេះ​គឺ​មួយ​ថ្ងៃ​មុន​ពេល​ដែល​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​ក្នុង​ ផ្ទះ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ផុត​កំណត់។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា​លោកស្រី​អ៊ុងសាន ស៊ូជី​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ការ​ដាក់​ទោស​ជា​ថ្មី​ទៀត​ពី​បទ​រំលោភ​លើ​ ច្បាប់​ឃុំឃាំង​ក្នុង​ផ្ទះ។

គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ សបា្តហ៍​ចុង​ក្រោយ​នេះ​ពិភពលោក​បាន​ថ្កោល​ទោស និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ភូមា​ដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី​រួម​នឹង​អ្នកទោស​នយោបាយ​ជា​ច្រើន​ទៀត​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ដោយ ​ឡែក​លោកសុន ឆៃ​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ សំណាក់​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​លោកស្រីអ៊ុងសាន ស៊ូជី។ ចំណុច​វិជ្ជមាន​ដែល​លោកសុន ឆៃ​បាន​អះអាង​ថា​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​ មាន​ជំហរ​ដូច​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​អាហ្វឺស៊ីព វាចាជីវា​ក្នុង​នាម​ជា​ប្រមុខ​ប្រទេស​អាស៊ាន​ដោយ​បាន​សម្តែង​នូវ​ក្តី​ ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​បច្ចុប្បន្ន​ជា​ ពិសេស​ទាក់​ទង​នឹង​លោកស្រីអ៊ុងសាន ស៊ូជី។
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog