ថ្ងៃនេះខ្ញុំទន់ ឱ្យទឹកភ្នែកជន់ ហូរលិចនេត្រា
ហូរចុះហូរលាង ជម្រះទុក្ខា លាងអនុស្សារ
ដែលដក់ក្នុងចិត្ត។
សុំយំតែម្ដង យំព្រោះនួនល្អង ដែលខ្ញុំស្នេហ៍ស្និទ្ធ
យំលាងរូបស្រី ចេញពីជីវិត យំឱ្យឈប់គិត
ឈប់នឹកដល់ស្រី។
បើយំបាត់ខ្វល់ ខ្ញុំយំឱ្យដល់ ទៀបភ្លឺម៉ោងបី
ព្រឹកឡើងដឹងខ្លួន ពួនយំជាថ្មី យំចុះនឹងស្រី
ស្អែកខ្ញុំឈប់ហើយ។
ស្អែកជាមនុស្សថ្មី ស្អែកខ្ញុំគ្មានស្រី ក្នុងចិត្តទៀតឡើយ
នាងជួបអ្នកដែល ល្អនឹងនាងហើយ សូមឱ្យត្រាណត្រើយ
ជួបក្ដីសុខសាន្ត។
(ដោយ ទឹម បឿន ១៩ កុម្ភៈ ២០០៨)
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Wednesday, 16 September 2009
សុំយំតែម្ដង
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment